Connect with us

Beauty

ធ្វើឱ្យ​ត្រគាក​ស្រ​ឡូ​ន

សាកល្បង​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​ងាយ​នេះ​ចុះឡើងៗ ដើម្បី​ទទួលបាន

​ធ្វើឱ្យ​រាង​ត្រគាក​របស់​អ្នក​កាន់តែ​ស្រ​ឡូ​ន​ស្រស់​ស្អាត​ដើម្បី​ស្លៀកខោ​ខូវប៊យ ខោខ្លី ឬ​ឈុត​ហែល​ទឹក​ឱ្យ​មើលទៅ​ឃើញ​សម​សួន​!

សាកល្បង​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​ងាយ​នេះ​ចុះឡើងៗ ដើម្បី​ទទួលបាន​រាង​ត្រគាក​ឡូយ​។


​ដេក​ពើង​ត្រគាក​ឡើងលើ​
​គេង​ផ្ងារ​ដោយ​ដាក់​ដៃ​របស់​អ្នក​សណ្ដូក​ចុះក្រោម ហើយ​ដាក់​ជើង​របស់​អ្នក​អង្កុញ​នៅលើ​កម្រាល​។​
​លើក​ត្រគាក​របស់​អ្នក​ឡើងលើ​។ ទប់​ឱ្យ​ជាប់ បន្ទាប់​មក​ចំកោង​ចុះក្រោម​។​
​ចាប់​កំភួនជើង​របស់​អ្នក នៅពេលដែល​ត្រគាក​របស់​អ្នក​ពើង​ឡើងលើ​។​
​ដើម្បី​ធ្វើឱ្យ​លំ​ហាត់ប្រាណ​នេះ​លំបាក​ថែម​ទៀត កន្ធែកជើង​ម្ខាង​លើក​ឡើង​លើ និង​ដាក់​ភ្លៅ​របស់​អ្នក​ឱ្យ​ស្មើ​ស្របគ្នា​។​​បន្ទាប់​មក​ទម្លាក់​ខ្នង​ចុះ​ក្រោម​សន្សឹមៗ​។​
​អនុវត្ដ​ការធ្វើ​លំ​ហាត់ប្រាណ​នេះ​រយៈពេល​៣០​វិនាទី ប្ដូរ​ចុះឡើងៗ​ហើយ​ធ្វើ​ចលនា​រយៈពេល​៣០​វិនាទី​ទៀត ដោយ​ប្រើ​ជើង​ម្ខាង​ទៀត​។


​លើកជើង​ឡើងលើ​
​ឈរ​កន្ធែកជើង​ចេញ​ពី​គ្នា ហើយ​លើក​ដុំ​ដែក​ទម្ងន់​៥​ផោន​ដ៍​នៅ​នឹង​ដៃ​ម្ខាងៗ​។ ប្រសិនបើ​អ្នក​មិន​មាន​ដុំ​ដែក​ទេ រក​ដប​ពីរ​ច្រក​ទឹក​ឱ្យ​ពេញ ឬ​ប្រើ​វត្ថុ​អ្វីមួយ​ដែល​មាន​ទម្ងន់​ប្រហាក់ប្រហែលគ្នា​។
​ពត់​ជើង​ស្ដាំ​របស់​អ្នក​ហើយ​លើក​វា​ឡើង​លើ​ឱ្យ​ផុត​ពី​កម្រាល​កម្ពស់​ប្រហែល​បី​អ៊ិញ​។ លាតដៃ​ទាំង​ពីរ​ដាក់​មុខ​អ្នក​កម្ពស់​ស្មើ​ទ្រូង និង​ដាក់​បាតដៃ​របស់​អ្នក​ចុះក្រោម​។​
​ដាក់​ដៃ​របស់​អ្នក​ឱ្យ​ត្រង់ ហើយ​លើកដៃ​ឆ្វេង​ឱ្យ​ផុត​ក្បាល រួច​ទប់​ឱ្យ​ជាប់​ដោយ​រាប់​ឱ្យបាន​បី​ដង បន្ទាប់​មក​ទម្លាក់​ឱ្យមក​ត្រឹម​កម្ពស់​ទ្រូង​វិញ​។ បន្ដ​លើក​ដៃ​របស់​អ្នក​ប្ដូរ​ចុះឡើង​។ អនុវត្ដ​ចុះឡើងៗ​ឱ្យបាន​ប្រាំបី​ដង ដោយ​ប្រើ​ដៃ​ម្ខាងៗ​ឱ្យ​បាន​បួន​ដង​។ ប្ដូរ​ជើង​ហើយ​អនុវត្ដ​ឱ្យបាន​ប្រាំបី​ដង​ចុះឡើងៗ​បន្ថែមទៀត ខណៈពេល​ឈរ​ដោយ​ប្រើ​ជើង​ស្ដាំ​របស់​អ្នក​។


អង្គុយ​ច្រហោង​
​ឈរ​ដោយ​ដាក់​ជើង​និង​ស្មា​របស់​អ្នក​ចេញ​ពី​គ្នា​។​
​អង្គុយ​ច្រហោង ហើយ​ដាក់​ប្រអប់ដៃ​ឱ្យ​កៀក​នឹង​ចង្កា​របស់​អ្នក​។​
​បន្ទាប់​មក​បោះ​ជើងឆ្វេង​របស់​អ្នក​ឱ្យ​ត្រង់​ទៅក្រោយ ខណៈពេល​លាតដៃ​របស់​អ្នក​ឱ្យ​ត្រង់​ទៅ​មុខ​។​
​ត្រឡប់​ទៅ​រក​ជំហរ​អង្គុយច្រហោង ហើយ​អនុវត្ដ​ដោយ​ប្រើ​ជើង​និង​ដៃ​ម្ខាង​ទៀត​។​
​បន្ដ​អនុវត្ដ​រយៈពេល​មួយ​នាទី​ឬ​លើសពីនេះ​។​
​នៅពេល​ដែល​អ្នក​អង្គុយច្រហោង ដាក់​ត្រគាក​របស់​អ្នក​ឱ្យ​ត្រូវ​ជំហរ ហើយ​ប្រើ​កែងជើង​ដើម្បី​ទប់​ទម្ងន់​។


​អង្គុយច្រហោង​ដោយ​ប្រើ​ទម្ងន់​
​ចាប់ផ្ដើម​ដោយ​ដាក់​ជើង​និង​ស្មា​របស់​អ្នក​ចេញ​ពី​គ្នា ហើយ​ដាក់​ដុំ​ដែក​ឬ​ទម្រង់​ទម្ងន់​មួយចំនួនទៀត​នៅ​ប្រប​នឹង​ភ្លៅ​។​
​អង្គុយច្រហោង​ចុះ​ហាក់បីដូច​ជា​អ្នក​អង្គុយ​នៅលើ​កៅអី​អ‍៊ីចឹង ដោយ​ប្រើ​កែងជើង​របស់​អ្នក​ទ្រ​ទម្ងន់​។​
​ចាប់​កំភួនជើង​របស់​អ្នក ហើយ​ត្រឡប់​ទៅ​ចាប់ផ្ដើម​ជំហរ​ឡើងវិញ​។​
​អនុវត្ដ​ចុះឡើង​រយៈពេល​ពី​១៥-២០​ដង​។​
​ប្រើ​កែងជើង​របស់​អ្នក​ទ្រ​ទម្ងន់ ដោយ​ត្រូវ​ប្រាកដ​ច្បាស់​ថា ជង្គង់​របស់​អ្នក​កុំ​ឱ្យ​លូត​ទៅមុខ​ហួស​ពី​ម្រាម​ជើង​។​
​កម្រិត​ឈាន​ទៅ​មុខ​៖ សាកល្បង​ដោយ​មិនចាំបាច់​ប្រើ​ទម្ងន់ ប៉ុន្ដែ​លោត​ឡើង​លើ​ឱ្យ​ខ្ពស់ ហើយ​ទម្លាក់​ខ្លួន​ចុះ​ក្នុង​ជំហរ​ច្រហោង​។

Fitness woman. Slim woman with dumbbells.

​លោត​ហក់​ខ្ពស់ៗ​
​ឈរ​ដោយ​ដាក់​ជើង​របស់​អ្នក​ផ្គួប​ចូលគ្នា ហើយ​យក​ដៃ​របស់​អ្នក​ច្រត់​ចង្កេះ​។​
​លោត​ហក់​ទៅ​មុខ​ដោយ​ប្រើ​ជើង​ស្ដាំ​របស់​អ្នក​។​
​លោត​ឡើងលើ ដោយ​ប្ដូរ​ជើង​ផុតពី​ដី ហើយ​ឱ្យ​ធ្លាក់​ចុះ​ក្រោម​ជាមួយនឹង​ជើងឆ្វេង​របស់​អ្នក នៅក្នុង​ជំហរ​លោត​ហក់​ទៅមុខ​។​
​បន្ដ​លោត​ហក់​ខ្ពស់ៗ​បែបនេះ ដោយ​ផ្លាស់ប្ដូរ​គ្នា រយៈពេល​មួយ​នាទី​ឬ​យូរ​ជាង​នេះ​។​
​ទ្រោប​ខ្លួន​នៅ​ពី​លើ​កម្រាល​ដោយ​ប្រើ​ជើង​ទាំង​ពីរ ហើយ​ជង្គង់​ខាង​មុខ​ពត់​ជា​មុំ​៩០​ដឺ​ក្រេ និង​តម្រង់​កជើង​ឱ្យ​ស្មើគ្នា​៕

Continue Reading
Advertisement

Beauty

ជឿជាក់ទោះនៅក្រោមកម្ដៅ​ព្រះអាទិត្យ

​យើង​បានដឹង​រួចហើយ​ថា ព្រះអាទិត្យ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​….

​យើង​បានដឹង​រួចហើយ​ថា ព្រះអាទិត្យ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ចាស់​ជាង​វ័យ ដូច្នេះ​តើ​យើង​ត្រូវធ្វើ​ដូចម្ដេច​? វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​រោគ​សើ​ស្បែក​នឹង​ប្រាប់​ឱ្យ​អ្នក​ដឹងថា ការ​លាប​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ដើម្បី​ការពារ​ប្រឆាំង​ទៅ​នឹង​កម្ដៅ​ព្រះអាទិត្យ ដោយ​មិន​បរិយាយ​ច្រើន​នោះ​ទេ ហើយ​វា​ក៏​ជា​មូលដ្ឋាន​នៃ​ការថែរក្សា​ស្បែក​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។

​ជារឿយៗ​អ្នកនឹង​រកឃើញ​រូបមន្ដ​ការពារ​ពី​កម្ដៅ​ព្រះអាទិត្យ​ដែល​ត្រូវ​បាន​បង្ហាញ​នូវ​ភាពខុសប្លែក​ពី​គ្នា​ដោយ​ការកំណត់​យកឈ្មោះ SPF​។ SPF ជាសំខាន់​តំណាងឱ្យ ‘​កត្ដា​ការពារ​ព្រះអាទិត្យ​’ ដែល​ជា​ការវាស់ស្ទង់​យ៉ាង​សុ​ក្រិត​ចំពោះ​ក្រែមការពារ​ស្បែក​ពី​កម្ដៅ​ព្រះអាទិត្យ​។ កម្រិត​អប្ប​បរិ​មា​មួយ​នៃ​៣០SPF​ត្រូវបាន​ផ្ដល់​យោបល់​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ខាង​រោគ​សើ​ស្បែក​។


​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ហែល​ទឹក​ឬ​បែកញើស អ្នក​គួរតែ​លាប​សារ​ឡើង​វិញ​ឱ្យ​បាន​ញឹកញាប់​រៀង​រាល់​ពីរ​ម៉ោង​ម្ដង​ដើម្បី​ការពារ​ពី​កម្ដៅ​ព្រះអាទិត្យ​។ នេះ​គឺជា​រូបមន្ដ​ដ៏​មាន​ប្រសិទ្ធភាព​ជួយ​រារាំង​កាំរស្មី UVB និង UVA ដែល​ជា​បុព្វហេតុ​ចម្បង​ធ្វើឱ្យ​រលាក​ស្បែក ធ្វើឱ្យ​ស្បែក​ជ្រីវជ្រួញ និង​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​។

​ការប្រើ​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ​ក្នុង​បរិមាណ​ដ៏​ត្រឹមត្រូវ គឺជា​រឿង​សំខាន់​។ ការប៉ាន់ប្រមាណ​ឱ្យបាន​សមល្មម​គឺ​ថា អ្នក​ត្រូវការ​តែ​បន្ដិច​ប៉ុណ្ណោះ​គឺ​ប្រហែលជា​មួយ​ភាគ​បួន​ដើម្បី​លាប​ផ្ទៃមុខ​របស់​អ្នក​។ សូម​កុំ​ទាន់​អាល​ចេញ​ទៅណា ក្រោយ​ពី​លាប​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ​រួច ដោយ​រង់ចាំ​រយៈពេល​យ៉ាងហោចណាស់​២០​នាទី​ដើម្បី​ឱ្យ​ក្រែ​មនោះ​ជ្រាប​ចូលទៅក្នុង​ស្បែក​។ ចូរ​ផាត់មុខ​ពីលើ​ក្រែមការពារ​កម្ដៅ​ព្រះអាទិត្យ​ជា​លើក​ចុងក្រោយ​៕

Continue Reading

Beauty

ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​
ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់​


​តាមរយៈ​ការច្នៃ​ម៉ូដ​ថ្មី និង​ភាពទាន់សម័យ ម៉ូដ​ក្រចក​បារាំង​ពណ៌​សាច់​លាយ​ពណ៌​ស​នេះ​អាចនិយាយបាន​ថា​មិនមែន​ត្រលប់​មក​វិញ​នោះ​ទេ តែ​ជា​ការលេង​ស្តា​យល៍​បែប​ថ្មី​ពោរពេញ​ដោយ​ម៉ូដ​ថ្មីៗ​ច្រើន​រាប់មិនអស់​។


​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​បច្ចុប្បន្ន​នេះ​គឺ​មាន​សិល្បៈ​ផ្ទាល់ខ្លួន​ពោរពេញ​ដោយ​ពណ៌​លេចៗ ពណ៌​លោហៈ ផ្ទៃ​រូប​ច្បាស់ៗ និង​ស្រមោល​រំលេច​រូប​។ ក្រចក​ម៉ូដ​នេះ​ពុំ​មាន​គោល​គ្រឹះ​ជាក់លាក់​ឡើយ​។ ម៉ូដ​ខាងចុង​ក្រចក​គឺ​ស័ក្តិសម​ជា​មួយ​ក្រចក​ដែល​មាន​រាង​ពង​ក្រពើ ឬ​មូល តែ​ក៏​មិនមែន​បានន័យថា​ក្រចក​រាង​ជ្រុង​លេង​ម៉ូដ​នេះ​មិន​ស្រស់​ស្អាត​ឡើយ​។ អ្នក​អាច​លេង​ម៉ូដ​ចុង​ក្រចក​ខិត​ទៅ​ចំហៀង​ទ្រេត​ទៅ​ម្ខាង​ដើម្បី​ឱ្យ​មើល​ទៅ​ស៊ីគ្នា​នឹង​រាង​ក្រចក​របស់​អ្នក​។​


​ចូរ​គូរ​ខ្សែបន្ទាត់​ជុំវិញ​តាម​គែម​ក្រចក​ទាំងមូល​ព័ទ្ធ​ពី​ចុង​ក្រចក​ទៅ​ដល់​គល់​ក្រចក​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ក្រាហ្វិក​ប្លែក​ភ្នែក​។ ចូរ​លេង​ពណ៌​ផ្ទុយ​គ្នា​ដើម្បី​ឱ្យ​ស្តា​យល៍​នេះ​កាន់តែ​ស្រស់ស្អាត​។​

NEW YORK, NY – SEPTEMBER 07: A model backstage at Michelle Helene Presentation September 2016 during New York Fashion Week at Pier 59 Studios on September 7, 2016 in New York City. (Photo by Victor VIRGILE/Gamma-Rapho via Getty Images)

​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ពណ៌​ទាក់​ភ្នែក អ្នក​អាច​ប្រើប្រាស់​ជក់​លាប​ក្រចក​ដើម្បី​គូរ​ខ្សែបន្ទាត់​នៅ​ចុង​ក្រចក​។ គូរ​ខ្សែបន្ទាត់​ជាមួយ​ជក់​ស្ងួត​ដើម្បី​វាយ​ពណ៌​ឱ្យ​ចូល​គ្នា​ជាមួយ​ចុង​ក្រចក​។ ទុក​ឱ្យ​ស្ងួត​រយៈពេល ៥ នាទី​មុន​ពេល​លាបថ្នាំ​ក្រចក​មួយ​ស្រទាប់​ទៀត​។


​ជា​យូរ​មក​ហើយ​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​គឺ​តែងតែ និង​នៅ​តែ​បន្ត​បំផុសគំនិត​សិល្បៈ និង​មូលដ្ឋានគ្រឹះ​នៃ​ម៉ូដ​ក្រចក​៕

Continue Reading

Beauty

រោមចិញ្ចើម​ដ៏​ទាក់ទាញ​

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ ដំណោះស្រាយ​នៅ​ទីនេះ​។ វិធីសាស្ត្រ​ងាយៗ​ទាំង ៤ ពិតជា​អាច​ជួយ​ដល់​អ្នក​បាន​៖

១ ឱ្យ​ដុះ​តាម​ដំណើរ
​រង់ចាំ​រយៈពេល​ពី ៣ ទៅ ៤ សប្ដាហ៍​ដើម្បីឱ្យ​រោមចិញ្ចើម​របស់​អ្នក​ដុះ​មកវិញ​។ កុំ​ទាន់​ដក​ថែម​ទៀត​ទោះបីជា​អ្នក​ឃើញ​រោមចិញ្ចើម​ខ្លះ​វែង​ជាង​គេ​ក៏ដោយ​។ លា​បជែល​បន្តិច​ពី​លើ​វា​ដើម្បី​ឱ្យ​មើល​ទៅ​មាន​របៀបរៀបរយ បើទោះបីជា​វា​មិន​ស្មើគ្នា​ស្អាត​ក៏ដោយ​។​


២ ស្វែងរក​ជំនួយ​
​លាប​សេរ៉ូម​ដែល​ជួយ​បណ្ដុះ​រោមចិញ្ចើម​មុនពេល​ចូល​គេង​ដើម្បី​ពន្លឿន​ការដុះរប​ស់វា​។ ការព្យាបាល​តាម​បែប Ayurveda បានបញ្ជាក់​ថា​ប្រេង castor ពិតជា​ជួយ​បណ្ដុះ​រោមចិញ្ចើម​ឱ្យ​វែង​បាន​យ៉ាង​ឆាប់រហ័ស​។​

៣ រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​ឥតខ្ចោះ​
​រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​នឹង​ផ្ទៃ​មុខជា​អ្វី​ដែល​វេជ្ជបណ្ឌិត​ផ្នែក​សម្រស់​ទទួល​បាន​ការ​ស្នើសុំ​ជាច្រើន​។ ផ្ទៃមុខ​ដែលមាន​ថ្គាមខ្លា​ស័ក្ដិសម​បំផុត​ជាមួយនឹង​រាង​ចិញ្ចើម​រាង​កោង ខណៈ​ដែល​ផ្ទៃមុខ​រាង​វែង​ស័ក្ដិសម​នឹង​ចិញ្ចើម​ត្រង់​ស្មើ​។ រោមចិញ្ចើម​គួរតែ​ខ្ពស់​ជាង​គេ​ត្រង់​ឆ្អឹង​ចិញ្ចើម​ដែល​លយ​ចេញ​ខ្ពស់​ជាងគេ​។ យក​រាង​តាម​ឆ្អឹង​ចិញ្ចើម​ដើម្បី​ទទួលបាន​រាង​ចិញ្ចើម​បែប​ធម្មជាតិ​។​


៤ កែច្នៃ​បន្តិច​ឱ្យ​កាន់តែ​ស្រស់ស្អាត​
​ដើម្បី​ឱ្យ​រោមចិញ្ចើម​របស់​អ្នក​មើល​ទៅ​ពេញលេញ​ល្អ ចូរ​អ្នក​ប្រើ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម ឬ​ជែល​ដើម្បី​បំពេញ​ត្រង់​កន្លែង​ដែល​មិនសូវមាន​រោម​ចិញ្ចើម​។ ជ្រើសរើស​ពណ៌​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ដែល​មាន​ពណ៌​ស្រាល​ជាង​ពណ៌​នៃ​រោមចិញ្ចើម​ធម្មជាតិ​របស់​អ្នក​ពីរដង​៕


Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.