Connect with us

Beauty

ការ​ថែ​ក្សា​ស្បែក​សាមញ្ញ​ហើយ​មាន​ប្រសិទ្ធភាព​

​វិធី​ធ្វើ​អោយ​ស្បែក​មាន​លក្ខណៈ​ស្រស់ស្អាត​ជាង​រៀងរហូត​

​វិធី​ធ្វើ​អោយ​ស្បែក​មាន​លក្ខណៈ​ស្រស់ស្អាត​ជាង​រៀងរហូត​
​ចំណាយ​លើ​ការ​ថែ​ក្សា​ស្បែក​សាមញ្ញ​ហើយ​មាន​ប្រសិទ្ធភាព​
​វេជ្ជបណ្ឌិត​ឯកទេស​ខាង​រោគ​សើ​ស្បែក បាន​បង្ហើប​អោយដឹងថា កំហុស​នៃ​ការថែរក្សា​ស្បែក​ភាគច្រើន​គឺ​ដោយសារ​ការប្រើប្រាស់​ផលិតផល​ច្រើន​ហួសប្រម៉ាណ​។  ការប្រើ​ផលិតផល​ថែរក្សា​សម្ផស្ស​ដែល​មាន​រូបមន្ត​ខុសៗ​គ្នា អាច​នាំអោយ​ប៉ះពាល់​ដល់​ស្បែក ក៏​ដូចជា​ធ្វើឱ្យ​បាត់បង់​ប្រសិទ្ធភាព នៅពេល​ប្រើប្រាស់​ផលិត ផល​ថែរក្សា​ស្បែក​ច្រើន​ក្នុងពេល​តែមួយ​នោះ​។ អ្នកគួដឹង​អំពី​មូលដ្ឋាន​នៃ​ការថែក្សា​ស្បែក​អោយបាន​ត្រឹមត្រូវ​ជាមុ​ន​សិន ដូច​ជា​ការប្រើប្រាស់ ទឹក​ជូត​សំអាត​ស្បែក ឡេ​ការពារ​កំដៅថ្ងៃ ផលិតផល​ការពារ​សំណើម​ស្បែក និង វិតាមីន​ការពារ​ស្ថាន​ភាពស្បែ​កមិន​អោយ​ចាស់​ជាង​វ័យ​។ ចូរ​ប្រើ​ផលិត​ផាក់​លាក់​ណាមួយ​ប្រសិនបើ​ចាំបាច់​។


​ការប្រើប្រាស់​វីតាមីន​ថែរក្សា​ស្បែក​
​វីតាមីន​ថែរក្សា​ស្បែក​(Retinol) មិន​ត្រឹមតែ​ថែរក្សា​ស្បែក​មុខ​របស់​អ្នក​អោយ​ក្មេង​ជាង​វ័យ​នោះទេ ប៉ុន្តែ​វា​ក៏​អាច​ជួយ​បំបាត់​មុន កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ជួន​បង្កើន​ប្រសិទ្ធភាព​នៃ​សារធាតុ​បំប៉ន​សុខភាព​ស្បែក ក៏ដូចជា​លុបបំបាត់​ស្នាម​ជាំ និង​ជួយ​អោយ​ស្បែក​កាន់តែ​មាន​ភាពស្រស់ស្អាត​ឡើង​ផងដែរ​។ ជ្រើសរើស​ផលិតផល​ថែរក្សា​ស្បែក​ដែល​អ្នក​អាច​រក​ទិញ​បាន​តាម​ឱសថស្ថាន​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា ដែល​រួមមាន​ទាំង​វីតាមីន​ថែរក្សា​ស្បែក​ដែល អ្នក​គួរ​រាប់​បញ្ចូល​ក្នុង​របប​ប្រើប្រាស់​របស់​អ្នក នៅ​ក្នុងអំឡុងពេល​ដែល​ឈាន​ចូល​អាយុ ២០​ឆ្នាំ​ឡើង​ទៅ​។ ត្រូវ​ដឹង​អំពី​សុខភាព​នៃ​ស្បែក​របស់​អ្នក ថា​តើ​វា​មាន​លក្ខណៈ​ប្រតិកម្ម ឬក៏​មាន​សភាព​ស្ងួន​ខ្លាំង​ដែរ​ឬ​អត់​។ ដើម្បី​ការពារ អ្នក​ត្រូវ​ប្រើ​វីតាមីន​ថែរក្សា​ស្បែក​នេះ​មួយ​ថ្ងៃ​រំលង​មួយ​ថ្ងៃ​ជាមួយនឹង​បរិមាណ​មួយ​ដែល​សមរម្យ​។

Portrait of a beautiful woman doing breath exercises with an autumn unfocused background

​ចំណាយ​ពេលវេលា​ដើម្បី​តាមដាន​ប្រសិទ្ធភាព​
​ជាធម្មតា​ចំណាយពេល​ត្រឹម ១​សប្តាហ៍ យើង​មិន​អាច​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​ផលិតផល​ភ្លាម​នោះ​ទេ​។ ការ​ឧស្សាហ៍​ផ្លាស់ប្តូរ ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្ផស្ស​ជា​ញឹកញាប់​អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​ទៅវិញ​ទេ​។ គួរ​សាកល្បង​ប្រើប្រាស់​ផលិតផល​នោះ​អោយអស់​ពី​បំពង់​ឬ​ដប​ជាមុនសិន មុន​នឹង​សំរេច​ថា​ផលិតផល​នោះ​ពិតជា​មាន​ប្រសិទ្ធភាព​មែនឬ​អត់​។ លុះត្រាតែ​ផលិតផល​នោះ​ធ្វើអោយ​ស្បែក​មាន​អា​ការៈហើម ឬ​ឡើង​ក្រហម ប្រសិនបើ​ដូចនេះ​អ្នក​ត្រូវ​បញ្ឈប់​ប្រើប្រាស់​ផលិតផល​នោះ​ភ្លាម​។ ​


​ការប្រើប្រាស់​ឡេ​ការពារ​កំដៅថ្ងៃ​
​តើ​អ្នក​មាន​ដែល​ចាប់អារម្មណ៍​ថា​អ្នក​ចូលចិត្ត​ហាលថ្ងៃ​ភាគច្រើន​មាន​ស្បែក​ស្ងួត​និង​មាន​សភាព​ជ្រីវជ្រួញ​ដែរឬទេ​? ដើម្បី​បំបាត់​ស្នាម​ជ្រីវជ្រួញ​ដែល​ជា​លទ្ធផល​នៃ​កំដៅ​ថ្ងៃ ជាមួយនឹង​ការរីក​រាលដាល​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​។ ដំណោះស្រាយ​នោះ​គឺ ឡេ​ការពារ​កំដៅថ្ងៃ​ដែល​ការពារ​កាំរស្មី UVA និង UVB​។ ឡេ​ដែល​មាន​កំរិត​ការពា​រ​កំដៅថ្ងៃ​ត្រឹម​៣០ (SPF3 30) ឬក៏​លើសពីនេះ​គឺ​សមល្មម គួរ​ចងចាំ​ថា​គួរ​ប្រើឡេ​ការពារ​កំដៅថ្ងៃ​ជាប់​ជានិច្ច​បើទោះបីជា​កំដៅថ្ងៃ​មិនសូវ​ជា​ខ្លាំង​ក៏​ដោយ​។ ជា​ទំលាប់​ទូទៅ គួរ​លាបឡេ​ជាប្រចាំ រៀងរាល់ ៣​ម៉ោង​ម្តង​ប្រសិនបើ​អ្នក​ត្រូវ​ចំណាយ​ពេល​នៅ​ខាងក្រៅ​ច្រើន​។

Copyright © 2018 Ladies Magazine Cambodia.