Connect with us

Health & Fitness

គន្លឹះ​ធ្វើឱ្យ​អ័រម៉ូន​របស់​អ្នកមាន​តុល្យភាព

តុល្យភាព​ជា​គន្លឹះ​ធ្វើឱ្យ​មាន​អារម្មណ៍ល្អ​ទាំង​ខាងក្នុង​និង​ទាំង​ខាងក្រៅ​។ ស្ដ្រី​ច្រើនជួប​ការ​រំជួល​ចិត្ដ អស់កម្លាំង ឡើង​ទម្ងន់ ចុះ​ទម្ងន់ ធ្លាក់​ទឹកចិត្ដ កើតមុន និង​ជ្រុះ​សក់ ដែល​

តុល្យភាព​ជា​គន្លឹះ​ធ្វើឱ្យ​មាន​អារម្មណ៍ល្អ​ទាំង​ខាងក្នុង​និង​ទាំង​ខាងក្រៅ​។ ស្ដ្រី​ច្រើនជួប​ការ​រំជួល​ចិត្ដ អស់កម្លាំង ឡើង​ទម្ងន់ ចុះ​ទម្ងន់ ធ្លាក់​ទឹកចិត្ដ កើតមុន និង​ជ្រុះ​សក់ ដែល​អាកា​រៈទាំង​នេះ​ទាក់ទង​ទៅ​នឹង​អ័រម៉ូន​។ ប្រការ​ដែល​សំខាន់​គឺ​ត្រូវ​ធ្វើ​ឱ្យ​អ័រម៉ូន​មាន​តុល្យភាព ដូចជា​អេ​ស្ដ្រូ​ជេ​ននិង​អ័ង​ស៊ុយ​លីន (estrogen and insulin) ដូច្នេះ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ និង​ពេញចិត្ដ​ចំពោះ​ភាព​ជា​ស្ដ្រី​របស់អ្នក​។

​គន្លឹះ​ទាំង​៧​ធ្វើឱ្យ​អ័រម៉ូន​របស់​អ្នក​មាន​តុល្យភាព​៖

Sleeping, Women, Bed.

១. គេង​ឱ្យបាន​ច្រើន ការ​មិន​បាន​គេង​អាច​ធ្វើឱ្យ​ប៉ះពាល់​ជាខ្លាំង​ទៅ​ដល់​រាងកាយ​និង​អ័រម៉ូន​របស់​អ្នក​។ ដើម្បី​អ័រម៉ូន​ដំណើរការ​បាន​ស្រួល អ្វី​ដែល​សំខាន់​មិន​ត្រូវ​ធ្វើឱ្យ​រាងកាយ​របស់​អ្នក​នឿយហត់​ខ្លាំងពេក​នោះទេ​។ អ្នក​គួរតែ​យល់ថា ចាប់ពី​ម៉ោង​១០​យប់​ទៅទល់​ម៉ោង​២​រំលង​អធ្រាត​ជា​ពេល​គេងដ៏​សំខាន់ ដើម្បី​ធ្វើឱ្យ​រាងកាយ​របស់​អ្នកប្រព្រឹត្ដទៅ​ប្រសើរ​បំផុត​។

២. កម្ចាត់​ចោល​នូវ​សារធាតុ​គីមី​មិនល្អ យើង​ច្រើន​តែ​គិត​អំពី​ចំណីអាហារ​ណា​ដែល​ចូលទៅក្នុង​រាងកាយ​របស់​យើង ប៉ុន្ដែ​តើ​មាន​គិត​ទៅដល់​ចំណីអាហារ​និង​ផលិតផល​អនាម័យ​ទាំងនោះ​ថា​តើ​ស្អាត​ឬ​មិន​ស្អាត​ដែរឬទេ​? ជាតិពុល​និង​សារធាតុ​គីមី​មាន​គ្រោះថ្នាក់ អាច​ជ្រាប​ចូលទៅ​ក្នុង​រន្ធ​ញើស​របស់​អ្នក​តាមរយៈ​សាប៊ូកក់សក់ សាប៊ូ​ម្សៅ សាប៊ូ​លាងចាន ផលិតផល​សម្រាប់​ងូតទឹក សាប៊ូ​ដុស​ខ្លួន​ជា​ដើម​។ ត្រូវ​ដឹង​អំពី​ប្រភេទ​គ្រឿងផ្សំ​នៅក្នុង​ផលិតផល​ថែរក្សា​សម្រស់​និង​ផលិតផល​ធ្វើ​អនាម័យ ដូច្នេះ​អ្នក​នឹងមិន​ទទួលរង ផលប៉ះពាល់ ទៅដល់​តុល្យភាព​រាងកាយ​របស់​អ្នក តាមរយៈ​សារធាតុ​គីមី​ទាំងនោះ​ទេ​។​

៣. ទទួលទាន​ជាតិ​ប្រេង​សុខភាព​ល្អ ដូង​និង​ផ្លែ​បឺរ​ជា​ប្រភេទ​អាហារប្រេ​ង​ដែល​អ្នកត្រូវការ​។ មាន​ស្ទីក​ម៉ា (stigma) ដែល​អ្នក​មិន​ត្រូវការ​ប្រេង ប៉ុន្ដែ​រាងកាយ​របស់​អ្នក​ពិតជា​ត្រូវការ​ប្រេង ដើម្បី​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​មាន​តុល្យភាព​។ ប្រេង​ល្អ​គឺ​ប្រសើរ​ខ្លាំងណាស់​សម្រាប់​ការផលិត​អ័រម៉ូន និង​ពិតជា​អាច​ជួយ​ធ្វើឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​។

៤. កុំ​ទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក
​ខ្ញុំ​ចូលចិត្ដ​ញុំ​ា​កាហ្វេ​មួយពែង​នៅ​ពេល​ព្រឹក តើ​នរណា​ខ្លះ​មិន​ចូលចិត្ដ​? ប៉ុន្ដែ​ការ​ទទួលទាន​កាហ្វេ​ច្រើនពេក​នឹង​ធ្វើ​មិន​ឱ្យ​មាន​តុល្យភាព​ទេ​។ កាហ្វេ​បង្កើន​កម្រិត​អ័រម៉ូន cortisol និង​បន្ថយ​កម្រិត​អ័រម៉ូន thyroid របស់​អ្នក​។ កាហ្វេ​ក៏​អាច​រំខាន​ទៅដល់​ដំណេក​របស់​អ្នក​ផងដែរ​។ ទទួលទាន​កាហ្វេ​មួយ​ពែង​ពិតជា​ល្អ​ខ្លាំងណាស់ ប៉ុន្ដែ​ត្រូវ​ដឹង​អំពី​បរិមាណ​របស់​វា និង​កុំ​ទទួលទាន​កាហ្វេ​រំលង​ម៉ោង​២​អធ្រាត​ឱ្យសោះ​។​

៥. បន្ថយ​ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត ថ្នាំ​គ្រាប់​ពន្យារកំណើត​មិនមែន​ជា​ថ្នាំ​ធម្មជាតិ​នោះ​ទេ វា​មាន​អត្ថប្រយោជន៍ តែ​មិនមែន​តាម​ធម្មជាតិ​នោះឡើយ​។ ស្ដ្រី​ជា​ច្រើន​ក៏​មិន​អាច​មាន​វដ្ដ​រដូវ ខណៈពេល​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត ដែល​អាច​ធ្វើឱ្យ​ភ័ន្ដច្រឡំ​ចំពោះ​វដ្ដ​រដូវ​របស់ខ្លួន និង​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​អ័រម៉ូន​ធម្មជាតិ​។ ប្រការ​ដែល​សំខាន់​គឺ​ត្រូវ​កត់ត្រា​ឬ​ប្រើប្រាស់ app នៅលើ​ទូរ​សព្ទ​របស់​អ្នក​ដើម្បី​ដឹង​ថា ពេលណា​អ្នក​កំពុង​បញ្ចេញ​អូវុល និង​ពេលណា​ដែល​អ្នក​កំពុង​មាន​វដ្ដ​រដូវ​។ ដូចគ្នានេះដែរ ត្រូវ​កត់​សម្គាល់​ទៅលើ​អាការៈ​រៀងរាល់ខែ​។ ប្រសិនបើ​វដ្ដ​រដូវ​របស់​អ្នក​មិន​ទៀងទាត់​នោះ​ទេ អ្នក​គួរតែ​ទៅ​ជួប​វេជ្ជបណ្ឌិត​។

៦. ធ្វើ​លំ​ហាត់ប្រាណ
​គ្រប់​គ្នា​ដឹងថា ការធ្វើ​លំ​ហាត់ប្រាណ​មាន​សារៈប្រយោជន៍​ចំពោះ​សុខភាព​របស់​អ្នក​។ ការ​ហាត់ប្រាណ​ធ្វើឱ្យ​អ្នក​មាន​តុល្យភាព​និង​កាត់បន្ថយ​ស្ដ្រេ​ស​! អ្នក​មិន​ចាំបាច់​ដល់​ទៅ​ខំ​ហាត់ប្រាណ​ខ្លាំងពេក​ដើម្បី​ធ្វើឱ្យ​រាង​ស្អាត​នោះទេ ប៉ុន្ដែ​ត្រូវ​កំណត់​គោលដៅ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​៣​ដង​ក្នុង​មួយ​សប្ដាហ៍ ក្នុង​រយៈពេល​កន្លះ​ម៉ោង ហើយ​បន្ថែម​ពេល​ធ្វើ​លំ​ហាត់ប្រាណ​បន្ដិច​ម្ដងៗ​។

៧. ទទួលទាន​អាហារ​ពិត
​ចៀសវាង​អាហារ​កែច្នៃ ដោយ​ទទួលទាន​តែ​អាហារ​ពិត​! ផ្លែឈើ បន្លែ និង​សាច់​ពិតជា​មាន​អត្ថប្រយោជន៍​ខ្លាំងណាស់​! កុំ​ទទួល​ទាន​គ្រប់​ធញ្ញជាតិ​ប្រឡាក់​ស្ករ ស្ករ​គ្រាប់ ដំឡូង​ចៀន ប៊ិចេង​សិប្បនិមិត្ដ អាហារ​កញ្ចប់ និង​អាហារ​បំពង​ជាដើម​។ រាងកាយ​របស់​អ្នកនឹង​ដំណើរការ​ប្រសើរ​ជាង​មុន​ដោយសារ​គ្រឿងផ្សំ​ពី​ធម្មជាតិ​។ មិនបាច់​បរិយាយ​ច្រើន​ទេ ថាមពល​របស់​អ្នកនឹង​កើនឡើង ហើយ​អ្នក​នឹងមាន​រាង​ស្លីម​ជាង​មុន រីឯ​ស្បែក​ក៏​ស្រស់ថ្លា​ជាង​មុន​ផងដែរ​៕

Continue Reading
Advertisement
11 Comments

11 Comments

  1. gamefly free trial

    May 5, 2019 at 6:35 am

    I loved as much as you will receive carried out right here.
    The sketch is tasteful, your authored subject matter stylish.
    nonetheless, you command get got an nervousness over that you wish be delivering the following.

    unwell unquestionably come more formerly again as exactly the same nearly very
    often inside case you shield this hike.

  2. gamefly free trial

    May 6, 2019 at 10:05 am

    I could not resist commenting. Perfectly written!

  3. minecraft free download

    May 7, 2019 at 5:11 am

    Someone essentially assist to make significantly posts I would state.
    This is the first time I frequented your website page and up to now?
    I surprised with the research you made to make this actual put up amazing.

    Wonderful task!

  4. free minecraft download

    May 8, 2019 at 1:43 pm

    Hello to all, how is all, I think every one is getting more from this web site,
    and your views are pleasant in favor of new viewers.

  5. g

    May 11, 2019 at 3:01 pm

    Wow, this paragraph is pleasant, my younger sister is analyzing these things, thus I am going to let know her.

  6. g

    May 11, 2019 at 9:38 pm

    I like the helpful information you provide in your articles.
    I’ll bookmark your weblog and check again here frequently. I am quite certain I’ll learn many new stuff right here!
    Best of luck for the next!

  7. minecraft download for free

    May 12, 2019 at 2:05 pm

    Hey just wanted to give you a quick heads up. The text in your article seem to be running off the screen in Opera.
    I’m not sure if this is a format issue or something to
    do with browser compatibility but I thought I’d post to let you know.
    The design look great though! Hope you get the issue solved soon. Kudos

  8. minecraft free download pc

    May 14, 2019 at 12:10 pm

    hello!,I really like your writing very a lot! percentage
    we keep up a correspondence extra approximately your article
    on AOL? I need an expert in this house to unravel my problem.

    Maybe that is you! Looking forward to see you.

  9. minecraft free download pc

    May 15, 2019 at 11:36 pm

    Hi! I could have sworn I’ve been to your blog before
    but after looking at many of the posts I realized it’s new to me.
    Regardless, I’m definitely pleased I stumbled upon it and I’ll be bookmarking it and checking
    back regularly!

  10. minecraft download free pc

    May 16, 2019 at 9:19 pm

    I blog quite often and I truly appreciate your information. Your article has really peaked my interest.
    I am going to book mark your blog and keep checking for
    new information about once a week. I subscribed to your Feed as well.

  11. minecraft free download pc

    May 17, 2019 at 3:03 am

    Hello everyone, it’s my first go to see at this web page, and post is truly fruitful
    in favor of me, keep up posting these articles or reviews.

Leave a Reply

Your email address will not be published.

Health & Fitness

​ទទួលបាន​រាង​ស្រ​ឡូ​ន​ស្អាត​ជាមួយ​ចលនា​ទាំង ១០

កាត់បន្ថយ​កាឡូរី​ជាមួយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​

កាត់បន្ថយ​កាឡូរី​ជាមួយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​
​ទទួលបាន​រាង​ស្រ​ឡូ​ន​ស្អាត​ជាមួយ​ចលនា​ទាំង ១០ ខាងក្រោម​នេះ​


១ ចលនា​អង្គុយច្រហោង​រួច​លោត​ឡើង​លើ​៖ ផ្លាស់ប្ដូរ​ចលនា​ពី​ឈរ មក​អង្គុយច្រហោង រួច​អាពុយ​អា​ហ្វង់​ដើម្បី​ពង្រឹង​សាច់ដុំ​របស់​អ្នក​។​

២ ចលនា​ហក់​កន្ធែកជើង​រួច​បោះដៃ​ឡើងលើ​៖ ចលនា​បែបនេះ​អាច​ជួយ​ពង្រឹង​អត្រា​បេះដូង​របស់​អ្នក​ឱ្យ​មាន​លំនឹង​ល្អ​។​

៣ ចលនា​ឡើង​ភ្នំ​៖ ចលនា​នេះ​ជួយ​ឱ្យ​អ្នក​អាច​ពង្រឹង​សាច់ដុំ​ជើង រួម​នឹង​សាច់ដុំ​ក្បាលពោះ​។​

៤ ចលនា​លោត​កង្កែប​៖ ចលនា​ដាក់​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន រួច​ហត់​អង្គុយច្រហោង​មើលទៅ​ហាក់ដូចជា​ធម្មតា ប៉ុន្តែ​អ្នក​នឹងមាន​អារម្មណ៍​ថា​អ្នក​ដូចជា​បាន​កម្ដៅ​សាច់ដុំ​រយៈពេល ៣០ វិនាទី​។ អ្នក​ត្រូវ​ចាប់ផ្ដើម​ដំបូង​ដោយ​ចលនា​ដាក់​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន​។ រួច​បោះ​ជើង​របស់​អ្នក​ឱ្យ​នៅ​ខាងក្រៅ​ដៃ រួច​រក្សា​ចលនា​អង្គុយច្រហោង​មួយសន្ទុះ ដោយ​នៅ​តែ​រក្សា​ដៃ​របស់​អ្នក​នៅ​ដដែល រួច​ត្រឡប់​ទៅកាន់​ចលនា​បាតដៃ​ទ្រ​ទម្ងន់​ដងខ្លួន​វិញ​។ ធ្វើ​ឡើង​វិញ​ដដែលៗ​ឱ្យបាន​ឆាប់រហ័ស​។ (​អនុវត្ត​ចលនា​ទី ១ ដល់​ទី ៤ ចំនួន ១០​ដង​)

Runner athlete running on stairs.

៥ ចលនា​រត់​ឡើង​ជណ្ដើរ​៖ រត់​ឡើង​ចុះ​ជណ្ដើរ​នៅផ្ទះ ឬ​នៅ​កន្លែងធ្វើការ ការធ្វើ​បែប​នេះ​នឹង​ធ្វើឱ្យ​ទម្រង់​គូថរ​បស់​អ្នក​ស្អាត​។

៦ ចលនា​បន្ទន់​ជង្គង់​មួយ​ចំហៀង​រួច​ដើរ​ទៅ​មុខ​៖ ចលនា​នេះ​ជួយ​អ្នក​រក្សាបាន​នូវ​តុល្យភាព​សាច់ដុំ​ក្បាលពោះ និង​រាងកាយ​ផ្នែក​ខាងក្រោម​របស់​អ្នក​ផងដែរ​។ អនុវត្ត​ក្នុង​ចលនា​រហ័ស ប៉ុន្តែ​អ្នក​ត្រូវ​ធ្វើយ៉ាងណា​កុំ​ឱ្យ​ជង្គង់ និង​កែងជើង​របស់​អ្នក​កើត​មាន​អាការ​ឈឺ​ចុកចាប់​។ នេះ​ជា​វិធី​ដែល​អាច​អាច​អនុវត្ត​វា​បាន​យ៉ាង​ត្រឹមត្រូវ​។​

៧ ចលនា​លើក​ជង្គង់​ឡើង​លើ​ឱ្យ​ខ្ពស់​៖ ធ្វើ​ចលនា​រត់​មួយ​កន្លែង​ខណៈ​ដែល​អ្នក​អាច​ពង្រឹង​សាច់ដុំ និង​ធ្វើ​ចលនា​ដៃ​ក្នុងពេល​តែមួយ​​​បាន​។ គោលដៅ​នៃ​ចលនា​នេះ​គឺ​លើក​ជង្គង់​របស់​អ្នក​ឱ្យ​ខ្ពស់ ហើយ​អ្នក​ត្រូវ​រក្សា​លំនឹង​ដងខ្លួន​ព្រោះថា​អ្នក​ត្រូវ​ធ្វើ​ចលនា​លឿន​។

៨ ផ្គុំ​ជើង​ទាំង​ពីរ​រួច​លោត​ទៅ​មក​៖ ធ្វើ​ចលនា​ដោយ​លោត​តិចៗ ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ​ផ្សេងទៀត​។​

 

៩ អង្គុយច្រហោង​រួច​ហក់​ឡើងលើ​៖ ចាប់ផ្ដើម​ដោយ​ធ្វើ​ចលនា​អង្គុយ​ច្រហោង បន្ទាប់​មក​ប្រឹង​ហក់​ឡើង​លើ​ឱ្យ​ត្រង់​ខ្លួន​។ នៅពេល​ដែល​អ្នក​ទំលាក់ខ្លួន​ចុះ​មកក្រោម​វិញ អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​កាន់​ចលនា​អង្គុយច្រហោង​វិញ​ដើម្បី​បញ្ចប់​ចលនា​មួយ​។ នៅពេល​ដែល​អ្នក​ទម្លាក់​ខ្លួន​ចុះ​មក​វិញ អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​យ៉ាងណា​កុំឱ្យ​លាន់ឮ​សម្លេង​តាម​ដែល​អាច​ធ្វើទៅបាន ដែល​វា​ពិតជា​ត្រូវការ​ឱ្យ​អ្នក​ចេះ​រក្សា​លំនឹង​ខ្លួន​ខ្លាំងណាស់​។

១០ លោត​ឡើង​ជាន់​ប្រអប់​រួច​លោត​ចុះ​ក្រោម​៖ រក​កាំជណ្ដើរ​(​សម្រាប់​ហាត់ប្រាណ​) កៅអី ឬ​ប្រអប់​ណាមួយ (​ឬ​លោត​ជាន់​លើ​ជណ្ដើរ​ស្រមើស្រមៃ​) ហើយ​បោះ​ម្រាមជើង​ខាងឆ្វេង​ទៅលើ​ប្រអប់​នោះ រួច​លោត​ប្ដូរ​ជើង​ដោយ​បោះ​ម្រាមជើង​ស្ដាំ​ឡើង​លើ​ប្រអប់​ម្ដងវិញ​។​

​អនុវត្ត​ចលនា​ទាំងអស់​ឡើង​វិញ​ចំនួន ៥ ដង​៕

Continue Reading

Health & Fitness

ទទួល​និង​ផ្ដល់​អស់​ពី​បេះ​ដូង​

​ច​ក្រា​បេះដូង​

​ច​ក្រា​បេះដូង​
​ពាក្យ​សំស្ក្រឹត​៖ អាណា​ហា​តា មានន័យ​ថា «​មិន​វាយប្រហារ​» ឬ «​មិន​ឈឺចាប់​»
​ពណ៌​៖ បៃតង​
​ទីតាំង​៖ ចំណុចកណ្ដាល​ច​ក្រា​ទាំង​៧
​មែន​ត្រា​៖ អំ ម៉ានិ ផាដ​មិ ហុម​


​សេចក្ដីស្នេហា​ត្រូវបាន​ផ្ដល់ជូន​និង​ទទួល​តាមរយៈ​ចំណុច​ស្នូល​នៃ​ថាមពល ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ច​ក្រា​បេះដូង​ផងដែឬ​។ ច​ក្រា​បេះដូង​ត្រូវ​បាន​គេ​គិត​ថា​ជា​អ្វីៗ​ដែល​ជាប់​ទាក់ទង​ទៅនឹង​បេះដូង​។ តើ​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ស្រឡាញ់ ឬ​ស្រឡាញ់​គេ​វិញ​ដែរ​ឬ​?
​សមតុល្យ​នៅក្នុង​បេះដូង​គឺមាន​សារសំខាន់​ណាស់ ហើយ​បើ​គ្មាន​សមតុល្យ​សុខភាព​ទេ ស្វាមីភរិយា​ជាច្រើន​គូ​នឹង​ប្រឹង​តស៊ូ​ជាមួយនឹង​សមតុល្យ​មិន​ត្រឹមត្រូវ​របស់​បុគ្គល​ម្នាក់​ដែល​ស្រឡាញ់​ជាង​អ្វី​ដទៃ និង​កសាង​នូវ​ការ​អាក់​អន់ចិត្ដ ឬ​ការ​អស់កម្លាំង​ពី​ការផ្ដល់ ផ្ដល់ ផ្ដល់ ដោយ​គ្មាន​ការ​តបស្នង​។

Frau, Mann, Liebespaar, Haar, bruenett, braunhaarig, dunkelhaarig, innen, Erotik, erotisch, Sex, nackt, kuessen, Kuss, Leidenschaft, leidenschaftlich, Hingabe, verfuehren, Verfuehrung, Liebesspiel, sexy, Umarmung, umarmen, Naehe, liegen, Lust, Bett, lustvoll Bildrecht: Keine Einschraenkungen der Urheberrechte bekannt. Bildrecht: Dieses Motiv wird weltweit exklusiv ueber Picture Press und seine Partneragenturen vertrieben. Bildrecht: Fuer dieses Motiv liegt ein Model-Release vor. Schlagworte:Schlagworte, Paar, Hingabe, People, Leidenschaft, Ausdruck Neutral, Sexualitaet

​ច​ក្រា​បេះដូង​មិន​ត្រឹមតែ​ជាប់ទាក់ទង​ទៅ​នឹង​សេចក្ដីស្នេហា​ជាមួយនឹង​ដៃគូ​ដ៏​ស្និទ្ធស្នាល​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជាមួយ​នឹង​ក្រុមគ្រួសារ មិត្ដភ័ក្ដិ និង​ខ្លួនឯង​ផងដែរ​។ គ្រប់​គ្នា​ចង់ឱ្យ​គេ​ស្រឡាញ់​។ អ្នក​ចង់​បាន​នូវ​ការស្រឡាញ់​ខ្លួនឯង​ពេញ​មួយ​ជីវិត​របស់​អ្នក​ផងដែរ ហើយ​ថា​ភាពស្និទ្ធស្នាល​គឺ​ជាប់​ទាក់ទង​គ្នា​ទៅ​នឹង​ថាមពល​នៅក្បែរ​ច​ក្រា​បេះដូង​នេះឯង​។


​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​បើក​បេះដូង និង​ប្រយ័ត្នប្រយែង​ចំពោះ​អ្វី​ដែល​អ្នក​ផ្ដល់​នូវ​សេចក្ដីស្រឡាញ់ និង​ទទួលបាន​នូវ​សេចក្ដីស្រឡាញ់​។ មនុស្ស​ភាគច្រើន​បិទ​បេះដូង​របស់​ពួកគេ​ដោយសារតែ​រឿង​អតីតកាល​ដ៏​ឈឺចាប់ និង​ភ័យខ្លាច​ចំពោះ​ភាព​ងាយ​ទទួលរង ប៉ុន្ដែ​ភាព​ងាយ​ទទួលរង​មិន​ត្រឹមតែ​ជា​ភាព​ខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គឺជា​ភាពខ្លាំង ហើយ​ប្រសិនបើ​អ្នក​មិន​ធ្លាប់​ទទួលរង​បញ្ហា​នេះ​ទេ បេះដូង​របស់​អ្នក​ក៏​នឹង​មិន​បើកចំហ​ចំពោះ​សក្ដានុពល​នៃ​សេចក្ដីស្រឡាញ់​នោះទេ​។ ចូរ​រៀន​បើកចំហ​ខ្លួនឯង​ទៅរក​សេចក្ដីស្រឡាញ់​ឥត​លក្ខខណ្ឌ​និង​មេត្ដាធម៌​៕


​អ្នក​ស័ក្ដិសម​ទទួលបាន​នូវ​សេចក្ដីស្រឡាញ់​!​

Continue Reading

Health & Fitness

​ឈរ​ហាត់ប្រាណ​ដោយ​ប្រើ​ច្រវា​ទូក​

អុំទូក​ហាត់ប្រាណ​

អុំទូក​ហាត់ប្រាណ​
​ឈរ​ហាត់ប្រាណ​ដោយ​ប្រើ​ច្រវា​ទូក

លើ​ក​មួយ​កំណាត់​ខ្លួន​ឡើង​
​ប្រើ​ស្មា ដៃ និង​ទ្រូង​
-​ចាប់ផ្ដើម​ជាមួយ​នឹង​ដងខ្លួន​ពេញជំហរ​ក្នុង​ទឹក​នៅ​ក្បែរ​ទូក​ក្ដារ​មួយ​
-​ដាក់​ដៃ​ប្រប​ស្មា​នៅក្បែរ​កណ្ដាល​ក្ដារ​ទូក​
-​ដាក់​ចុះ​ក្រោម​ទាល់តែ​ដៃ​លាដ៍​ត្រង់​
-​ដងខ្លួន​របស់​អ្នក​គួរតែ​លើក​ឱ្យ​ផុត​ពី​ទឹក ដោយ​ទប់​ទម្ងន់​របស់​អ្នក​
-​បន្ទាប​ចុះ​ក្រោយ​យឺតៗ​
-​អនុវត្ដ​ម្ដងទៀត​


បណ្ដែត​ខ្លួន​សម្រក​ជាតិ​ខ្លាញ់​
​ប្រើ​ដៃ ទ្រូង សាច់ដុំ​ពោះ និង​គូទ​
-​ចាប់ផ្ដើម​ដោយ​គេង​ផ្អៀង​មក​ខាងស្ដាំ ដោយ​សណ្ដូកជើង​ដាក់​គរ​លើ​គ្នា ហើយ​បន្ទន់​ជង្គង់​
-​ដាក់​បាតដៃ​ឆ្វេង​របស់​អ្នក​នៅលើ​ទូ​កក្ដារ​ពីមុខ​ទ្រូង ដៃស្ដាំ​ដាក់​លើ​ស្មា​ឆ្វេង​
-​បោះដៃ​ឆ្វេង​ទៅរ​កក្ដារ​ទូក ហើយ​លើក​ដងខ្លួន​របស់​អ្នក​ឱ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើបាន​
-​បន្ទាប​ខ្នង​ចុះក្រោម ហើយ​អនុវត្ដ​ម្ដងទៀត​


​ប្ដូរ​ដងខ្លួន​ចុះឡើង​
​ប្រើ​ស្មា ដៃ ខ្នង និង​សាច់ដុំ​ពោះ​
-​ឈរ​កន្ធែកជើង​នៅលើ​ក្ដារ​ទូក​
-​ដាក់​ច្រវា​នៅ​ពីមុខ​អ្នក​ជា​មួយ​ដៃ​ឆ្វេង​កាន់​ផ្នែក​ខាងលើ ហើយ​ដៃស្ដាំ​របស់​អ្នក​កាន់​ផ្នែក​ខាងក្រោម​ថ្នមៗ
-​អុំ​តិចៗ​បណ្ដែត​ពី​លើទឹក ប៉ុន្ដែ​កុំ​ធ្វើឱ្យ​លិច​ចូល​ទៅក្នុង​ទឹក​
-​ប្ដូរ​ដងខ្លួន​របស់​អ្នក​ទៅ​ម្ខាង​ទៀត​ឱ្យ​លឿន ខណៈពេល​កំពុង​តែ​សកម្ម​នោះ​

​គេង​ផ្ងាព​ត់​ខ្លួន​ចុះ​ឡើង
​ប្រើ​សាច់ដុំ​ពោះ និង​ខ្នង​
-​ចាប់ផ្ដើម​ដោយ​គេង​ផ្ងារ​នៅលើ​កក្ដារ​ទូក​ដោយ​សណ្ដូក​ជើង​ឱ្យ​ត្រង់
-​កាន់​ច្រវា និង​បោះដៃ​ទៅ​មុខ​ដាក់​លើ​ភ្លៅ​របស់​អ្នក
-​ពត់​ខ្លួន​ឱ្យ​ខ្លាំង
-​បន្ទន់​ជង្គង់ និង​ឆ្លាស់​ដងខ្លួន ហើយ​អុំ​ទៅ​ផ្នែក​ខាងស្ដាំ​
-​អនុវត្ដ​ឡើងវិញ​ដោយ​ត្រឡប់​ទៅ​ផ្នែក​ម្ខាង​ទៀត​


អ្នក​ត្រូវ​ប្រឹង​នៅត្រង់​ត្រគាក
​ប្រើ​សាច់ដុំ​ពោះ
-​ចាប់ផ្ដើម​ដោយ​គេង​ផ្ងា ដោយ​លើកជើង​ឡើង​លើ​
-​ប្រើ​ដៃ​របស់​អ្នក​ចាប់​ក្ដារ​ទូក​ឱ្យ​ណែន​ដែល​ស្ថិត​នៅ​កៀក​នឹង​ក្បាល​របស់​អ្នក​
-​លើក​ត្រគាក​ឡើងលើ ខណៈពេល​ឆ្លាស់​ទៅ​លើ​ក​ត្រគាក​ស្ដាំ​ម្ដង​ឆ្ពោះទៅ​រក​ស្មា​ឆ្វេង​
-​បន្ទាប​ត្រគាក​មក​ក្រោយ​បន្ដិច ឱ្យ​ប្រប​ទៅ​នឹង​ទូក​ក្ដារ
-​លើក​និង​ប្ដូរ​ត្រគាក​ទៅរ​កក្ដារ​ទូក ពេល​នេះ​លើក​ត្រគាក​ឆ្វេង​ទៅ​ស្មា​ខាងស្ដាំ

​ប្រើ​កម្លាំង​ច្រហោង​
​ប្រើ​គូទ ជើង សាច់ដុំ​ពោះ និង​ស្មា​
-​ចាប់ផ្ដើម​ដំបូង​ដោយ​អង្គុយច្រហោង​ឱ្យ​ធំ​
-​កន្ធែកជើង​ឱ្យ​ធំ​ហើយ​ឱ្យ​កែងដៃ​ប៉ះ​នឹង​ជង្គង់​
-​ប្រើ​ដៃ​កាន់​ច្រវា​នៅជាប់​នឹង​ទ្រូង​របស់​អ្នក​
-​លើក​ចុងជើង​ឡើង​លើ និង​លើក​ច្រវា​ពី​មុខ​អ្នក​
-​អនុវត្ដ​ឡើងវិញ​


​ប្រើ​កម្លាំង​សង្កត់​ទាញ​
​ប្រើ​ស្មា ខ្នង និង​ដៃ​
-​ចាប់ផ្ដើម​ដោយ​ឈរ​នៅលើ​ក្ដារ​ទូក ដោយ​កន្ធែកជើង​ចេញ​ពី​គ្នា​
-​កាន់​ច្រវា​នៅ​នឹង​ដៃ​ដោយ​លាដៃ​ចេញ​ពី​គ្នា​ចូល​ក្នុង​និង​ចេញ​ក្រៅ​
-​នៅពេល​ដែល​ដៃ​សន្ធឹង​លើក​ផុត​ក្បាល ព្យាយាម​ទាញ​ច្រវា​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​ដោយ​ប្រើ​ដៃ​របស់​អ្នក (​ដូចជា​លេង​ទាញព្រ័ត្រ​ដោយ​ខ្លួនឯង​)
-​បន្ទាបខ្លួន​ចុះ​ក្រោយ​
-​អនុវត្ដ​ឡើងវិញ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.