Connect with us

SEX & Intimacy

ការ​រួមភេទ​សម្ប័ន្ធ​ប្រកប​ដោយ​ភាព​វិសេសវិសាល

​យើងខ្ញុំ​ប្រាកដ​ខ្លាំង​ណាស់​ប្រសិនបើ​យើងខ្ញុំ​លើក​ជា​សំណួរ​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​យើង តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ប្រឹង​ពុះពារ​យ៉ាង​លំបាក​ក្នុង​ជីវិត​ផ្លូវភេទ​នោះ យើង​អាច​នឹង​ទទួលបាន

​យើងខ្ញុំ​ប្រាកដ​ខ្លាំង​ណាស់​ប្រសិនបើ​យើងខ្ញុំ​លើក​ជា​សំណួរ​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​យើង តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ប្រឹង​ពុះពារ​យ៉ាង​លំបាក​ក្នុង​ជីវិត​ផ្លូវភេទ​នោះ យើង​អាច​នឹង​ទទួលបាន​ចម្លើយ​នៃ​ចំនួន​ដ៏​ច្រើន​ជាក់​ជាមិនខាន​។​ដោយសារ​តែ​យ៉ាងនេះ​យើង​ក៏​មិន​ប្រាកដ​ថា​មាន​អ្នកវិទ្យាសាស្ត្រ និង​អ្នក​ជំនាញេ​កទេស​ឯ​ណា​ដែល​បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​រឿង​នេះ​សម្រាប់​យើង​នោះដែរ​។​

​ការ​ដែល​មិនសូវមាន​ចំណង់​ផ្លូវភេទ​បណ្ដាលមកពី​មូលហេតុ​ជាច្រើន​ដែល​អ្នក​ពេលខ្លះ​ពិតជា​នឹកស្មាន​មិន​ដល់​។ ដោយយោង​តាម​ការសិកសា​ស្រាវជ្រាវ​ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ច្រើន​រាប់​ពុំ​អស់ ស្ត្រី​ដែល​មាន​សកម្មភាព​ផ្លូវភេទ​ជាង ៣០ ភាគរយ បាន​ឈាន​ដល់​ទី​បំផុត​នៃ​តម្រេក​ស្រណុក​ស្រួល​។ ស្ត្រី​ជា​ង ៨០​ភាគរយ​ពិតជា​មាន​ការលំបាក​ក្នុង​ការឈាន​ដល់​ចំណុច​កំពូល ម្យ៉ាង​ណា​នោះ​នៅ​ក្នុង​ការទទួល​បាន​តា​ម​គោលបំណង​របស់​ខ្លួន​ផ្ទាល់​តាមរយៈ​ការ​សេពសន្ថវៈ​តាម​ទ្វារមាស​នោះ​។​

​ចូរ​យើង​សិក្សា​ស្វែងយល់​បន្ថែម​ឱ្យ​កាន់តែ​ឆ្ងាយ​ជាង​នេះ ការវិភាគ​នៃ​ការសិក្សា​ស្រាវជ្រាវ​ជា​ហូរហែរ​នៅក្នុង​នោះ​បាន​សន្និដ្ឋានថា​ស្ត្រី​ចំនួន ៥ ភាគរយ​ពិតជា​មិន​ធ្លាប់​បាន​ទៅដល់​ចំណុចកំពូល​នៃ​តម្រេក​ឡើយ​។

​វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ណាស់​មែន​ទេ​? វា​ជា​រឿង​ដែល​ស្ត្រី​តែង​យល់ថា​វា​ជា​រឿង​ធម្មតា​សម្រាប់​ស្ត្រី​ទៅហើយ​។​

​ប្រសិនបើ​អ្នក​មិន​ធ្លាប់​ស្កប់ស្កល់​ជាមួយ​ការ​រួមភេទ​សម្ព័ន្ធ​ទេនោះ សូម​អ្នក​អាន​អត្ថបទ​មួយ​នេះ យើងខ្ញុំ​ធានាថា​អ្នក​ពិតជា​មិន​ឯកា​ឡើយ​។​

​ការ​មិនសូវ​មាន​ចំណង​ផ្លូវភេទ​គឺ​បណ្ដាលមកពី​លក្ខខ័ណ្ឌ​វេជ្ជសាស្ត្រ​មិន​ជាក់លាក់ ឬ​ក៏​បញ្ហា​ផ្លូវចិត្ត​ជាច្រើន​ផ្សេង​ទៀត​។ ដោយ​រួមមាន​ដូចខាងក្រោម​៖
​មូលហេតុ​វេជ្ជសាស្ត្រ​៖
•​ ​ការសេព​គ្រឿង​ស្រវឹង​
•​ ​ការសេព​គ្រឿងញៀន​
•​ ​ការបាក់​ទឹកចិត្ត​
•​ ​អាការ​ឈាមក្រហម​មិន​គ្រប់គ្រាន់ ឬ​កង្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​
•​ ​ទឹកនោម​ផ្អែម​
•​ ​អាការ​មិន​មាន​តម្រេក​ក្រោយ​ការ​សម្រាលកូន​
•​ ​អតុល្យភាព​អ័រម៉ូន ឬ​អ័រម៉ូន​មិន​ប្រក្រតី​
•​ ​អាការ​ស្ពឹក ឬ​អាការ​ស្ពឹក​ដែល​បណ្ដាល​មកពី​ការ​ទទួលទាន​ថ្នាំ​បំបាត់​ការឈឺចាប់​

​មូលហេតុ​ផ្លូវចិត្ត​៖
•​ ​ភ័យខ្លាច​
•​ ​ស្ត្រេ​ស​ដោយសា​រកាងារ​
•​ ​អាការ PTSD ដែល​មាន​តាំងពី​កុមារ ឬ​ធ្លាប់​ទទួលរង​ការបំពាន​ផ្លូវភេទ​
•​ ​ទំនាក់ទំនង​ស្នេហា​មិន​ស្ថិតស្ថេរ​
•​ ​ជា​ស្ត្រី​ដែល​ប្រតិ​ពទ្ធ​ស្រី​ដូច​គ្នា​
•​ ​លក្ខខ័ណ្ឌ​នៃ​ការរស់នៅ​មិន​សមតា​ម​បំណង​

​យោង​តាម​ការណែនាំ​ពី​គ្រូពេទ្យ​ជំនាញ ស្ត្រី​ដែល​មិនសូវ​មាន​ចំណង​ផ្លូវភេទ ឬ​មិន​អាច​ឈាន​ដល់​ចំណុចកំពូល​តែង​ស្វែងរក​សេវា​សុខភាព​ដោយ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទូទៅ​។​

​ការពិភាក្សា​ដែល​គ្រូពេទ្យ​នឹង​ផ្ដល់​ឱ្យ​អ្នក​គឺ​ការកែតម្រូវ និង​ការធ្វើ​រោគ​វិនិច្ឆយ​អំពី​ឬ​សគល់​នៃ​មូលហេតុ​ដោយ​សិក្សា​អំពី​សញ្ញា និង​រគ​សញ្ញា​ដែល​ពាក់ព័ន្ធ ក៏​ដូចជា​ធ្វើការ​ពិនិត្យ​សុខភាព​ទូទៅ ព្រមទាំង​ផ្ដល់​យោបល់​ឱ្យ​អ្នក​ធ្វើ​តេស្ត ការពិនិត្យ ឬ​ការ​ផ្ដល់​ថ្នាំ​ផ្សេងៗ​ជាដើម​។​

​ប្រិន​បើ​ចាំបាច់ វេជ្ជបណ្ឌិត​ទូទៅ​នឹង​បញ្ចូន​អ្នក​ឱ្យទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សិច​សាស្ត្រ ឬ​វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​សាស្ត្រ​ដែល​ជំនាញ​ក្នុង​ការព្យាបាល​ភាពមិនប្រក្រតី​នៃ​ភេទ​សម្ព័ន្ធ​សម្រាប់​ការតាមដាន​ផ្សេងៗ​ទៀត​។ វេជ្ជបណ្ឌិត​ទូទៅ​នឹង​ណែនាំ​ោ្យ​អ្នកជួប​ពិគ្រោះ​ជាមួយ​នឹ​ង​វេជ្ជបណ្ឌិត​វេជ្ជសាស្ត្រ​ដើម្បី​អាច​ឱ្យ​អ្នក​បញ្ជាក់ប្រាប់​កាន់តែច្បាស់​អំពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន វប្បធម៌ និង​កត្តា​សង្គម​ផ្សេងៗ​ដែល​បណ្ដាលឱ្យមាន​ផល​ប៉ះពាល់​ទៅលើ​តម្រេក​របស់​អ្នក​។​

​ប្រសិនបើ​មិន​មាន​កត្តា​វេជ្ជសាស្ត្រ ឬ​កត្តា​ផ្លូវចិត្ត​ដែល​ប៉ះពាល់​ដល់​អ្នក​នោះ​ទេ ឱកាស​ក្នុង​ការពង្រឹង​ភេទ​សម្ព័ន្ធ​របស់​អ្នក​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​មាន​ច្រើនណាស់​។ សូម​អាន​បន្ត​ដើម្បី​យល់ដឹង​កាន់តែច្បាស់​អំពី​វិធីសាស្ត្រ​ពិសេស​។​

​ការណែនាំ​បែបបទ​ជីវិត​មួយ​ដើម្បី​ទទួលបាន​ភាពជោគជ័យ​ខ្ពស់​

​ព្រម​ទទួលយក​ខ្លួនឯង​
​រឿង​មួយ​ក្នុង​ចំណោម​រឿង​ជាច្រើន​ដែល​ស្ត្រី​បាន​ធ្វើ​ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​ភាពល្អប្រសើរ​ជាមួយនឹង​ដៃគូ​គឺ​ការព្រម​ទទួល​យក​អ្វី​ដែល​ជា​ខ្លួនឯង​។ ដាច់ខាត​កុំ​ខ្មាសអៀន រួញ​រា ឬ​ដឹង​ដោយ​ខ្លួនឯង​អំពី​ចំណង់​នៃ​ការបន្ថែម​គ្រឿងគ្រៅ​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​នោះ​ឡើយ​។ ការ​រួមភេទ​សម្ព័ន្ធ​ជា​ញឹកញាប់​ហើយ​ស្កប់ស្កល់​នោះ​មាន​ផលប្រយោជន័ដល់​សុខភាព​ច្រើនណាស់​ដែល​អ្នក​ពុំ​ធ្លាប់បាន​ដឹង​។ តាម​ការស្រាវជ្រាវ​ក្នុង Google អ្នកនឹង​រកឃើញ​នូវ​ចម្លើយ​ដែល​មនុស្ស​រាប់លាន​អ្នក​ទៀត​រកឃើញ​ដូច​គ្នា​។ ស្ត្រី​ទាំងឡាយ​ជាទី​រាប់អាន​នេះ​ជា​ការបដិសេធ​សម្រាប់​ជីវិត​រស់នៅ​៖ ចូរ​អ្នក​ចាកចេញ​ពី​អារម្មណ៍​ដែល​យល់ឃើញ​ពី​ភាព​មិន​គ្រប់គ្រាន់​នៅក្នុង​ភេទ​សម្ព័ន្ធ​នោះ​ទៅ​។

​ចូរ​អ្នក​មាន​ចិត្តល្អ​ចំ​ពោះ​ខ្លួនឯង​ដោយ​បង្ហាញ​ការ​អាណិតអាសូរ​ចំពោះ​ខ្លួនឯង​។ ទទួលយក​ខ្លួនឯង និង​មាន​ភាព​ផ្អែមល្ហែម​មកលើ​ខ្លួនឯង​ឆ្ពោះទៅរក​អ្វី​ដែល​អ្នក​ជឿថា​អាចជា​រឿង​ឆក​ល្វែង​មិន​សុ​ក្រិត ឬ​ភាពបរាជ័យ​របស់​អ្នក​។

​មិន​ទទួល​បាន​ភាព​ស្រណុក​ស្រួល​នៅក្នុង​រឿង​គ្រែ​ខ្នើយ ចូរ​អ្នកទទួល​សារភាព​ហើយ​ត្រូវតែ​ផ្លាស់ប្ដូរ​វា​ទៅ​។ ដៃគូ​របស់​អ្នក​អាច​គ្រាន់តែ​បំពេញ​ដោយ​ប្រតិបត្តិ​នូវ​អ្វី​ដើម្បី​ធានាបាន​នូវ​ភាព​ស្កប់ស្កល់​នៃ​ការរួម​ភាព​សម្ព័ន្ធ​របស់​អ្នក​តែប៉ុណ្ណោះ​។ ចូរ​អ្នក​ជឿ​យើង​ចុះ​។​


​បង្កើត​ភាព​ប្លែក​អារម្មណ៍​
​ស្ត្រី​ទាំងឡាយ​ធ្លាប់ដឹងឮ​ដែរឬទេ​ថា​ការបង្កើត​ភាព​ប្លែក​អារម្មណ៍​ជា​ការបន្ថែម​រសជាតិ​នៃ​ជីវិត​? ពិតណាស់ អ្នក​ដែល​និយាយ​បែប​នេះ​ជា​មនុស្ស​ដែល​ឆ្លាត ព្រោះ​ថា​វា​មិនអាច​ជា​រឿង​ពិត​ឡើយ​។ ប្រសិនបើអ្ក​ន​ចង់​ទទួលបាន​ការ​រួមភេទ​សម្ព័ន្ធ​ដែល​កាន់តែ​ប្រសើរ​ជាង​មុន អ្នក​កួរ​តែ​ចេះ​ធ្វើ​អ្វី​ដែល​ប្លែកៗ​សម្រាប់​ផ្លូវ​អារម្មណ៍​របស់​អ្នក​ទាំង​ពីរ​។ ភាព​ភ្ញាក់ផ្អើល និង​អ្វី​ដែល​កើតឡើង​ដោយ​ឯកឯង​គឺ​ពិតជា​ធ្វើឱ្យ​ស្ត្រី​មាន​ក្ដី​សុខ​ខ្លាំងណាស់​។ ចូរ​ធ្វើ​អ្វី​ដែល​ប្រសើរ​ជាង​មុន ហើយ​អ្នក​គួរតែ​ធ្វើ​ឱ្យ​គាត់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​អ្នក​ជាង​មុន​ថែមទៀត (​នេះ​យើង​គ្រាន់តែ​ធ្វើ​ការប្រៀបធៀប​ជូន​អ្នក​តែប៉ុណ្ណោះ ប៉ុន្តែ​វា​ពិតជា​ផ្ដល់​ផល​មិន​តិច​នោះទេ​)​។​

​បណ្ដែតបណ្ដោយ​ខ្លួន​
​ដោយ​ការ​បណ្ដែតបណ្ដោយ​ខ្លួន ពិត​ណាស់​អ្នក​ពិតជា​បាន​បណ្ដែតបណ្ដោយ​ខ្លួន​ដោយ​ឱ្យ​គេ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​។ វា​ជា​រាងកាយ​របស់​អ្នក ដូច្នេះ​អ្នក​ត្រូវ​យកចិត្តទុកដាក់​ឱ្យ​មែនទែន​។ យក​ពេលខ្លះ​ពិសោធន៍​មើលចិត្ត​ខ្លួនេង និង​សិក្សា​អំពី​អ្វី​ដែល​អ្នក​ចូលចិត្ត និង​មិន​ចូលចិត្ត​ដោយ​ខ្លួនឯង​។ ប្រសិនបើ​អ្នក​មិន​បានដឹងថា​តើ​អ្វី​ដែល​នឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ទេនោះ តើ​អ្នក​នឹងមាន​អ្វី​ដើម្បី​អាច​បង្ហើប​ប្រាប់​ដល់​ដៃគូ​រួម​គ្រែ​ខ្នើយ​របស់​អ្នក​បាន​ទៅ​?

​ប្រើ​ឧបករណ៍ (​សិច​) ជា​ជំនួយ​
​បើ​និយាយ​ដល់​បច្ចេកវិជ្ជា​វិញ នោះ​គឺជា​ធ្នាក់​ដល់​ប្រភេទ​នៃ​ការសាកល្បង​នូវ​អ្វីៗ​ដែល​ថ្មី​នោះ​ហើយ ប៉ុន្តែ​វា​ជា​ជំហាន​មួយ​ដ៏​សំខាន់​ដែល​យើង​ទទួលយក​អារម្មណ៍​ដែល​សម​នឹង​ទទួលបាន​ការឈាន​ដល់​ចំណុចកំពូល​ផ្ទាល់ខ្លួន​នោះដែរ​។ ចូរ​ក្រឡេកមើល​វត្ថុ​នោះ​ទៅ​មើល តាម​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ធ្វើឱ្យ​យើង​នឹកឃើញ​ដល់​ស្ត្រី​ដែល​ត្រូវការ​ជា​ចាំបាច់​ការ​ស៊ក​បញ្ជូលទៅ​ក្នុង​ទ្វារមាស​ដើម្បី​ទទួលបានភាព​ស្កប់ស្កល់​ដល់​ចំណុចកំពូល​នៃ​ភេទ​សម្ព័ន្ធ​របស់ខ្លួន​។ វា​មានន័យថា​អ្នក​ត្រូវ​តែ​បន្ថែម​គុណប្រយោជន៍​ពី​លើ​សកម្មភាព​របស់​អ្នក​។ ឧបករណ៍​សិខ​ពិតជា​បាន​ពាំនាំ​នូវ​ភាព​រីករាយ​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​ភេទ​សម្ព័ន្ធ​របស់​អ្នក​កាន់តែ​ប្រសើរ​ជាង​មុន​។ រួម​បញ្ចូល​គ្នា​ដោយ​ឧបករណ៍​សិច​នៅក្នុងពេល​ផ្ទាល់ខ្លយន​របស់​ង្ន​ក​នោះ​អ្នក​ក៏​ទទួលបាន​នូវ​អារម្មណ៍​ក្នុង​កម្រិត​ម​យ​កាន់តែ​ខ្ពស់​ថែម​ឡើង​ទាំង​ការ​ដាស់​អារម្មណ៍ និង​តម្រេក​សិច​។​


​ដំណេក​ឱ្យបាន​ស្កប់ស្កល់​
​នៅ​មាន​កត្ដា​ដ៏​សំខាន់​មួយទៀត​ដែល​ជះ​ឥទ្ធិពល​ដល់​ពេលវេលា​របស់​អ្នក​ក្នុង​ចន្លោះពេល​រួម​គ្រែ​ខ្នើយ​នោះ​គឺ​ដំណេក​ដែល​អ្នក​ត្រូវ​តែ​ទទួលទានដំណេក​ឱ្យបាន​គ្រប់គ្រាន់​។ ប្រសិនបើ​អ្នក​អស់កម្លាំង​ជាប្រចាំ ការអាក់ខាន រំលង​ពេលវេលា​ដំណេក​ព​ញ​រោះតែ​រវល់​ជាប់​ការងារ​ច្រើន​ពេក​នោះ​រូប​កាយ​របស់​អ្នកនឹង​ទទួលរង​ការបន្ថយ​ដំណេក​ផងដែរ​។ ប្រការ​នេះ​ចង់​បញ្ជាក់​អំពី​សកម្មភាព​ក្នុង​បន្ទប់​គេង​របស់​អ្នក​ផ្ទាល់​តែម្ដង​។ ប្រសិនបើអ្ក​ន​អស់កម្លាំង​ហើយ​នោះ អ្នក​ក៏​ទំនង​មិន​ចង់​ប្រព្រឹត្ត​អ្វី ឬក៏​បង្ហាញឱ្យឃើញ​ពី​ការចាប់អារម្មណ៍​ទៅលើ​អ្វី​ទាំងអស់​នោះ​ដែរ​។ ដំណេក​គ្រប់គ្រាន់​គឺ​ពិត​ជា​សំខាន់​សម្រាប់​តម្រេក​ផ្លូវភេទ​របស់​អ្នក​។​

​បែងចែក​អារម្មណ៍​
​សុភាព​នារី​ទាំងឡាយ នេះ​ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​បង្ហាញ​ឱ្យ​ដៃគូ​របស់​អ្នក​ឱ្យ​បាន​ឃើញ​ពី​ក្ដី​ស្រលាញ់​របស់​អ្នក​។ ការ​រួមភេទ​សម្ព័ន្ធ ការ​ស្ដាប់​តន្ត្រី ការដុត​ទៀន​បំភ្លឺ​ហើយ​បញ្ចេញ​សម្រស់​នៃ​កន្លែង​ដែល​គួរឱ្យ​ចាប់​អារម្មណ៍​របស់​អ្នក​។ យើងខ្ញុំ​សូម​ឱ្យ​អ្នក​ទុកដាក់​អារម្មណ៍​ដែល​មិន​ល្អ​នៅ​មួយ​ឡែក​សិន​។ មិន​គ្រាន់តែ​អ្វីៗ​សម្រាប់​ការខិតខំ​នេះ​ធ្វើឱ្យ​អ្នក​កាន់តែ​ស្និទ្ធស្នាល​ប៉ុណ្ណោះ​ទេ នោះ​ក៏​នឹង​នាំឱ្យ​អ្នក​ឈន​ដល់​ភាព​ស្កប់ស្កល់​នៅពេល​ក្រោយ​ផង​ដែរ​៕

SEX & Intimacy

និយាយ​យ៉ាង​ណា​ចៀសវាង​ការរំលោភ​

​ស្ថិតិ​បង្ហាញ​ឱ្យដឹងថា ម្នាក់​ក្នុងចំណោម​បុរស​៥​នាក់​បាន​ចាប់រំលោភ​គេ​។ ពិតមែន​ហើយ នេះ​ជា​រឿង​ពិត​គួរ​ឱ្យ​ភ័យខ្លាច​ដែល​ត្រូវតែ

​ស្ថិតិ​បង្ហាញ​ឱ្យដឹងថា ម្នាក់​ក្នុងចំណោម​បុរស​៥​នាក់​បាន​ចាប់រំលោភ​គេ​។ ពិតមែន​ហើយ នេះ​ជា​រឿង​ពិត​គួរ​ឱ្យ​ភ័យខ្លាច​ដែល​ត្រូវតែ​ធ្វើការ​ផ្លាស់ប្ដូរ​ទើបបាន​។ ការ​ហ៊ាន​និយាយ​អាច​កែប្រែបាន​។ អ្វី​ដែល​សំខាន់​គឺ​ត្រូវតែ​យល់ដឹង​អំពី​របៀប​ដោះស្រាយ​។ ខាងក្រោម​ជា​មធ្យោបាយ​មួយចំនួន​ដើម្បី​និយាយ​បដិសេធ​ចំពោះ​ការចាប់រំលោភ​…

​អនុវត្ដ​ដោយ​និយាយថា​ទេ
​អនុវត្ដ​និយាយថា​ទេ​នៅ​មុខ​កញ្ចក់​។ ព្យាយាម​ធ្វើ​ជា​រឹង​ប៉ឹង និង​បដិសេធ​យ៉ាង​ដាច់អហង្ការ​។ និយាយថា “​ទេ ខ្ញុំ​មិន​ចង់​រួមភេទ​នៅពេល​នេះ​ទេ​។​” អ្នក​មិន​គួរ​ស្ទាក់ស្ទើរ ឬ​អនុញ្ញាតឱ្យ​នរណា​ម្នាក់​កេងចំណេញ​លើ​ខ្លួនប្រាណ​របស់​អ្នក​ឡើយ​។ ត្រូវតែ​ហ៊ាន​និយាយ​។ បន្ដ​អនុវត្ដ​និយាយថា​“​ទេ​” លុះត្រាតែ​អ្នកមាន​ទំនុកចិត្ដ​ជា​មួយនឹង​សម្លេង​នេះ​ជាប្រចាំ​។
​គិត​អំពី​មូលហេតុ​ដែល​អ្នក​និយាយ​បដិសេធ អ្នក​ត្រូវ​តែ​ដឹងថា​តើ​ហេតុអ្វី​បានជា​អ្នក​និយាយ​ថា​ទេ​។ ប្រសិនបើ​អ្នក​មិន​ជឿជាក់​លើ​ខ្លួនឯង​ទេ តើ​អ្នក​រំពឹងថា​អ្នកផ្សេង​ជឿ​អ្នក​ដែរឬទេ​?


-​តើ​អ្នក​មិនទាន់​បាន​ត្រៀម​ខ្លួន​មែន​ទេ​?
-​តើ​អ្នក​ចង់​រង់ចាំ​រហូតដល់​រៀបការ​ហើយ​សិន​?
-​តើ​អ្នក​កំពុង​ត្រូវបាន​គេ​បំពារបំពាន​ឬ​?
-​តើ​អ្នក​មិន​មាន​ភាព​ទាក់ទាញ​ខាង​ផ្លូវភេទ​ចំពោះ​គេ​មែន​ទេ​?
-​តើ​អ្នក​កំពុងស្ថិត​នៅ​ក្នុង​បរិយាកាស​មិនមាន​សុវត្ថិភាព​ឬ​យ៉ាងណា​?
-​តើ​អ្នក​កំពុងតែ​គេចចេញ​ពី​សម្ពាធ​មិត្ដភ័ក្ដិឬ​?
-​តើ​អ្នក​នៅ​ក្មេងខ្ចី​ពេក​?
-​តើ​មាន​គេ​កំពុងតែ​ព្យាយាម​ត្រួតត្រា​ខ្លួនប្រាណ​អ្នក​មែន​ទេ​?

​ប្រសិនបើ​អ្នកដឹង​ពី​មូលហេតុ​ដែល​អ្នក​កំពុងតែ​និយាយ​បដិសេធ​នោះ វា​នឹង​ជួយ​អ្នក​ដើម្បីឱ្យ​អ្នក​ហ៊ាន​និយាយ​ខ្លាំងៗ​។


​ឱ្យ​គេ​ដឹង​ជាមុន
​អ្វី​ដែល​អ្នក​ចង់​ចៀសឱ្យផុត គឺ​ធ្វើឱ្យ​គេ​នោះរ​កាំចិត្ដ​នៅពេល​ដែល​អ្នកកំពុង​តែ​រងគ្រោះ​។ មធ្យោបាយ​មួយ​ដើម្បី​កុំឱ្យ​ពួកគេ​ភ្ញាក់ផ្អើល​ដោយ​ការឆ្លើយតប​របស់​អ្នក​ទៅ​នឹង​បញ្ហា​នោះ ក្នុង​ការ​ឱ្យ​ពួកគេ​ដឹង​មុន​ពេល​ដែល​អ្នក​យល់​ពី​ពួកគេ​គឺ​ថា អ្នក​មិន​ចាប់​អារម្មណ៍​ក្នុង​រឿង​ភេទ​សម្ព័ន្ធ​ឡើយ​។ ដូចគ្នានេះដែរ ខណៈ​ពន្យារពេល​ជាមួយ​ពួកគេ ព្យាយាម​ធ្វើ​ឱ្យ​ប្រាកដថា​កុំ​ញ៉ែញ៉ង​ខ្លាំងពេក ប្រសិនបើ​អ្នក​មិន​ចាប់​អារម្មណ៍​ពួកគេ​។ បន្ដ​រាប់អាន​ពួកគេ​ទុក​ដូច​ជា​មិត្ដភ័ក្ដិ​។ ​បរិយាយ​ប្រាប់​គេ​ថា អ្នក​ចាត់ទុក​ពួកគេ​ដូចជា​បងប្រុស ឬ​សមាជិក​គ្រួសារ​អ‍៊ីចឹង​។ ឱ្យ​ពួកគេ​ដឹង​ថា​អ្នក​និយាយ​ដោយ​ស្មោះ​ថា អ្នក​មិន​ចង់​រួមរ័ក​ទេ ប៉ុន្ដែ​អាច​ចំណាយ​ពេល​រីករាយ​ជាមួយគ្នា​បាន​។

​សម្ដី​របស់​អ្នក​ត្រូវ​ម៉ឺងម៉ាត់ ហើយ​ខ្លួនប្រាណ​ក៏​ជា​ទ្រព្យ​ផ្ទាល់ខ្លួន​របស់​អ្នក គ្មាន​នរណា​ម្នាក់​នៅលើ​លោក​យើង​នេះ អាច​ត្រួតត្រា​លើ​ខ្លួន​ប្រាណ​របស់​អ្នក​ជាង​ខ្លួន​អ្នកនោះ​ទេ​។ អ្នក​មិន​មែន​ជា​វត្ថុ​ឯណា តែ​ជា​មនុស្ស​លោក​ដ៏​ស្រស់​ស្អាត​ម្នាក់​។ ត្រូវ​ហ៊ាន​និយាយ​ដើម្បី​តម្លៃ​ផ្ទាល់ខ្លួន​របស់​អ្នក និង​ប្រកាន់ខ្ជាប់​នូវ​ភាព​ថ្លៃថ្នូរ​របស់​អ្នក​។ ប្រសិនបើ​នរណា​ម្នាក់​កេង​យក​ចំណេញ​លើ​អ្នក​កាលពី មុន មិន​មានន័យថា អ្នក​ត្រូវបាន​គេ​ធ្វើ​ឱ្យ​ខូច​ឈ្មោះ ឬ​ស័ក្ដិសម​នឹង​ទទួល​រងគ្រោះ​បែបនេះ​ទេ​។ ភាពខ្លាំង​កើតចេញ​ពី​ចិត្ដ​។ សូម​មាន​ទំនុកចិត្ដ​ចំពោះ​ការពិ​តដែល​អ្នកស័​កិ្ដ​សម​ទទួលបា​ន​នូវ​ការគោរព​។


​ក្នុងករណី​អាក្រក់​ណាមួយ​កើតឡើង ត្រូវ​និយាយ​កុហក​ជា​ចាំបាច់
​ពិតមែន​ហើយ សេចក្ដី​ស្មោះត្រង់​ជា​ប្រការ​ដ៏​ល្អ​បំផុត ប៉ុន្ដែ​ប្រសិនបើ​និយាយ​ដល់​សុវត្ថិភាព​វិញ ការនិយាយ​កុហក​អាច​ជា​មធ្យោបាយ​ដ៏​ល្អ​ជាង​អាក្រក់​ទៅវិញ​ទេ ដើម្បី​ឱ្យ​អ្នក​រួចផុត​ពី​គ្រោះ​ចង្រៃ​បាន​។ ប្រសិនបើ​គេ​កំពុងតែ​បង្ខំ​អ្នក អ្នក​អាច​និយាយ​កុហក​ដើម្បី​យក​រួចខ្លួន​ដូច្នេះ​ថា​៖
-​អ្នក​មាន​មិត្ដប្រុស​រួចហើយ
-​អ្នក​កើត​ជំងឺ​កាមរោគ
-​អ្នក​ទើបតែ​បាន​ជួប​នឹង​ប៉ូលីស
-​និយាយថា អ្នក​កំពុង​តែ​មក​រដូវ
-​និយាយថា អ្នក​ឆ្លង​បាក់តេរី​
​ការនិយាយ​កុហក​មិនមែន​ជា​រឿង​ល្អ​ទេ ប៉ុន្ដែ​ប្រសិនបើ​អ្នក​គិតពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ជាពិសេស​នៅក្នុង​ករណី​កើត​មាន​ការចាប់រំលោភ​ណាមួយ ការនិយាយ​កុហក​បែបនេះ​នឹង​អាចជួយ​បញ្ឈប់​បាន​៕

Couple having sex on a bed at home

Continue Reading

SEX & Intimacy

សិច​ក្នុង​ចំណង​អាពាហ៍ពិពាហ៍

​តើ​អ្នក​ធ្លាប់​ងឿងឆ្ងល់​ដោយហេតុថា​មាន​គូ​ស្វាមីភរិយា​មួយចំនួន​បន្លឺ​ភាពល្អូកល្អឺន​ជាប់​រណ្ដំ​រហូត​ខណៈដែល​គូ​ស្វាមីភរិយា​មួយ​ចំនួន​

​តើ​អ្នក​ធ្លាប់​ងឿងឆ្ងល់​ដោយហេតុថា​មាន​គូ​ស្វាមីភរិយា​មួយចំនួន​បន្លឺ​ភាពល្អូកល្អឺន​ជាប់​រណ្ដំ​រហូត​ខណៈដែល​គូ​ស្វាមីភរិយា​មួយ​ចំនួន​ផ្សេង​ទៀត​បែរជា​មិន​ប្រព្រឹត្ត​ដូច្នេះ​ទៅវិញ​? ជារឿយៗ​មានការ​ជញ្ជឹង​គិតថា​ហេតុអ្វី​បានជា​ចំណងអាពាហ៍ពិពាហ៍​ដែល​មិន​មាន​ការរួម​គ្រែ​ខ្នើយ​កាន់តែ​ច្រើនឡើង តើ​មាន​អ្វី​ដែល​បង្ក​ឱ្យមាន​បញ្ហា​បែប​នេះ​កើតមានឡើង​ក្នុង​ទំណាក់ទំនង​ស្នេហា​ប្រកបដោយ​ភាព​រំជើបរំជួល​យ៉ាងខ្លាំង​នោះ​? ទិដ្ឋភាព​ដ៏​ស្រងូតស្រងាត់​នៅពេល​ដែល​អ្នក​សម្លឹង​មើល​នៅ​ជុំវិញ​ខ្លួន​គឺ​ការ​ដែល​មើលឃើញថា​ចំណងអាពាហ៍ពិពាហ៍​ដែល​មិន​មាន​ការរួម​គ្រែ​ខ្នើយ​មាន​ការកើនឡើង​ជា​លំដាប់​។ ដូច្នេះ​ថា​តើ​មនុស្ស​ពីរ​នាក់​ដែល​លែង​ផ្ដល់​អារម្មណ៍​ត្រឹក​ត្រអាល​ឱ្យ​គ្នា​ស្ថិត​ន​ឆ្ងាយ​ពី​គ្នាប​នា​ដោយ​របៀប​ណា​?


​បច្ចុប្បន្ន​នេះ​គូ​ស្វាមីភរិយា​ដែល​មិន​មាន​ចំណង់​ទៅវិញទៅមក​កើតឡើង​ដោយសារ​ហេតុផល​ជាច្រើន​៖ សេចក្ដីស្នេហា​របស់​ពួកគេ​ហាក់​សាបរលាប និងរ​លោះ​បន្តិច​ម្ដងៗ​ជាមួយនឹង​មធ្យោបាយ​បែកផ្លូវ​គ្នា​។​
​ភាគច្រើន ពួកគេ​គឺជា​គូ​ស្វាមីភរិយា​ដែល​មិន​ពេញចិត្ត​នឹង​គ្នា​ទៅវិញទៅមក ក៏ដូចជា​គូ​ស្វាមីភរិយា​ដែល​មិន​ប្ដេជ្ញា​ថា​នឹង​រួមរស់​ជាមួយ​គ្នា​ផងដែរ​។​
​លុះត្រាតែ​បញ្ហា​សុខភាព​ចូល​មក​រារាំង​ដោយសារ​ការព្យាបាល ហើយ​មិន​និយាយប្រាប់​ភរិយា នេះ​ក៏​ព្រោះ​តែ​ភាគី​ជា​ប្ដី​មិន​ចង់ឱ្យ​នាង​មាន​ការព្រួយបារម្ភ ដែល​នេះ​មិនមែន​ជា​ហេតុផល​ដែល​ល្អ​ឡើយ វា​គ្មាន​ហេតុផល​ណាមួយ​ដែល​ល្អ​ដែល​គាត់​មិន​ចង់​រួម​គ្រែ​ខ្នើយ​ជាមួយ​អ្នក​ឡើយ​។
​អាច​មាន​ស្រី​ស្អាតៗ​មក​ទាក់ទាញ​ចិត្ត​របស់​គាត់ ឬ​មក​ពី​គាត់​អស់កម្លាំង​នឹង​ការបំពេញ​កិច្ចការងារ ប៉ុន្តែ​ចូរ​អ្នក​បន្ត​តាមដាន​ក្នុង​រយៈពេល​ពី ៣ ទៅ ៦ ខែ មិនមែន​ត្រឹមតែ ២ សប្ដាហ៍​ប៉ុណ្ណោះ​ទេ​។ សិច​គឺ​ពិត​ជា​សំខាន់​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ វា​គួរតែ​ត្រូវបាន​ប្រព្រឹត្តិ​។ ប្រសិនបើ​គ្មាន​ការរួម​គ្រែ​ខ្នើយ​ជាមួយគ្នា​នោះទេ​ហើយ​ក៏​មិនមែន​មកពី​បញ្ហា​សុខភាព វា​អាច​មក​ពី​គ្មាន​អារម្មណ៍​ស្នេហា​ទាល់តែសោះ​ក៏​ថា​បាន​។​
​ជា​ការពិត​ណាស់ ការ​ដែល​មិន​រួមដំណេក​គ្រែ​ខ្នើយ ពេល​ខ្លះ​មក​ពី​ស្វាមី​មានការ​គិតគូរ​ដល់​ភរិយា​ដែល​ថា​នាង​អាច​នឹង​នឿយហត់​ជាមួយ​ការងារ​មេផ្ទះ ឬ​អាចមកពី​អារម្មណ៍​ស្ត្រេ​ស​ដោយសារតែ​ការងារ​ហើយ​ភរិយា​នៅតែ​ទ្រាំ​អត់ធន់​យ៉ាង​ស្ងៀមស្ងាត់ ម្លោះ​ហើយ​រយៈ​រយៈពេល​ជា​ច្រើន​ខែ​បាន​កន្លង​ហួស​។​
​សេចក្ដីស្នេហា​ជាការ​រំជួលចិត្ត​រួម​បញ្ជូល​គារ​ទាក់ទាញ និង​ជា​អា​រម្ម​ដែល​ត្រូវការ​អ្នកណាម្នាក់ ឬ​អ្វី​មួយ បើទោះបីជា​សេចក្ដីស្នេហា​អាច​ក់ត​មាន​ឡើង​ដោយ​គ្មាន​ចំណង់តណ្ហា​ក៏​បាន​នេះ​ហើយ​ជា​ការលើកឡើង​ពី​លោកស្រី Susan Krauss Whitbourne​បណ្ឌិត​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​ផ្នែក​ផ្លូវចិត្ត​នៅ​ឯ​សាកលវិទ្យាល័យ University of Massachusetts Amherst បាន​អធិប្បាយ​នៅក្នុង​ប្លក់​‘Psychology Today’​របស់​លោកស្រី​។ នោះ​គឺ​អាច​ថា​ជា​រឿង​ដែល​គិតតែ​អំពី​ខ្លួនឯង និង​រាល់​អ្វីៗ​គ្រប់បែប​យ៉ាង​ប្រព្រឹត្តិ​ទៅ​ដោយ​ការ​ថ្នាក់​ថ្នម ឬ​ដោយ​ភាព​ខ្លាំងក្លា ដោយ​ក្ដី​ស្រលាញ់​ពេញចិត្ត និង​ដោយ​ក្ដី​ប្រតិព័ទ្ធ​ជាដើ​។​
​តម្រេក​តណ្ហា​បើ​និយាយ​ម្យ៉ាងទៀត​វិញ​នោះ​គឺជា​ក្ដី​រំភើប​រំជួលចិត្ត​បូក​បញ្ចូល​ជាមួយ​ក្ដី​ស្នេហា​ប៉ុន្តែ​ត្រូវបាន​វាស់​ស្ទង់​ដោយ​អាំង​ដង់ស៊ីតេ​។ ដូចជា​សេចក្ដីស្នេហា​ផងដែរ តម្រេក​តណ្ដា​ជា​ក្ដីសប្បាយរីករាយ និង​ពោរពេញ​ទៅ​ដោយ​ចំណង់​ដ៏​ក្លៀវក្លា​សម្រាប់​មនុស្ស​ណា​ម្នាក់ ឬ​របស់​អ្វីមួយ​។ ក្នុង​ទំនាក់ទំនង​ប្រកប​ដោយ​ភាព​រ៉ូមែ​ន​ទិក​មួយ​អាច​មាន​ការធ្លាក់ចុះ​បន្ទាប់​ពី​រួមរស់​ជាមួយគ្នា​អស់​រយៈពេល ២ ទៅ ៣ ឆ្នាំ​។ នេះ​បើ​តាម​ការលើកឡើង​របស់​លោកស្រី Whitbourne ប៉ុន្តែ​បើ​ទោះជា​យ៉ាងណាក្ដី​ក៏​តម្រេក​នឹង​ពុះកញ្ជ្រោល​មក​វិញ​ពេល​ដែល​កូនៗ​ចូល​សាលារៀន​ទៅហើយនោះ​។


​ទោះជា​យ៉ាងណា​ក្ដី ក៏​តម្រេក​តណ្ហា​អាច​ផុតរលត់​អស់រ​លី​អ​ទៅ​វិញ​ប្រសិនបើ​អ្នក​ខិតខំ​ចិញ្ចឹម​វា​ដោយ​ចំណាយ​ពេលវេលា​នៅ​ជាមួយគ្នា​ហើយ​គឺ​ជាមួយ​នឹង​តម្រេក​តណ្ហា​នោះ​ហើយ​ដែល​នាំ​ឱ្យ​ដៃគូ​របស់​អ្នកផ្ដល់​នូវ​អ្វី​ដែល​ល្អ​ប្រសើរ​បំផុត​ចំពោះ​អ្នក​។ ថ្វី​បើ​យ៉ាង​ដូច្នេះ​ក្ដី​ក៏​មនុស្ស​ផង​ទាំងឡាយ​ជាទូទៅ​សន្មត់​ទុកជា​មុន​រួច​ទៅ​ហើយ​ថា​តម្រេក​តណ្ហា​អាច​រួម​ជាមួយ​គ្នា​អម​ទៅ​ដោយ​សេចក្ដីស្នេហា​ហើយ​ផ្ទុយ​មកវិញ​គឺ​សេចក្ដីស្នេហា​នោះ​ហើយ ដែល​ដុត​បញ្ឆេះ​ឱ្យ​កើត​ជា​តម្រេក​តណ្ហា​យ៉ាង​រោលរាល​ប៉ុន្តែ​ចូរ​អ្នក​សម្លឹង​មើល​ចុះ​ថា​សេចក្ដីស្នេហា​ដែល​គ្មាន​ល័ក្ខខ័ណ្ឌ សេចក្ដីស្នេហា​ចំពោះ​គ្រួសារ និង​មិត្ត​ភ័ក្ដិ​ស្មោះស្ម័គ្រ​អាច​កើតមាន​ពេញ​មួយ​ជីវិត​ដោយ​គ្មាន​ត​ម្រឹក​តណ្ហា ឬ​ចំណង​អ្វី​នោះឡើយ​។ បញ្ហា​ស្នេហា​បែប​សហាយស្មន់​ពោរពេញ​ទៅ​ដោយ​តម្រេក​តណ្ហា​ប៉ុន្តែ​គឺ​មិនមែន​ជា​ទំនាក់ទំនង​ស្នេហា​ទាំងអស់​នោះ​ឡើយ​។ ម្យ៉ាង​ទៀត​ប្រសិនបើ​តម្រេក​តណ្ហា​តែ​ឯកឯង​វិញ​ក៏​មិន​គ្រប់គ្រាន់​នោះ​ទេ​។ ជាទូទៅ​គេ​យល់ច្រឡំ​ថា​សេចក្ដីស្នេហា​សម្រាប់​តែ​តណ្ហា​ហើយ​យល់​ខុស​ចំពោះ​សេចក្ដីស្នេហា​។​
​សម្រាប់​បុរស​ណា​ម្នាក់ ការ​ដែល​ទទួល​អារម្មណ៍​ថា​ទទួលបាន​សេចក្ដីស្នេហា និង​កំពុងតែ​ស្នេហ៍ស្និទ្ធ​ជារឿយៗ​វិញ​គឺជា​ការផ្សារភ្ជាប់​ទៅ​នឹង​ភាពស្និទ្ធស្នាល​រូប​កាយ​ដូច្នេះហើយ​ទើប​គ្មាន​ហេតុផល​ដែល​ថា​ស្វាមី​របស់​អ្នក​មិន​ផ្ដល់​ភាព​ប្រតិព័ទ្ធ​រូប​កាយ​មក​លើ​អ្នក​។ បុរស​ទទួល​អារម្មណ៍​ចាប់ចិត្ត​ស្នេហ៍​ពេលដែល​គេ​រួម​ស្នេហ៍ស្និទ្ធ​នោះ​ឯង​ហើយ​។​
​រីឯ​ស្ត្រី​វិញ​មាន​ភាព​ខុសប្លែក​គ្នា​បន្តិច​នោះ​គឺ​ស្ត្រី​ពេល​ទទួល​អារម្មណ៍​ថា​ស្នេហ៍ស្និទ្ធ និង​ទទួល​អារម្មណ៍​ថា​ត្រូវ​ទទួល​បាន​សេចក្ដិស្នេហា គឺ​នៅ​ពេល​ដែល​គេ​ស្ថិតនៅ​យ៉ាង​កៀកកើយ​ប្រកបដោយ​ក្ដី​រំជួលចិត្ត​ជាមួយ​ដៃគូ​របស់​ខ្លួន​។​
​នៅពេល​ដែល​ក្ដី​ស្នេហា​ទាំង​រូប​កាយ និង​ភាពស្និទ្ធស្នាល​មាន​សារៈសំខាន់​ចំពោះ​ទំនាក់​ទម​នង​មេត្រីភាព​មួយ​នោះ​គេ​មិន​ចាំបាច់​ផ្ដោត​ជា​សំខាន់​ទៅលើ​រឿង​អាពាហ៍ពិពាហ៍​នោះ​ទេ​។ គឺ​ឆ្លងកាត់​ពេលវេលា​នោះ​ហើយ ដូច​ដែល​ត្រូវបាន​គេ​សង្កេតឃើញ​ដោយ​អ្នក​ចិត្ត​វិទ្យា​លោកស្រី Whitbourne គឺ​តម្រេក និង​តណ្ហា​ទៅវិញ​ទេ​ដែល​អាច​ធ្លាក់ចុះ​បាន​។
​មូលហេតុ​ទាំងឡាយ​ដែល​អាច​កើតមាន​៖
​កំឡុង​ពេល​ឆ្នាំ​ដំបូង ឬ​ចូល​ទៅ​ដល់​ចំណងអាពាហ៍ពិពាហ៍​រួចហើយ​អារម្មណ៍​ថា​ស្រលាញ់​នឹង​ត្រូវ​បាន​ទទួល​សេចក្ដីស្នេហា​ក៏​កាន់តែ​ខ្លាំងក្លា​ឡើង​ពីព្រោះ​ទាំង​បុរស និង​ស្ត្រី​ផ្ដល់​សញ្ញាណ​នៃ​សេចក្ដីស្នេហា​នោះ​កំពុងតែ​ត្រូវបាន​បំពេញ​ឱ្យ​គ្នា​យ៉ាង​ត្រេកត្រអាល​។ ពេល​ទើបតែ​រៀបការ​រួច​ថ្មីថ្មោង​ហើយ​ដោយសារតែ​មិន​មាន​កូនៗ នោះ​ទើប​បានជា​ធ្វើឱ្យមាន​ភាពងាយស្រួល​ដើម្បី​ទទួលបាន​នូវ​ភាព​ជិតដិត និង​ស្និទ្ធស្នាល​ខាង​រូប​កាយ​ស្ថិត​នៅ​កម្រិត​មួយ​យ៉ាងខ្ពស់​។ ប៉ុន្តែ​ពេល​វេលា​បានធ្វើឱ្យ​អ្វីៗ​ផ្លាស់ប្ដូរ ហើយ​ចាប់ផ្ដើម​ធ្វើឱ្យ​មាន​ការខិតខំ អស់ពី​សមត្ថភាព​ថ្មី​នោះ​គឺ​រាល់​អ្វីៗ​សុទ្ធ​តែ​ធ្វើ​ឱ្យ​អ្នកទទួល​អារម្មណ៍​ថា​បាត់បង់​អស់​តម្រេក​តណ្ហា​។​រឿង​វា​ស្ថិតនៅត្រង់​ថា​អ្នក​ឈាន​ទៅ​កាន់​ទំនាក់ទំនង​មួយ​កាន់តែ​យូរ​ទៅ ហើយ​ការលំបាក​ក៏​កាន់តែ​ច្រើនឡើង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្រេករ​បស់​ខ្លួន​។ កូនៗ មុខរបរ អាជីព​ការងារ និង​ការទទួលខុសត្រូវ​ក៏​កាន់តែ​បង្ក​ការលំបាក​ឆ្ពោះ​ទៅ​បំបាក់​ចំណង់​តណ្ហា និង​តម្រេក​។ មិនយូរ​មិនឆាប់​នោះ​ឡើយ​ដែល​អ្នកនឹង​ប្រាកដ​បាន​ថា​តណ្ហា តម្រេក​ក៏​មិនមែន​ជា​អ្វី​ដែល​សំខាន់​នោះ​ទេ​។ នោះ​ក៏​ដោយសារ​តែ​ប្រសិនបើ​តម្រេក​តណ្ហា​ផ្ដោត​ជា​គោល​សំខាន់​ជា​ដំបូង​ឡើយ​ទៅលើ​តម្រេក​តណ្ហា​ហើយ​នៅពេល​ដែល​វា​សាបរលាប​អស់​ទៅ​វិញ​នោះ អ្នកនឹង​គ្រាន់តែ​ស្រងាកចិត្ត​ប៉ុណ្ណោះ​។ ការផ្លាស់ប្តូរ​រាងរៅ​ដែល​នាំ​ឱ្យ​លែង​មាន​ភាព​ទាក់ទាញ​ជា​លំដាប់​។ ដូច្នេះ​ប្រសិនបើ​សេចក្ដីស្នេហា​មិនមែនជា​គោល​សំខាន់​ដោយ​ផ្ដិត​ទៅលើ​តម្រេក​តណ្ហា និង​ភាពស្និទ្ធស្នាល​នោះ​ទេ​តើ​អ្វី​ទៅ​ដែល​អាច​ទ្រទ្រង់បាន​នូវ​ទំនាក់ទំនង​មេត្រី​មួយ​បាន​ដល់​ទៅ​រាប់​ឆ្នាំ​។​
​សេចក្ដីស្នេហា​មួយ​ដែល​មិន​បាន​គិត​ដល់​ចំ​ពោះ​ខ្លួនឯង​ដោយ​មាន​ត្រឹមតែ​បន្តិចបន្តួច​ត្រូវ​ធ្វើ​ជាម​យ​យ​សេចក្ដី​សប្បាយរីករាយ​ដោយ​អារម្មណ៍​នោះ​ត្រូវបាន​ស្គាល់​ដោយ​ចាត់​ទុក​ដូចជា​ការសប្បាយ​។ ការកម្សាន្ត​សប្បាយ​គឺជា​សេចក្ដីស្នេហា​មួយ​ប្រកបដោយ​អានុភាព​ដោយ​មិន​គិត​ដល់​អ្វី​ដែល​នឹង​អាច​កើតមានឡើង ហើយ​ជានិច្ចកាល​នឹង​ក្លាយទៅជា​ការបូជា និង​ភក្ដីភាព​។ ភាព​រំជួលចិត្ត​បែបនេះ​គឺជា​ន័យ​យ៉ាង​ប្រាកដ​នៃ​សេចក្ដីស្នេហា​ដែល​បដិសេធ​ចោល​រាល់​នូវ​អ្វីៗ​ដែល​មាន​ពី​មុន​។ ប៉ុន្តែ​តើ​ន័យ​នៃ​ពាក្យ​ថា​តម្រេក​តណ្ហា​វា​រសាត់​ចេញ​ចោល​ទៅ​តាម​បង្អួច​ទៅ​ហើយ​មែន​ឬ​? ដាច់ខាត​គឺ​មិន​ដូច្នោះ​ទេ​។​


​សេចក្ដីស្នេហា និង​ការសម្ដែង​នូវ​តម្រេក​តណ្ហា​គឺជា​រឿង​ដ៏​សំខាន់​បំផុត​ចំពោះ​ចំណង​អាពាហ៍ពិពាហ៍​។ វា​ធ្វើឱ្យ​យើង​ទទួល​អារម្មណ៍​ថា​ល្អប្រសើរ​ហើយ​នាំ​យើង​ទៅ​កាន់តែ​ជិត​ដល់​សារៈសំខាន់​បាន ៥០ ភាគរយ​ថែមទៀត​។ ប្រសិនបើ​សម្រាប់​ហេតុផល​ផ្សេង​ទៀត​អ្នក​មិន​អាច​មាន​ការរួមរ័ក​ជាមួយគ្នា​បាន​ដោយ​គ្រាន់តែ​អោប​ថើប​ថ្នាក់ថ្នម​ជា​ជំនួស​វិញ​នោះ​គឺ​វា​មាន​ភាព​បរិបូណ៌​ដូចគ្នា​នោះ​ទៅហើយ​ដែរ​។​ការរួម​ប្រព្រឹត្តិ​ផ្ដល់​ដល់​យើង​នូវ​កម្រិត​នៃ​សេចក្ដីស្នេហា​មួយ​កាន់តែ​ខ្ពស់​ថែម​ឡើង ហើយ​ធានា​បាន​ថា​យើង​បាន​បូជា​នឹង​សម្ដែង​នូវ​ស្វាមីភ័ក្ដិ​ដល់​គ្រូ​គ្រងរ​បស់​យើង បើ​គ្រាន់តែ​ការរួម​ប្រតិព័ទ្ធ​ប្រព្រឹត្តិ​ទៅ​តែត្រឹម​ម្ដងម្កាល​យ៉ាងដូចម្ដេច​ក្ដី​។ ជា​អកុសល​វិញ​នោះ​បែរ​ជា​ចំណងអាពាហ៍ពិពាហ៍​ជាច្រើន​មិន​ផ្ដោត​សំខាន់​ទៅលើ​អ្វី​ដែល​មិន​បាន​គិត​ដល់​ខ្លួនឯង ម្ល៉ោះហើយ​ទើបបានជា​ថា​ហេតុអ្វី​បានជា​ចំណ​អ​អាពាហ៍ពិពាហ៍​ច្រើន​ណាស់​ត្រូវបាន​បញ្ចប់​ទៅ​ដោយ​ការ​លែងលះគ្នា​នោះ​៕

Continue Reading

SEX & Intimacy

តើ​ខ្ញុំ​អាច​មាន​ផ្ទៃពោះ​ដែរឬទេ​?

​មធ្យោបាយ​ការពារ និង​ការបង្ហាញ​អំពី​ការ​យល់​ខុស​ចំពោះ​ការ​ពន្យារកំណើត​

​មធ្យោបាយ​ការពារ និង​ការបង្ហាញ​អំពី​ការ​យល់​ខុស​ចំពោះ​ការ​ពន្យារកំណើត​

​ការយល់​ខុស​
​ប្រសិនបើ​ដៃគូ​របស់​អ្នក​ប្រើ “​វិធីសាស្ដ្រ​ចាក់ទឹក​ក្រៅ​ពាង​” ដែល​ថា​គេ​ដក​ចេញ​មក​ក្រៅ មុន​ពេល​បាញ់​ទឹកកាម អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បានឡើយ​។
​នេះ​គឺជា​ការ​យល់​ខុស​ទាំង​ស្រុង​។ អ្នក​នៅ​តែ​អាច​មាន​ផ្ទៃពោះ​ជាមួយនឹង​ការប្រើ “​វិធីសាស្ដ្រ​ចាក់ទឹក​ក្រៅ​ពាង​”! នេះ​មិនមែន​ជា​ទម្រង់​នៃ​ការ​ពន្យារកំណើត​នោះទេ ហើយ​បុរស​នៅតែ​អាច​បញ្ចេញ​មេ​ជីវិត​បើ​ទោះបីជា​មិន​ដល់​ចំណុចកំពូល​ក៏ដោយ ហេតុ​ដូច្នោះ​ហើយ​ត្រូវបាន​គេ​ដឹងថា​ជា​ទឹករំអិល​មុន​ការបាញ់​ទឹកកាម​មក​ក្រៅ ក៏​មាន​ផ្ទុក​មេ​ជីវិត​ដែរ​។​

​ការយល់​ខុស​
​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បានទេ ប្រសិនបើ​អ្នក​រួមរ័ក​ពេល​មាន​វដ្ដ​រដូវ​។​
​មិន​ត្រឹមត្រូវ​ទេ​! មេ​ជីវិត​ឈ្មោល​អាច​រស់នៅ​ក្នុង​ខ្លួន​រហូតដល់​ទៅ​៧​ថ្ងៃ​រង់ចាំ​បង្កាត់​ជាមួយ​ពង​អូវុល​(​ប​ប្ផា​ណ្ឌ​)​ស៊ុត​បង្ក​កំណើត​។ អ្នក​អាច​មាន​ផ្ទៃពោះ​ដោយសារ​ការរួមរ័ក​ពេល​មានរ​ដ្ដ​រដូវ​។

​ការយល់​ខុស​
​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បានទេ ប្រសិនបើ​អ្នក​នៅ​ក្រមុំ​ព្រហ្មចារី ហើយ​បាន​រួម​ភេទ​សម្ព័ន្ធ​ជា​លើកដំបូង​។​
​មិន​ត្រឹមត្រូវ​ទេ​។ អ្នក​អាច​មាន​ផ្ទៃពោះ​ដូចគ្នា​មិន​ថា​រួមភេទ​លើកទីមួយ​ឬ​លើក​ទី​៥០​នោះទេ​។ នៅពេល​ដែល​មេ​ជីវិត​ជួប​នឹង​ពង​អូវុល​បង្ក​កំណើត លទ្ធភាព​អាច​មាន​ផ្ទៃពោះ​ហើយ​។


​ការយល់​ខុស​
​ស្រោមអនាម័យ​មាន​ប្រសិទ្ធភាព​១០០​ភាគរយ​ការពារ​កុំឱ្យ​មាន​ផ្ទៃពោះ​។​
​ស្រោមអនាម័យ​បុរស​មាន​ប្រសិទ្ធភាព​៩៨​ភាគរយ​ការពារ​កុំឱ្យ​មាន​ផ្ទៃពោះ​។ ប្រសិនបើ​អ្នក​ប្រើ​ស្រោមអនាម័យ​បន្ថែមទៀត មានន័យ​ថា​ប្រើ​ម្ដង​ពីរ ស្រោមអនាម័យ​មួយ​ស្រទាប់​ទៀត​មិនមែន​ជា​ការការពា​រ​បន្ថែម​ទៀត​នោះ​ទេ ប៉ុន្ដែ​តាម​ពិត ជា​ការបង្កើន​នូវ​ហានិភ័យ​ដោយសារតែ​ការ​រហែក​ឬ​ដាច​អំឡុងពេល​រួមភេទ​ទៅវិញ​ទេ​។

​ការយល់​ខុស​
​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បានទេ ប្រសិនបើ​អ្នក​កំពុងតែបំបៅ​ដោះកូន​។​
​មិន​ពិត​ទេ​! ការបញ្ចេញ​ពង​អូវុល​អាច​កើតឡើង​សូម្បី​តែ​នៅពេល​ដែល​ស្ដ្រី​កំពុងតែបំបៅ​ដោះ​កូន​។ ប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត​ឬ​វិធីសាស្ដ្រ​ពន្យារកំណើត​ផ្សេងទៀត ប្រសិនបើ​អ្នក​មិន​ចង់​មានកូន​គម្លាត​៩​ខែ​ពី​គ្នា​។

ការយល់​ខុស​
​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បានទេ ប្រសិនបើ​អ្នក​ងូតទឹក​/​ជុះនោម​ក្រោយពី​រួមរ័ក​រួច​។​
​មិន​ត្រឹមត្រូវ​ទេ​។ ការ​ជុះនោម​ឬ​ការលាង​សម្អាត​គឺជា​រឿង​ត្រឹមត្រូវ​បន្ទាប់​ពី​រួមរ័ក​រួច ប៉ុន្ដែ​ទាក់ទង​ទៅ​នឹង​រូបភាព​នៃ​ការ​ពន្យារកំណើត វា​មិនមែន​ជា​ការ​ពន្យារកំណើត​នោះទេ​។ ការ​បន្ទោរ​បង់​ទឹកមូត្រ​និង​ការលាង​សម្អាត​នឹង​មិន​អាច​បញ្ឈប់​មេ​ជីវិត​ដែល​បាន​ចូល​ទៅក្នុង​ស្បូន​រួចទៅហើយ​តាមរ​យៈក​ស្បូន​នោះទេ​។


​ការយល់​ខុស​
​វិធីសាស្ដ្រ​ពន្យារកំណើត​/​ថ្នាំ​គ្រាប់​មាន​ប្រសិទ្ធភាព​ភ្លាមៗ​ក្រោយ​ពី​ប្រើ​រួច​។​
​មិន​ពិត​ទេ​។ វា​ត្រូវការ​ឱ្យ​រាងកាយ​របស់​អ្នក​សម្រប​ទៅនឹង​ថ្នាំ​គ្រាប់​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​។ វេជ្ជបណ្ឌិត​ស្នើ​ឱ្យ​ប្រើ​វិធីសាស្ដ្រ​ពន្យារកំណើត​ជា​បម្រុង​ផងដែរ អំឡុង​ខែ​ដំបូង​នៃ​ការប្រើ​ថ្នាំ​គ្រាប់​។​

ការយល់​ខុស
​អ្នក​មិន​អាច​កើត​ជំងឺ​កាមរោគ​បានទេ នៅពេល​ប្រើ​វិធីសាស្ដ្រ​ពន្យារកំណើត​/​ថ្នាំ​គ្រាប់​។​
​ពិតជា​មិន​ត្រឹមត្រូវ​ឡើយ​! ថ្នាំ​គ្រាប់​ពន្យារកំណើត​មាន​អត្ថប្រយោជន៍​ច្រើន​ដូច​ជា​ការពារ​កុំឱ្យ​មាន​ផ្ទៃពោះ ទោះបីជា​យ៉ាងណា​ក៏ដោយ ថ្នាំ​គ្រាប់​មិន​អាច​ការពារ​កុំឱ្យ​កើត​ជំងឺ​កាមរោគ​បានឡើយ​។ មធ្យោបាយ​តែ​មួយគត់​ដើម្បី​ការពារ​ជំងឺ​កាមរោគ​គឺ​ការប្រើ​វិធីសាស្ដ្រ​រារាំង ដូចជា​ស្រោមអនាម័យ​ជាដើម​។​


Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.