Connect with us

Relationships

នៅតែ​រង់ចាំ​ស្វែងរក​បុរស​ល្អ​ឬ​?

​នៅពេល​ដែល​អ្នកមាន​អាយុ ៣០ ឆ្នាំ ហើយ​នៅ​មិនទាន់​មាន​គូ ជឿ​ថា​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ច្បាស់​ជា​សួរ​អ្នក​ហេតុ​អ្វី​អ្នក​មិនទាន់​មាន​គូ​?

​នៅពេល​ដែល​អ្នកមាន​អាយុ ៣០ ឆ្នាំ ហើយ​នៅ​មិនទាន់​មាន​គូ ជឿ​ថា​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ច្បាស់​ជា​សួរ​អ្នក​ហេតុ​អ្វី​អ្នក​មិនទាន់​មាន​គូ​? វា​ជា​រឿង​ទូទៅ​ដែល​អ្នកផង​តែង​គិតថា​មនុស្ស​ម្នាក់ៗ​គួរតែ​មាន​គូ ឬ​យ៉ាងហោចណាស់​ក៏​មាន​អ្នក​ណាត់ជួប​ពិសេស​ដែរ​។ អ្នក​កំពុងតែ​សោយសុខ​នឹង​ជីវិត​របស់​អ្នក ហើយ​នៅ​សុខៗ​ស្រាប់តែ​មាន​មនុស្ស​មិនចេះ​ក្រែង​ហ៊ាន​លើក​សំណួរ​មួយ​នេះ​មក​សួរ​អ្នក​ជា​ពិសេស​នៅ​សួរ​នៅ​ចំពោះមុខ​ម្តាយ​របស់​អ្នក​តែម្តង​។​
​តាមពិត​នេះ​មិនមែន​ជា​រឿង​របស់​ពួកគេ​ឡើយ ហើយ​មាន​ប្រធានបទ​ជាច្រើន​លាន​ប្រធានបទ​ដែល​ពួកគេ​អាច​លើក​មក​និយាយ​បាន​ពេល​ជជែក​គ្នា​លេង តែ​ពួកគេ​នៅតែ​ចូលចិត្ត​សួរ​អ្នក​ថា​៖ “​ហេតុអ្វី​មិន​រក​ដៃគូ​ម្នាក់​នឹង​គេ​?” ហេតុ​អ្វី​មនុស្ស​យើង​ចូល​ចិត្ត​នាំ​រឿង​ដែល​រំខាន​អារម្មណ៍​របស់​អ្នកដទៃ​មក​សួរ​ដូច្នេះ ហើយ​ខ្ញុំ​ជឿ​ថា​មាន​ស្ត្រី​ជា​ច្រើន​គឺ​ធុញថប់​នឹង​សំណួរ​មួយ​នេះ​ដូចគ្នា​។​

Portrait of businesswoman, smiling

​នារី​គ្រប់រូប​តែងតែ​មាន​រឿង​មួយ​ដែល​មាន​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់​។ ការពិតទៅ ចំពោះ​នារី​ការ​មាន​ស្នេហា​អាចជា​រឿង​រំខាន យើង​យល់​ចំពោះ​រឿង​នេះ​។ ភាព​ខ្វល់ខ្វាយ រឿង​យល់​ច្រឡំ ការ​តឹងចិត្ត​ពេល​ដែល​មាន​ស្នេហា​អាច​ធ្វើឱ្យ​នារី​ខ្លះ​ហត់​ចិត្ត​បាន​។ តែ​ក៏​មាន​អ្នកខ្លះ​មាន​ស្នេហា​ដ៏​ល្អ​។ ហេតុអ្វី​បានជា​អ្នក​គិតថា​អ្នកខ្លះ​មាន​សំណាង ហើយ​អ្នកខ្លះ​ទៀត​ក៏​គ្មាន​? នារី​ភាគច្រើន​គឺ​ចូល​ចិត្ត​និយាយថា “​មក​ពី​ខ្ញុំ​មិនបាន​ជួប​បុរស​ល្អ​។​”
​គ្មាន​បុរស​ល្អ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​អ្នក​យក​ធ្វើ​ជា​គូ​ឬ​? តើ​អ្នក​គិត​ថា​នេះ​ជា​រឿង​ពិត​ឬ​? ការ​ដែល​គិតថា​លើ​លោក​នេះ​គ្មាន​បុរស​ល្អ​គឺជា​រឿង​មិន​ពិត​ឡើយ​។ ម្យ៉ាងទៀត ដាច់ខាត​មិន​ត្រូវ​ទៅ​ទាក់ទង​ជាមួយ​បុរស​ដែល​មាន​គូ​រួចហើយ​ឡើយ​។ បុរស​ដែល​មាន​ប្រពន្ធ​រួច​ហើយ​នៅ​មក​ទាក់ទង​អ្នក​គឺ​ច្បាស់​ណាស់​មិនមែន​ជា​បុរស​ល្អ​ឡើយ​។
​លើ​លោក​នេះ​មាន​បុរស​នៅ​លីវ​ជាច្រើន​លាន​នាក់ ហើយ​មាន​បុរស​ជា​ច្រើន​ក៏​ជា​អ្នក​មាន​កេរ្តិ៍ឈ្មោះ​ល្បី ទោះបី​ពេលខ្លះ​មិនមែន​ល្បី​ដោយសារ​សមត្ថភាព​ខ្លួនឯង​ក៏​ដោយ ហើយ​អ្នក​គឺ​ត្រូវការ​តែ​ម្នាក់​ប៉ុណ្ណោះ​។​

Beer lovers. Young cheerful couple drinking beer at the bar

​អ្នក​ច្បាស់​ជា​និយាយ​ថា​៖ “​បុរស​ល្អ​ភាគច្រើន​គឺ​មាន​គូ​អស់ហើយ​”​។ នេះ​អាច​ជា​រឿង​ពិត ប៉ុន្តែ​អ្នក​ត្រូវ​គិតថា​…“​ភាគច្រើន​មិន​បានន័យថា​ទាំងអស់​នោះ​ទេ​” ហើយ​អ្នក​ក៏​មិនដឹង​ទេ​ថា អំឡុង​ពេល​ដែល​អ្នកមាន​អារម្មណ៍​ឯកា និង​ប្រាថ្នា​ចង់​បាន​បុរស​ល្អ​ក្នុង​ជីវិត បុរស​ល្អ​ម្នាក់​នោះ​ប្រហែល​ជា​កំពុងតែ​ដើរ​រក​អ្នក​ដូច​គ្នា​ក៏​ថា​បាន​។​
​ខាងក្រោម​នេះ​ជា​ការណែនាំ និង​វិធីសាស្ត្រ​ងាយៗ​ចំនួន ២ ដែល​អាច​ជួយ​ឱ្យ​បទពិសោធន៍​របស់​អ្នក​ជាមួយ​បុរស​កាន់តែ​ល្អ​ជាង​មុន​។​
​ដំ​បួង​ត្រូវ​ដឹង​ថា​អ្នក​ចង់បាន​អ្វី និង​ត្រូវមាន​អ្វី​ជា​ចាំបាច់​…​ហើយ​ត្រូវ​ចាំ​ថា​អ្នក​ដែល​ជ្រើសរើស​គឺជា​រូបអ្នក​ផ្ទាល់​នាបច្ចុប្បន្ន មិនមែន​អ្នក​កាលពី​អាយុ ១៨ ឆ្នាំ​ឡើយ​ដែល​គិតថា​បុរស​គួរតែមាន​គ្រប់​គុណសម្បត្តិ​ទើប​ជា​បុរស​ល្អ ព្រោះ​គុណ​ស​ម្ប​តិ្ត​ទាំង​នេះខ្លះ​គឺ​មិន​សំខាន់​ទេ ហើយ​វា​ក៏​មិន​បាន​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត​ឡើយ​។
​បំភ្លេចចោល​នូវ​គំនិត​ដែល​ចង់​បាន​បុរស​ល្អឥតខ្ចោះ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទាក់ទាញ​បុរស​ល្អ​ជាក់ស្តែង​ចូលមកក្នុង​ជីវិត​របស់​អ្នក​។ បុរស​ម្នាក់​នោះ​មិនចាំបាច់​ទាល់តែ​ល្អ​គ្រប់​ដប់​ទើប​ធ្វើឱ្យ​ជីវិត​របស់​អ្នកមាន​សេចក្តីសុខ​នោះទេ​។

Woman On Laptop With Legs On Window

​ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវតែ​សរសេរ​រ៉ាយរ៉ាប់​ពី​គុណសម្បត្តិ តម្លែ និង​អត្តចរិត​បុរស​ដែល​អ្នក​ចង់​បាន​ធ្វើ​ជា​គូ​អនាគត ខ្ញុំ​សូម​ណែនាំ​ថា​បន្ទាប់​ពី​សរសេរ​រួច​ចូរ​អ្នកចំណាយ​ពេលខ្លះ រួច​សួរ​ខ្លួនឯង​ថា​៖ “​តើ​បុរស​ម្នាក់​នេះ​ពិតជា​មាន​នៅ​លើ​លោក​នេះ​មែន​ឬ​? តើ​គុណសម្បត្តិ​ដែល​ខ្ញុំ​ចង់បាន​ទាំងនេះ​អាច​ធ្វើ​ឱ្យ​បុរស​ម្នាក់​នោះ​មាន​សមត្ថភាព​ធ្វើឱ្យ​ខ្ញុំ​សប្បាយរីករាយ​បាន​ដែរឬទេ​? តើ​នេះ​ពិត​ជា​លក្ខខណ្ឌ​ដែល​ខ្ញុំ​ចង់បាន​មែនឬ​? តើ​វា​សំខាន់​រហូត​ដល់​ថ្នាក់​ឱ្យ​ខ្ញុំ​បោះបង់ចោល​បុរស​ម្នាក់​ដែល​ពុំ​មាន​គុណសម្បត្តិ​ទាំងនេះ​ឬ​?”


​ជំហាន​ដំបូង​បំផុត ប្រសិនបើ​អ្នក​ពិតជា​ដាក់​ចិត្ត​ចង់​ស្វែងរក​ដៃគូ​ជីវិត ឬ​ចង់​បាន​មនុស្ស​ម្នាក់​ដើម្បី​ចែករំលែក​ភាពសប្បាយ​ជាមួយ​ខ្លួន អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​ត្រូវតែ​ជម្រុះ​ចោល​នូវ​គំនិត​ដែល​គិត​ថា​លើ​លោក​នេះ​គ្មាន​បុរស​ល្អ​ជាមុន​សិន​។
​បន្ទាប់មក ការផ្លាស់ប្តូរ​គំនិត​ដែលថា “​ដាច់ខាត​ត្រូវតែ​មាន​” មក​ជា​បន្ទាប់​មក ការផ្លាស់ប្តូរ​គំនិត​ដែលថា “​ដាច់ខាត​ត្រូវតែ​មាន​” មកជា “​ល្អ​ណាស់​ដែល​មាន​” នឹង​ធ្វើឱ្យ​ជីវិត​របស់​អ្នក​ពោរពេញ​ដោយ​បុរស​នៅ​លីវ​ដ៏​ល្អៗ​។ រីករាយ​ស្វែងរក​ដៃគូ​ដោយ​សមបំណង​៕​

Relationships

​គំនរ​សម្លៀកបំពាក់​ដែល​អ្នក​លែង​ត្រូវការ

“​គំនរ​សម្លៀកបំពាក់​ដែល​អ្នក​លែង​ត្រូវការ ប៉ុន្តែ​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​”

“​គំនរ​សម្លៀកបំពាក់​ដែល​អ្នក​លែង​ត្រូវការ ប៉ុន្តែ​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​”
-​អ្នក​នៅ​ចាំ​ថា​មាន​រ៉ូប​មួយ​ដែលក​ប់ចោល​នៅ​បាត​ទូ​សម្លៀកបំពាក់​ដែល​អ្នក​ធ្លាប់​ស្លៀក​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត​កាលពី​ពេល​ដែល​អ្នក​នៅ​ក្មេង​ដែរ​ឬតេ ហើយ​អ្នក​ស្លៀក​វា​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​ឯណោះ ហើយ​មាន​ពេល​មួយ​ម្ដាយ​របស់​អ្នក​បាន​យក​វា​ចេញពី​ទូ​សម្លៀក​បំពាក់​របស់​អ្នក​ហើយ​អ្នក​បាន​ស្រែកយំ​យ៉ាងខ្លាំង​? ខ្ញុំ​នៅ​មាន​រ៉ូ​បបែប​នេះ​ជា​ច្រើន​ដែល​ព្យួរ​ទុកចោល​។​

-​ខ្ញុំ​សូម​និយាយថា​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​រក្សាទុក​អ្វីដែល​មិន​គួរ​ទុក​ទាល់តែ​សោះ​។ ប៉ុន្តែ​មាន​រឿង​មួយ​អំពី​ការ​រក្សាទុក​អនុស្សាវរីយ​នា​ថ្ងៃ​មួយ ឬ​ពេល​វេលា​ណាមួយ ឬ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​ដោយ​រក្សា​ទុក​នូវ​សម្លៀក​បំពាក់​ដែល​អ្នកមាន ហើយ​អ្នកមាន​អារម្មណ៍​មិន​ដាច់​អាល័យ​ពី​វា​ទាល់តែសោះ​។ សូម​ធានា​ថា​ការចងចាំ​ល្អៗ​អំពី​វា​នឹង​មិន​ងាយ​បំភ្លេច​បាន​ឡើយ​។​


-​អាវ​រងា​ដែល​អ្នក​ធ្លាប់​ពាក់​ក្នុង​ដំណើរ​កំសាន្ត​ឡើង​ភ្នំ​ដ៏​រីករាយ ជាមួយនឹង​ខោ​សាច់​យឺត​រឹប​ជើង សក់​របស់​អ្នក​ត្រូវ​បាន​ចង​កួច​ដោយ​កូនកន្សែង Bandana បួន​ជ្រុង ហើយ​សម្លេង​ចម្រៀង​របស់ Etta James ឮ​កងរំពង​ពេញ​ផ្ទះ ជាមួយនឹង​ការ​ទទួលទាន​ស្រាក្រហម​ដ៏​ឈ្ងុយឆ្ងាញ់​ផងដែរ​។ វា​មិនមែន​គ្រាន់តែ​ជា​អាវ​រងា​ប៉ុណ្ណោះ​ទេ​។ វា​គឺជា​គ្រឿង​ដណ្ដប់​ដ៏​កក់ក្ដៅ និង​ជា​ឱសថ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត ហើយ​គ្មាន​អ្វី​ប្រសើរ​ជាង​នេះឡើយ​។​


-​ឬ​ស្បែកជើងកែងចោត​ពណ៌​ក្រហម​ដ៏​ស្រស់​ឆើត​។ វា​ជា​ស្បែកជើង​កែង​ខ្ពស់ ខ្ពស់​មែនទែន​តែម្ដង ហើយ​អ្នក​ចូលចិត្ត​ពាក់​វា អ្នក​តែងតែ​គិត​ថា​អ្នកនឹង​ពាក់​វា​ឱ្យបាន​ច្រើនដង​ប៉ុន្តែ​តាម​កា​ពិត​វា​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ឈឺ​ជើង​ខ្លាំង​ណាស់​រហូតដល់​ថ្នាក់​ទ្រាំ​មិនបាន​។ នៅ​ពេល​មួយ​អ្នក​ប្រហែលជា​ពាក់​វា​រួច​ដើរចេញ​ពី​ផ្ទះ ប៉ុន្តែ ៥ នាទី​ក្រោយមក​អ្នក​ក៏​ត្រឡប់មកផ្ទះ​វិញ​ព្រោះ​ថា​អ្នក​មិន​អាច​ទ្រាំ​នឹង​ការឈឺចាប់​ដ៏​ពិបាក​ទ្រាំ​នេះ​បានឡើយ​។ ប៉ុន្តែ​វា​ពិតជា​ស្រស់ស្អាត ហើយ​អ្នក​គួរតែ​មាន​វា​មួយ​សម្រាប់​ដើម្បី​ដាក់តាំង​ក្នុង​ទូ​ដាក់​ស្បែកជើង​របស់​អ្នក ដូច្នេះ​អ្នក​អាច​សម្លឹងមើល​ភាពស្រស់ស្អាត​ដ៏​លេចធ្លោ​របស់​វា​គ្រប់ពេលវេលា​ទាំងអស់ ប៉ុន្តែ​សូម​ប្រាកដថា​អ្នក​មិន​គួរ​ធ្វើឱ្យ​ខ្លួន​ឯង​ពិបាក​ដោយ​ពាក់​វា​រួច​ធ្វើ​ដំណើរ​ចេញ​ទៅ​ខាងក្រៅ​ឡើយ​។ ចា៎ រីករាយ​ស្វាគមន៍​ជានិច្ច​។ ខ្ញុំ​គ្រាន់តែ​ចង់​ជួយ​ដល់​មិត្ត​នារី​ទាំង​អស់​តែប៉ុណ្ណោះ​។​


-​កូឡិក​ហ្សិ​ន​កាបូបដៃ​ផលិត​ឡើង​ពី​ស្បែក​ដែល​មនុស្ស​ភាគច្រើន​និយម​ជ្រើសរើស​មក​ប្រើប្រាស់ ប៉ុន្តែ​វា​ពិតជា​មិន​ស័ក្ដិសម​នឹង​ប្រើ​ទាល់តែសោះ​។ នៅពេល​ដែល​អ្នក​ឮ​នរណា​ម្នាក់​និយាយថា “​នារី​ម្នាក់​នោះ​ប្រើ​កាបូប​ផលិត​ពី​ស្បែក​សត្វ​” អ្នក​ប្រាកដជា​ត្រូវ​ធ្វើ​ការផ្លាស់ប្ដូរ​ហើយ​។​


-​សម្លៀក​បំពាក់​មួយឈុត​ដែល​អ្នក​តែងតែ​យក​មក​ស្លៀក​នៅពេល​មាន​កម្មវិធី​ជួបជុំ​។ ពេលខ្លះ​អ្នក​ក៏​ចង់​ស្លៀកពាក់​អ្វី​ឱ្យ​ប្លែក​ពី​សព្វមួយ ដង​។ ដូចជា​នៅពេល​ទៅ​សម្ភាសន៍​កា​ងារ​។ អ្នក​ប្រហែលជា​គិត​ថា​ពេល​សម្ភាសន៍​ការងារ​ជា​ពេល​ដែល​អ្នក​អាច​លេង​ស្តា​យល៍​ជាច្រើន​បញ្ចូល​គ្នា​!! នៅ​ពេល​ព្រឹក​មុន​ចេញ​ទៅ​សម្ភាសន៍ អ្នក​ក៏​ផ្លាស់​ប្ដូរ​ចិត្ត​វិញ អ្នកសម្រេចចិត្ត​ស្លៀក​សម្លៀក​បំពាក់​បែប​សាមញ្ញ​ដែល​អ្នក​បាន​រៀបចំ​ទុក និង​អ៊ុត​យ៉ាង​មាន​របៀបរៀបរយ​កាល​ពី​យប់​មុន​។ ប៉ុន្តែ​សក់​របស់​អ្នក​មើល​ទៅ​ហាក់ដូចជា​រញ៉េរញ៉ៃ​បន្តិច​! មុនពេល​ចេញ​ទៅ​សម្ភាសន៍​អ្នក​ក៏​និយាយ​ទៅកាន់​ខ្លួនឯង​ថា “​អ្នក​ដឹង​ទេ​ថា តើ​អ្វី​គំ​ជា​និតដ៏​ពិសេស​បំផុត​”? ចុះ​ប្រសិនបើ​ខ្ញុំ​ស្លៀកខោ​ខូវប៊យ ពាក់អាវ​ខូវ ប៊យ រួច​ពាក់​ស្បែកជើងឃ្លុប​កែង​ក្រាស់​! ខ្ញុំ​អាច​នឹង​មើល​ទៅ​ដូច​ជា​ទេវតា​ដែល​ចាំ​ថែរក្សា​ប្រទេសជាតិ​!” អ្នក​អាច​ធ្វើ​បែប​នេះ​បាន មិន​ត្រូវ​អ្នក​អាចនឹងទទួល​បាន​ការ​ងារ​ក៏​ថា​បាន​។ ប៉ុន្តែ​នេះ​មិនមែន​ជា​អ្វី​ដែល​ខ្ញុំ​ណែនាំ​ជូន​អ្នក​ឡើយ ជាពិសេស​នៅពេល​ដែល​អ្នកនឹង​ទៅ​ជួប​ជាមួយ​បងប្អូន​ប្រុស​ដែល​ជា​និស្សិត​ផ្នែក​ហិរញ្ញវត្ថុ​/​គណនេយ្យ ហើយ​ពួកគេ​នឹង​មិន​ពេញចិត្ត​ទាល់តែសោះ​នៅ​ពេល​ដែល​ដឹង​ថា​អ្នក​ស្លៀកពាក់​បែបនេះ​ទៅ​សម្ភាសន៍ “​ប៉ុន្តែ D.J ខ្ញុំ​ទទួលបាន​ការងារ​ហើយ​” (D.J មិន​ខ្វល់​ថា​អ្នក​ទទួលបាន​ឬ​មិន​បាន​ឡើយ​។ គាត់​នឹង​និយាយថា​អ្នក​បាន​ទៅ​សិក្សា​នៅ​សាលា​សិល្បៈ​ដ៏​ថ្លៃ​បំផុត​។ គាត់​មិន​យល់​ទាល់តែសោះ​អំពី​ការសម្រេចចិត្ត​ក្នុងការ​តុបតែង​ខ្លួនរ​បស់​អ្នក​)​។​


-​ពេល​ខ្លះ​របស់​មួយ​ដែល​យើង​រក្សា​ទុក យើង​គួរតែ​ដោះលែង​វា​ទៅ បើ​ទោះបីជា​យ៉ាងណា​ក៏ដោយ រ៉ូ​បដែល​អ្នកទុក​ស្លៀក​នៅពេល​ដែល​ខ្លាញ់​ភ្លៅ​របស់​អ្នក​រលាយបាត់​អស់​? ពិតណាស់ ខ្លាញ់​ដែល​កកស្ទះ​នៅ​នឹង​ភ្លៅ​របស់​អ្នក​នឹងមិន​ទៅ​ណា​ឡើយ ហើយ​អ្នក​ក៏​មិន​អាច​ស្លៀក​រ៉ូប​នេះ​បាន​ដែរ​។ អ្នក​គួរតែ​កុំ​ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍ ហើយ​ចូរ​ចៀសវាង​ឱ្យ​ឆ្ងាយ​ពី​ការធ្វើ​បែប​នេះ​។ ភ្លៅ​របស់​អ្នក​ស្រស់​ស្អាត​ស្រាប់​ហើយ អ្នក​ក៏​ស្រស់ស្អាត​ដែរ រ៉ូប​នេះ​មិន​ស័ក្ដិសម​នឹង​ឱ្យ​អ្នក​រក្សា​ទុក​ទាល់តែ​សោះ​។ លា​ហើយ​រ៉ូ​បដែល​មិន​ស័ក្ដិសម​!!
-​នៅពេល​ដែល​ទូ​សម្លៀក​បំពាក់​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​សម្លៀកបំពាក់​សម្រាប់​រដូវក្ដៅ និង​រដូវរងា ប៉ុន្តែ​អ្នក​គួរតែ​ទុកដាក់​សម្លៀកបំពាក់​ដែល​អ្នក​មិន​ត្រូវការ​មួយ​ឡែក​សិន​ទៅ (​យ៉ាប់​ខ្លាំងណាស់​!) ខ្ញុំ​មាន​សម្លៀកបំពាក់​បែបនេះ​ច្រើនណាស់​ដែល​មាន​តាំង​ពី​សម្លៀក​បំពាក់​សម្រាប់​ពាក់​ពេល​មាន​ផ្ទៃពោះ និង​អាវ​រងា​ជាដើម ខ្ញុំ​អាច​នឹង​ពាក់​វា​ម្ដងទៀត​នៅពេលដែល​ខ្ញុំ​ចាស់​ទៅ​។ អ្នក​និយាយ​ថា​គំនរ​សម្លៀកបំពាក់ ហើយ​ខ្ញុំ​និយាយ​ថា​ចេះ​ប្រមូល​ទុក​ដាក់ជំនួស​វិញ​!


​គំនិត​នៃ​ការ​ដែល​រក្សាទុក​គំនរ​សម្លៀកបំពាក់ “​នៅ​ក្នុង​ទូ​សម្លៀក​បំពាក់​” ដែល​ណែន​ពេញ​ទូ​តែម្ដង វា​មើលទៅ​ដូច​ជា​កូន​ផ្ទះ​មួយ​អ៊‍ីចឹង​! វា​ដូចជា​គំនរ​សម្លៀកបំពាក់​ដែល​អ្នក​លែង​ត្រូវការ ប៉ុន្តែ​សុទ្ធសឹងតែ​ជា​សម្លៀក​បំពាក់​ដែល​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​ចំពោះ​អ្នក​។ ពួកគេ​នឹង​មិន​ប្រាប់​នរណា​ម្នាក់​ថា​ពួកគេ​នៅ​រក្សាទុក​សម្លៀកបំពាក់​ទាំងអស់​នោះ​ឡើយ ហើយ​អ្នក​ក៏​ដូចគ្នា​ដែរ (​លុះណាតែ​អ្នកសរសេរ​អត្ថបទ​មួយ​ដែល​និយាយ​អំពី​សម្លៀក​បំពាក់​បែបនេះ តើ​អាច​ធ្វើបាន​ទេ​អ្នក​ទាំងអស់​គ្នា​)??

Continue Reading

Relationships

ដាក់​ចិត្ត​ចំពោះ​ការ​មាន​ស្នេហា​ពី​ចម្ងាយ​

​ការ​មាន​ទំនាក់ទំនង​ពី​ចម្ងាយ អាចជា​រឿង​មួយ​ដ៏​រ៉ូមែ​ន​ទិក ប៉ុន្តែ​ក៏​ជា​រឿង​ដ៏​គួរ​អោយ​

​ការ​មាន​ទំនាក់ទំនង​ពី​ចម្ងាយ អាចជា​រឿង​មួយ​ដ៏​រ៉ូមែ​ន​ទិក ប៉ុន្តែ​ក៏​ជា​រឿង​ដ៏​គួរ​អោយ​ស្មុ​K​ស្មាញ​មួយ​ផងដែរ​។ ពិតណាស់ បើទោះបីជា​វា​មាន​ការលំបាក​ខ្លះ​ក៏ពិតមែន ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​តស៊ូ​លុះ​ដល់​ទីបំផុត​បាន នោះ​អ្នកនឹង​ក្លាយជា​មនុស្ស​ម្នាក់​ដែល​មាន​ភាពរឹងមាំ​។ ជា​អកុសល សម្រាប់​មនុស្ស​មួយចំនួន ការខិតខំ​ថែរក្សា​ទំនាក់ទំនង​ខ្ជាប់ខ្ជួន អាច​ក្លាយ​ជា​ហេតុផល​អវិជ្ជមាន​ទៅវិញ​។ Jake Armada គឺជា​មនុស្ស​ម្នាក់​ដែល​ធ្លាប់​បាន​ឆ្លងកាត់​ទំនាក់ទំនង​ពី​ចម្ងាយ​ដោយផ្ទាល់ ហើយ​លោក​ក៏​មាន​ដំបូន្មាន​មួយចំនួន​សម្រាប់​ជា​គំនិត​វិជ្ជមាន ក៏​អ្វីដែល​ត្រូវ​ជៀសវាង​នៅ​ពេល​អ្នក​កំពុង​រក្សា​ក្តីស្រលាញ់​ចំពោះ​មនុស្ស​សំខាន់រប​ស់​អ្នក​ពី​ត្រើយម្ខាង​ផងដែរ​។​

​ទាំងនេះ​គឺជា​សំនួរ​មួយចំនួន​ទាក់ទង​នឹង​ស្នេហា​ពី​ចម្ងាយ​ដែល​អ្នក​អាច​យក​ទៅ​ពិចារណ​បាន​៖
​តាម​សភាព​ពិត តើ​ការស្រលាញ់គ្នា​ពី​ចម្ងាយ​ពិតជា​អាច​ទៅរួច​មែនឬ​? ប្រសិនបើ​វា​អាចទៅរួច តើ​ទំនាក់ទំនង​បែបនេះ​អាច​ឋិតថេរ​បានយូរ​ប៉ុណ្ណា​? “​ឧទាហរណ៍​៖ តើ​វា​ពិតជា​មាន​កាលៈទេសៈ​មួយ​ដែល​កំណត់​ថា ពេលវេលា​ដែល​រង់ចាំ​ទាំងនោះ​គឺ​យូរពេក ហើយ​មិន​អាច​ទ្រាំទ្រ​ទៅ​លែង​បាន​មែន​ឬ​ទេ​? ចុះ​បើ​វា​គឺជា​ការ​បែក​គ្នា​ដ៏​យូរអង្វែង​ឥតឧបមា “​ឧទាហរណ៍ ចំណងស្នេហា​ឆ្លង​ទ្វីប ឬ​ពីរ​ប្រទេស​ផ្សេង​គ្នា​។​ល​។​) តើ​ការជួបជុំ​គ្នា​ជា​ញឹកញាប់ អាច​កើត​ទៅ​រួច​ដែរឬទេ​? ​

-​តើ​មូលដ្ឋាន​ច្បាប់ទម្លាប់ សម្រាប់​ការទាក់ទង​គ្នា​ពី​ចម្ងាយ​គឺ​ពិតជា​ដូច​ទៅ​នឹង​ទំនាក់ទំនង​ធម្មតា​ដែរ​ឬទេ​?

-​តើ​អ្វី​ទៅ​ដែល​មាន​សារៈសំខាន់​បំផុត​ដើម្បី​រក្សា​ចំណង​ជិតស្និទ​នៃ​ជីវិត​ស្នេហា​អោយ​នៅតែ​មាន​ភាពរស់រវើក ហើយ​អាច​ធ្វើអោយ​គូស្នេហ៍​របស់​អ្នក​នៅ​តែ​មាន​ចិត្ត​នឹករលឹក​អ្នក​រហូត​នោះ​?

-​រួច​ចុះបើ​វា​ជា​អ្វីមួយ​ដែល​ចាំបាច់ ដើម្បី​បំពេញ​ចំណង​ជីវសាស្ត្រ​នៅក្នុង​ខ្លួន​មនុស្ស​អោយ​នៅ​និរន្ត តើ​ការរក្សា​ចំណងទាក់ទង​តាមរយៈ​ការផ្ញើ​សារ​ជា​រូបភាព​ទៅវិញទៅមក ក៏ដូចជា ការនិយាយ​ទល់មុខ​គ្នា​តាម​កញ្ចក់​ទូរស័ព្ទ​របស់​អ្នក​គឺជា​ជម្រើស​មួយ​ដ៏​ល្អ​មែនឬ​?

-​តើ​មាន​អ្វីខ្លះ​ដែល​ត្រូវធ្វើ នៅពេលដែល​មាន​រឿង​មិនល្អ​កើតឡើង​? ដូចជា ការឈ្លោះប្រកែក ការ​តាំងចិត្ត និង ការ​មិន​ស្មោះត្រង់​រវាង​គ្នា​នឹង​គ្នា​ជាដើម ។​ល​។ តើ​អ្នល​អាច​ប៉ះប៉ូវ​លើ​អ្វី​ដែល​នឹង​អាច​កើតឡើង​នៅលើ​ដង​វិថី​ដែល​មាន​ឧបសគ្គ​ជាច្រើន​ហើយ​ដ៏​វែង​អន្លាយ​នេះ​បាន​ដែរឬទេ​។ ​

-​តើ “​ការ​មាន​ទំនាក់ទំនង​ដោយ​បើកចំហ​” អាច​ទៅ​រួច​ក្នុង​ស្នេហា​ពី​ចម្ងាយ​នេះ​ដែរ​ឬទេ​? ​


​ការស្រលាញ់ និង​ការទាក់ទង​គ្នា​ពី​ចម្ងាយ​ពិតជា​ពិបាក​។ តែ​អ្វី​ដំបូង​ដែល​ត្រូវ​ដឹង​នោះ​គឺ ថា​តើ​អ្នក​ទាំង​សងខាង​ពិតជា​ប្រាកដប្រជា និង​មាន​ចិត្ត​មុតមាំ​ហែល​ឆ្លង​នូវឧ​ប​ស័ក្ត​ទាំងឡាយ​ដែល​នៅ​ខាង​មុខ​ដែរឬទេ​? តើ​អ្នក​សម្រេច​ជាមួយគ្នា​ដោយ​បែបណា​? និង តើ​អ្នក​អាច​កំណត់ចំណាំ​នូវ​តំរូវការ​របស់​…​ដោយ​របៀប​ណា​? ប្រសិនបើ​អ្នក​ប្រាកដ​ថា​ដាក់ចិត្ត​ហើយ តើ​អ្នក​ត្រូវ​រក្សា​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ដោយ​របៀប​ម៉េច​? តើ​ត្រូវ​គិត​តាម​អារម្មណ៍​ឬ​? ហើយ​ថា​តើ​អ្នកនឹង​ប្រឈមមុខ​នឹង​កង្វះ​ទំនាក់ទំនង​ទល់មុខ​គ្នា​ដោយ​របៀប​ណា​? និយាយអោយចំ​ការទាក់ទង​គ្នា​តាម skype គឺជា​រឿង​ធម្មតា ហើយ​វា​ក៏​ជា​វិធី​មួយ​ដ៏​សម​ហេតុផល​ផងដែរ តើ​នៅ​មាន​អ្វី​ជាងនេះទៀត​ដែល​ពិបាក​? តើ​អ្នកនឹង​ទប់ទល់​នឹង​អ្វីៗ​ខាង​មុខ​ដោយ​របៀប​ណា​!​ ​

​ខាងក្រោម​គឺជា​ពាក្យសម្តី​មួយចំនួន ដែល​យើងខ្ញុំ​គិត​ថា​អាច​ដោះស្រាយ​មន្ទិល​របស់​អ្នក​បាន​៖

​ទំនាក់ទំនង​របស់​គូស្នេហ៍​ខ្ញុំ​ទាំង​ពីរ​នឹង​បែក​ទៅ​សែនឆ្ងាយ​នាពេល​ខាងមុខ​នេះ តើ​ខ្ញុំ​ត្រូវធ្វើ​ដូច​ម្តេចទៅ​?

​ដើម្បី​សម្រេចបាន​នូវ​ទំនាក់ទំនង​ពី​ចម្ងាយ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​មនុស្ស​ទូទៅ​មិន​អាច​ធ្វើបាន​។ អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​រង់ចាំ​។ យើងទាំងអស់គ្នា​សុទ្ធតែ​មាន​អ៊ីនធឺណិត​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​។ ហើយ​យើង​ទាំងអស់គ្នា​ដែល​ជា​មនុស្ស សុទ្ធតែ​មាន​ការយល់ដឹង​និង​បទពិសោធន៍​រៀងៗ​ខ្លួន​ផង​ដែរ​នៅក្នុង​ដៃ ម្យ៉ាងទៀត​នា​សម័យ​នេះ​យើង​ទាំងអស់គ្នា​អាច​សឹងតែ​អាចនិយាយបាន​ថា យើង​អាច​មាន​អ្វីៗ​ទាំងអស់​ប្រសិនជា​យើង​ចង់បាន ជាពិសេស​គឺ​ការយោគយល់​គ្នា​ទោ​វិញ​ទៅ​មក​តែម្តង​។ ប្រសិនបើ​មនុស្ស​ជាទី​ស្រលាញ​របស់​អ្នក មាន​ការ់ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​ទីកន្លែង អ្នក​ត្រូវ​តែ​ចំណាយ​ពេល​រង់ចាំ​។ ត្រូវ​តាំងចិត្ត​ថា ត្រូវ​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​សម្រួល ដូចនេះ​អ្វីៗ​ផ្សេងៗ​ទៀត​នឹង​ដើរ​ទៅ​មុខ​ដោយ​រលូន​ផងដែរ​។ ​


​អនុវត្ត​ក្បួន​ពី​សម័យមុន
​ឧបសគ្គ​ពិត​នៅ​ពេល​នេះ គឺជា​ភាព​ស្និទ​ស្នាល​ដែលមាន​ឡើង​ជា​ច្រើន​សណ្ឋាន​។ ប៉ុន្តែ​មិនមែន​មានន័យថា​អ្នក​មិន​អាច ផ្តល់​ពេលវេលា​របស់​អ្នក​អោយ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​បាន​នោះ​ទេ​។ ធ្វើ​អ្វី​ដែល​គួរ​ធ្វើ ដូច​ជា​ការសរសេរ​សំបុត្រ​ជាដើម សរសេរ​ជា​រៀង​រាល់​សប្តាហ៍​។ ប្រើប្រាស់​សៀវភៅ​កូនសៀវភៅ​ស្អាតៗ រួច​បញ្ចេញវាចា​ក្នុង​ចិត្ត​របស់​អ្នក​បញ្ចូល​តាមរយៈ​ឃ្លោង​ឃ្លាប្រយោគ​នៃ​អ្វី​ដែល​អ្នក​ចង់​និយាយ​ទៅកាន់​មនុស្ស​ម្នាក់​នោះ​នូវ​អ្វី​ដែល​អ្នក​ចង់​និយាយ​រាល់ថ្ងៃ (​តែ​មិន​មាន​មានន័យ​ថា​គ្រប់​ម៉ាត់​គ្រប់​ពាក្យ​នោះ​ទេ​) គឺ​និយាយ​អ្វី​ដែល​អ្នក​ចង់​និយាយ​ចេញពី​ក្នុង​ចិត្ត​ដែល​ចង់​ប្រាប់​គេ​ម្នាក់​នោះ​ជាង​គេ​បំផុត​! ដើម្បី​ធ្វើដូចនេះបាន អ្នក​គួរតែ​ចង់ចាំ​នូវ​កន្លែង​ដែល​អ្នក​ធ្លាប់​ទៅ ឬអ្វី​ដែល​អ្នក​ធ្វើ​ហើយ ជាពិសេស​គឺ​សកម្មភាព​ទាំងឡាយណា​ដែល​អ្នក​កំពុង​ធ្វើ ហើយ​នឹកគិត​ដល់​គេ​។ ធ្វើ​ដូចនេះ នៅពេល​ដែល​អ្នកត្រូវកា​រសរ​សេរ សំបុត្រ​របស់​អ្នក​នឹង​មាន​ន័យ​យ៉ាង​ជ្រាលជ្រៅ​ជា​មិន​ខាន​។


​កុំ​ធ្វើ​អ្វី​អោយ​ជ្រុល​ហួសពេក​
​ទាក់ទង​គ្នា​ញឹកញាប់​ពេក អាចធ្វើអោយ​អ្នក​ទាំង​ពីរ​ធុញទ្រាន់​នឹង​គ្នា​ទៅ​វិញ​នោះ​ទេ​។​
​បង្កើត​ការសន្ទនា​អំពី​ទំនាក់ទំនង​នៅក្នុង​អំឡុង​ពេល​អវត្តមាន​
​ពេលខ្លះ​ឱកាស​ដែលមាន គឺ​នៅ​ត្រើយម្ខាង​ខាងមុខ​យើង​នោះ​ទេ ដូចនេះ​អ្នក​ត្រូវ​ចេះ​ទាញ​ប្រយោជន៍​ពី​វា​តាម​ការ​គួរ ជាពិសេស​ដោយ​ការនិយាយ​អ្វី​ដែល​សមរម្យ​ជាមួយ​នឹង​ការរង់ចាំ​របស់​អ្នក​។

Man and woman lying back to back on large heart, both looking at laptop computers

​សរសេរ​សំបុត្រ​ពីរ​
​មួយ​សម្រាប់​អាន​នៅពេលដែល​គេ​មកដល់ មួយទៀត​សម្រាប់​អាន​ទាំងពី​អ្នក​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​សម្រាក​នៅ​ផ្ទះ​។

Continue Reading

Relationships

SEXY​បង្កើន​ទំនុកចិត្ត ដើម្បី​ភាព​ទាក់ទាញ​

​ភាព​មាន​ទំនុកចិត្ត​លើ​រាងកាយ និង អារម្មណ៍​វិជ្ជមាន​ចំពោះ​រូបរាង​ខ្លួនឯង ពិតជា​មាន​សារៈសំខាន់​

​ភាព​មាន​ទំនុកចិត្ត​លើ​រាងកាយ និង អារម្មណ៍​វិជ្ជមាន​ចំពោះ​រូបរាង​ខ្លួនឯង ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការទទួល​បាន​ភាព​រីករាយ​ក្នុង​ជីវិត​។ ការ​ត្រិះរិះ​របស់​អ្នក​អាច​នឹង​ធ្វើឱ្យ​មាន​ការ​ប៉ះ ពាល់​ខ្លួនឯង ឬ​មនុស្ស​ដទៃ​នៅ​ជុំវិញ​ខ្លួន​អ្នក​ផងដែរ ជាងនេះទៅទៀត​វា​ក៏​អាច​ធ្វើអោយ​មាន ការប៉ះពាល់​ដល់​ចំណង​មិត្តភាព​ឬ​ស្នេហា​របស់​អ្នក​ក៏​ថា​បាន​។ សូម​ទទួលយក​នូវ​វិធីសាស្ត្រ​ទាំង ៣​នេះ​ដើម្បី​បង្កើត​ទំនុកចិត្ត​នឹង​អារម្មណ៍​សិច​ស៊ី​ចំពោះ​រូបរាងកាយ​របស់​អ្នក​។​


​វិធីសាស្ត្រ​ទី​១៖ អនុញ្ញាត​ឱ្យ​ខ្លួន​អ្នក​មាន​អារម្មណ​សិច​ស៊ី​
​យើងទាំងអស់គ្នា​តែងតែ​មាន​ការព្រួយបារម្ភ មិនថាឡើយ ស្បែក ដៃ ជើង ស្នាម​សង្វា ឬក៏ សាច់ យារ​ធ្លាក់​នោះទេ​។ អ្នក​គួរណារ​បញ្ឈប់​ការ​ខ្វាយខ្វល់​ចំពោះ​អ្វី​ដែល​ធ្វើអោយ​អ្នក​បាក់​ទឹកចិត្ត​នោះ​ទៀត ទៅ ។ បើទោះបីជា​អ្នក​មាន​ការតស៊ូ​ឬ​រវល់​ជាមួយ​ការងារ​ច្រើន​យ៉ាងណាក្តី ក៏​អ្នក​ត្រូវ​អនុញ្ញាត​ម្ចាស់ ខ្លួន​ទទួលបាន​អារម្មណ៍​និង​ភាព​សិច​ស៊ី​ចេញ​មក​តាម​ធម្មជាតិ​ទៅតាម​ដែល​អ្នក​ចង់​បាន​នោះដែរ​។ អ្នក​ត្រូវ​តែ​ទទួលយក​ការពិត និង​មាន​ភាពជឿជាក់​ក្នុង​ខ្លួន ថា​អ្នក​គឺ​ពិតជា​មាន​រូបរាង​ស្អាត​ក្នុង​ពេល​នេះ ក៏ដូចជា​ពេល​ណាៗ​ក៏ដោយ​។ បើ​ទោះបីជា​អ្នក​មិនទាន់​អាច​សម្រេច​គោលដៅ​បាន​នៅពេល​នេះ​ឬ យ៉ាងណាក្តី ក៏​អ្នក​មិន​ត្រូវ​អោយ​បញ្ហា​នេះ​បិទបាំង​អារម្មណ៍​ពិត​របស់​អ្នក​នោះតេ​។ អ្នក​នៅ​តែ​ជា​ស្ត្រី​ម្នាក់ ដែល​មាន​ភាពស្រស់ស្អាត ហើយ​វា​ក៏​ជា​រឿង​ធម្មតា​ទេ សម្រាប់​ការ​មាន​អារម្មណ៍​មិន​ពេញចិត្ត​លើ អ្វីមួយ​ម្តងម្កាល ប៉ុន្តែ​ទោះបីជា​យ៉ាងណា​អ្នក​ត្រូវ​បញ្ចេញ​ភាពស្រស់ស្អាត​ពិត​របស់​អ្នក​អោយ​បាន​។


វិធីសាស្ត្រ​ទី​២៖ ឈរ​មុខ​កញ្ចក់ រួច​គិត​ពី​អ្វី​ដែល​វិជ្ជមាន​
​សូម​អ្នក​ឈប់​បារម្ភ នៅពេល​ដែល​អ្នក​ឈរ​ឆ្លុះ​មើលខ្លួន​នៅមុខ​កញ្ចក់​ទៀត​ទៅ​។ អ្នក​មិនគួរណា ឡើយ​យក​ចំណុច​មិនល្អ​នៃ​រាងកាយ​អ្នក​យកមក​គិត ឬ​ពិចារណា​ដោយ​ឥត ប្រយោជន៍​នោះឡើយ វា​ពិតជា​មិនល្អ​ចំពោះ​អ្នកនោះ​ទេ​។ នៅក្នុង​លោក​នេះ គ្មាន​នរណា​ម្នាក់​មាន​រូ​ប​រាង​ល្អ​គ្រប់​១០​នោះទេ​។ មនុស្ស​រាល់គ្នា​សុទ្ធតែ​មាន​វិចារណញ្ញាណ ខុស​ផ្លែ​ក​ផ្សេង​ពី​គ្នា​រៀងៗ​ខ្លួន ប៉ុន្តែ​អ្នក​ក៏​ត្រូវ​យល់​អំពី កន្លែង​មិនល្អ​លើ​ខ្លួន​អ្នក​ផងដែរ ដោយ​មិន​ត្រូវ​ទំលាក់កំហុស​លើ​ខ្លួនឯង​នោះ​ទេ​។ មិន​ត្រូវ​គិត​ពី​ការកែ កុន​លើ​រូបរាង​របស់​អ្នក នៅពេល​ដែល​អ្នក​ឈរ​មើលខ្លួន​ឯង​នៅ​ពេល​លែងខ្លួន​ទទេ​មុខ​កញ្ចក់​នោះ​ទេ​។ ចូរ​យក​ពេល​និយាយ​លើកទឹកចិត្ត​ខ្លួនឯង​ក្នុង​ពេល​ណាមួយ​វិញ ទើប​ជា​ការប្រសើរ​។ ស្វែងរក​អ្វីមួយ ពី​ខ្លួន​អ្នក​ដែល​អ្នក​គិត​ថា​អ្នក​ដទៃ​ចូលចិត្ត​អំពី​ខ្លួន​អ្នក​។ តាមដាន​នូវ​រាល់​ការផ្លាស់ប្តូរ​នៃ​រូបរាង​របស់ អ្នក​។ ឆ្លុះកញ្ចក់​រួច​ប្រាប់​ខ្លួនឯង​ថា ខ្លួន​ខ្ញុំ​គឺ​ពិតជា​ល្អ​គ្រប់យ៉ាង​។ ប្រសិនបើ​អ្នក​មិន​ទទួលយក​ការ ពិត​នៃ​រូបរាង​របស់​អ្នក​ក្នុង​ពេល​នេះ​នោះ​ទេ​អ្នក​នឹង​មិន​អាច​ទទួល​យក​អ្វី​ដែល​អ្នក​ដទៃ​មើល​មក​លើ​អ្នក​ជា​រៀងរហូត​។ អ្វី​ដែល​សំខាន់​នោះ អ្នក​ត្រូវ​តែមាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួន​អ្នក មុន​ពេល​អ្នក​អ្នកមាន អារម្មណ៍​ចុះសម្រុង​ជាមួយ​នឹង​ខ្លួន​អ្នក និង​អ្នក​ដទៃ​ផងដែរ​។


​វិធីសាស្ត្រ​ទី​៣៖ ជ្រើសរើស​សម្លៀក​បំពាក់​ដែល​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​សិច​ស៊ី​
​អ្នក​គួរណា​ជ្រើស​ស្លៀក​សម្លៀក​បំពាក់​ណា​ដែល​ធ្វើអោយ​មាន​អារម្មណ៍ សិច​ស៊ី ដូចជា តើ អ្នក​មាន​អារម្មណ៍​សិច​ស៊ី​ដែរឬទេ​ជាមួយ​សម្លៀក​បំពាក់​រឹប​រាង​? ចុះ​ការបញ្ចេញ​បញ្ចេញ​សាច់​ជើង​យ៉ាង ម៉េច​ដែរ​? រួច​ចុះ​ការបញ្ចេញ​សាច់​ដើមទ្រូង​? បញ្ចេញ​សាច់​ខ្នង​? ឬក៏​ខោអាវ​ទ្រនាប់​ល្អៗ បើទោះបីជា​គ្មាន​នរណា​ម្នាក់​ឃើញ​យ៉ាងណាក្តី​នោះ​? អ្នក​គឺ​នូវតែ​ជា​អ្នក សំខាន់​អ្នក​ស្អាត​! ហើយ​ការ​ជ្រើស​សម្លៀក​បំពាក់​ដែល​ត្រូវចិត្ត​ខ្លួនឯង គឺ​ពិតជា​នឹង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ល្អ ជា​រៀង រហូត​និរន្ត​មិន​មិន​ថា​គ្រប់​ពេល​ណាៗ​ទាំង​អស់​ឡើយ​។

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.