Connect with us

Fashion

គ្រឿង​តុបតែង​ដែល​ជួយ​ឱ្យ​អ្នក​ប្រែ​ពី​នារី​ធម្មតា​ទៅ​ជា​នារី​ស្រស់ស្អាត

គ្រឿងអលង្ការ​សម្រាប់​ពាក់​លើ​រាងកាយ​គឺជា​គ្រឿង​តុបតែង​ដែល​ជួយ​ឱ្យ​អ្នក…

គ្រឿងអលង្ការ​សម្រាប់​ពាក់​លើ​រាងកាយ​គឺជា​គ្រឿង​តុបតែង​ដែល​ជួយ​ឱ្យ​អ្នក​ប្រែ​ពី​នារី​ធម្មតា​ទៅ​ជា​នារី​ស្រស់ស្អាត​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​ប្រិយមិត្ត​ពី​ឈុត​សម្លៀក​បំពាក់​បី​ប្រភេទ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ពាក់​ជាមួយ​គ្រឿងអលង្កា​រលើ​រាងកាយ​ទាំងនេះ​។​


​ឈុត​អាវ​ខ្លី​ក្រប់​ថប់​
​អាវ​ក្រប់​ថប់​ពណ៌​ស្រាល​លាត​គឺ​ស័ក្តិសម​បំផុត​ដើម្បី​រំលេច​គ្រឿងអលង្ការ​ចែងចាំង​របស់​អ្នក​ឱ្យ​កាន់តែ​លេចធ្លោ​។ ភាគច្រើន​គេ​ចូលចិត្ត​ពាក់អាវ​ក្រប់​ថប់​ពណ៌​ស និង​ពណ៌​ខ្មៅ​ជាមួយ​គ្រឿងអលង្កា​រទាំង​នេះ​ដើម្បី​បង្ហាញ​សម្រស់​ដើមទ្រូង ឆ្អឹងដងកាំបិត ស្មា និង​ពោះ​ឱ្យ​កាន់តែ​ស្អាត​លេចធ្លោ​។​


ឈុត​ហែល​ទឹក​
​ធ្វើឱ្យ​ឈុត​ហែល​ទឹក​របស់​អ្នក​កាន់តែ​ទាក់ទាញ​ជាមួយ​ការតុបតែង​គ្រឿងអលង្ការ​ធ្វើ​ពី​មាស ឬ​ប្រាក់​។ គ្រឿងអលង្ការ​សម្រាប់​ពាក់​លើ​រាងកាយ​ទាំងនេះ​ជួយ​បង្ហាញ​ផ្នែក​ដ៏​ស្រស់​ស្អាត​នៃ​រាងរៅ​របស់​អ្នក និង​ធ្វើឱ្យ​អ្នក​មើល​ទៅ​កាន់តែ​សិច​ស៊ី​នៅតាម​ឆ្នេរសមុទ្រ និង​អាងទឹក​។


​រ៉ូប​
​ចង់​ឱ្យ​រាងរៅ​របស់​អ្នក​មើល​ទៅ​កាន់តែ​ស្រស់​ស្អាត​ឬ​? គ្រឿងអលង្ការ​សម្រាប់​ពាក់​លើ​រាងកាយ​ទាំងនេះ​អាច​ជួយ​កែប្រែ​រាងរៅ​របស់​អ្នក​ឱ្យ​មើល​ទៅ​មាន​រាង​ស្លីម​សិច​ស៊ី​ដោយ​មិន​ចាំបាច់​បញ្ចេញ​សា​ច់ឡើយ​។ គ្រឿងអលង្ការ​ទាំង​នេះ​ពេល​ពាក់​លើ​ដងខ្លួន​ប្រៀបដូចជា​គ្រឿង​ទាក់ទាញ​អ្នកផង​ឱ្យ​តាម​ស្នេហ៍​អ្នក​ដូច្នេះ​ដែរ ហើយ​គ្រឿងអលង្ការ​ទាំងនេះ​ក៏​ជួយ​ឱ្យ​អ្នក​មើល​ទៅ​កាន់តែ​សិច​ស៊ី​ដោយ​មិន​ចាំបាច់​ស្លៀក​ខ្លី ឬ​បង្ហាញ​សា​ច់ឡើយ​។ គ្រឿងអលង្ការ​ទាំងនេះ​គឺ​ស័ក្តិសម​បំផុត​មិន​ថា​អ្នក​មាន​រាងរៅ​បែប​ណា​ឡើយ​៕

 

 

Copyright © 2018 Ladies Magazine Cambodia.