Entertainment
ចំណាស់តែសង្ហា
មិនថាជាអាជីពអ្នកច្នៃម៉ូដសម្លៀកបំពាក់ ឬជាអ្នកដឹកនាំរឿងដែលឈ្នះពានរង្វាន់ឡើយ លោក Tom Ford គឺជាមនុស្សម្នាក់ដែល

មិនថាជាអាជីពអ្នកច្នៃម៉ូដសម្លៀកបំពាក់ ឬជាអ្នកដឹកនាំរឿងដែលឈ្នះពានរង្វាន់ឡើយ លោក Tom Ford គឺជាមនុស្សម្នាក់ដែលពោរពេញដោយទេពកោសល្យ ថ្វីបើលោក Tom Ford មានវ័យ ៥៥ ឆ្នាំក៏ដោយតែរូបរាងរបស់លោកមើលទៅគឺដូចជាអ្នកមានអាយុមិនលើសពី ៤៥ ឆ្នាំឡើយ ទាំងនេះក៏ដោយសារតែទេពកោសល្យច្នៃប្រឌិតរបស់លោកក្នុងការបង្កើតម៉ាកផ្ទាល់ខ្លួនដែលរកបានប្រាក់ ចំណូលជាង ១ ពាន់លានដុល្លាជារៀងរាល់ឆ្នាំ តាមរយៈហាង Tom Ford ទាំង ១១២ ហាងរបស់ខ្លួននៅជុំវិញពិភពលោក។ ស្តាយល៍របស់លោកបានអភិវឌ្ឍជាស្តាយល៍ទាន់សម័យបែបសិចស៊ីទាក់ទាញអារម្មណ៍ ពោលគឺខុសប្លែកគ្នាទាំងស្រុងពីស្តាយល៍ពីមុនកាលពីពេលដែលលោកធ្វើការឱ្យក្រុមហ៊ុនធំៗដូចជាម៉ាក Gucci និង Yves Saint Laurent។
Porno-chic Wave គឺជាស្តាយល៍ដែលលោក Ford បានដាក់ចេញកាលពីឆ្នាំ ១៩៩០ ដែលទទួលបានការពេញនិយមជាខ្លាំង។ កូឡិហ្សិនរបស់លោកត្រូវបានគេទទួលស្គាល់ភ្លាមៗតាមរយៈម៉ូដអាវកស្រួច និងម៉ូដខ្លីៗ។
ការបំពានវិន័យគឺជារឿងធម្មតារបស់លោក Ford ទៅហើយ តួយ៉ាងកាលពីកូឡិកហ្សិននិទាឃរដូវឆ្នាំ ២០០៣ លោកបានអញ្ជើញនាង Carmen Kass ធ្វើជាតារាផ្សព្វផ្សាយដោយឱ្យនាងកោររោមកេរ្តិ៍ខ្មាសចេញជារាងអក្សរ G។ ការផ្សាយពាណិជ្ជកម្មនេះត្រូវបានគេហាមប្រាមដោយសារតែអ្នកកាសែតបញ្ចេញមតិមិនយល់ស្របដោយលើកឡើងថា “ការផ្សព្វផ្សាយបែបនេះគឺមិនខុសពីក្រុមអ្នករកស៊ីផ្លូវភេទ និងពួកដែលផ្សព្វផ្សាយសេវាបម្រើផ្លូវភេទតាមទូរសព្ទឡើយ។” ក៏ប៉ុន្តែថ្វីបើការផ្សព្វផ្សាយនេះមានភាពចម្រូងចម្រាស តែរឿងនេះក៏បានធ្វើឱ្យមនុស្សជាច្រើននាំគ្នាចាប់អារម្មណ៍ជាមួយស្នាដៃរបស់លោក Ford ផងដែរ។
លោកពិពណ៌នាខ្លួនឯងថាជាមនុស្សស្មោះត្រង់ មានភាពជឿជាក់តែស្ទាក់ស្ទើរចំពោះខ្លួនឯង តែលោកក៏បានអភិវឌ្ឍមកក្លាយជាមនុស្សដែលអត់ធ្មត់ និងមានភាពចាស់ទុំ។ នេះប្រហែលមកពីលោកប្តូរចំណាប់អារម្មណ៍មកផ្តោតលើការដឹកនាំរឿងភាពយន្តវិញ ដែលជាស្នេហាដំបូងរបស់លោក។
បន្ទាប់ពីដឹកនាំរឿង A Single Man ដែលគ្រប់គ្នាទន្ទឹងរង់ចាំកាលពី ២ ឆ្នាំមុនមក លោកក៏បានដឹកនាំរឿង Nocturnal Animals ជាប្រភេទរឿងរ៉ូមែនទិកបែបព្រឺព្រួចចូលរួមសម្តែងដោយលោក Jake Gyllenhaal និងនាង Amy Adams ជាខ្សែភាពយន្តបង្កប់ន័យអប់រំដែលបង្រៀនមនុស្សកុំឱ្យឆាប់បោះបង់គ្នាចោល។

បច្ចុប្បន្ននេះលោក Ford បានប្រែក្លាយជាមនុស្សដែលរីករាយនឹងធម្មជាតិ និងកក់ក្តៅ និងងាយនិយាយជាមួយជាងកាលពីមុនពេលដែលលោកធ្វើការឱ្យម៉ាក Gucci។ “បច្ចុប្បន្ននេះសិចគឺជារឿងធម្មតាហើយ វាមិនមែនជារឿងថ្មី ឬជាបញ្ហាអ្វីទៀតឡើយ។” លោក Ford ពេលនេះគឺនៅតែមានរូបរាងសង្ហាសិចស៊ីដូចលោក Ford ពីមុនដូច្នោះដែរ៕

សំភារៈលំហែកាយ
រៀបចំខ្លួនទៅលេងមាត់សមុទ្រជាមួយនឹងឧបករណ៍សំភារៈទាំងនេះ ដែល ធ្វើអោយដំណើរកំសាន្តរបស់អ្នកកាន់តែរីករាយនិងមានភាពងាយស្រួល។
អស់បញ្ហាជាមួយ
សំបកទូរស័ព្ទមិនជ្រាបទឹកម៉ាក ECOXPRO
សំបកទូរសព្ទ័ដ៏រឹងមាំមួយនេះមានមុខងារមិនត្រឹមតែជាសំបកទូរស័ព្ទធម្មតានេះទេ ប៉ុន្តែវាក៏ ជាប៉ាសបំពងសម្លេងដែលមិនជ្រាបទឹកបានទៀតផង។ លើសពីនេះទៅទៀត សំបកទូរស័ព្ទដ៏ នេះមានថតសម្រាប់កាតសំខាន់ៗ ដូចជាកាតឥណទាន ឬ ប័ណ្ឌបើកបររបស់អ្នក បានយ៉ាងងាយស្រួលផងដែរ។ ជាពិសេស ECOXPRO ក៏នៅមានអត្ថប្រយោជន៍ ជាច្រើនទៀតនៅពេលដែលអ្នកយកវាទៅជាមួយតាមខ្លួននៅពេលទៅលេងទឹកសមុទ្រ ឬ ងូតទឹកជាមួយទូរស័ព្ទរបស់អ្នកយ៉ាងរំភើយស្របពេលដែលសំបកទូរស័ព្ទនេះអណ្តែតលើទឹកក្បែរអ្នកដោយមិនជ្រាបទឹកសូម្បីតែមួយដំណក់ផងដែរ។
អស់កង្វល់ជាមួយ
កន្ត្រក CGear
នេះគឺជារបស់ក្នុងក្តីសុបិនសម្រាប់អ្នកដែលចូលចិត្តទៅស្រស់ស្រង់បរិយាកាសបរិសុទ្ធ នៅឯឆ្នេរសមុទ្រ…
តើអ្នកត្រៀមខ្លួនហើយឬនៅ?
វាគឺជាកន្ត្រកដាក់ឥវ៉ាន់សម្រាប់ពេលទៅលេងសមុទ្រ! តើអ្នកធុញ ទ្រាន់នឹងដីខ្សាច់ចូលពាស ពេញលើ ទូរស័ព្ទដែលវានឹងអាចធ្វើឱ្យខូច ឬប្រឡាក់ប្រឡូសអាហារថ្ងៃត្រង់ដែលអ្នកខំ ត្រៀម ទុក ធូលីខ្សាច់ហុយហើរពេញឡានរបស់អ្នក ឬក៏នៅពេល មកដល់គេហដ្ឋានវិញ ហើយឃើញធូលីខ្សាច់នៅពាសពេញក្នុងផ្ទះជាទី ស្រលាញ់របស់អ្នកដែរហើយមែនទេ? អ្នកនឹងអស់ក្តីបារម្ភចំពោះបញ្ហាទាំងអស់នេះទៀតហើយ ជាមួយនឹងខ្សែយួរដ៏រឹង មាំ ស្រួលដាក់ភេសជ្ជៈ ដូចជា ទឹកក្រូច ឬស្រាបៀរបានច្រើន អ្នកនឹងអស់កង្វល់ ដោយឡែកផ្តល់នូវអារម្មណ៍យ៉ាងស្រណុកសុខស្រួលជាមួយនឹងបរិយាកាសបរិសុទ្ធនៅឯឆ្នេរសមុទ្រជាមួយនឹងភាពរីករាយ និងភាពស្រលះក្នុងហទ័យយ៉ាងពិសេសជាមិនខាន។
កាន់តែស្រស់ស្រាយ
ជាមួយនឹងដបទឹកម៉ាក S’well
ទាំងមានកំលាំងគ្រប់គ្រាន់ ទាំងធ្វើអោយអ្នកមើលទៅកាន់លេចធ្លោ នឹងអាចចែករំលែកជា មួយអ្នកដទៃជាមួយនឹងដបទឹកម៉ាក S’well ។ ដបទឹកម៉ាក S’well នេះមានរូបរាងស្រស់ស្អាតជាមួយនឹងពណ៌ចិញ្ចាចចិញ្ចាំងដែលរចនាដោយដៃហើយជាពិសេសទៅទៀត នៅពេលដែលអ្នកទិញដបទឹក S’well នេះហើយ ចំនួនទឹកប្រាក់ មួយចំណែកដែលអ្នកបានជាវត្រូវបានយកទៅធ្វើជាជំនួយជាទឹកស្អាត និង អនាម័យនៅឯទ្វីបអាហ្វ្រិក។ ជាងនេះទៅទៀត ប្រសិនបើនៅមិនគាប់ ចិត្តអ្នកនៅឡើយ ទេនោះ ដប់ទឹក S’well នៅមានលក្ខណៈពិសេសមួយទៀត គឺថា វាអាចរក្សា សីតុណ្ហភាពភេសជ្ជៈរបស់អ្នកបានរហូតដល់ទៅ ២៤ម៉ោងឯណោះ។
វ៉ែនតាងូតទឹកដ៏ទំនើប
ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P
វ៉ែនតាងូតទឹកដ៏ទំនើបមួយនេះបំពាក់មកជាមួយនឹងកាមេរ៉ាវីដេអូកំរិត HD ភ្លឺច្បាស់ ទាំងរូបភាពនិងសម្លេង។ វ៉ែនតានេះ មិនត្រឹមតែអាចថតវីដេអូបានតែប៉ុណ្ណោះនោះទេ តែក៏អាចថតរូបធម្មតាបានផងដែរ អ្នកអាចថតរូបជាលក្ខណៈបណ្តាក់ក៏បាន ហើយវ៉ែនតា មួយនេះក៏អាចថតបានយ៉ាងជ្រៅ រហូតដល់ ៤០ ម៉ែត្រឯណោះ។ ដូចនេះ តើចាំអង្កាល់ទៀត ចូរថតរូបក្នុងទឹកជាមួយនឹងវ៉ែនតាងូតទឹក ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P ពិតជាមិនធ្វើអោយលោកអ្នកខកបំណងឡើយ។
អស់ថ្មតើមែនទេ!?
ឧបករណ៍សាកថ្មចល័ត WakaWaka ជួយបាន
តើអ្នកធ្លាប់មានអារម្មណ៍សៅហ្មងនៅពេលដែលថ្មទូរស័ព្ទរបស់អ្នកជិតអស់ដែរឬទេ? ឧបករណ៍សាកថ្មចល័ត WakaWakaគឺជាជម្រើសដ៏ល្អ ដែលឧបករណ៍ដ៏ស្រស់ស្អាតនេះមាន រូបរាងតូចស្តើង និង មានប្រព័ន្ធទទួលថាមពលតាមរយៈពន្លឺព្រះអាទិត្យផងដែរ ដែលប្រដាប់ សាកថ្មចល័តនឹងធ្វើអោយទូរស័ព្ទរបស់អ្នកទទួលថាមពលបានពេញត្រឹមតែរយៈពេល ២ម៉ោងតែប៉ុណ្ណោះ។ គន្លឹះដើម្បីក្នុងការសាកឧបករណ៍សាកថ្មចល័ត WakaWaka ដោយពន្លឺថ្ងៃនោះគឺ ត្រឹមតែតំរូវឱ្យអ្នកដាក់ឧបករណ៍នេះដាក់ហាលថ្ងៃនៅកន្លែងដែលមានពន្លឺ គ្រប់គ្រាន់តែប៉ុណ្ណោះ ឬក៏សាកភ្លើងតាមលក្ខណៈធម្មតាតាមរយៈ USB មុនពេល ដែលអ្នកចេញដំណើរ ជាការស្រេច។ កាន់តែល្អជាងនេះទៀតនោះ គឺថា ឧបករណ៍មួយនាំមកជាមួយនឹងភ្លើងសញ្ញាប្រកាសអាសន្ន សម្រាប់អ្នកនាពេលចាំបាច់ណាមួយ ផងដែរ។ ប៉ុន្តែអ្វីកាន់តែពិសេសលើសពីបឧបករណ៍សាកថ្មចល័តផ្សេង ដទៃពីនេះទៅ ទៀតនោះគឺថា ថវិការដែលអ្នកទិញឧបរណ៍នេះហើយ មួយចំនួនគឺត្រូវបានយក ទៅជួយដល់ទុរគតជននៅឯប្រទេសហ្វ៊ីលីពីនទៀតផង។
Entertainment
សម្រាប់អាននៅថ្ងៃវិស្សមកាល
តើមានអ្វីប្រសើរជាងគេនៅថ្ងៃវិស្សមកាលរបស់អ្នក ភេសជ្ជៈដ៏ត្រជាក់ដែលអ្នកចូលចិត្ដ ឬក៏សៀវភៅអានដែលល្អ? ខាងក្រោមនេះគឺជា

តើមានអ្វីប្រសើរជាងគេនៅថ្ងៃវិស្សមកាលរបស់អ្នក ភេសជ្ជៈដ៏ត្រជាក់ដែលអ្នកចូលចិត្ដ ឬក៏សៀវភៅអានដែលល្អ? ខាងក្រោមនេះគឺជាជម្រើសដ៏ល្អបំផុតរបស់យើងដើម្បីអាននៅមាត់សមុទ្រ តំបន់ភ្នំ ឬកន្លែងណាមួយដែលអ្នកធ្វើដំណើរទៅដល់។ មានខ្លឹមសារខុសៗគ្នាក្នុងចំណោមសៀវភៅទាំងអស់នេះ៖ ថាតើអ្នកកំពុងតែមានអារម្មណ៍រីករាយស្រស់ស្រាយ តានតឹង រំភើបញាប់ញ័រ ឬក៏យ៉ាងណានោះទេ សៀវភៅរឿងនិទានសម្រាប់កុមារ ឬសៀវភៅធ្វើឱ្យអារម្មណ៍អណ្ដែតអណ្ដូង គឺនិយាយទាក់ទងទៅនឹងការរស់នៅក្នុងពិភពដ៏វឹកវរនេះ។ ចូរអានបន្ដដើម្បីដឹងថាតើសៀវភៅមួយណាដែលធ្វើឱ្យអ្នកចាប់អារម្មណ៍បំផុត អំឡុងវិស្សមកាលដ៏គួរជាទីរីករាយ។
សៀវភៅរឿង The Rumor
ដោយអ្នកនិពន្ធ Elin Hilderbrand តើអ្នកកំពុងតែស្វែងរកសៀវភៅដើម្បីអាននៅឆ្នេរសមុទ្រដើម្បីបន្ធូរអារម្មណ៍មែនទេ? ប្រសិនបើអ្នកខកចិត្ដដោយសារតែខ្សែភាពយន្ដមិនល្អមើល សាកល្បងអានសៀវភៅរឿង The Rumor ដែលនិយាយអំពីមិត្ដភ័ក្ដិដ៏ជិតស្និទ្ធិពីរនាក់គឺ Madeline និង Grace បន្ដការណាត់ជួបផ្ទួនៗនារដូវក្ដៅមួយ ដោយពួកគេទទួលទានស្រាខកថេលនាពេលព្រះអាទិត្យអស្ដង្គត ប៉ុន្ដែមានពាក្យចចាមអារាមមួយលេចឡើង ហើយបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង។ ពាក្យចចាមអារាមនោះគឺអំពីដុំព្រិលនិងសំណួរគឺថា… តើមិត្ដភាពរបស់ពួកគេស្ថិតនៅដដែលឬយ៉ាងណា?
សៀវភៅរឿង Girl on the Train
ដោយអ្នកនិពន្ធ Paula Hawkins
សៀវភៅរឿង Girl on the Train គឺជារឿងធ្វើឱ្យរំភើបញាប់ញ័រ ដែលនឹងធ្វើឱ្យអ្នកងឿងឆ្ងល់អំពីជីវិតរបស់អ្នកដទៃ។ Rachel បានហែលឆ្លងនូវការបាត់បង់មួយ ហើយពុះពាររកឃើញនូវសុភមង្គលនៅក្នុងផ្ទះនាជាយក្រុងមួយ ដែលនាងឆ្លងកាត់នៅពេលធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការវេលាព្រឹកមួយ។ នាងមានពេលប្រហែលត្រឹមតែមួយនាទីប៉ុណ្ណោះ ដើម្បីសម្លឹងមើលក្រុមគ្រួសារដែលគួរឱ្យស្រឡាញ់ មុនពេលនាងជិះរថភ្លើងឆ្លងកាត់ ប៉ុន្ដែនាងមានក្ដីរីករាយជាពន់ពេក។
អ្វីមួយផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ នៅពេលដែល Rachel ឃើញនូវហេតុការណ៍មួយក្នុងរយៈពេលដ៏ខ្លីហើយងឿងឆ្ងល់ជាខ្លាំង ថាតើនាងគួរតែប្រាប់ប៉ូលីសនូវអ្វីដែលនាងបានឃើញឬយ៉ាងណា។ លុះក្រោយមកនាងមានអារម្មណ៍ច្របូកច្របល់ ហើយមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការជួយសង្គ្រោះ។
Girl on the Train ជារឿងធ្វើឱ្យរំភើបញាប់ញ័រ ដែលអ្នកមិនអាចនឹងអានរំលងឡើយ។
រឿង Room
និពន្ធដោយ Emma Donoghue
បន្ទប់គឺជាកន្លែងមួយសម្រាប់រស់នៅដ៏សុខសាន្ដនិងគួរជាទីស្រឡាញ់របស់ Jack ប៉ុន្ដែចំពោះម្ដាយរបស់គាត់ វាជាគុកទៅវិញដែលគាត់បានជាប់ឃុំឃាំងនៅទីនោះ អស់រយៈពេលប្រាំពីរឆ្នាំដោយសារស្នាដៃរបស់ Old Nick។ ជាមួយនឹងការជម្រុញខ្លាំងពីម្ដាយ Ma ដើម្បីឱ្យ Nick រស់នៅបានល្អប្រសើរជាងមុន គាត់រៀបចំគម្រោងដើម្បីរត់ចេញ។ តើអ្នកម្ដាយ Ma បានគិតអំពីអ្វីដែលបានកើតឡើង បន្ទាប់ពីពួកគេបានរត់គេចខ្លួន និងអ្វីដែលពិភពដទៃទៀតកំពុងតែជួបប្រទះដែរឬទេ?
Room គឺជាសៀវភៅដ៏អស្ចារ្យដែលបរិយាយអំពីការភ័យខ្លាច ការតបត និងការជាប់ចំណង។ តើយើងបានធ្វើការពណ៌នាអំពីរឿងនេះហើយឬនៅ?
សៀវភៅនេះត្រូវបាននិទានដោយការយល់ឃើញរបស់ Jack ដែលមានអាយុ៥ឆ្នាំតែប៉ុណ្ណោះ។
សៀវភៅរឿង Where are you Bernadette
និពន្ធដោយ Maria Semple
Bernadette ជាមនុស្សអង់អាចក្លាហាន ឥតចេះកោតញញើត និងនិយាយឥតសំចៃ។ នាងជាស្ថាបត្យករថ្មីថ្មោង និងជាអ្នកម្ដាយ/មិត្ដភ័ក្ដិដ៏ល្អបំផុតរបស់ Bee ដែលមានអាយុដប់ប្រាំឆ្នាំ។
ពួកគេរស់នៅទីក្រុង Seattle ហើយពលរដ្ឋនិងបរិយាកាសនៅទីនោះ មានច្រើនលើសលុបសម្រាប់ Bernadette ហើយការធ្វើការលើសម៉ោងបានក្លាយជារឿងគួរឱ្យបារម្ភ។ ទោះបីជាយ៉ាងណាក៏ដោយ Bernadette បានសន្យាជាមួយនឹង Bee ថានឹងទៅកម្សាន្ដនៅទ្វីបអង់តាក់ទិច ប្រសិនបើនាងទទួលបាននិទ្ទេស “A” ចំពោះរបាយការណ៍របស់នាង ជាការពិត Bee អាចធ្វើបាន ប៉ុន្ដែ Bernadette បានបាត់ខ្លួន។
Bee ស្វែងរកអ្នកម្ដាយរបស់នាង ហើយបានប្រឈមមុខជាមួយនឹងពិភពលោកដែលតម្រង់មករកនាង៕
Entertainment
តើអ្នកដឹងទេ?
មានតារាចម្រៀងពោរពេញដោយទេពកោសល្យជាច្រើននៅលើពិភពលោក ប៉ុន្តែតើអ្នកដឹងទេថាមានតារាចម្រៀងខ្លះបាននិពន្ធចម្រៀងសម្រាប់តារា

មានតារាចម្រៀងពោរពេញដោយទេពកោសល្យជាច្រើននៅលើពិភពលោក ប៉ុន្តែតើអ្នកដឹងទេថាមានតារាចម្រៀងខ្លះបាននិពន្ធចម្រៀងសម្រាប់តារាចម្រៀងល្បីផ្សេងទៀតដែរទេ? មិនមែនតារាចម្រៀងទាំងអស់សុទ្ធតែចេះនិពន្ធបទចម្រៀងដោយខ្លួនឯងនោះទេ ប៉ុន្តែសម្រាប់នាង Sia វិញ នាងជាតារាចម្រៀងប្រកបដោយទេពកោលសល្យដ៏អស្ចារ្យ ហើយក៏ជាអ្នកនិពន្ធចម្រៀងដ៏ឆ្នើមម្នាក់ផងដែរ។ នាងជាតារាចម្រៀងដែលមានសំនៀងដ៏ពិរោះ និងមិនដែលបង្ហាញមុខឱ្យគេឃើញឡើយ។ នាងបានសរសេរបទចម្រៀងល្បីៗជាច្រើនឱ្យតារាចម្រៀងដទៃទៀតជាច្រើន។ លោកអ្នកច្បាស់ជាភ្ញាក់ផ្អើលមិនខានជាមួយឈ្មោះបទចម្រៀងខាងក្រោមដែលនាង Sia បានសរសេរដែលបទទាំងនោះមានតាំងពីបទឈឺចាប់ បទដែលត្រូវប្រើសំឡេងខ្ពស់ និងបទសប្បាយៗបែបទាក់ទាញជាច្រើន។
បទចម្រៀងល្បីៗដែលនាង Sia និពន្ធ៖
បទ “Expertease (Ready, Set, Go)” ច្រៀងដោយ Jennifer Lopez
បទ “Opportunity” ច្រៀងដោយ Quvenzhané Wallis
បទ “Diamonds” ច្រៀងដោយ Rihanna
បទ “Making the Most of the Night” ច្រៀងដោយ Carly Rae Jepsen
បទ “Chasing Shadows” ច្រៀងដោយ Shakira
បទ “Get Over U” ច្រៀងដោយ Neon Hitch
បទ “Blank Page” ច្រៀងដោយ Christina Aguilera
បទ “Brightest Morning Star” ច្រៀងដោយ Britney Spears
បទ “My Heart Is Open” ច្រៀងដោយ Maroon 5 និង Gwen Stefani
បទ “Double Rainbow” ច្រៀងដោយ Katy Perry
បទ “Kiss Me Once” ច្រៀងដោយ Kylie Minogue
បទ “Battlefield” ច្រៀងដោយ Lea Michele
បទ “Boy Problems” ច្រៀងដោយ Carly Rae Jepsen
បទ “Perfume” ច្រៀងដោយ Britney Spears
បទ “Pretty Hurts” ច្រៀងដោយ Beyoncé
បទចម្រៀងជាច្រើនទៀតដែលនិពន្ធដោយនាង Sia៖
បទ “Godzillionaire” ច្រៀងដោយ Brooke Candy
បទ “Guitars and Microphones” ច្រៀងដោយ Kate Pierson
បទ “We Are One (Ole Ola)” ច្រៀងដោយ Pitbull, Jennifer Lopez និង Claudia Leitte
បទ “Pop Rock” ច្រៀងដោយ Brooke Candy
បទ “Matrix” ច្រៀងដោយ Kate Pierson
បទ “Acid Rain” ច្រៀងដោយ Alexis Jordan
បទ “Any Day Now” ច្រៀងដោយ Cheyenne Jackson
បទ “I Will Get Over You” ច្រៀងដោយ Prischilla Ahn
បទ “These Hands I Hold” ច្រៀងដោយ Bo Bruce
បទ “Gentlemen” ច្រៀងដោយ Jessica Sanchez
បទ “Crush Me With Your Love” ច្រៀងដោយ Kate Pierson
បទ “Bound to You” ច្រៀងដោយ Christina Aguilera
បទ “God Made You Beautiful” ច្រៀងដោយ Beyoncé
បទ “She’s Pretty, She Lies” ច្រៀងដោយ Cheyenne Jackson
បទ “Freeze You Out” ច្រៀងដោយ Marina Kaye
បទ “Rise Up” ច្រៀងដោយ Beyoncé
បទ “Knock You Out” ច្រៀងដោយ Bingo Players
បទ “Don’t Look at Me” ច្រៀងដោយ Cheyenne Jackson
បទ “Kill, F—k, Marry” ច្រៀងដោយ Nikki Williams
បទ “Rock Bottom” ច្រៀងដោយ Marco Mengoni
បទ “Unite” ច្រៀងដោយ Jessie J
បទ “Bottoms Up” ច្រៀងដោយ Kate Pierson
បទ “Stronger Than Ever” ច្រៀងដោយ Christina Aguilera
បទ “You’re Mine” ច្រៀងដោយ Lea Michele
បទ “Opulence” ច្រៀងដោយ Brooke Candy
បទ “Mister Sister” ច្រៀងដោយ Kate Pierson
បទ “Break the Walls” ច្រៀងដោយ Fitz and the Tantrums
បទ “Strange Birds” ច្រៀងដោយ Birdy
បទ “Radioactive” ច្រៀងដោយ Rita Ora
បទ “Round Your Little Finger” ច្រៀងដោយ Katharine McPhee
បទ “Tears Fall” ច្រៀងដោយ Jacquie Lee
បទ “Breathe” ច្រៀងដោយ Jessie J
បទ “Firecracker” ច្រៀងដោយ Cheryl
បទ “You Don’t Know” ច្រៀងដោយ Will Young
បទ “The Game” ច្រៀងដោយ Kelly Rowland
បទ “You Lost Me” ច្រៀងដោយ Christina Aguilera
បទ “Bring Your Arms” ច្រៀងដោយ Kate Pierson
បទ “Let Me Love You (Until You Learn to Love Yourself)” ច្រៀងដោយ Ne-Yo
បទ “All I Need” ច្រៀងដោយ Christina Aguilera
បទ “Green Card” ច្រៀងដោយ Oh Land
បទ “Standing on the Sun” ច្រៀងដោយ Beyoncé
បទ “Invincible” ច្រៀងដោយ Kelly Clarkson
បទ “Loved Me Back to Life” ច្រៀងដោយ Celine Dion
បទ “Utopia” ច្រៀងដោយ Belinda
បទ “Time Wave Zero” ច្រៀងដោយ Kate Pierson
បទ “Flashlight” ច្រៀងដោយ Jessie J
បទ “Cannonball” ច្រៀងដោយ Lea Michele
បទ “Who Am I?” ច្រៀងដោយ Jamie Foxx, Cameron Diaz និង Quvenzhané Wallis
បទ “I Am” ច្រៀងដោយ Christina Aguilera
បទ “If You Say So” ច្រៀងដោយ Lea Michele
បទ “Let Your Tears Fall” ច្រៀងដោយ Kelly Clarkson
បទ “I Am Me” ច្រៀងដោយ Willow
បទ “The City’s Yours” ច្រៀងដោយ Jamie Foxx និង Quvenzhané Wallis
បទ “Try Everything” ច្រៀងដោយ Shakira
បទ “Passenger” ច្រៀងដោយ Britney Spears
បទ “Pulls You Under” ច្រៀងដោយ Kate Pierson
បទ “Sexercise” ច្រៀងដោយ Kylie Minogue
បទ “Throw Down the Roses” ច្រៀងដោយ Kate Pierson
-
Business2 months ago
ការទូទាត់ប្រាក់សំណងឆាប់រហ័ស (QR)
-
Entertainment2 months ago
ការបំបៅកូននៅតាមទីសាធារណៈ
-
Beauty5 months ago
បកស្រាយជំនឿមិនពិតទាំង ៥ ទាក់ទងនឹងសម្រស់
-
Entertainment5 months ago
ស្ត្រីអ្នកជំនួញដ៏ល្បី
-
Style5 months ago
ម៉ូដសក់
-
Style5 months ago
មូលហេតុ ៧ យ៉ាងដែលធ្វើឱ្យអ្នកនៅតែមិនសប្បាយចិត្ត
-
Uncategorized2 months ago
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
-
Health & Fitness2 weeks ago
ភីហ្សាដុតពិសេស