Connect with us

Fashion

តោះ​នាំគ្នា​មក​មើល​ស្តា​យល៍​សម្លៀក​បំពាក់​ស្អាតៗ​របស់​តារាៗ​

តារា​លេចធ្លោ​

តារា​លេចធ្លោ​
​តារាចម្រៀង​Taylor Swift បានបង្ហាញ​អានុភាព​នារី​ដោយ​បណ្តើរ​មិត្ត​ជិតស្និទ្ធ​របស់​ខ្លួន​នាង Selena Gomez ទៅ​ចូលរួម​ក្នុង​កម្មវិធី​ពានរង្វាន់ Grammy​។ ពួកគេ​ទាំង​ពីរ​ស្រស់​ស្អាត​មែនទែន​ក្នុង​ឈុត​រ៉ូប​ដ៏​ស្រស់​សោភា ប៉ុន្តែ​អ្វី​ដែល​ធ្វើឱ្យ​ពួកគេ​កាន់តែ​មាន​ភាព​ទាក់ទាញ​នោះ​គឺ​ភាពជឿជាក់​របស់​ពួកគេ​ទាំង​ពីរ​។ តោះ​នាំគ្នា​មក​មើល​ស្តា​យល៍​សម្លៀក​បំពាក់​ស្អាតៗ​របស់​តារាៗ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ពានរង្វាន់ Grammy ឆ្នាំ ២០១៦​។


១. នាង Ellie Goulding
​នាង Ellie Goulding ចូលរួម​កម្មវិធី​កម្រាលព្រំ​ក្រហម​ជា​មួយ​រ៉ូប​ពណ៌​ផ្កាឈូក​ស្រាលដ៏​ស្រស់ស្អាត​ច្នៃ​ម៉ូដ​ដោយ Stella McCartney គូ​ជាមួយ​ស្បែកជើង​កែង Jimmy Choo និង​ខ្សែក​ពេជ្រ និង​ចិញ្ចៀន​ពណ៌​ប្រាក់​។ មើល​ទៅ​ស៊ីវិល័យ និង​ស្រស់ស្អាត​បែប​សាមញ្ញ​។ តុបតែង​ខ្លួន​បាន​ស្អាត​មែនទែន Ellie!

LOS ANGELES, CA – FEBRUARY 15: Singer Diamond White attends The 58th GRAMMY Awards at Staples Center on February 15, 2016 in Los Angeles, California. (Photo by Steve Granitz/WireImage)

២. នាង Diamond White
​ជាមួយ​រ៉ូប​ខ្មៅ​ស្តើង​មើល​ធ្លុះ​លាយ​ជាមួយ​សាច់​ប៉ាក់​ដ៏​ស្រស់ស្អាត ធ្វើឱ្យ​នាង Diamond White មើល​ទៅ​ដូច​ជា​ទេពធីតា​ដ៏​សិច​ស៊ី​។ គួបផ្សំ​ជាមួយ​ម៉ូដ​សក់​ដ៏​ទាក់ទាញ និង​គ្រឿងអលង្ការ​ពេជ្រ​បន្តិចបន្តួច​ធ្វើឱ្យ​ស្តាយ​ល៍លេង​ខ្លួន​របស់​នា​ង​កាន់តែ​លេចធ្លោ​។​


៣. នាង Serayah McNeill
​នាង Serayah McNeill តួ​ស្រី​ក្នុង​រឿង Empire តុបតែង​ខ្លួន​ជាមួយ​រ៉ូ​បវែង​អូស​ដី​ពណ៌​ប្រផេះ​ច្នៃ​ម៉ូដ​ដោយ Vera Wang បន្ថែម​ជា​មួយ​កាបូបដៃ​ម៉ាក Oroton គ្រឿងអលង្ការ​ពី Makri, Pamela Love, Randal Scott Fine Jewelry, និង Sylvie & Cie​។


៤. នាង Chrissy Teigen
​តារា​ម៉ូ​ដែល និង​ជា​ប្រពន្ធ​របស់​តារាចម្រៀង John Legend រូបនេះ​បាន​ចូលរួម​កម្មវិធី​ក្នុង​ឈុត​រ៉ូប​ពណ៌​សសាច់​ស្ពុក​ច្នៃ​ម៉ូដ​ដោយ Yousef Al-Jasmi រីឯ​គ្រឿងអលង្ការ​របស់​នាង​គឺ​ច្នៃ​ម៉ូដ​ដោយ Lorraine Schwartz និង Ofira​។ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​គភ៌​របស់​នាង​។ នាង​កំពុង​តែ​ពរ​ពោះ​កូន​ដំបូង​ជាមួយ​លោក John Legend ហើយ​ទារក​ម្នាក់នេះ​ច្បាស់​ជា​ស្រស់​ស្អាត​ដូច​ម្តាយ​មិន​ខាន​។​


៥. នាង Adele
​នរណាៗ​ក៏​ស្រឡាញ់ Adele ដែរ​ជាមួយ​រូបរាង​ថ្មី ស្គម​ជាង​មុន ម៉ូដ​សក់​ថ្មី និង​អាល់​ប៊ុម​ចម្រៀង​ថ្មី​ដែលប​ង្កប់​បទ​ចម្រៀង​ដ៏​ល្បី​គឺ​បទ “Hello”​។ ស្ថិត​ក្នុង​រ៉ូប​ពណ៌​ខ្មៅ​វែង​ស្តើង​ច្នៃ​ម៉ូដ​ដោយ Givenchy ធ្វើឱ្យ​នាង​កាន់តែ​លេចធ្លោ​។ នាង​ក៏​បាន​ពាក់​គ្រឿងអលង្ការ​ច្នៃ​ម៉ូដ​ដោយ Offira និង​គូរ​ក្រចក​ពណ៌​ខ្មៅ​ដើម្បី​ឱ្យ​មើល​ទៅ​កាន់តែ​ទាក់ទាញ​។​


៦. នាង Demi Lovato
​ជា​មួយឈុត​សម្លៀក​បំពាក់​ពណ៌​ខ្មៅ មើល​ទៅ​មាន​អំណាច និង​ស្រស់ស្អាត​! នាង Demi ស្ថិត​ក្នុង​ឈុត​សំពត់​ឆែក​រឹប​រាង​ស្លៀក​គូ​ជាមួយ​អាវធំ​លំអ​ជាមួយ​ខ្សែក​ប្រាក់ ស្បែកជើង​កែង​ពណ៌​ខ្មៅ និង​ក្រចក​ពណ៌​ខ្មៅ​។

LOS ANGELES, CA – FEBRUARY 15: Singer Lady Gaga attends The 58th GRAMMY Awards at Staples Center on February 15, 2016 in Los Angeles, California. (Photo by Jason Merritt/Getty Images for NARAS)

៧. នាង Lady Gaga
​នាង Lady Gaga ស្ថិត​ក្នុង​ឈុត​រ៉ូ​បពាក់​ពី​ក្រៅពណ៌​ខៀវដោយ​មានប៉ាក់​ក្បាច់​ពណ៌​ខ្មៅ ក្រហម និង​ស​ច្នៃ​ម៉ូដ​ដោយ Marc Jacobs ដើម្បី​រំលឹក​សេចក្តី​ដឹង​គុណ​ដល់​លោក David Bowie ដែល​បាន​លាចាក​លោក​នៅ​ឆ្នាំ​នេះ​។ នាង​ក៏​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកផង​ជាមួយ​សក់​ពណ៌​ក្រហម​ដូច​លោក Bowie និង​លំអ​ជាមួយ​គ្រឿងអលង្ការ​ច្នៃ​ម៉ូដ​ដោយ Lorraine Schwartz និង​ស្បែកជើង​កែង​ដ៏​ខ្ពស់​។​

attends The 58th GRAMMY Awards at Staples Center on February 15, 2016 in Los Angeles, California.

៨. នាង Bella Hadid
​តារា​ម៉ូ​ដែល​នាង Bella Hadid ស្ថិត​ក្នុង​រ៉ូប​ពណ៌​ខ្មៅក​ជ្រៅ​រាងអក្សរ V និង​មាន​ឆែក​នៅត្រង់​ចង្កេះ​ច្នៃ​ម៉ូដ​ដោយ Alexandre Vauthier ។ សក់​របស់​នាង​ពុះ​កណ្តាល​សិត​ទៅក្រោយ ជាមួយ​ស្បែកជើង​កែង​សាមញ្ញ​ពណ៌​ខ្មៅ​ច្នៃ​ម៉ូដ​ដោយ Alexander Wang និង​បន្ថែម​ជាមួយ​កងដៃ​ពេជ្រ​។ គ្រឿង​តុបតែង​ដ៏​ទាក់ទាញ​បំផុត​របស់​នាង​អាចនិយាយបាន​ថា​ជា​មិត្ត​ប្រុស The Weeknd ដ៏​ស្រស់​សង្ហា​របស់​នាង​នោះឯង​។​

LOS ANGELES, CA – FEBRUARY 15: Singer Ciara attends The 58th GRAMMY Awards at Staples Center on February 15, 2016 in Los Angeles, California. (Photo by Jason Merritt/Getty Images for NARAS)

៩. នាង Ciara
​នាង Ciara តែងតែ​មាន​រាង​ស្លីម​ស្អាត​រហូត ធ្វើ​ឱ្យ​យើងខ្ញុំ​ច្រណែន​នឹង​នាង​មែនទែន​។ នាង​ស្លៀក​រ៉ូប​វាល​ខ្នង ហើយ​រ៉ូប​របស់​នាង​គឺ​ឆែក​ដល់​ចង្កេះ​ដែល​រ៉ូប​នេះ​ច្នៃ​ម៉ូដ​ដោយ Alexandre Vauthier ។ ជាមួយគ្នា​នេះ​ផង​ដែរ​នាង​បាន​បន្ថែម​ភាព​ទាក់ទាញ​ជាមួយ​ចិញ្ចៀន និង​ក្រវិល​ដ៏​ស្រស់ស្អាត​ដែល​ច្នៃ​ម៉ូដ​ដោយ Norman Silverman Diamonds​។


១០. នាង Janelle Monae
​តារា​ម្នាក់នេះ​តែងតែ​លេង​ស្តា​យល៍​ពិសេស​ប្លែកៗ​រហូតមក​។ នាង Janelle Monae ស្ថិត​ក្នុង​ឈុត​រ៉ូប​ខ្មៅ​លាយស​ប៉ុន្តែ​មួយឈុត​នេះ​គឺ​មិន​ដូច​រ៉ូប​ធម្មតាទូ​ទៅឡើយ​។ ស្តា​យល៍​ដ៏​ពិសេស​ប្លែក​របស់​នាង​គឺ​ផ្នែក​ខាងលើ​ជា​ក្រណាត់​សាច់​ប៉ាក់​ពណ៌​ស ចំណែក​ខាងក្រោម​គឺជា​សំពត់​ពណ៌​ខ្មៅ មួក​មាន​ឆ្នូត​ស​ខ្មៅ កាបូបដៃ​ពីរ​ពណ៌​ច្នៃ​ម៉ូដ​ដោយ Emm Kuo គូ​ជាមួយ​ស្បែកជើង​កែង​សាច់​ប៉ាក់​ពណ៌​ខ្មៅ​។ ស្តា​យល៍​របស់​នាង​គឺ​ខុសប្លែក​ពី​អ្នកដទៃ ដែល​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​យើងខ្ញុំ​ពេញចិត្ត​នាង​ជាងគេ​៕

Continue Reading
Advertisement

Fashion

ការលេង​ស្តាយល៍​ដែល​មិនល្អ ​បង្ក​កំហុស​ដោយ​មិន​ដឹង​ខ្លួន

​មិត្ត​នារី​មួយចំនួន​ពេលខ្លះ​បង្ក​កំហុស​ដោយ​មិន​ដឹង​ខ្លួន ជាពិសេស​ជាមួយ​…

​មិត្ត​នារី​មួយចំនួន​ពេលខ្លះ​បង្ក​កំហុស​ដោយ​មិន​ដឹង​ខ្លួន ជាពិសេស​ជាមួយ​ទំលាប់​នៃ​ការលេង​ស្តាយល៍​ដែល​មិនល្អ​។

​ខ្លឹមសារ​អត្ថបទ​ណែនាំ​ខាងក្រោម​៖

មិនគួរ​ស្លៀក​សម្លៀកបំពាក់​ដែល​ទាន់សម័យ​គ្រប់​ម៉ូដ​ពេក​
​នា​សម័យ​នេះ​ឈុត​ស្អាតៗ និង ទាន់សម័យ​ពិតជា​មាន​ច្រើន​លើសលប់​។ ពេលខ្លះ​អ្នក​អាច​​ពិនិត្យ ឬ​សាកល្បង​តាម​បំណង​របស់​អ្នក​បាន យ៉ាងណាមិញ​ចំពោះ​ការ​ជ្រើស​យក​ម៉ូដ​​ដដែល​ឬ​មាន​ស្តាយល៏​ដូច​គ្នា​ច្រើន​ពេក ពេល​ខ្លះ​ក៏​វា​មើលទៅ​គយរ​អោយ​ស៊ាំ​ភ្នែក​ផងដែរ​។ ត្រូវ​ប្រាកដថា តើ​ឈុត​ដែល​ទាន់សម័យ​ទាំងនោះ​មើល​ទៅ​គួរអោយ​ចាប់អារម្មណ៍​លើ​អ្នក​ឬក៏​អត់ សម្រាប់​ពណ៌​មួយចំនួន​ដូចជា ពណ៌​ទឹកក្រូច​ស្រស់ និង​ពណ៌​ក្រហម បច្ចុប្បន្ន​ពណ៌​បែបនេះ​កំពុង​ពេញនិយម ប៉ុន្តែ​ពណ៌​បែប​ទាំងនេះ​រាង​រើស​សម្បុរស្បែក​បន្តិច​។ ពេលខ្លះ អ្នក​គួរតែ​រើស​បន្ទិច​ហើយ​ចំពោះម៉ូដ​ទាន់សម័យ​ណាមួ​យ​ដែល​ស័ក្តិសម​នឹង​អ្នក​។

​មិនគួរ​ពាក់​អាវទ្រនាប់​ដដែលៗ​ច្រើន ដោយ​មិន​បោក​សម្អាត​សោះ​នោះទេ​
​ជា​ទម្លាប់ អ្នក​ត្រូវ​ការផ្លាស់ប្តូរ​សម្លៀកបំពាក់​ជា​ញឹកញាប់​ហើយ​សម្រាប់​ខោ​អាវទ្រនាប់​វិញ ក៏​ដូចគ្នា​ផងដែរ​។ នារី​ទាំងឡាយ​សុទ្ធតែ​មាន​ការអនុវត្ត​នូវ​ទម្លាប់​នេះ​ទាំងអស់​។ ប៉ុន្តែ​មាន​ប្រការ​មួយ​ចំនួន​ដែល​អ្នក​គួរ​ជៀសវាង​។ ស្នាម​ក្អែល​ប្រឡាក់​ញើស និង អាវទ្រនាប់​ដែល​ប្រើប្រាស់​ជា​ញឹកញាប់​ពេក​ក៏​មិន​ល្អ​ដែរ គួរតែ​ផ្លាស់ប្តូរ​អាវទ្រនាប់​ដែល​ប្រើប្រាស់​ហើយ និង បោក​សម្អាត​វា​នៅ​ពេល​ដែល​ប្រើប្រាស់​អាវទ្រនាប់​ឱ្យបាន​ញឹកញាប់ ជាពិសេស​ក្នុង​រដូវ​នេះ​ផង អ្នក​ត្រូវ​តែ​ប្រយ័ត្ន​បន្តិច​ទើបបាន​!

​មិនគួរ​រើស​គ្រឿងអលង្ការ​ដែល​មាន​ពណ៌​ស៊ីគ្នា​ជា​ញឹកញាប់​ពេក​
​អ្នក​មិន​ចាំបាច់​ក្នុងការ​ជ្រើស​ឈុត​សម្លៀកបំពាក់​ឱ្យ​សម​នឹង​គ្រឿង​លំអរ​ខ្លួន​ខ្លាំងពេក​ទេ​។ ឆ្នាំនេះ គឺ​ឆ្នាំ ២០១៦​ទៅហើយ ដូច្នេះ​អ្នក​កុំ​គិត​ច្រើន​ទេ​។ ប្រសិនបើ​អ្នក​ប្រើ​គ្រឿងអលង្ការ​ដែល​មាន​រូប​បេះដូង ឬ​ក៏​អ្នក​ចូលចិត្ត​ប្រើ​គ្រឿង​លំអ​ដែល​មាន​ពណ៌​ក្រហម​ច្រើន – អ្នក​គួរតែ​កែច្នៃ​វា​អោយ​ឡើង​បន្តិច​ហើយ​! ព្រោះ​ការ​តុបតែង​ខ្លួន​ជាមួយ​ពណ៌​ស៊ីគ្នា​គឺជា​រឿង​ហួស​សម័យ​ទៅវិញ​ទេ​។ យក​ពេល​គិត​ច្នៃ​លេង​វិញ​ទើប​ប្រសើ​ជាង​។ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​តើ​គ្រឿង​លំអ​សម​នឹង​អ្នក​ឬក៏​អត់​នោះ​ដោះ​វា​ចេញ​វិញ​ទៅ ពីព្រោះ​យ៉ាងណា​ជម្រើស​តាម​អារម្មណ៍​របស់​អ្នក​ផ្ទាល់​គឺ​ល្អ​បំផុត​។​

​ការគោរព​គ្នា​ទៅវិញទៅមក​
​មិនគួរណា​បង្អាប់​អ្នកដទៃ​ចំពោះ​ការ​ស្លៀកពាក់​របស់គេ​ទេ ពេលខ្លះ​មិន​មែន​សម្លៀកបំពាក់​ទេ​ដែល​ធ្វើ​អោយ​មើល​ទៅ​អាក្រក់ ប៉ុន្តែ​ការ​អា​កាត់​ដោយ​ខ្វះ​ការពិចារណា​ទៅវិញ​ទេ​ដែល​ធ្វើ​យើង​អាប់​មុខ​។ មិន​ត្រូវ​ម៉ៃ​លើ​នរណា​ម្នាក់​ដោយ​សំបក​ក្រៅ​នោះ យក​ពេល​សម្រាប់​ខ្លួនឯង កៃ​ច្នៃ​អ្វី​ថ្មី​ដើម្បី​ធ្វើឱ្យ​អ្នក​លេចធ្លោ​វិញ​ទៅ ទើប​ល្អ​ជា​ការប្រសើរ​។

Continue Reading

Fashion

គ្រឿង​តុបតែង​ដែល​ជួយ​ឱ្យ​អ្នក​ប្រែ​ពី​នារី​ធម្មតា​ទៅ​ជា​នារី​ស្រស់ស្អាត

គ្រឿងអលង្ការ​សម្រាប់​ពាក់​លើ​រាងកាយ​គឺជា​គ្រឿង​តុបតែង​ដែល​ជួយ​ឱ្យ​អ្នក…

គ្រឿងអលង្ការ​សម្រាប់​ពាក់​លើ​រាងកាយ​គឺជា​គ្រឿង​តុបតែង​ដែល​ជួយ​ឱ្យ​អ្នក​ប្រែ​ពី​នារី​ធម្មតា​ទៅ​ជា​នារី​ស្រស់ស្អាត​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​ប្រិយមិត្ត​ពី​ឈុត​សម្លៀក​បំពាក់​បី​ប្រភេទ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ពាក់​ជាមួយ​គ្រឿងអលង្កា​រលើ​រាងកាយ​ទាំងនេះ​។​


​ឈុត​អាវ​ខ្លី​ក្រប់​ថប់​
​អាវ​ក្រប់​ថប់​ពណ៌​ស្រាល​លាត​គឺ​ស័ក្តិសម​បំផុត​ដើម្បី​រំលេច​គ្រឿងអលង្ការ​ចែងចាំង​របស់​អ្នក​ឱ្យ​កាន់តែ​លេចធ្លោ​។ ភាគច្រើន​គេ​ចូលចិត្ត​ពាក់អាវ​ក្រប់​ថប់​ពណ៌​ស និង​ពណ៌​ខ្មៅ​ជាមួយ​គ្រឿងអលង្កា​រទាំង​នេះ​ដើម្បី​បង្ហាញ​សម្រស់​ដើមទ្រូង ឆ្អឹងដងកាំបិត ស្មា និង​ពោះ​ឱ្យ​កាន់តែ​ស្អាត​លេចធ្លោ​។​


ឈុត​ហែល​ទឹក​
​ធ្វើឱ្យ​ឈុត​ហែល​ទឹក​របស់​អ្នក​កាន់តែ​ទាក់ទាញ​ជាមួយ​ការតុបតែង​គ្រឿងអលង្ការ​ធ្វើ​ពី​មាស ឬ​ប្រាក់​។ គ្រឿងអលង្ការ​សម្រាប់​ពាក់​លើ​រាងកាយ​ទាំងនេះ​ជួយ​បង្ហាញ​ផ្នែក​ដ៏​ស្រស់​ស្អាត​នៃ​រាងរៅ​របស់​អ្នក និង​ធ្វើឱ្យ​អ្នក​មើល​ទៅ​កាន់តែ​សិច​ស៊ី​នៅតាម​ឆ្នេរសមុទ្រ និង​អាងទឹក​។


​រ៉ូប​
​ចង់​ឱ្យ​រាងរៅ​របស់​អ្នក​មើល​ទៅ​កាន់តែ​ស្រស់​ស្អាត​ឬ​? គ្រឿងអលង្ការ​សម្រាប់​ពាក់​លើ​រាងកាយ​ទាំងនេះ​អាច​ជួយ​កែប្រែ​រាងរៅ​របស់​អ្នក​ឱ្យ​មើល​ទៅ​មាន​រាង​ស្លីម​សិច​ស៊ី​ដោយ​មិន​ចាំបាច់​បញ្ចេញ​សា​ច់ឡើយ​។ គ្រឿងអលង្ការ​ទាំង​នេះ​ពេល​ពាក់​លើ​ដងខ្លួន​ប្រៀបដូចជា​គ្រឿង​ទាក់ទាញ​អ្នកផង​ឱ្យ​តាម​ស្នេហ៍​អ្នក​ដូច្នេះ​ដែរ ហើយ​គ្រឿងអលង្ការ​ទាំងនេះ​ក៏​ជួយ​ឱ្យ​អ្នក​មើល​ទៅ​កាន់តែ​សិច​ស៊ី​ដោយ​មិន​ចាំបាច់​ស្លៀក​ខ្លី ឬ​បង្ហាញ​សា​ច់ឡើយ​។ គ្រឿងអលង្ការ​ទាំងនេះ​គឺ​ស័ក្តិសម​បំផុត​មិន​ថា​អ្នក​មាន​រាងរៅ​បែប​ណា​ឡើយ​៕

 

 

Continue Reading

Fashion

មន្ត​ស្នេហ៍​ជាមួយ​វ៉ែនតា​ស្តាយល៍​ក្លាស៊ី​ក​

​ចេញ​ដើរ​លេង​ក្រោម​ពន្លឺ​ថ្ងៃ​ជាមួយ​ស្តាយល៍​វ៉ែនតាដ៏​

​ចេញ​ដើរ​លេង​ក្រោម​ពន្លឺ​ថ្ងៃ​ជាមួយ​ស្តាយល៍​វ៉ែនតាដ៏​ស្រស់ស្អាត និង​ទាន់សម័យ​

ស្តា​យល៍​វ៉ែនតា​ដង និង​ស៊ុម​ស្តើង​តែ​មុខ​កញ្ចក់​ធំ
​វ៉ែនតា​ដ៏​ធន់ និង​ស្រស់ស្អាត​ម៉ូដ​នេះ​គឺ​ជាទី​ពេញនិយម​សម្រាប់​តារាៗ​ជាច្រើន​។ រូបរាង​ដ៏​ស្រស់​ស្អាត​របស់​វា​ផ្តល់​ឱ្យ​អ្នក​ពាក់​នូវ​ភាពទាន់ សម័យ និង​មិន​ងាយ​ខូច​បែកបាក់ ហើយ​ស័ក្តិសម​ស្ទើរតែ​គ្រប់​ទម្រង់​មុខ​។ ចំពោះ​អ្នក​ដែល​មាន​មុខ​មូល​គួរតែ​ប្រើ​ម៉ូដ​រាង​ជ្រុង​ដើម្បី​ឱ្យ មាន​តុល្យភាព​ជាមួយ​ទម្រង់​មុខ​មូល​របស់​អ្នក ចំណែក​អ្នក​ដែល​មាន​មុខស្រួច​គួរតែ​ពាក់​វ៉ែនតា​ដែល​មាន​រាង​ដូច​ពងមាន់​។


​ស្តា​យល៍​វ៉ែនតា​ធំៗ​
​មាន​មុខធំ​ឬ​? អ្នក​មិន​ចាំបាច់​ទៅ​ធ្វើ​ការវះកាត់​ឡើយ គ្រាន់តែ​ពាក់​វ៉ែនតា​ធំៗ​ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកដទៃ​ជា​ការ​ស្រេច​។ មាន​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​អនុវត្តតាម​។ វ៉ែនតា​ដែល​មាន​មុខ​មូល​ធំៗ​ជួយ​សម្រាល​ទម្រង់​មុខ​រាង​ជ្រុង​របស់​អ្នក​បាន​យ៉ាង​ល្អ​។ វ៉ែនតា​ម៉ូដ​រាង​ស្លាប​សត្វ​បែប​ភ្នែកឆ្មា​គឺ​ស័ក្តិសម​សម្រាប់​អ្នក​មាន​មុខ​មូល​។ វ៉ែនតា​រាង​មូល​ស្រដៀង​រូប​បេះដូង​គឺ​ស័ក្តិសម​សម្រាប់​អ្នកមាន​ទម្រង់​មុខ​ថ្គាម​ខ្លា​។


​ស្តា​យល៍​វ៉ែន​តាខ្មៅ​ម៉ាក Wayfarer
​ពណ៌​ខ្មៅ​គឺ​ធានា​បាន​ថា​ជា​ពណ៌​ដែល​ជួយ​ឱ្យ​មុខ​របស់​អ្នក​មើល​ទៅ​កាន់តែ​តូច​។ មិនថាតែ​ការ​ផាត់​មុខ ពណ៌ និង​ផ្ទៃ​ក្រណាត់​ឡើយ​គឺ​សុទ្ធតែ​ជួយ​លើក​សម្បុរស្បែក​របស់​អ្នក​។ ធ្វើឱ្យ​មុខ​វែង​ទៅជា​ខ្លី​តាម​រយៈ​ការពាក់​វ៉ែនតា​ពណ៌​ខ្មៅ​ធំ និង​មាន​ស៊ុម​ក្រាស់​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.