Connect with us

Beauty

ងាយៗ​ដើម្បី​ថតរូប​ឱ្យបាន​ស្អាត​

កុំឱ្យ​បាត់បង់​ឱកាស​ថតរូប​ដ៏​ល្អឥតខ្ចោះ​! ៧ ជំហាន​ងាយៗ​ដើម្បី​

កុំឱ្យ​បាត់បង់​ឱកាស​ថតរូប​ដ៏​ល្អឥតខ្ចោះ​! ៧ ជំហាន​ងាយៗ​ដើម្បី​ត្រៀម​ខ្លួន​ថតរូប​ឱ្យបាន​ស្រស់ស្អាត​។​

១. គូរ​ចិញ្ចើម​
​ទម្រង់​ចិញ្ចើម​គឺ​ជួយ​លើក​សម្រស់​ផ្ទៃមុខ ដូច្នេះ​ចូរ​គូរ​ចិញ្ចើម​របស់​អ្នក​ជាមួយ​ម្សៅ ឬ​ខ្មៅ​ដៃ​ដើម្បី​ឱ្យ​ទម្រង់​ផ្ទៃមុខ​កាន់តែ​ស្រស់ស្អាត​។ ចិញ្ចើម​ដែល​ក្រាស់ និង​វែង​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​លេចធ្លោ និង​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ​មាន​ទម្រង់​ស្អាត​ជា​ង​មុន​ភ្លាមៗ​។​


២. គូរត្រេ​លើ​រឹ​ម​ត្របកភ្នែក​
​ធ្វើឱ្យ​រោមភ្នែក​មើល​ទៅ​ក្រាស់​ជាង​មុន​ដោយ​គូរត្រេ​ភ្នែក​ពណ៌​ខ្មៅ​នៅ​រឹម​ត្របកភ្នែក​ខាង​លើ​របស់​អ្នក​។ ជ្រើសរើស​ខ្មៅ​ដៃគូរ​ភ្នែក​ណា​ដែល​ជាប់​បាន​យូរ និង​មិន​ប្រតាក​ពេល​ត្រូវ​ទឹក​។


៣. ម៉ា​ស្កា​រ៉ា ម៉ា​ស្កា​រ៉ា ម៉ា​ស្កា​រ៉ា​
​មិន​ចង់​ឱ្យឃើញ​ភ្នែក​អ្នកតូច​ពេល​រូបថត​ចេញ​មក​ឬ​? សាកល្បង​លាប​ម៉ា​ស្កា​រ៉ា​លើ​រោមភ្នែក​ឱ្យបាន​ច្រើន​ជាន់​។ ត​រោមភ្នែក និង​ពត់​ឡើង​លើ​ដើម្បី​ឱ្យ​ភ្នែក​អ្នក​មើល​ទៅ​ឃើញ​ធំ និង​ស្រស់ស្អាត​។


៤. បិទបាំង​ស្នាម​ផ្សេងៗ​
​ការ​ដែល​មើលទៅ​ស្រស់​ស្អាត​គ្មាន​ទាស់ និង​ការតុបតែង​ជ្រុល​គឺជា​រឿង​ពីរ​ខុសគ្នា​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ធ្វើ​យ៉ាងណា​បិទបាំង​ស្នាម​ក្រហម ស្នាម​ជាំ និង​ធ្វើ​យ៉ាងណា​ឱ្យ​ក និង​ស្បែក​មុខ​មាន​សម្បុរ​ដូចគ្នា​ដើម្បី​ឱ្យ​រូបថត​ចេញ​មក​គឺ​ស្រស់​ស្អាត​ឥតខ្ចោះ​។ ម្យ៉ាង​ទៀត​ប្រសិនបើ​អ្នក​ចង់​លេង​ម៉ូដ​សក់​បែប​សៀត​ទៅ​ខាងក្រោយ​សូមកុំ​ភ្លេច​លាបម្សៅ​ទ្រនាប់​តិចៗ​លើ​ត្រចៀក ដើម្បី​ឱ្យ​ពណ៌​ស្បែក​មុខ​ស៊ីគ្នា​នឹង​សម្បុរ​ត្រចៀក​របស់​អ្នក​។


៥. លាប​ម្សៅ Blush
​ប្រសិនបើ​អ្នក​មាន​ការលំបាក​ក្នុងការ Contour មុខ​របស់​អ្នក សាកល្បង​ផាត់ម្សៅ Blush នៅ​លើ​ផ្នែក​ណាមួយ​នៃ​ផ្ទៃមុខ​ដែល​ពន្លឺ​ចាំង​ចំ​ជាងគេ (​ដូចជា​សៀតផ្កា ថ្ពាល់ ច្រមុះ និង​ចង្កា​) ដើម្បី​ឱ្យ​ទម្រង់​មុខ​មើលទៅ​ស៊ីគ្នា និង​មាន​ពណ៌​ព្រឿងៗ​ស្រស់ស្អាត​។


៦. លាប​បបូរមាត់​ឱ្យ​រលោង​ស្អាត​
​ប្រើក្រែ​មលាប​បបូរមាត់​ដែល​មាន​ជាតិ​សំណើម​ដើម្បី​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ភ្លឺរលោង​ដូច​យុវវ័យ​។ វិធី​មួយទៀត អ្នក​អាច​លាប​បបូរមាត់​ជាមួយ​ក្រែ​មរលោង​ក៏បាន​។​


៧. តុបតែង​សក់​ឱ្យ​រៀបរយ​
​ពង្រាប​កូន​សក់​ដែល​បះ​តិចៗ​ជាមួយ​ប្រេងលាបសក់​រួច​សិត​ជាមួយ​ក្រាស់​សិតសក់​ធ្វើ​ពី​រោមសត្វ​ដើម្បី​ឱ្យ​សក់​មើល​ទៅ​មាន​ទម្រង់​ទឹករលក​ស្រស់ស្អាត​៕

Continue Reading
Advertisement

Copyright © 2018 Ladies Magazine Cambodia.