Connect with us

Fashion

ជន​ល្បីឈ្មោះ​ផ្នែក​ហ្វេ​ហ្សិន

​ស្វែងយល់​អំពី​ជីវិត​អ្នក​តំណាង​ហ្វេ​ហ្សិន​នៅ​ខែ​នេះ​។ ចូរ​អាន​រឿងរ៉ាវ​ពីក្រោយ​ការតស៊ូ​និង​ភាពជោគជ័យ ដែល​ធ្វើឱ្យ​ជន​មាន​ឥទ្ធិពល​នៅក្នុង​ពិភព​ហ្វេ​ហ្សិន​ទទួលបាន​នូវ​អ្វីៗ​នាពេលនេះ​។

​ស្វែងយល់​អំពី​ជីវិត​អ្នក​តំណាង​ហ្វេ​ហ្សិន​នៅ​ខែ​នេះ​។ ចូរ​អាន​រឿងរ៉ាវ​ពីក្រោយ​ការតស៊ូ​និង​ភាពជោគជ័យ ដែល​ធ្វើឱ្យ​ជន​មាន​ឥទ្ធិពល​នៅក្នុង​ពិភព​ហ្វេ​ហ្សិន​ទទួលបាន​នូវ​អ្វីៗ​នាពេលនេះ​។

Vogue Fashion បង្ហាញ​អ្នក​ឌី​ហ្សា​ញ​និង​ត្រេន​ដ៍​ល្បីៗ​ចំនួន​២៥០ ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ពិភព​ហ្វេ​ហ្សិន​។ ប្រសិនបើ​អ្នក​កាន់តែ​ចាប់អារម្មណ៍​បន្ដិច​ម្ដងៗ​លើ​ហ្វេ​ហ្សិន អ្នក​ត្រូវ​តែ​ជ្រើសរើស​តាម ពី​ព្រោះ​នេះ​ត្រូវបាន​គេ​ដឹងថា​ជា​គម្ពីរ​ហ្វេ​ហ្សិន​សម្រាប់​អ្នក​ធ្វើ​ការងារ​ផ្នែក​ហ្វេ​ហ្សិន​។​

យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹងថា Coco Chanel បំផុសគំនិត​និង​ផ្លាស់ប្ដូរ​វិស័យ​ហ្វេ​ហ្សិន​ជា​មួយ​រូប​សម្រស់​បែប​ក្លា​ស៊ី​ក​និង​រូប​សម្រស់​មិនចេះ​នឿយណាយ មួយ​នោះ​គឺ “​រ៉ូប​ខ្មៅ​តូច​”​។ អ្នក​ដែល​ល្បីល្បាញ​នឹង​ធ្វើការ​ពិនិត្យពិច័យ​ជាក់​ជាមិនខាន ប៉ុន្ដែ​សៀវភៅ​នេះ​ផ្ដោត​ទៅលើ​ភាពស្រស់ស្អាត ដែល Chanel បាន​ច្នៃប្រឌិត​និង​បំបាត់ចោល​នូវ​ពាក្យ​ច​ចាម​អារាម​និង​ភាពអវិជ្ជមាន​នានា​។

គោរព​ចំពោះ​ជន​ល្បីឈ្មោះ​ផ្នែក​ហ្វេ​ហ្សិន Diane von Furstenberg​។ គាត់​បាន​រួមចំណែក​បំផុសគំនិ​ត​សម្រាប់​ស្ដ្រី​។ គាត់​មាន​សុបិន​។ Diane បាន​រៀបការ​ជាមួយ​ព្រះអង្គម្ចាស់​មួយអង្គ និង​បាន​ច្នៃប្រឌិត​ឈ្មោះ​ស្លាក​សញ្ញា​ផ្ទាល់ខ្លួន​របស់​គាត់​។ គាត់​បាន​បង្កើត​ឱ្យមាន​អាណាចក្រ​ហ្វេ​ហ្សិន​តាមរយៈ​ការខិតខំរ​បស់​គាត់ (​ហើយ​វា​មិន​ប៉ះពាល់​ទៅ​ដល់​ការ​រៀបការ​ដ៏​អធិកអធម​របស់គាត់​ឡើយ​)​។ គាត់​ជា​មនុស្ស​រឹងមាំ​និង​មាន​ទំនុកចិត្ដ ហើយ​សម្លៀក​បំពាក់​រប​ស់បែប​ក្លាហាន​និង​បែប​រីករាយ ជាហេតុ​ធ្វើឱ្យ​គាត់​ជោគជ័យ ហើយ​អាជីព​របស់​គាត់​កាន់តែ​ខ្ពស់ត្រដែត​ឡើង​ជា​លំដាប់​។​

សូម​ស្វែងយល់​ឱ្យបាន​ច្រើន​អំពី​វ័យ​កុមារភាព​របស់ Christian Dior​។ សៀវភៅ​នេះ​នាំ​អ្នក​ត្រឡប់​ទៅ​កាន់​ទសវត្សរ៍​ឆ្នាំ​១៩៥០​នៅ​តំបន់ Normandy និង​របៀប​ដែល​គាត់​បាន​ចាប់ផ្ដើម​ច្នៃប្រឌិត​សម្លៀក​បំពាក់​ហ្វេ​ហ្សិន​លំដាប់​ខ្ពស់​។ គាត់​បាន​ខិតខំ​បង្កើត​នូវ “​រូប​សម្រស់​ថ្មី​” នៃ​រ៉ូប​ដ៏​អស្ចារ្យ ហើយ​ចាប់តាំងពី​ពេលនោះ​មក គេ​នាំគ្នា​ឱ្យ​តម្លៃ​ទៅលើ​ស្នាដៃ​របស់​គាត់​តាមរយៈ​ការច្នៃប្រឌិត​របស់គាត់​៕

Continue Reading
1 Comment

1 Comment

  1. Hassan Ortiz

    February 19, 2019 at 1:27 am

    Hi

    I want to say what a beautiful website you have made, nice design end dresses.
    I am a regular customer of your webshop.
    end now I wanted to order a dress from you.
    but I can not find it anymore on your site,
    it looks like this on this site https://bit.ly/Dressitem3874
    I hope you will sell the dress again soon,
    mail me if you are going to sell it again,
    I’ll wait.

    Greetings

Leave a Reply

Your email address will not be published.

Fashion

ដំណើរ​តាម​នាវា​កម្សាន្ដ​

​តើ​លោក Ralph Lauren ជា​នរណា​?

​តើ​លោក Ralph Lauren ជា​នរណា​?

​ហេតុផល​ដែល​ធ្វើឱ្យ​ល្បីឈ្មោះ​៖ អ្នក​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​សញ្ជាតិ​អាមេរិកាំង​រូបនេះ មាន​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ដែល​អាច​រក​ប្រាក់​បាន​រាប់​កោដិ​ដុល្លារ​។

គាត់​តែងតែ​មានបំណង​ចង់​បង្កើត​ភាព​ហ៊ឺហា​សាមញ្ញ​ដែល​មនុស្ស​គ្រប់​គ្នា​ចង់បាន​។ គាត់​ប្រើប្រាស់​ពណ៌​សំខាន់ៗ​តែប៉ុណ្ណោះ ហើយ​តែងតែ​ជា​អ្នក​ស្រឡាញ់​ពេញចិត្ដ​នឹង​ពណ៌​ស​ទន់​រលោង​។

ការ​កាត់ដេរ​សម្លៀកបំពាក់​យ៉ាង​ល្អ​ឥតខ្ចោះ កអាវ​ដ៏​ទាក់ទាញ និង​កូឡិក​ហ្សិន​ដ៏​ស្រស់ស្អាត គឺជា​សោភណភាព​របស់គាត់​។ នារី (The Ralph Lauren girl) ត្រូវបាន​គេ​ស្រមើស្រមៃ​ឃើញ​នៅ​លើ​នាវា​កម្សាន្ដ​មួយ ស្ទើរតែ​គ្មាន​ក្ដីបារម្ភ និង​ខ្យល់​ដ៏​ត្រជាក់​បក់​ផាត់រ​វិចរ​វិចៗ​។

​បុព្វហេតុ​ដើម្បី​ការងារ​មនុស្សធម៌​៖ ជាមួយនឹង​ក្រុមហ៊ុន​ស្លាក​សញ្ញា​ដ៏​ប្រណីត​របស់គាត់ ដែល​ងាយ​នឹងត្រូវ​គេ​ស្គាល់​ជុំវិញ​ពិភពលោក ដោយ​រក​ប្រាក់​បាន​យ៉ាង​មហាសាល លោក Ralph Lauren ក៏​បាន​បរិច្ចាគ​ទៅវិញ​ដើម្បី​បុព្វហេតុ​ការងារ​មនុស្សធម៌​។

គាត់​បាន​ចូលរួម​ផ្ដល់​មូលនិធិ​ទៅ​ដល់​មជ្ឈមណ្ឌល Nina Hyde ផ្នែក​ស្រាវជ្រាវ​ជំងឺមហារីក​សុដន់ (Nina Hyde Center for Breast Cancer Research) នៅឯ​សាកលវិទ្យាល័យ Georgetown University ហើយ​នៅ​ឆ្នាំ​២០០១ សាជីវកម្ម Ralph Lauren Corporation បាន​បើក​មូលនិធិ Polo Ralph Lauren Foundation ដើម្បី​លើកកម្ពស់​ការយល់ដឹង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ការងារ​មនុស្សធម៌​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​។

Ralph Lauren Fashion Show, Ready to Wear Collection Spring Summer 2016 in New York

លោក Lauren ក៏​បាន​ចាប់ផ្ដើម​គំនិត​ផ្ដួចផ្ដើម​ទូទាំង​ពិភពលោក​មួយ​ផងដែរ ក្នុង​ការប្រយុទ្ធប្រឆាំង​ទៅ​នឹង​ជំងឺមហារីក​ដែល​មានឈ្មោះ​ថា​មូលនិធិ Pink Pony Fund​។ គាត់​ក៏​កំពុងតែ​ផ្ដល់​មូលនិធិ​ទៅ​ដល់​មន្ទីរ​ស្រាវជ្រាវ​ជំងឺមហារីក​ដ៏​ទំនើប​មួយ​ផង​ដែរ​៕

Ralph Lauren Fashion Show, Ready to Wear Collection Spring Summer 2016 in New York

Continue Reading

Fashion

ការច្នៃ​ម៉ូដមាន​លក្ខណៈ​ប្លែក

ស្ត្រី​អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​បារាំង​ដ៏​ល្បី​អ្នកស្រី Isabel Marant បាន​បង្វែរ​ចំណាប់​អារម្មណ៍​

Isabel Marant
អ្នកស្រី Isabel Marant និង​ការ​បំផុស​គំនិត​ដែល​ទទួលបាន​ពី​អាស៊ី​ខាងកើត​


​ស្ត្រី​អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​បារាំង​ដ៏​ល្បី​អ្នកស្រី Isabel Marant បាន​បង្វែរ​ចំណាប់​អារម្មណ៍​ច្នៃ​ម៉ូដ​របស់​ខ្លួន​ទៅរក​ក្រុម​ជនជាតិ​ម្តងទៀត​ហើយ​។ អ្នកស្រី​មិន​បាន​ធ្វើឱ្យ​យើង​ខកចិត្ត​ឡើយ​ជាមួយ​ស្នាដៃ​ច្នៃ​ម៉ូដ​ដ៏​ស្រស់​ស្អាត​បង្កប់​ម៉ូដ​ប្រពៃណី​ជនជាតិ​។

ម៉ូដ​ដែល​អ្នកស្រី​ច្នៃ​គឺ​ទទួល​ឥទ្ធិពល​ពី​មជ្ឈឹម​បូព៌ា​មានដូចជា​ម៉ូដ​ខោ​ប៉ោង​ជើងវែង​គូ​ជាមួយ​អាវ​ក្រៅ​តូច​រលុង​មាន​ជាយ​រសាត់​បន្ថែម​ជាមួយ​ស្បែកជើង​ចង​ខ្សែកម្ពស់​ផ្សេងៗ​គ្នា​។

ក្រណាត់​ទាំងនោះ​លម្អ​ទៅដោយ​ក្បាច់​ប្រពៃណី ក្បាច់​ប៉ាក់​ភ្លឺ​ផ្លេក និង​ត្បូង​ថ្លា​ផ្សេងៗ​ដែល​អ្នកស្រី Marrant ចូលចិត្ត​ប្រើ​យក​មក​ច្នៃ​ពីលើ​ដូចជា​ម៉ូដ​អាវ​ក្រៅ​វែង ម៉ូដ​អាវ​ក្រប់​ថប់ និង​នៅលើ​ចង្កេះ​។

ការច្នៃ​ម៉ូដ​លើក​នេះ​មាន​លក្ខណៈ​ប្លែក​មើល​ទៅ​ស្រស់ស្អាត​ជាង​ស្នាដៃ​មុនៗ​របស់​អ្នកស្រី Marant​។

Max Mara
ពី​សុភាពនារី​ទៅ​ជា​នារី​ឡូយឆាយ​

ម៉ាក Max Mara ផ្លាស់ប្តូរ​ជា​មួយ​ស្តា​យល៍​ហ្វេ​ហ្សិន​បែប​ទំនើង​
​ក្រុមហ៊ុន​ជំនួញ​ផ្នែក​សម្លៀក​បំពាក់​លំដាប់​ខ្ពស់​អ៊ីតាលី​បាន​ផ្ទាត់​ចោល​នូវ​ច្បាប់​កាត់ដេរ​ហើយ​បង្កើត​ច្បាប់​ថ្មី​ដោយ​ខ្លួនឯង​។

សម្រាប់​និទាឃ​រដូវ​នេះ ម៉ាក Max Mara បាន​ធ្វើ​ការផ្លាស់ប្តូរ​ហ្វេ​ហ្សិន​ប្រពៃណី​ទៅជា​ហ្វេ​ហ្សិ​ន​សប្បាយៗ​បែប​ទំនើប​។ តើ​នរណា​ទៅ​នឹកឃើញ​កាត់ដេរ​សម្លៀកបំពាក់​ដែល​មាន​ដៃ​វែង​ជ្រុល រីឯ​ឡេវអាវ​រត់​ខុស​ជួរ និង​មិន​ត្រូវ​គ្នា​បែប​នេះ​?

ប្រសិនបើ​ស្តាយល៍​ដ៏​ប្លែក​នេះ​នៅ​មិន​អាច​ទាក់ទាញ​ចិត្ត​របស់​អ្នក​បាន​ទេ សាកល្បង​មក​មើល​ឈុត​សម្លៀក​បំពាក់​ដែល​មាន​រូប​ផ្កាយ​ពី​ស្មា​ដល់​ចុងជើង​ទាំងនេះ​ទៅ​មើល៎​! មិនតែប៉ុណ្ណោះ​នៅ​មាន​ឈុត​ក្រឡា​ឆ្នូត​ម៉ូដ​នាវិក​គូ​ជាមួយនឹង​កាបូប​ក្រណាត់​ចងខ្សែ​ធ្វើឱ្យ​មាន​អារម្មណ៍​ដូចជា​នាវិកា​ដ៏​ស្រស់​សោភា​ពិតៗ​៕​

Continue Reading

Fashion

Chloe នាំ​យើង​ត្រឡប់​ទៅ​កាន់​ពេលវេលា​មួយ​ដែល​ពិបាក​បង្កើត​ហ្វេ​ហ្សិន

Clare Waight Keller នៅឯ Chloe បង្កើត​ហ្វេ​ហ្សិន atheleisure ដោយ​ប្រើ​ពាក្យពេចន៍

ត្រឡប់​ទៅ​អនាគតកាល​
Chloe នាំ​យើង​ត្រឡប់​ទៅ​កាន់​ពេលវេលា​មួយ​ដែល​ពិបាក​បង្កើត​ហ្វេ​ហ្សិន


Clare Waight Keller នៅឯ Chloe បង្កើត​ហ្វេ​ហ្សិន atheleisure ដោយ​ប្រើ​ពាក្យពេចន៍​ផ្ទាល់ខ្លួន​។

“​កូឡិក​ហ្សិន​ប្រចាំ​រដូវ​កាលនេះ​គឺជា​ការឧ​ទ្ទិស​ចំពោះ​យុវតី​ឈ្មោះ Kate, Chloé, Cecilia, Corinne, Rosemary, Emma និង Courtney ដែល​តំណាងឱ្យ​សេរីភាព​និង​អេ​ឡេ​ហ្គង់​នៃ​ភាពសាមញ្ញដ៏​អស្ចារ្យ​បំផុត​។​”

ការ​ចងចាំ​នូវ​មោទកភាព​នា​ទសវត្សរ៍​ទី​៩០ បាន​ត្រឡប់​មក​វិញ​យ៉ាង​ជោរជន់​ជាមួយនឹង​ភាពទាន់សម័យ​។

ខោជើងវែង​រលោង​ស្រិល​ត្រូវបាន​គេ​ស្លៀក​ជាមួយនឹង​អាវ​បំពង់​វាល​ស្មា ហើយ​ឈុត​សម្លៀក​ផ្នែក​ខាងលើនេះ ក៏​ស័ក្ដិសម​ជា​មួយ​នឹង​សំពត់​ម៉ាក់​ស៊ី​ផងដែរ រីឯ​ភាព​ឡូយឆាយ​នេះ​មាន​ភាព​សមសួន​បំផុត និង​ភាព​រីករាយ​ឥត​ក្ដីបារម្ភ​នៃ​កូឡិក​ហ្សិន​នេះ ក៏បាន​ផ្ដល់​នូវ​ស្ដាយល៍​ដ៏​រីករាយ​ដែល​មិន​អាច​បំភ្លេចបាន​។

ឈុត​បែប​កីឡា​ដ៏​ស្រស់​ស្អាត​នេះ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​៕


Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.