Relationships
ដំណោះស្រាយនៅពេលដែលកូនៗឈ្លោះគ្នា
មានអារម្មណ៍ថាមិនដឹងគួរដោះស្រាយយ៉ាងណានៅពេលដែលមានបញ្ហាខ្លះៗជាមួយកូនៗឬ? កុំបារម្ភអី យើងមាន

មានអារម្មណ៍ថាមិនដឹងគួរដោះស្រាយយ៉ាងណានៅពេលដែលមានបញ្ហាខ្លះៗជាមួយកូនៗឬ? កុំបារម្ភអី យើងមានដំណោះស្រាយដែលអាចជួយអ្នកបាន។ វាជារឿងធម្មតាពេលដែលអ្នកមានកូន អ្នកច្បាស់ជាជួបបញ្ហាដូចជាកូនៗឈ្លោះគ្នា ប្រកួតប្រជែងគ្នា ទាស់ពាក្យសម្តីគ្នា រករឿងគ្នាជាដើម។ ការឈ្លោះគ្នារបស់កូនៗគឺជាបន្លាក្នុងចិត្តរបស់ឪពុកម្តាយតាំងពីយូរណាស់មកហើយ អាចនិយាយបានថាវាជាដំណើរជីវិត និងជាផ្នែកមួយនៃវ័យលូតលាស់របស់ពួកគេ។ ក្នុងនាមជាឪពុកម្តាយយើងតែងតែស្រមៃចង់បានគ្រួសារដ៏ផ្អែមល្ហែមមួយដែលកូនៗចេះស្រលាញ់ និងគោរពគ្នា។ ក៏ប៉ុន្តែជីវិតពិតគឺមិនមែនដូច្នោះឡើយ។ ក្មេងនៅតែជាក្មេង នេះជារឿងធម្មជាតិដែលកូនជាទីស្រលាញ់របស់អ្នកនឹងឈ្លោះគ្នា វ៉ៃគ្នា ច្រណែនគ្នា មានគំនិតខុសគ្នា ញោះគ្នា ធ្វើបាបគ្នាទៅវិញទៅមក ក៏ប៉ុន្តែអ្នកអាចជួយពួកគេប្រែពីសត្រូវមកជាមិត្តភ័ក្តិបាន។ ជាឪពុកម្តាយរបស់គេ ពួកយើងសុទ្ធតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ប៉ុន្តែសម្រាប់ក្មេងៗពួកគេអាចនឹងមិនដឹងអំពីចេតនាអាក្រក់របស់ខ្លួន។
ជារឿយៗយើងតែងតែលឺឪពុកម្តាយមួយចំនួនត្អូញត្អែរថាកូនៗរបស់ខ្លួនចេះតែឈ្លោះគ្នា បញ្ចេញកាយវិការមិនសមរម្យ ទន្ទ្រាំជើង ហៅគ្នាមិនល្អស្តាប់ ឬបោចសក់គ្នា បង្កើតបានជាជម្លោះនៅក្នុងផ្ទះ។ នេះជាពេលដែលលោកប៉ា និងអ្នកម៉ាក់គួរតែអង្គុយពិភាក្សាគ្នា និងសម្គាល់មើលពីសកម្មភាពមិនល្អរបស់កូនៗ។ ប្រសិនបើអ្នកមានការងាររវល់ច្រើន និងប្រញាប់ប្រញាល់ធ្វើការងារផ្ទះ អ្វីដែលអ្នកគួរធ្វើនោះគឺពង្រឹងជំនាញគ្រប់គ្រងកូនៗ និងយកចិត្តទុកដាក់អង្កេតលើអត្តចរិតមិនល្អរបស់កូនៗអ្នក។
នេះជាវិធីដែលជួយឱ្យកូនៗអ្នកមានអារម្មណ៍ស្ងប់ល្អ
ដំបូងចូរចាំថាការធ្វើជាឪពុកម្តាយគេគឺត្រូវការការយកចិត្តទុកដាក់ និងពេលវេលា។ ដើម្បីកាត់បន្ថយជម្លោះ អ្នកត្រូវធ្វើជាគំរូល្អដល់ពួកគេ ព្រោះថាកូនៗរបស់អ្នកនឹងរៀនសូត្រតាមអ្នកពេលដែលអ្នកដោះស្រាយជម្លោះនៅក្នុងផ្ទះ និងនៅក្រៅផ្ទះ។ ចូរដោះស្រាយដោយសន្តិវិធី និងបង្កប់អារម្មណ៍សប្បាយៗ។ ចំណុចទីពីរ អាយុរបស់ក្មេង និងដើមហេតុនៃជម្លោះគឺជាកត្តាសំខាន់ដែលអ្នកគួរតែស្វែងយល់ និងពិចារណា។ ចូរកម្ចាត់ចេតនាមិនល្អទាំងឡាយចោលមុនពេលដែលពួកគេបាត់បង់ការគោរពខ្លួនឯង និងមានទំនាក់ទំនងមិនល្អជាមួយគ្នា។ វិធីមួយដែលអ្នកអាចជួយឱ្យកូនៗរបស់អ្នកមានមោទកភាពចំពោះខ្លួនឯងគឺបង្រៀនពួកគេឱ្យចេះជួយការងារដូចជាដូរកន្ទបប្អូន ឬបញ្ចុកបាយប្អូនជាដើម។ ការធ្វើបែបនេះអាចជួយឱ្យសម្ព័ន្ធភាពបងប្អូនពួកគេកាន់តែរឹងមាំ។
ក្នុងនាមជាឪពុកម្តាយ អ្នកក៏គួរតែធ្វើជាគ្រូបង្វឹក មិត្តភ័ក្តិដែលផ្តល់យោបល់ល្អៗ ដើម្បីជួយឱ្យពួកគេអាចប្រាស្រ័យទាក់ទង និងដោះស្រាយទំនាស់របស់ពួកគេបានល្អ។
ចូរដាក់វិន័យគ្រឹះ និងកំណត់គោលការណ៍ទូទៅសម្រាប់កូនៗរបស់អ្នក និងបង្រៀនពួកគេឱ្យចេះគោរពគ្នាទៅវិញទៅមក។ ត្រូវធ្វើយ៉ាងណាឱ្យពួកគេដឹងថាក្នុងផ្ទះនេះមិនអនុញ្ញាតឱ្យមានការធ្វើបាប ឬកាយវិការមិនសមរម្យឡើយ ហើយអ្វីដែលអ្នកគួរយកចិត្តទុកដាក់នោះគឺបង្រៀនកូនរបស់អ្នកឱ្យមានទឹកចិត្តសណ្តោស និងមានភាពជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក។
ការស្រលាញ់កូនឱ្យស្មើគ្នាគឺមិនអាចទៅរួចឡើយ ដូច្នេះអ្នកមិនត្រូវបែងចែក ឬប្រៀបធៀបពួកគេឡើយ ការធ្វើបែបនេះអាចបង្កឱ្យមានភាពល្អក់កករនៅក្នុងសម្ព័ន្ធភាពបងប្អូនរបស់ពួកគេបាន។ មិនត្រូវលំអៀង ឬទម្រើសពួកគេពេកឡើយ។ កូនរបស់អ្នកអាចនឹងយល់ថាការប្រៀបធៀបរបស់អ្នកគឺជាការរិះគន់។ ចូរព្យាយាមធ្វើចំពោះពួកគេដោយស្មើភាពគ្នា។ ផ្តល់ភាពជឿជាក់ដល់ពួកគេ ត្រូវមានហេតុផលត្រឹមត្រូវពេលដែលអ្នកសម្រេចចិត្តធ្វើអ្វីមួយ និងឱ្យពួកគេធ្វើការរិះគិតរៀងខ្លួន ធ្វើឱ្យពួកគេយល់ពីអត្តសញ្ញាណរបស់ខ្លួន និងយល់ពីហេតុផលរបស់អ្នក។
មិនត្រូវឱ្យកូនរបស់អ្នកមានអារម្មណ៍ថាចាញ់ឡើយ ព្រោះថារឿងនេះពួកគេមិនអាចទទួលយកបានឡើយជាពិសេសនៅពេលដែលពួកគេកំពុងតែប្រកួតប្រជែងជាមួយបងបង្កើតរបស់ខ្លួន។
ក្នុងនាមជាមនុស្សធំ អ្នកគួរតែបង្រៀនកូនរបស់អ្នកថារាល់សកម្មភាពដែលពួកគេធ្វើគឺសុទ្ធតែនាំមកនូវលទ្ធផល អ្នកត្រូវជួយពួកគេពង្រឹងសម្ព័ន្ធភាពបងប្អូនឱ្យកាន់តែប្រសើរឡើង។
លោកស្រី Lina Ashar អ្នកត្រួសត្រាយការអប់រំសម្រាប់ក្មេងៗក្នុងសកលលោក និងជាស្ថាបនិកនៃ Kangaroo Kids ព្រមទាំង Billabong High International School បានពណ៌នាអំពីអាកប្បកិរិយាដ៏មានគ្រោះថ្នាក់ និងជាបញ្ហាដ៏ធ្ងន់ធ្ងរផងដែរ។ នេះជាអ្វីដែលលោកស្រី Ashar បានចែករំលែកជាមួយយើងទាំងអស់គ្នា៖ “ក្ដីកង្វល់ដែលកើតមានអំពីការឈ្លោះប្រកែកគ្នារបស់បងប្អូនបង្កើតគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់របស់ឪពុកម្ដាយ”។ នៅពេលដែលឪពុកម្ដាយលើកសរសើរកូនម្នាក់ នោះកូនម្នាក់ផ្សេងទៀតនឹងមានអារម្មណ៍ថាខ្លួនឯងដូចត្រូវបានគេបោះបង់ចោល មិនទទួលបានការស្រលាញ់ និងគ្មានតម្លៃទាល់តែសោះ។ បងប្អូនបង្កើតពិតជាបានចំណាយពេលវេលាជាច្រើនជាមួយគ្នាពិតមែន ពួកគេចែករំលែកអ្វីៗដែលពួកគេមានឱ្យគ្នាទៅវិញទៅមក ពួកគេកើតមកគឺមានចំនុចខុសប្លែកគ្នា ហើយប្រាកដណាស់ដែលម្នាក់ក្នុងចំណោមម្នាក់ផ្សេងទៀតមានបំណងចង់ឱ្យខ្លួនឯងមានភាពប្រសើរជាង។ នេះជាចំណុចស្នូលដែលបង្កឱ្យមានការអាក់អន់ចិត្តកើតមានឡើង និងជាដំណាក់កាលដែលធ្វើឱ្យបងប្អូនបង្កើតមានការឈ្លោះប្រកែកគ្នា។ ពេលខ្លះការឈ្លោះប្រកែកគ្នារបស់ពួកគេគឺសាមញ្ញធម្មតាតែប៉ុណ្ណោះ ហើយពេលខ្លះទៀតវាកាន់តែធ្ងន់ធ្ងរ ហើយពេលខ្លះទៀតពួកគេអាចនឹងអាក់អន់ចិត្តនឹងគ្នាអស់មួយជីវិតតែម្ដងក៏ថាបាន។ ការសិក្សាទៅលើករណីមួយរវាង Tennis champs Venus និង Serena Williams ដែលជាបងប្អូនស្រីបង្កើតនឹងគ្នា។ ក្នុងតុលាការ ពួកគេទាំងពីរនាក់ប្រកែកគ្នាដណ្ដើមយកឈ្នះរៀងខ្លួន ហើយការប្រកួត ប្រជែងរបស់ពួកគេគឺសាហាវខ្លាំងតែម្ដង។ ពួកគេទទួលបានជ័យជំនះរៀងៗខ្លួនក្នុងតុលាការ និងទទួលបានចំណាត់ថ្នាក់លេខ ១ ពិភពលោកក្នុងអាជីពការងាររបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ បងបងប្អូនស្រីទាំងពីរនាក់នេះពិតជាមានទំនាក់ទំនងស្អិតរមួតនឹងគ្នាខ្លាំងណាស់។
អ្នកជាម្ដាយត្រូវតែស្ថិតនៅកណ្ដាល រួចសង្កេតមើលថាតើអ្នកអាចជួយអ្វីបានខ្លះដើម្បីឱ្យកូនៗមានទំនាក់ទំនងល្អនឹងគ្នា។ ឪពុកម្ដាយត្រូវតែគិតគូរដល់កូនគ្រប់ៗរូបនៅពេលដែលពួកគេមានកូនច្រើន។ ម្យ៉ាងវិញទៀត ឪពុកម្ដាយត្រូវតែរក្សាបង្កាកុំឱ្យកើតមានការច្រណែន ប្រជែងដោយនិយាយប្រាប់កូនៗអំពីសារសំខាន់នៃគ្រួសារ និងការចេះជួយគ្នារវាងបង និងប្អូនបង្កើត។ ការដែលកើតមានជម្លោះរវាងបងប្អូនជាប្រចាំនឹងធ្វើឱ្យពួកគេមានតែការចុះខ្សោយ និងភាពឈឺចាប់តែប៉ុណ្ណោះ។
ឪពុកម្ដាយត្រូវតែប្រយ័ត្នប្រយែងនៅពេលដោះស្រាយជាមួយកូនៗ៖
• ប្រព្រឹត្តិចំពោះកូនម្នាក់ៗឱ្យដាច់ដោយឡែកពីគ្នា ព្រោះពួកគេមានភាពខុសប្លែកពីគ្នា
• អនុញ្ញាតឱ្យកូនៗរបស់អ្នកដោះស្រាយបញ្ហាដោយខ្លួនឯង អ្នកអាចលូកដៃនៅពេលណាដែលស្ថានការណ៍ធ្ងន់ៗតែប៉ុណ្ណោះ។
• អនុញ្ញាតឱ្យពួកគេបង្ហាញពីអារម្មណ៍រៀងៗខ្លួន។
• ប្រតិបត្តិខ្លួនឱ្យដូចជាអាជ្ញាកណ្ដាល មិនមែនអ្នកវិនិច្ឆ័យឡើយ។
ប្រអប់ទី ២
អ្វីដែលអ្នកត្រូវចៀសវាង៖
ប្រៀបធៀបរវាងកូន និងកូនឱ្យសោះ ពួកគេមានចំណុចល្អ និងអាក្រក់ខុសប្លែកពីគ្នា ហើយពួកគេរួបរួមគ្នាដើម្បីទទួលបានអានុភាពមួយផ្សេងទៀត។
• កុំកាន់ជើងតែម្ខាង។
• កុំបង្ខំឱ្យម្នាក់លើកលែងទោស ឬសុំអភ័យទោស។
• កុំស្រែក ច្រឡោត ឬវាយកូនៗរបស់អ្នក៕
Relationships
SEXYបង្កើនទំនុកចិត្ត ដើម្បីភាពទាក់ទាញ
ភាពមានទំនុកចិត្តលើរាងកាយ និង អារម្មណ៍វិជ្ជមានចំពោះរូបរាងខ្លួនឯង ពិតជាមានសារៈសំខាន់

ភាពមានទំនុកចិត្តលើរាងកាយ និង អារម្មណ៍វិជ្ជមានចំពោះរូបរាងខ្លួនឯង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទទួលបានភាពរីករាយក្នុងជីវិត។ ការត្រិះរិះរបស់អ្នកអាចនឹងធ្វើឱ្យមានការប៉ះ ពាល់ខ្លួនឯង ឬមនុស្សដទៃនៅជុំវិញខ្លួនអ្នកផងដែរ ជាងនេះទៅទៀតវាក៏អាចធ្វើអោយមាន ការប៉ះពាល់ដល់ចំណងមិត្តភាពឬស្នេហារបស់អ្នកក៏ថាបាន។ សូមទទួលយកនូវវិធីសាស្ត្រទាំង ៣នេះដើម្បីបង្កើតទំនុកចិត្តនឹងអារម្មណ៍សិចស៊ីចំពោះរូបរាងកាយរបស់អ្នក។
វិធីសាស្ត្រទី១៖ អនុញ្ញាតឱ្យខ្លួនអ្នកមានអារម្មណសិចស៊ី
យើងទាំងអស់គ្នាតែងតែមានការព្រួយបារម្ភ មិនថាឡើយ ស្បែក ដៃ ជើង ស្នាមសង្វា ឬក៏ សាច់ យារធ្លាក់នោះទេ។ អ្នកគួរណារបញ្ឈប់ការខ្វាយខ្វល់ចំពោះអ្វីដែលធ្វើអោយអ្នកបាក់ទឹកចិត្តនោះទៀត ទៅ ។ បើទោះបីជាអ្នកមានការតស៊ូឬរវល់ជាមួយការងារច្រើនយ៉ាងណាក្តី ក៏អ្នកត្រូវអនុញ្ញាតម្ចាស់ ខ្លួនទទួលបានអារម្មណ៍និងភាពសិចស៊ីចេញមកតាមធម្មជាតិទៅតាមដែលអ្នកចង់បាននោះដែរ។ អ្នកត្រូវតែទទួលយកការពិត និងមានភាពជឿជាក់ក្នុងខ្លួន ថាអ្នកគឺពិតជាមានរូបរាងស្អាតក្នុងពេលនេះ ក៏ដូចជាពេលណាៗក៏ដោយ។ បើទោះបីជាអ្នកមិនទាន់អាចសម្រេចគោលដៅបាននៅពេលនេះឬ យ៉ាងណាក្តី ក៏អ្នកមិនត្រូវអោយបញ្ហានេះបិទបាំងអារម្មណ៍ពិតរបស់អ្នកនោះតេ។ អ្នកនៅតែជាស្ត្រីម្នាក់ ដែលមានភាពស្រស់ស្អាត ហើយវាក៏ជារឿងធម្មតាទេ សម្រាប់ការមានអារម្មណ៍មិនពេញចិត្តលើ អ្វីមួយម្តងម្កាល ប៉ុន្តែទោះបីជាយ៉ាងណាអ្នកត្រូវបញ្ចេញភាពស្រស់ស្អាតពិតរបស់អ្នកអោយបាន។
វិធីសាស្ត្រទី២៖ ឈរមុខកញ្ចក់ រួចគិតពីអ្វីដែលវិជ្ជមាន
សូមអ្នកឈប់បារម្ភ នៅពេលដែលអ្នកឈរឆ្លុះមើលខ្លួននៅមុខកញ្ចក់ទៀតទៅ។ អ្នកមិនគួរណា ឡើយយកចំណុចមិនល្អនៃរាងកាយអ្នកយកមកគិត ឬពិចារណាដោយឥត ប្រយោជន៍នោះឡើយ វាពិតជាមិនល្អចំពោះអ្នកនោះទេ។ នៅក្នុងលោកនេះ គ្មាននរណាម្នាក់មានរូបរាងល្អគ្រប់១០នោះទេ។ មនុស្សរាល់គ្នាសុទ្ធតែមានវិចារណញ្ញាណ ខុសផ្លែកផ្សេងពីគ្នារៀងៗខ្លួន ប៉ុន្តែអ្នកក៏ត្រូវយល់អំពី កន្លែងមិនល្អលើខ្លួនអ្នកផងដែរ ដោយមិនត្រូវទំលាក់កំហុសលើខ្លួនឯងនោះទេ។ មិនត្រូវគិតពីការកែ កុនលើរូបរាងរបស់អ្នក នៅពេលដែលអ្នកឈរមើលខ្លួនឯងនៅពេលលែងខ្លួនទទេមុខកញ្ចក់នោះទេ។ ចូរយកពេលនិយាយលើកទឹកចិត្តខ្លួនឯងក្នុងពេលណាមួយវិញ ទើបជាការប្រសើរ។ ស្វែងរកអ្វីមួយ ពីខ្លួនអ្នកដែលអ្នកគិតថាអ្នកដទៃចូលចិត្តអំពីខ្លួនអ្នក។ តាមដាននូវរាល់ការផ្លាស់ប្តូរនៃរូបរាងរបស់ អ្នក។ ឆ្លុះកញ្ចក់រួចប្រាប់ខ្លួនឯងថា ខ្លួនខ្ញុំគឺពិតជាល្អគ្រប់យ៉ាង។ ប្រសិនបើអ្នកមិនទទួលយកការ ពិតនៃរូបរាងរបស់អ្នកក្នុងពេលនេះនោះទេអ្នកនឹងមិនអាចទទួលយកអ្វីដែលអ្នកដទៃមើលមកលើអ្នកជារៀងរហូត។ អ្វីដែលសំខាន់នោះ អ្នកត្រូវតែមានអារម្មណ៍ល្អចំពោះខ្លួនអ្នក មុនពេលអ្នកអ្នកមាន អារម្មណ៍ចុះសម្រុងជាមួយនឹងខ្លួនអ្នក និងអ្នកដទៃផងដែរ។
វិធីសាស្ត្រទី៣៖ ជ្រើសរើសសម្លៀកបំពាក់ដែលធ្វើឱ្យអ្នកមានអារម្មណ៍សិចស៊ី
អ្នកគួរណាជ្រើសស្លៀកសម្លៀកបំពាក់ណាដែលធ្វើអោយមានអារម្មណ៍ សិចស៊ី ដូចជា តើ អ្នកមានអារម្មណ៍សិចស៊ីដែរឬទេជាមួយសម្លៀកបំពាក់រឹបរាង? ចុះការបញ្ចេញបញ្ចេញសាច់ជើងយ៉ាង ម៉េចដែរ? រួចចុះការបញ្ចេញសាច់ដើមទ្រូង? បញ្ចេញសាច់ខ្នង? ឬក៏ខោអាវទ្រនាប់ល្អៗ បើទោះបីជាគ្មាននរណាម្នាក់ឃើញយ៉ាងណាក្តីនោះ? អ្នកគឺនូវតែជាអ្នក សំខាន់អ្នកស្អាត! ហើយការជ្រើសសម្លៀកបំពាក់ដែលត្រូវចិត្តខ្លួនឯង គឺពិតជានឹងធ្វើអោយអ្នកមានអារម្មណ៍ល្អ ជារៀង រហូតនិរន្តមិនមិនថាគ្រប់ពេលណាៗទាំងអស់ឡើយ។
Relationships
នៅតែរង់ចាំស្វែងរកបុរសល្អឬ?
នៅពេលដែលអ្នកមានអាយុ ៣០ ឆ្នាំ ហើយនៅមិនទាន់មានគូ ជឿថាមនុស្សជុំវិញខ្លួនអ្នកច្បាស់ជាសួរអ្នកហេតុអ្វីអ្នកមិនទាន់មានគូ?

នៅពេលដែលអ្នកមានអាយុ ៣០ ឆ្នាំ ហើយនៅមិនទាន់មានគូ ជឿថាមនុស្សជុំវិញខ្លួនអ្នកច្បាស់ជាសួរអ្នកហេតុអ្វីអ្នកមិនទាន់មានគូ? វាជារឿងទូទៅដែលអ្នកផងតែងគិតថាមនុស្សម្នាក់ៗគួរតែមានគូ ឬយ៉ាងហោចណាស់ក៏មានអ្នកណាត់ជួបពិសេសដែរ។ អ្នកកំពុងតែសោយសុខនឹងជីវិតរបស់អ្នក ហើយនៅសុខៗស្រាប់តែមានមនុស្សមិនចេះក្រែងហ៊ានលើកសំណួរមួយនេះមកសួរអ្នកជាពិសេសនៅសួរនៅចំពោះមុខម្តាយរបស់អ្នកតែម្តង។
តាមពិតនេះមិនមែនជារឿងរបស់ពួកគេឡើយ ហើយមានប្រធានបទជាច្រើនលានប្រធានបទដែលពួកគេអាចលើកមកនិយាយបានពេលជជែកគ្នាលេង តែពួកគេនៅតែចូលចិត្តសួរអ្នកថា៖ “ហេតុអ្វីមិនរកដៃគូម្នាក់នឹងគេ?” ហេតុអ្វីមនុស្សយើងចូលចិត្តនាំរឿងដែលរំខានអារម្មណ៍របស់អ្នកដទៃមកសួរដូច្នេះ ហើយខ្ញុំជឿថាមានស្ត្រីជាច្រើនគឺធុញថប់នឹងសំណួរមួយនេះដូចគ្នា។

Portrait of businesswoman, smiling
នារីគ្រប់រូបតែងតែមានរឿងមួយដែលមានតែខ្លួនឯងប៉ុណ្ណោះដែលដឹងច្បាស់។ ការពិតទៅ ចំពោះនារីការមានស្នេហាអាចជារឿងរំខាន យើងយល់ចំពោះរឿងនេះ។ ភាពខ្វល់ខ្វាយ រឿងយល់ច្រឡំ ការតឹងចិត្តពេលដែលមានស្នេហាអាចធ្វើឱ្យនារីខ្លះហត់ចិត្តបាន។ តែក៏មានអ្នកខ្លះមានស្នេហាដ៏ល្អ។ ហេតុអ្វីបានជាអ្នកគិតថាអ្នកខ្លះមានសំណាង ហើយអ្នកខ្លះទៀតក៏គ្មាន? នារីភាគច្រើនគឺចូលចិត្តនិយាយថា “មកពីខ្ញុំមិនបានជួបបុរសល្អ។”
គ្មានបុរសល្អគ្រប់គ្រាន់សម្រាប់ឱ្យអ្នកយកធ្វើជាគូឬ? តើអ្នកគិតថានេះជារឿងពិតឬ? ការដែលគិតថាលើលោកនេះគ្មានបុរសល្អគឺជារឿងមិនពិតឡើយ។ ម្យ៉ាងទៀត ដាច់ខាតមិនត្រូវទៅទាក់ទងជាមួយបុរសដែលមានគូរួចហើយឡើយ។ បុរសដែលមានប្រពន្ធរួចហើយនៅមកទាក់ទងអ្នកគឺច្បាស់ណាស់មិនមែនជាបុរសល្អឡើយ។
លើលោកនេះមានបុរសនៅលីវជាច្រើនលាននាក់ ហើយមានបុរសជាច្រើនក៏ជាអ្នកមានកេរ្តិ៍ឈ្មោះល្បី ទោះបីពេលខ្លះមិនមែនល្បីដោយសារសមត្ថភាពខ្លួនឯងក៏ដោយ ហើយអ្នកគឺត្រូវការតែម្នាក់ប៉ុណ្ណោះ។

Beer lovers. Young cheerful couple drinking beer at the bar
អ្នកច្បាស់ជានិយាយថា៖ “បុរសល្អភាគច្រើនគឺមានគូអស់ហើយ”។ នេះអាចជារឿងពិត ប៉ុន្តែអ្នកត្រូវគិតថា…“ភាគច្រើនមិនបានន័យថាទាំងអស់នោះទេ” ហើយអ្នកក៏មិនដឹងទេថា អំឡុងពេលដែលអ្នកមានអារម្មណ៍ឯកា និងប្រាថ្នាចង់បានបុរសល្អក្នុងជីវិត បុរសល្អម្នាក់នោះប្រហែលជាកំពុងតែដើររកអ្នកដូចគ្នាក៏ថាបាន។
ខាងក្រោមនេះជាការណែនាំ និងវិធីសាស្ត្រងាយៗចំនួន ២ ដែលអាចជួយឱ្យបទពិសោធន៍របស់អ្នកជាមួយបុរសកាន់តែល្អជាងមុន។
ដំបួងត្រូវដឹងថាអ្នកចង់បានអ្វី និងត្រូវមានអ្វីជាចាំបាច់…ហើយត្រូវចាំថាអ្នកដែលជ្រើសរើសគឺជារូបអ្នកផ្ទាល់នាបច្ចុប្បន្ន មិនមែនអ្នកកាលពីអាយុ ១៨ ឆ្នាំឡើយដែលគិតថាបុរសគួរតែមានគ្រប់គុណសម្បត្តិទើបជាបុរសល្អ ព្រោះគុណសម្បតិ្តទាំងនេះខ្លះគឺមិនសំខាន់ទេ ហើយវាក៏មិនបានធ្វើឱ្យអ្នកសប្បាយចិត្តឡើយ។
បំភ្លេចចោលនូវគំនិតដែលចង់បានបុរសល្អឥតខ្ចោះ និងត្រៀមខ្លួនរួចជាស្រេចដើម្បីទាក់ទាញបុរសល្អជាក់ស្តែងចូលមកក្នុងជីវិតរបស់អ្នក។ បុរសម្នាក់នោះមិនចាំបាច់ទាល់តែល្អគ្រប់ដប់ទើបធ្វើឱ្យជីវិតរបស់អ្នកមានសេចក្តីសុខនោះទេ។

Woman On Laptop With Legs On Window
ប្រសិនបើអ្នកចាំបាច់ត្រូវតែសរសេររ៉ាយរ៉ាប់ពីគុណសម្បត្តិ តម្លែ និងអត្តចរិតបុរសដែលអ្នកចង់បានធ្វើជាគូអនាគត ខ្ញុំសូមណែនាំថាបន្ទាប់ពីសរសេររួចចូរអ្នកចំណាយពេលខ្លះ រួចសួរខ្លួនឯងថា៖ “តើបុរសម្នាក់នេះពិតជាមាននៅលើលោកនេះមែនឬ? តើគុណសម្បត្តិដែលខ្ញុំចង់បានទាំងនេះអាចធ្វើឱ្យបុរសម្នាក់នោះមានសមត្ថភាពធ្វើឱ្យខ្ញុំសប្បាយរីករាយបានដែរឬទេ? តើនេះពិតជាលក្ខខណ្ឌដែលខ្ញុំចង់បានមែនឬ? តើវាសំខាន់រហូតដល់ថ្នាក់ឱ្យខ្ញុំបោះបង់ចោលបុរសម្នាក់ដែលពុំមានគុណសម្បត្តិទាំងនេះឬ?”
ជំហានដំបូងបំផុត ប្រសិនបើអ្នកពិតជាដាក់ចិត្តចង់ស្វែងរកដៃគូជីវិត ឬចង់បានមនុស្សម្នាក់ដើម្បីចែករំលែកភាពសប្បាយជាមួយខ្លួន អ្វីដែលអ្នកគួរធ្វើគឺត្រូវតែជម្រុះចោលនូវគំនិតដែលគិតថាលើលោកនេះគ្មានបុរសល្អជាមុនសិន។
បន្ទាប់មក ការផ្លាស់ប្តូរគំនិតដែលថា “ដាច់ខាតត្រូវតែមាន” មកជាបន្ទាប់មក ការផ្លាស់ប្តូរគំនិតដែលថា “ដាច់ខាតត្រូវតែមាន” មកជា “ល្អណាស់ដែលមាន” នឹងធ្វើឱ្យជីវិតរបស់អ្នកពោរពេញដោយបុរសនៅលីវដ៏ល្អៗ។ រីករាយស្វែងរកដៃគូដោយសមបំណង៕
Relationships
ឈប់លេងសើចជាមួយខ្លួនឯងទៀត
តើអ្នកពិតជាជឿថាគេស្រលាញ់អ្នក ឬអ្នកពិតជាស្រលាញ់គេមែនឬ?

តើអ្នកពិតជាជឿថាគេស្រលាញ់អ្នក ឬអ្នកពិតជាស្រលាញ់គេមែនឬ?ជារឿយៗ រឿងរ៉ាវស្នេហាលួចលាក់រវាងនារីម្នាក់ជាមួយបុរសដែលមានគ្រួសាររួចហើយមិនមែនកើតឡើងដោយសារតែនារីម្នាក់នោះរៀបគម្រោងទុកមុននោះឡើយ នេះក៏ដោយសារតែនាងលង់ស្រលាញ់បុរសមានប្រពន្ធរួចទៅហើយនោះបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។ មិនថាយ៉ាងណានេះមិនមែនជារឿងងាយស្រួលឡើយ ច្បាស់ណាស់ស្នេហាត្រីកោណពិតជាមានមនុស្សម្នាក់រងការឈឺចាប់ជាក់ជាមិនខាន។ មានស្ត្រីជាច្រើនក៏បង្កជម្លោះ នារីខ្លះទៀតក៏ត្រូវប្រពន្ធដើមសម្លាប់ដោយសារតែភាពប្រចណ្ឌ ហើយខ្លះទៀតក៏ទទួលរងទារុណកម្មសាហាវជាងការស្លាប់គឺទទួលរងការបំផ្លាញសម្រស់គ្មានថ្ងៃដូចដើមអស់មួយជីវិត។ ទោះយ៉ាងនេះក៏ដោយក៏មានស្ត្រីមួយចំនួននៅតែមិនអាចផ្តាច់ចំណងស្នេហ៍នេះបាន និងនៅតែប្រថុយជាមួយគ្រោះកាចទាំងនេះ។
រូបសម្បត្តិទាក់ទាញ ស្ថានភាពជីវិត ការមិនពេញចិត្ត…អ្វីទាំងនេះសុទ្ធតែជាគ្រឿងផ្សំដែលបង្កឱ្យមានស្នេហាលួចលាក់។ អ្នកខ្លះគិតថាវាជាស្នេហា ហើយវាប្រហែលជាស្នេហាមែនក៏ថាបាន ក៏ប៉ុន្តែតាមពិតទៅគឺនាងស្រលាញ់អ្វីដែលស្នេហាលួចលាក់នេះផ្តល់ឱ្យ មិនមែនមកពីនាងស្រលាញ់បុរសដែលក្បត់ប្រពន្ធមានស្រីច្រើននាក់នោះឡើយ។ ចំពោះនារីដែលអផ្សុកនឹងជីវិតអាចនឹងមានការញៀនញ៉ាមពេញចិត្តស្នេហាបែបនេះ ព្រោះថាពេលដែលពួកគេចាប់ផ្តើមមានស្នេហាលួចលាក់ជាមួយបុរសដែលមានប្រពន្ធរួច ពួកគេនឹងមានអារម្មណ៍ថាខ្លួនកំពុងតែស្ថិតនៅក្នុងពិភពមួយដែលមានរឿងចម្រូងចម្រាសហែកហួរគ្នាដូចក្នុងរឿងខ្សែភាពយន្ត ។
សំណួរសួរថា តើការដែលស្រលាញ់គ្នាជាមួយបុរសមានប្រពន្ធរួចជាការបំពានភាពទុកចិត្តរបស់ស្ត្រី ឬក៏ជាការបង្ហាញពីសារជាតិអាត្មានិយម និងភាពឃោរឃៅរបស់ស្ត្រី?
អារម្មណ៍រំជើបរំជួលដែលបានមកពីស្នេហាលួចលាក់មួយនេះគឺដោយសារតែចង់បំពេញសេចក្តីពេញចិត្តផ្ទាល់ខ្លួន មិនមែនដោយសារតែខ្លួនមានចិត្តស្រលាញ់បុរសម្នាក់នេះពិតប្រាកដឡើយ។ អារម្មណ៍រំជើបរំជួលបែបនេះគេតែងតែយល់ច្រឡំថាគឺជាអារម្មណ៍ស្នេហា។ នារីគឺមានអារម្មណ៍ពេញចិត្តខ្លាំងផ្នែកផ្លូវភេទពីបុរសដែលមានប្រពន្ធរួច ព្រោះចំពោះបុរសបែបនេះ ការដែលរួមស្នេហ៍ជាមួយនារីក្រៅផ្ទះគឺធ្វើឡើងដោយសារតម្រេកត្រេកត្រអាល ប៉ុន្តែលុះកន្លងទៅមួយរយៈ បុរសម្នាក់នោះក៏អស់អារម្មណ៍ជាមួយស្រីកំណាន់គឺដូចគ្នានឹងពេលដែលគេអស់អារម្មណ៍ជាមួយប្រពន្ធរបស់ខ្លួនដូច្នេះដែរ។
បុរសដែលរៀបការរួចនឹងមិនប្រគល់បេះដូងគេទាំងស្រុងមកឱ្យអ្នកឡើយ។ សិចអាចនឹងមិនជាបញ្ហា ប៉ុន្តែអ្នកនឹងពូនផ្តុំអារម្មណ៍ត្រេកត្រអាលកាន់តែច្រើន។ នៅពេលដែលអ្នកបានជួបគ្នា អ្នកក៏ប្រឹងប្រែងធ្វើល្អចំពោះគេ ហើយគេក៏តបមកអ្នកវិញតាមរយៈការសរសើរ លើកតម្កើង និងប្រលោមសុំស្នេហ៍។ អ្នកមិនចាំបាច់ប្រឹងប្រែងដល់ថ្នាក់នេះឡើយ។ ភាពស្និទ្ធស្នាលពិតប្រាកដគឺសម្តៅលើការដែលអាចមើលឃើញគ្នាទៅវិញទៅមកទាំងស្រុង (និងប្រគល់ចិត្តបេះដូងទាំងមូលរបស់អ្នកទៅឱ្យគេ)។ ស្នេហាពិតប្រាកដគឺតម្រូវឱ្យមានភាពស្និទ្ធស្នាលពិតប្រាកដ។
ធ្វើជាស្រីកំណាន់របស់គេ អ្នកត្រូវឈប់មួយកន្លែងដើម្បីពិចារណា និងត្រិះរិះឱ្យច្បាស់ពីស្ថានភាពរបស់ខ្លួនឯង។ ស្នេហានេះគឺមានដែនកំណត់ ហើយអ្នកនឹងត្រូវទទួលភាពឈឺចាប់ដោយសារតែភាពប្រចណ្ឌពីប្រពន្ធរបស់គេ។ ម្យ៉ាងទៀតអ្នកក៏ត្រូវត្រៀមខ្លួននៅពេលដែលបុរសម្នាក់នោះប្រែប្រួលចិត្ត បោះបង់អ្នកចោលទៅរកស្រីផ្សេង។
អ្វីដែលអ្នកគួរតែពិចារណានៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពស្នេហាបែបនេះ គឺថារាល់ពេលដែលអ្នកណាត់ជួបគ្នាអាចនឹងមានការផ្លាស់ប្តូរ។ ពេលគេមានអារម្មណ៍ចង់បានអ្នក គេនឹងមករកអ្នកភ្លាមៗ ហើយពេលខ្លះគេក៏អាចលុបចោលគម្រោងណាត់ជួបគ្នាពីយូរនៅនាទីចុងក្រោយផងដែរ។
ម្យ៉ាងវិញទៀត អ្នកច្បាស់ជានៅឯកាម្នាក់ឯងនៅពេលមានបុណ្យទានធំៗ។ ព្រោះថាគេនឹងនៅជុំគ្នាជាមួយក្រុមគ្រួសារប្រពន្ធកូនរបស់គេ មិនមែននៅជាមួយអ្នកឡើយ។ ប្រសិនបើអ្នកជាមនុស្សមិនសូវមានមិត្តភ័ក្តិច្រើន អ្នកអាចនឹងមានអារម្មណ៍ឯកាខ្លាំងក្នុងអំឡុងពេលនេះ ហើយកាន់តែពិបាកទៀតនោះ អ្នកមិនអាចរៀបរាប់ទុក្ខសោកនេះជាមួយមិត្តភ័ក្តិបងប្អូនឡើយ ព្រោះស្នេហានេះមិនដូចស្នេហាទូទៅឡើយ។ អ្នកនឹងរស់នៅជាស្រមោលរបស់គេ និងតែងតែមានអារម្មណ៍ឈឺចាប់ និងទទេស្អាត។ ប្រសិនបើបុរសម្នាក់ហ៊ានក្បត់ប្រពន្ធរបស់ខ្លួនដើម្បីមករកអ្នក គេក៏អាចបោះបង់អ្នកទៅរកមនុស្សស្រីដទៃទៀតដែរ។ ចូរពិចារណាឱ្យបានច្បាស់ និងឈប់លេងសើចជាមួយខ្លួនឯងទៀត៕
-
Business2 months ago
ការទូទាត់ប្រាក់សំណងឆាប់រហ័ស (QR)
-
Entertainment2 months ago
ការបំបៅកូននៅតាមទីសាធារណៈ
-
Entertainment5 months ago
ស្ត្រីអ្នកជំនួញដ៏ល្បី
-
Style5 months ago
ម៉ូដសក់
-
Beauty4 months ago
បកស្រាយជំនឿមិនពិតទាំង ៥ ទាក់ទងនឹងសម្រស់
-
Style5 months ago
មូលហេតុ ៧ យ៉ាងដែលធ្វើឱ្យអ្នកនៅតែមិនសប្បាយចិត្ត
-
Uncategorized2 months ago
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
-
Beauty4 months ago
ផលិតផលជួយឱ្យស្បែកសភ្លឺថ្លា