Connect with us

Fashion

ដំណើរ​តាម​នាវា​កម្សាន្ដ​

​តើ​លោក Ralph Lauren ជា​នរណា​?

​តើ​លោក Ralph Lauren ជា​នរណា​?

​ហេតុផល​ដែល​ធ្វើឱ្យ​ល្បីឈ្មោះ​៖ អ្នក​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​សញ្ជាតិ​អាមេរិកាំង​រូបនេះ មាន​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ដែល​អាច​រក​ប្រាក់​បាន​រាប់​កោដិ​ដុល្លារ​។

គាត់​តែងតែ​មានបំណង​ចង់​បង្កើត​ភាព​ហ៊ឺហា​សាមញ្ញ​ដែល​មនុស្ស​គ្រប់​គ្នា​ចង់បាន​។ គាត់​ប្រើប្រាស់​ពណ៌​សំខាន់ៗ​តែប៉ុណ្ណោះ ហើយ​តែងតែ​ជា​អ្នក​ស្រឡាញ់​ពេញចិត្ដ​នឹង​ពណ៌​ស​ទន់​រលោង​។

ការ​កាត់ដេរ​សម្លៀកបំពាក់​យ៉ាង​ល្អ​ឥតខ្ចោះ កអាវ​ដ៏​ទាក់ទាញ និង​កូឡិក​ហ្សិន​ដ៏​ស្រស់ស្អាត គឺជា​សោភណភាព​របស់គាត់​។ នារី (The Ralph Lauren girl) ត្រូវបាន​គេ​ស្រមើស្រមៃ​ឃើញ​នៅ​លើ​នាវា​កម្សាន្ដ​មួយ ស្ទើរតែ​គ្មាន​ក្ដីបារម្ភ និង​ខ្យល់​ដ៏​ត្រជាក់​បក់​ផាត់រ​វិចរ​វិចៗ​។

​បុព្វហេតុ​ដើម្បី​ការងារ​មនុស្សធម៌​៖ ជាមួយនឹង​ក្រុមហ៊ុន​ស្លាក​សញ្ញា​ដ៏​ប្រណីត​របស់គាត់ ដែល​ងាយ​នឹងត្រូវ​គេ​ស្គាល់​ជុំវិញ​ពិភពលោក ដោយ​រក​ប្រាក់​បាន​យ៉ាង​មហាសាល លោក Ralph Lauren ក៏​បាន​បរិច្ចាគ​ទៅវិញ​ដើម្បី​បុព្វហេតុ​ការងារ​មនុស្សធម៌​។

គាត់​បាន​ចូលរួម​ផ្ដល់​មូលនិធិ​ទៅ​ដល់​មជ្ឈមណ្ឌល Nina Hyde ផ្នែក​ស្រាវជ្រាវ​ជំងឺមហារីក​សុដន់ (Nina Hyde Center for Breast Cancer Research) នៅឯ​សាកលវិទ្យាល័យ Georgetown University ហើយ​នៅ​ឆ្នាំ​២០០១ សាជីវកម្ម Ralph Lauren Corporation បាន​បើក​មូលនិធិ Polo Ralph Lauren Foundation ដើម្បី​លើកកម្ពស់​ការយល់ដឹង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ការងារ​មនុស្សធម៌​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​។

Ralph Lauren Fashion Show, Ready to Wear Collection Spring Summer 2016 in New York

លោក Lauren ក៏​បាន​ចាប់ផ្ដើម​គំនិត​ផ្ដួចផ្ដើម​ទូទាំង​ពិភពលោក​មួយ​ផងដែរ ក្នុង​ការប្រយុទ្ធប្រឆាំង​ទៅ​នឹង​ជំងឺមហារីក​ដែល​មានឈ្មោះ​ថា​មូលនិធិ Pink Pony Fund​។ គាត់​ក៏​កំពុងតែ​ផ្ដល់​មូលនិធិ​ទៅ​ដល់​មន្ទីរ​ស្រាវជ្រាវ​ជំងឺមហារីក​ដ៏​ទំនើប​មួយ​ផង​ដែរ​៕

Ralph Lauren Fashion Show, Ready to Wear Collection Spring Summer 2016 in New York

Continue Reading
Advertisement

Copyright © 2018 Ladies Magazine Cambodia.