Connect with us

Fashion

នាង Camille Rowe ការឈាន​បាន​ភាពល្បីល្បាញ

ស្តា​យល៍​ទាក់ទាញ​ពី​តារា​ម៉ូ​ដែល​អាមេរិក​កាត់​បារាំង​

ស្តា​យល៍​ទាក់ទាញ​ពី​តារា​ម៉ូ​ដែល​អាមេរិក​កាត់​បារាំង​

​​ស្តា​យល៍​របស់​នាង​៖ ស្តា​យល៍​សម្លៀកបំពាក់រ​បស់​នាង​ភាគច្រើន​គឺជា​ស្តាយល៍​ប្លែកៗ​រៀបរយ​បែប​សិស្សសាលា ស្តា​យល៍​ទសវត្សរ៍​ទី ៧០ ស្តា​យល៍​ចិន ស្តា​យល៍​បូ​ហ៊ី​មៀន និង​ស្តាយល៍​បែប​ជនបទ​។ ស្តា​យល៍​ក្លា​ស៊ិកដ៏​លេចធ្លោ​របស់​នា​ង​គឺ​អាវ​ក្រណាត់​រលុងៗ​គូ​ជាមួយ​ខោ​ពណ៌​ស្រាល​។​


​នាង Camille Rowe កើត​នៅ​ទីក្រុង​ប៉ារីស​ដោយ​ឪពុក​របស់​នាង​ជា​ជនជាតិ​បារាំង និង​ម្តាយ​ជា​ជនជាតិ​អាមេរិកាំង​។ ស្តា​យល៍​សម្លៀកបំពាក់រ​បស់​នាង​ត្រូវបាន​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​ទាំងពីរ​មាន​លក្ខណៈ​បែប​វីន​ថេ​ច​ចម្រុះ​ឆ្លុះបញ្ចាំង​ពី​អត្តចរិត​របស់​នាង​ផ្ទាល់​តែម្តង​។​


​កាលពី​នៅ​ក្មេង​ឪពុក​របស់​នាង​បាន​គាំទ្រ​សមត្ថភាព​លេង​ស្តា​យល៍​របស់​នាង​តាមរយៈ​ការនាំ​នាង​ដើរ​ទិញ​អីវ៉ាន់​និង​ណែនាំ​នាង​ឱ្យ​ស្គាល់​អាវ​ក្រៅ Bomber Jackets ខោ​ខូវប៊យ Five oh-ones និង​ឈុត​អាវ​ជាប់ខោ Boilers​។​

​ស្តា​យល៍​របស់​នាង​គឺ​មាន​លក្ខណៈ​បែប​អាមេរិក​ដោយ​មាន​ចង​ក្រណាត់​លើ​ក្បាល និង​ខោ​ខូវប៊យ​។ ជាធម្មតា​ពេល​ទៅ​ណា​មក​ណា​នាង​ចូល​ចិត្ត​ស្លៀកខោ​ខូវប៊យ​ពណ៌​ខៀវ​គូ​ជាមួយ​អាវយឺត​ធម្មតា​។


​ស្តា​យល៍​របស់​នាង​តែងតែ​ត្រូវបាន​គេ​សរសើរ​ថា​ជា “​ស្តា​យល៍​ដ៏​ឡូយ​ដោយ​មិន​តុបតែង​ច្រើន​”​។ នាង Camille Rowe ជាទូទៅ​លេង​ស្តាយល៍​សាមញ្ញមិន​ក្បូរក្បាច់​ច្រើន និង​លេង​ស្តា​យល៍​ក្លាស៊ិ​កបែប​វីន​ថេ​ចសាម​ញ្ញៗ​។​


​ពេល​ដែល​មាន​គេ​សួរ នាង​តែងតែ​ឆ្លើយ​ថា​ស្តា​យល៍​របស់​នាង​គឺ “​ងាយៗ កក់ក្តៅ ក្រណាត់ និង​បែប​មនុស្ស​ចាស់​?”
​វា​អាច​នឹង​លំបាក​នៅពេល​តម្រូវឱ្យ​រៀបរាប់​ពី​ការ​តុបតែង​ខ្លួន និង​ស្តា​យល៍​របស់​ខ្លួនឯង​នៅពេល​ដែល​ស្តាយល៍​ទាំងនោះ​គឺ​អ្នក​បង្កើត​វា​ដោយ​ខ្លួនឯង​មិន​ចំលង​ពី​អ្នកដទៃ​។​


​ថ្វី​បើ​នាង​ស្រឡាញ់​ស្តាយល៍​បែប​អាមេរិក​ខាងត្បូង​តែ​នាង​មាន​សន្តាន​ចិត្ត​ជា​ជនជាតិ​បារាំង​។​
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី Vogue ថ្មីៗ​នេះ​នាង​បាន​និយាយថា “​សម្រាប់​ខ្ញុំ​ការ​ដែល​មាន​ផា​សុកភាព​គឺ​សំខាន់​ជាងគេ​។​” ថ្វី​បើ​នាង​ចូលចិត្ត​សម្លៀកបំពាក់​ដែល​ស្លៀក​ទៅ​មាន​ផា​សុកភាព ក៏ប៉ុន្តែ​ជម្រើស​ម៉ូដ​សម្លៀកបំពាក់​ដែល​នាង​ស្លៀកពាក់​គឺ​មើលទៅ​ស្រស់​ស្អាត​ទាក់ភ្នែក និង​លេចធ្លោ​។​


​តើ​នាង​មាន​គ្រឿង​តុបតែង​អ្វី​ពិសេស​ដទៃទៀត​ដែរឬទេ​? មាន​គឺ​នៅពេល​នាង​សើច​បញ្ចេញ​សំឡេង​ខ្យល់​តាម​ច្រមុះ​ធ្វើឱ្យ​នាង​មើល​ទៅ​ជា​មនុស្ស​រួសរាយ ជឿជាក់​លើ​ខ្លួនឯង អ្វី​ទាំងនេះហើយ​ដែល​ធ្វើឱ្យ​សម្លៀក​បំពាក់​របស់​នាង​កាន់តែ​ស្រស់ស្អាត​មួយកម្រិត​ទៀត​។ ស្តា​យល៍​ហ្វេ​ហ្សិន​របស់​នាង​គឺ​ស្រស់ស្អាត​ទាក់ភ្នែក​មែនទែន​៕

Copyright © 2018 Ladies Magazine Cambodia.