Connect with us

Health & Fitness

ជំងឺ​នោម​ទាស់ ពិតជា​ឈឺចាប់​មែន​!

UTI ដែល​គេ​ស្គាល់​ថា​ជា​ជំងឺ​នោម​ទាស់ គឺជា​ប្រភេទ​ជំងឺ​មួយ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​តម្រងនោម ប្លោកនោម និង​បង្ហួរនោម​របស់​ស្ដ្រី ប៉ុន្ដែ​ជា​សំខាន់​គឺ​ស្ថិតនៅត្រង់​

UTI ដែល​គេ​ស្គាល់​ថា​ជា​ជំងឺ​នោម​ទាស់ គឺជា​ប្រភេទ​ជំងឺ​មួយ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​តម្រងនោម ប្លោកនោម និង​បង្ហួរនោម​របស់​ស្ដ្រី ប៉ុន្ដែ​ជា​សំខាន់​គឺ​ស្ថិតនៅត្រង់​បង្ហួរនោម​ខាងក្រោម​តែម្ដង​។ ប៉ុន្ដែ​ស្ដ្រី​ខ្លះ​ស្គាល់​ថា​វា​ជា​នោម​ក្ដៅ ពីព្រោះ​វា​ធ្វើ​ឱ្យ​ឈឺចាប់​ខ្លាំងណាស់​។ រោគសញ្ញា​សំខាន់ៗ​គឺ​ឈឺផ្សា​និង​រលាក​នៅពេល​នោម ហើយ​បុព្វហេតុ​ចម្បង​នៃ​ជំងឺ​UTI គឺ​បាក់តេរី​នៅត្រង់​ប្លោកនោម​ដែល​កើត​តាមរយៈ​ការ​រួមភេទ​។ ស្ដ្រី​មួយ​ចំនួន​ក៏​ងាយ​នឹង​ទទួលរង​ជំងឺ​នេះ​ផង​ដែរ​ដោយសារ​តែ​ហ្សែ​ន​មិនល្អ​។

​ឱសថ​ព្យាបាល​ជំងឺ UTI

​ទឹក ទឹក ទឹក
​អ្នក​ប្រហែលជា​មិន​ចង់​ទទួលទាន​ទឹក​ច្រើន​នោះ​ទេ ពីព្រោះ​ទឹក​ធ្វើឱ្យ​អ្នក​រាក​នោម ហើយ​ការ​នោម​គឺជា​ជម្រើស​ចុងក្រោយ​ដែល​អ្នក​ចង់​ធ្វើ ពីព្រោះ​វា​ហាក់បីដូច​ជា​ធ្វើឱ្យ​ក្ដៅ​ផ្សា​នៅត្រង់​បង្ហួរនោម ប៉ុន្ដែ​ទឹកជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​លាងជម្រះ​បាក់តេរី​។



កុំ​ប្រឹង​ទប់​នោម​!
​ទៅ​ជុះនោម នៅពេល​ដែល​ត្រូវ​នោម ពីព្រោះ​ទោះបីជា​អ្នក​ដឹងថា មាន​ភាគរយ​ច្រើន​ក៏ដោយ ក៏​វា​នឹង​រលាក​ខ្លាំង វា​នឹង​ប្រសើរ​ឡើង​វិញ​នៅ​ពេល​អ្នក​កម្ចាត់​បាក់តេរី​រួច​។

OLYMPUS DIGITAL CAMERA

 

​ទទួលទាន​អាហារ​ដែល​មាន​បរិមាណ​ទឹក​ច្រើន​
​ទទួលទាន​ត្រសក់ស្រូវ​និង​ឪឡឹក​ជា​អាហារសម្រន់​។ អ្នក​ក៏​អាច​ទទួល​ទាន​អាហារ​រាវ​ពិសេសៗ​ដទៃ​ទៀត​ផង​ដែរ ដើម្បី​ធ្វើឱ្យ​រាងកាយ​របស់​អ្នក​ស្រស់​ស្រាយ​! អ្នក​ក៏​ត្រូវតែ​លាង​សម្អាត​ផ្នែក​ខាង​ក្នុងនៃ​រាងកាយ​របស់​អ្នក​ដើម្បី​កម្ចាត់​មេរោគ​ចេញ ដូច្នេះ​ចូរ​ប្រុងប្រយ័ត្ន​រាល់​អ្វីៗ​ដែល​អ្នក​ទទួល​ទាន​ចូលក្នុង​រាងកាយ​របស់​អ្នក​។

​កម្ដៅ
​ធ្វើឱ្យ​ប្លោកនោម​របស់​អ្នក​ឡើង​កម្ដៅ​។ ធ្វើ​ដូច​នៅពេល​ដែល​កំពុង​ត្រៀម​មក​រដូវ​និង​រមួលក្រពើ​ខ្លាំង​ដែល​អ្នក​ពិបាក​ទ្រាំ ប៉ុន្ដែ​កម្ដៅ​អាច​ជួយ​បាន​។ កម្ដៅ​នាំមក​នូវ​ភាព​ធូរស្រាល​និង​បន្ធូរបន្ថយ​សាច់ដុំ​ដោយ​ជួយ​ឱ្យ​ក្ដៅ​សព្វ​សាច់​។ ការប្រើ​ដប​ទឹក​ក្ដៅ​ដែល​ជារឿយៗ​ធ្វើឱ្យ​ខ្ញុំ​រសើប ជា​វិធី​ដ៏​អស្ចារ្យ​មួយ​នៃ​ការប្រើ​កម្ដៅ​។

​តែ​ខ្ញី​
​ខ្ញី​ជា​ឱសថ​ព្យាបាល​ជំងឺ​ពី​ធម្មជាតិ​។ ខ្ញី​មាន​សារធាតុ​គីមី​ជួយ​ទប់ស្កាត់ prostaglandin synthesis ដែល​បង្ក​ការ​រលាក​និង​ការរំខាន​នានា​។ ហើយ​ខ្ញី​ក៏​ជា​ឱសថ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ការប្រឆាំង​ទល់នឹង​ជំងឺ​នេះ​ផងដែរ​។



ទឹក Cranberry
​ទឹក Cranberry ជា​ឱសថ​ព្យាបាល​ជំងឺ UTI ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។ នៅពេល​ណា​មួយ​បើ​ស្ដ្រី​ណា​ឃើញ​ស្ដ្រី​ណា​ម្នាក់​ទៀត​ញុំ​ា​ទឹក Cranberry នាង​ដឹងថា​គេ​កើត​អី​ហើយ​។ វា​ជា​រឿង​ដែល​គួរឱ្យ​អាណិតអាសូរ​ចំពោះ​ការឈឺចាប់​របស់​ពួកគេ ហើយ​អ្នក​ក៏​មាន​អារម្មណ៍​ថា​ឈឺចាប់​បន្ដិច​ដូច​គ្នា​ផង​ដែរ​។ ទឹក cranberry គឺជា​សញ្ញាណ​មួយ​ដែល​ដឹង​ថា​ស្ដ្រី​ម្នាក់​នោះ​កើត​ជំងឺ UTI ។ ប៉ុន្ដែ​ពេលខ្លះ​នារី​ណា​ម្នាក់​ចង់​ញុំ​ា​ទឹក cranberry នោះ ហើយ​អ្នក​ក៏​មាន​អារម្មណ៍​ដូចជា​គេ​ដែរ វា​មិនមែន​ជា​អ្វី​ដែល​អ្នក​គិត​នោះទេ​។

​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការព្យាបាល​ជំងឺ UTI គឺ​ត្រូវ​បន្សើម​រាងកាយ​ដោយ​ទឹក ដើម្បី​លាងជម្រះ​ចោល​ជាតិពុល និង​ប៉ះប៉ូវ​មក​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​៕​

Continue Reading
Advertisement
9 Comments

9 Comments

  1. Aly Chiman

    March 3, 2019 at 9:15 am

    Hello there,

    My name is Aly and I would like to know if you would have any interest to have your website here at ladies.com.kh promoted as a resource on our blog alychidesign.com ?

    We are in the midst of updating our broken link resources to include current and up to date resources for our readers. Our resource links are manually approved allowing us to mark a link as a do-follow link as well
    .
    If you may be interested please in being included as a resource on our blog, please let me know.

    Thanks,
    Aly

  2. gamefly

    May 4, 2019 at 5:59 am

    For newest news you have to pay a quick visit internet and on the web I found this web page as
    a best site for latest updates.

  3. download minecraft

    May 9, 2019 at 2:20 pm

    Woah! I’m really enjoying the template/theme of this blog.
    It’s simple, yet effective. A lot of times it’s
    very hard to get that “perfect balance” between usability and visual
    appeal. I must say that you’ve done a amazing job with this.
    In addition, the blog loads extremely quick for me on Opera.
    Exceptional Blog!

  4. g

    May 11, 2019 at 10:50 pm

    I am actually thankful to the holder of this site who has shared this enormous paragraph
    at here.

  5. g

    May 13, 2019 at 1:39 pm

    We are a group of volunteers and starting a new scheme in our community.
    Your site provided us with valuable information to work on. You have
    done an impressive job and our entire community will
    be thankful to you.

  6. minecraft download free

    May 14, 2019 at 9:26 pm

    Excellent site you have here but I was curious about if you knew of any community forums that cover the same topics discussed in this article?

    I’d really like to be a part of community where I can get responses from other knowledgeable people that share the same interest.
    If you have any suggestions, please let me know.
    Cheers!

  7. free minecraft download

    May 15, 2019 at 6:06 pm

    Heya i’m for the first time here. I came across this board and
    I find It truly helpful & it helped me out much. I’m hoping
    to give one thing again and help others such as you aided me.

  8. minecraft download mojang

    May 16, 2019 at 12:33 pm

    Hi Dear, are you truly visiting this web site regularly, if so then you will definitely get good knowledge.

  9. how to download minecraft

    May 17, 2019 at 2:10 pm

    Very energetic post, I loved that bit. Will there be
    a part 2?

Leave a Reply

Your email address will not be published.

Health & Fitness

​ទទួលបាន​រាង​ស្រ​ឡូ​ន​ស្អាត​ជាមួយ​ចលនា​ទាំង ១០

កាត់បន្ថយ​កាឡូរី​ជាមួយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​

កាត់បន្ថយ​កាឡូរី​ជាមួយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​
​ទទួលបាន​រាង​ស្រ​ឡូ​ន​ស្អាត​ជាមួយ​ចលនា​ទាំង ១០ ខាងក្រោម​នេះ​


១ ចលនា​អង្គុយច្រហោង​រួច​លោត​ឡើង​លើ​៖ ផ្លាស់ប្ដូរ​ចលនា​ពី​ឈរ មក​អង្គុយច្រហោង រួច​អាពុយ​អា​ហ្វង់​ដើម្បី​ពង្រឹង​សាច់ដុំ​របស់​អ្នក​។​

២ ចលនា​ហក់​កន្ធែកជើង​រួច​បោះដៃ​ឡើងលើ​៖ ចលនា​បែបនេះ​អាច​ជួយ​ពង្រឹង​អត្រា​បេះដូង​របស់​អ្នក​ឱ្យ​មាន​លំនឹង​ល្អ​។​

៣ ចលនា​ឡើង​ភ្នំ​៖ ចលនា​នេះ​ជួយ​ឱ្យ​អ្នក​អាច​ពង្រឹង​សាច់ដុំ​ជើង រួម​នឹង​សាច់ដុំ​ក្បាលពោះ​។​

៤ ចលនា​លោត​កង្កែប​៖ ចលនា​ដាក់​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន រួច​ហត់​អង្គុយច្រហោង​មើលទៅ​ហាក់ដូចជា​ធម្មតា ប៉ុន្តែ​អ្នក​នឹងមាន​អារម្មណ៍​ថា​អ្នក​ដូចជា​បាន​កម្ដៅ​សាច់ដុំ​រយៈពេល ៣០ វិនាទី​។ អ្នក​ត្រូវ​ចាប់ផ្ដើម​ដំបូង​ដោយ​ចលនា​ដាក់​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន​។ រួច​បោះ​ជើង​របស់​អ្នក​ឱ្យ​នៅ​ខាងក្រៅ​ដៃ រួច​រក្សា​ចលនា​អង្គុយច្រហោង​មួយសន្ទុះ ដោយ​នៅ​តែ​រក្សា​ដៃ​របស់​អ្នក​នៅ​ដដែល រួច​ត្រឡប់​ទៅកាន់​ចលនា​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន​វិញ​។ ធ្វើ​ឡើង​វិញ​ដដែលៗ​ឱ្យបាន​ឆាប់រហ័ស​។ (​អនុវត្ត​ចលនា​ទី ១ ដល់​ទី ៤ ចំនួន ១០​ដង​)

Runner athlete running on stairs.

៥ ចលនា​រត់​ឡើង​ជណ្ដើរ​៖ រត់​ឡើង​ចុះ​ជណ្ដើរ​នៅផ្ទះ ឬ​នៅ​កន្លែងធ្វើការ ការធ្វើ​បែប​នេះ​នឹង​ធ្វើឱ្យ​ទម្រង់​គូថរ​បស់​អ្នក​ស្អាត​។

៦ ចលនា​បន្ទន់​ជង្គង់​មួយ​ចំហៀង​រួច​ដើរ​ទៅ​មុខ​៖ ចលនា​នេះ​ជួយ​អ្នក​រក្សាបាន​នូវ​តុល្យភាព​សាច់ដុំ​ក្បាលពោះ និង​រាងកាយ​ផ្នែក​ខាងក្រោម​របស់​អ្នក​ផងដែរ​។ អនុវត្ត​ក្នុង​ចលនា​រហ័ស ប៉ុន្តែ​អ្នក​ត្រូវ​ធ្វើយ៉ាងណា​កុំ​ឱ្យ​ជង្គង់ និង​កែងជើង​របស់​អ្នក​កើត​មាន​អាការ​ឈឺ​ចុកចាប់​។ នេះ​ជា​វិធី​ដែល​អាច​អាច​អនុវត្ត​វា​បាន​យ៉ាង​ត្រឹមត្រូវ​។​

៧ ចលនា​លើក​ជង្គង់​ឡើង​លើ​ឱ្យ​ខ្ពស់​៖ ធ្វើ​ចលនា​រត់​មួយ​កន្លែង​ខណៈ​ដែល​អ្នក​អាច​ពង្រឹង​សាច់ដុំ និង​ធ្វើ​ចលនា​ដៃ​ក្នុងពេល​តែមួយ​​​បាន​។ គោលដៅ​នៃ​ចលនា​នេះ​គឺ​លើក​ជង្គង់​របស់​អ្នក​ឱ្យ​ខ្ពស់ ហើយ​អ្នក​ត្រូវ​រក្សា​លំនឹង​ដងខ្លួន​ព្រោះថា​អ្នក​ត្រូវ​ធ្វើ​ចលនា​លឿន​។

៨ ផ្គុំ​ជើង​ទាំង​ពីរ​រួច​លោត​ទៅ​មក​៖ ធ្វើ​ចលនា​ដោយ​លោត​តិចៗ ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ​ផ្សេងទៀត​។​

 

៩ អង្គុយច្រហោង​រួច​ហក់​ឡើងលើ​៖ ចាប់ផ្ដើម​ដោយ​ធ្វើ​ចលនា​អង្គុយ​ច្រហោង បន្ទាប់​មក​ប្រឹង​ហក់​ឡើង​លើ​ឱ្យ​ត្រង់​ខ្លួន​។ នៅពេល​ដែល​អ្នក​ទំលាក់ខ្លួន​ចុះ​មកក្រោម​វិញ អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​កាន់​ចលនា​អង្គុយច្រហោង​វិញ​ដើម្បី​បញ្ចប់​ចលនា​មួយ​។ នៅពេល​ដែល​អ្នក​ទម្លាក់​ខ្លួន​ចុះ​មក​វិញ អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​យ៉ាងណា​កុំឱ្យ​លាន់ឮ​សម្លេង​តាម​ដែល​អាច​ធ្វើទៅបាន ដែល​វា​ពិតជា​ត្រូវការ​ឱ្យ​អ្នក​ចេះ​រក្សា​លំនឹង​ខ្លួន​ខ្លាំងណាស់​។

១០ លោត​ឡើង​ជាន់​ប្រអប់​រួច​លោត​ចុះ​ក្រោម​៖ រក​កាំជណ្ដើរ​(​សម្រាប់​ហាត់ប្រាណ​) កៅអី ឬ​ប្រអប់​ណាមួយ (​ឬ​លោត​ជាន់​លើ​ជណ្ដើរ​ស្រមើស្រមៃ​) ហើយ​បោះ​ម្រាមជើង​ខាងឆ្វេង​ទៅលើ​ប្រអប់​នោះ រួច​លោត​ប្ដូរ​ជើង​ដោយ​បោះ​ម្រាមជើង​ស្ដាំ​ឡើង​លើ​ប្រអប់​ម្ដងវិញ​។​

​អនុវត្ត​ចលនា​ទាំងអស់​ឡើង​វិញ​ចំនួន ៥ ដង​៕

Continue Reading

Health & Fitness

ទទួល​និង​ផ្ដល់​អស់​ពី​បេះ​ដូង​

​ច​ក្រា​បេះដូង​

​ច​ក្រា​បេះដូង​
​ពាក្យ​សំស្ក្រឹត​៖ អាណា​ហា​តា មានន័យ​ថា «​មិន​វាយប្រហារ​» ឬ «​មិន​ឈឺចាប់​»
​ពណ៌​៖ បៃតង​
​ទីតាំង​៖ ចំណុចកណ្ដាល​ច​ក្រា​ទាំង​៧
​មែន​ត្រា​៖ អំ ម៉ានិ ផាដ​មិ ហុម​


​សេចក្ដីស្នេហា​ត្រូវបាន​ផ្ដល់ជូន​និង​ទទួល​តាមរយៈ​ចំណុច​ស្នូល​នៃ​ថាមពល ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ច​ក្រា​បេះដូង​ផងដែឬ​។ ច​ក្រា​បេះដូង​ត្រូវ​បាន​គេ​គិត​ថា​ជា​អ្វីៗ​ដែល​ជាប់​ទាក់ទង​ទៅនឹង​បេះដូង​។ តើ​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ស្រឡាញ់ ឬ​ស្រឡាញ់​គេ​វិញ​ដែរ​ឬ​?
​សមតុល្យ​នៅក្នុង​បេះដូង​គឺមាន​សារសំខាន់​ណាស់ ហើយ​បើ​គ្មាន​សមតុល្យ​សុខភាព​ទេ ស្វាមីភរិយា​ជាច្រើន​គូ​នឹង​ប្រឹង​តស៊ូ​ជាមួយនឹង​សមតុល្យ​មិន​ត្រឹមត្រូវ​របស់​បុគ្គល​ម្នាក់​ដែល​ស្រឡាញ់​ជាង​អ្វី​ដទៃ និង​កសាង​នូវ​ការ​អាក់​អន់ចិត្ដ ឬ​ការ​អស់កម្លាំង​ពី​ការផ្ដល់ ផ្ដល់ ផ្ដល់ ដោយ​គ្មាន​ការ​តបស្នង​។

Frau, Mann, Liebespaar, Haar, bruenett, braunhaarig, dunkelhaarig, innen, Erotik, erotisch, Sex, nackt, kuessen, Kuss, Leidenschaft, leidenschaftlich, Hingabe, verfuehren, Verfuehrung, Liebesspiel, sexy, Umarmung, umarmen, Naehe, liegen, Lust, Bett, lustvoll Bildrecht: Keine Einschraenkungen der Urheberrechte bekannt. Bildrecht: Dieses Motiv wird weltweit exklusiv ueber Picture Press und seine Partneragenturen vertrieben. Bildrecht: Fuer dieses Motiv liegt ein Model-Release vor. Schlagworte:Schlagworte, Paar, Hingabe, People, Leidenschaft, Ausdruck Neutral, Sexualitaet

​ច​ក្រា​បេះដូង​មិន​ត្រឹមតែ​ជាប់ទាក់ទង​ទៅ​នឹង​សេចក្ដីស្នេហា​ជាមួយនឹង​ដៃគូ​ដ៏​ស្និទ្ធស្នាល​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជាមួយ​នឹង​ក្រុមគ្រួសារ មិត្ដភ័ក្ដិ និង​ខ្លួនឯង​ផងដែរ​។ គ្រប់​គ្នា​ចង់ឱ្យ​គេ​ស្រឡាញ់​។ អ្នក​ចង់​បាន​នូវ​ការស្រឡាញ់​ខ្លួនឯង​ពេញ​មួយ​ជីវិត​របស់​អ្នក​ផងដែរ ហើយ​ថា​ភាពស្និទ្ធស្នាល​គឺ​ជាប់​ទាក់ទង​គ្នា​ទៅ​នឹង​ថាមពល​នៅក្បែរ​ច​ក្រា​បេះដូង​នេះឯង​។


​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​បើក​បេះដូង និង​ប្រយ័ត្នប្រយែង​ចំពោះ​អ្វី​ដែល​អ្នក​ផ្ដល់​នូវ​សេចក្ដីស្រឡាញ់ និង​ទទួលបាន​នូវ​សេចក្ដីស្រឡាញ់​។ មនុស្ស​ភាគច្រើន​បិទ​បេះដូង​របស់​ពួកគេ​ដោយសារតែ​រឿង​អតីតកាល​ដ៏​ឈឺចាប់ និង​ភ័យខ្លាច​ចំពោះ​ភាព​ងាយ​ទទួលរង ប៉ុន្ដែ​ភាព​ងាយ​ទទួលរង​មិន​ត្រឹមតែ​ជា​ភាព​ខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គឺជា​ភាពខ្លាំង ហើយ​ប្រសិនបើ​អ្នក​មិន​ធ្លាប់​ទទួលរង​បញ្ហា​នេះ​ទេ បេះដូង​របស់​អ្នក​ក៏​នឹង​មិន​បើកចំហ​ចំពោះ​សក្ដានុពល​នៃ​សេចក្ដីស្រឡាញ់​នោះទេ​។ ចូរ​រៀន​បើកចំហ​ខ្លួនឯង​ទៅរក​សេចក្ដីស្រឡាញ់​ឥត​លក្ខខណ្ឌ​និង​មេត្ដាធម៌​៕


​អ្នក​ស័ក្ដិសម​ទទួលបាន​នូវ​សេចក្ដីស្រឡាញ់​!​

Continue Reading

Health & Fitness

​ឈរ​ហាត់ប្រាណ​ដោយ​ប្រើ​ច្រវា​ទូក​

អុំទូក​ហាត់ប្រាណ​

អុំទូក​ហាត់ប្រាណ​
​ឈរ​ហាត់ប្រាណ​ដោយ​ប្រើ​ច្រវា​ទូក

លើ​ក​មួយ​កំណាត់​ខ្លួន​ឡើង​
​ប្រើ​ស្មា ដៃ និង​ទ្រូង​
-​ចាប់ផ្ដើម​ជាមួយ​នឹង​ដងខ្លួន​ពេញជំហរ​ក្នុង​ទឹក​នៅ​ក្បែរ​ទូក​ក្ដារ​មួយ​
-​ដាក់​ដៃ​ប្រប​ស្មា​នៅក្បែរ​កណ្ដាល​ក្ដារ​ទូក​
-​ដាក់​ចុះ​ក្រោម​ទាល់តែ​ដៃ​លាដ៍​ត្រង់​
-​ដងខ្លួន​របស់​អ្នក​គួរតែ​លើក​ឱ្យ​ផុត​ពី​ទឹក ដោយ​ទប់​ទម្ងន់​របស់​អ្នក​
-​បន្ទាប​ចុះ​ក្រោយ​យឺតៗ​
-​អនុវត្ដ​ម្ដងទៀត​


បណ្ដែត​ខ្លួន​សម្រក​ជាតិ​ខ្លាញ់​
​ប្រើ​ដៃ ទ្រូង សាច់ដុំ​ពោះ និង​គូទ​
-​ចាប់ផ្ដើម​ដោយ​គេង​ផ្អៀង​មក​ខាងស្ដាំ ដោយ​សណ្ដូកជើង​ដាក់​គរ​លើ​គ្នា ហើយ​បន្ទន់​ជង្គង់​
-​ដាក់​បាតដៃ​ឆ្វេង​របស់​អ្នក​នៅលើ​ទូ​កក្ដារ​ពីមុខ​ទ្រូង ដៃស្ដាំ​ដាក់​លើ​ស្មា​ឆ្វេង​
-​បោះដៃ​ឆ្វេង​ទៅរ​កក្ដារ​ទូក ហើយ​លើក​ដងខ្លួន​របស់​អ្នក​ឱ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើបាន​
-​បន្ទាប​ខ្នង​ចុះក្រោម ហើយ​អនុវត្ដ​ម្ដងទៀត​


​ប្ដូរ​ដងខ្លួន​ចុះឡើង​
​ប្រើ​ស្មា ដៃ ខ្នង និង​សាច់ដុំ​ពោះ​
-​ឈរ​កន្ធែកជើង​នៅលើ​ក្ដារ​ទូក​
-​ដាក់​ច្រវា​នៅ​ពីមុខ​អ្នក​ជា​មួយ​ដៃ​ឆ្វេង​កាន់​ផ្នែក​ខាងលើ ហើយ​ដៃស្ដាំ​របស់​អ្នក​កាន់​ផ្នែក​ខាងក្រោម​ថ្នមៗ
-​អុំ​តិចៗ​បណ្ដែត​ពី​លើទឹក ប៉ុន្ដែ​កុំ​ធ្វើឱ្យ​លិច​ចូល​ទៅក្នុង​ទឹក​
-​ប្ដូរ​ដងខ្លួន​របស់​អ្នក​ទៅ​ម្ខាង​ទៀត​ឱ្យ​លឿន ខណៈពេល​កំពុង​តែ​សកម្ម​នោះ​

​គេង​ផ្ងាព​ត់​ខ្លួន​ចុះ​ឡើង
​ប្រើ​សាច់ដុំ​ពោះ និង​ខ្នង​
-​ចាប់ផ្ដើម​ដោយ​គេង​ផ្ងារ​នៅលើ​កក្ដារ​ទូក​ដោយ​សណ្ដូក​ជើង​ឱ្យ​ត្រង់
-​កាន់​ច្រវា និង​បោះដៃ​ទៅ​មុខ​ដាក់​លើ​ភ្លៅ​របស់​អ្នក
-​ពត់​ខ្លួន​ឱ្យ​ខ្លាំង
-​បន្ទន់​ជង្គង់ និង​ឆ្លាស់​ដងខ្លួន ហើយ​អុំ​ទៅ​ផ្នែក​ខាងស្ដាំ​
-​អនុវត្ដ​ឡើងវិញ​ដោយ​ត្រឡប់​ទៅ​ផ្នែក​ម្ខាង​ទៀត​


អ្នក​ត្រូវ​ប្រឹង​នៅត្រង់​ត្រគាក
​ប្រើ​សាច់ដុំ​ពោះ
-​ចាប់ផ្ដើម​ដោយ​គេង​ផ្ងា ដោយ​លើកជើង​ឡើង​លើ​
-​ប្រើ​ដៃ​របស់​អ្នក​ចាប់​ក្ដារ​ទូក​ឱ្យ​ណែន​ដែល​ស្ថិត​នៅ​កៀក​នឹង​ក្បាល​របស់​អ្នក​
-​លើក​ត្រគាក​ឡើងលើ ខណៈពេល​ឆ្លាស់​ទៅ​លើ​ក​ត្រគាក​ស្ដាំ​ម្ដង​ឆ្ពោះទៅ​រក​ស្មា​ឆ្វេង​
-​បន្ទាប​ត្រគាក​មក​ក្រោយ​បន្ដិច ឱ្យ​ប្រប​ទៅ​នឹង​ទូក​ក្ដារ
-​លើក​និង​ប្ដូរ​ត្រគាក​ទៅរ​កក្ដារ​ទូក ពេល​នេះ​លើក​ត្រគាក​ឆ្វេង​ទៅ​ស្មា​ខាងស្ដាំ

​ប្រើ​កម្លាំង​ច្រហោង​
​ប្រើ​គូទ ជើង សាច់ដុំ​ពោះ និង​ស្មា​
-​ចាប់ផ្ដើម​ដំបូង​ដោយ​អង្គុយច្រហោង​ឱ្យ​ធំ​
-​កន្ធែកជើង​ឱ្យ​ធំ​ហើយ​ឱ្យ​កែងដៃ​ប៉ះ​នឹង​ជង្គង់​
-​ប្រើ​ដៃ​កាន់​ច្រវា​នៅជាប់​នឹង​ទ្រូង​របស់​អ្នក​
-​លើក​ចុងជើង​ឡើង​លើ និង​លើក​ច្រវា​ពី​មុខ​អ្នក​
-​អនុវត្ដ​ឡើងវិញ​


​ប្រើ​កម្លាំង​សង្កត់​ទាញ​
​ប្រើ​ស្មា ខ្នង និង​ដៃ​
-​ចាប់ផ្ដើម​ដោយ​ឈរ​នៅលើ​ក្ដារ​ទូក ដោយ​កន្ធែកជើង​ចេញ​ពី​គ្នា​
-​កាន់​ច្រវា​នៅ​នឹង​ដៃ​ដោយ​លាដៃ​ចេញ​ពី​គ្នា​ចូល​ក្នុង​និង​ចេញ​ក្រៅ​
-​នៅពេល​ដែល​ដៃ​សន្ធឹង​លើក​ផុត​ក្បាល ព្យាយាម​ទាញ​ច្រវា​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​ដោយ​ប្រើ​ដៃ​របស់​អ្នក (​ដូចជា​លេង​ទាញព្រ័ត្រ​ដោយ​ខ្លួនឯង​)
-​បន្ទាបខ្លួន​ចុះ​ក្រោយ​
-​អនុវត្ដ​ឡើងវិញ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.