Connect with us

Beauty

ក្រចកដៃ​ពណ៌​លឿង​ទុំ​

​ក្រចកដៃ​ពន្លឺព្រះអាទិត្យ ពណ៌​ផ្កា​លឿង (buttercup)

​ក្រចកដៃ​ពន្លឺព្រះអាទិត្យ ពណ៌​ផ្កា​លឿង (buttercup) ពណ៌​ក្រូចឆ្មារ​លឿង បាន​មក​ដល់​ទាន់ពេល​ល្មម ដែល​មើលទៅ​ហាក់បីដូចជា​កាំរស្មី​ព្រះអាទិត្យ​នា​រដូវក្ដៅ​ចាំង​ឆ្លុះ និង​បញ្ចេញ​ពន្លឺ​នៅលើ​ក្រចកដៃ​ដូច​សរសៃសូត្រ​។

កម្មវិធី​សប្ដាហ៍​ហ្វេ​ហ្សិន​បានធ្វើឱ្យ​ចាប់អារម្មណ៍​ចំពោះ​ភាពស្រស់ស្អាត​ដូច​មាស ថា​តើ​ជា​ពណ៌​ណេ​អុង ពណ៌​ព្រលាំៗ​ប៉ា​ស្ដែល ឬ​យ៉ាងណា ហើយ​ការ​ឌី​ហ្សា​ញ​ណាមួយ​នឹង​ធ្វើ​ឱ្យ​ទាក់ទាញ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​រំជើបរំជួល ដែល​នោះ​ក៏​ពិត​ជា​ស្រស់​សោភា​ផងដែរ​ហើយ​។

ដូច​ក្រុម Beatles បាន​លើក​ទំនុកច្រៀង​ថា “​យើងទាំងអស់គ្នា​សុទ្ធតែ​រស់នៅ​ក្នុង​នាវាមុជទឹក​ពណ៌​លឿង​”… នោះ​ប្រហែល​មិនមែន​ជា​ការ​ពិត​ទាំងស្រុង​នោះទេ ប៉ុន្ដែ​ចំពោះ​ក្រចកដៃ​របស់​យើង​នា​រដូវក្ដៅ​នេះ វា​ប្រាកដជា​អ្វីមួយ​ដែល​យើង​អាច​បង្ហាញ​ឱ្យ​គេ​ឃើញ​៕

Copyright © 2018 Ladies Magazine Cambodia.