Connect with us

Fashion

ការច្នៃ​ម៉ូដមាន​លក្ខណៈ​ប្លែក

ស្ត្រី​អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​បារាំង​ដ៏​ល្បី​អ្នកស្រី Isabel Marant បាន​បង្វែរ​ចំណាប់​អារម្មណ៍​

Isabel Marant
អ្នកស្រី Isabel Marant និង​ការ​បំផុស​គំនិត​ដែល​ទទួលបាន​ពី​អាស៊ី​ខាងកើត​


​ស្ត្រី​អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​បារាំង​ដ៏​ល្បី​អ្នកស្រី Isabel Marant បាន​បង្វែរ​ចំណាប់​អារម្មណ៍​ច្នៃ​ម៉ូដ​របស់​ខ្លួន​ទៅរក​ក្រុម​ជនជាតិ​ម្តងទៀត​ហើយ​។ អ្នកស្រី​មិន​បាន​ធ្វើឱ្យ​យើង​ខកចិត្ត​ឡើយ​ជាមួយ​ស្នាដៃ​ច្នៃ​ម៉ូដ​ដ៏​ស្រស់​ស្អាត​បង្កប់​ម៉ូដ​ប្រពៃណី​ជនជាតិ​។

ម៉ូដ​ដែល​អ្នកស្រី​ច្នៃ​គឺ​ទទួល​ឥទ្ធិពល​ពី​មជ្ឈឹម​បូព៌ា​មានដូចជា​ម៉ូដ​ខោ​ប៉ោង​ជើងវែង​គូ​ជាមួយ​អាវ​ក្រៅ​តូច​រលុង​មាន​ជាយ​រសាត់​បន្ថែម​ជាមួយ​ស្បែកជើង​ចង​ខ្សែកម្ពស់​ផ្សេងៗ​គ្នា​។

ក្រណាត់​ទាំងនោះ​លម្អ​ទៅដោយ​ក្បាច់​ប្រពៃណី ក្បាច់​ប៉ាក់​ភ្លឺ​ផ្លេក និង​ត្បូង​ថ្លា​ផ្សេងៗ​ដែល​អ្នកស្រី Marrant ចូលចិត្ត​ប្រើ​យក​មក​ច្នៃ​ពីលើ​ដូចជា​ម៉ូដ​អាវ​ក្រៅ​វែង ម៉ូដ​អាវ​ក្រប់​ថប់ និង​នៅលើ​ចង្កេះ​។

ការច្នៃ​ម៉ូដ​លើក​នេះ​មាន​លក្ខណៈ​ប្លែក​មើល​ទៅ​ស្រស់ស្អាត​ជាង​ស្នាដៃ​មុនៗ​របស់​អ្នកស្រី Marant​។

Max Mara
ពី​សុភាពនារី​ទៅ​ជា​នារី​ឡូយឆាយ​

ម៉ាក Max Mara ផ្លាស់ប្តូរ​ជា​មួយ​ស្តា​យល៍​ហ្វេ​ហ្សិន​បែប​ទំនើង​
​ក្រុមហ៊ុន​ជំនួញ​ផ្នែក​សម្លៀក​បំពាក់​លំដាប់​ខ្ពស់​អ៊ីតាលី​បាន​ផ្ទាត់​ចោល​នូវ​ច្បាប់​កាត់ដេរ​ហើយ​បង្កើត​ច្បាប់​ថ្មី​ដោយ​ខ្លួនឯង​។

សម្រាប់​និទាឃ​រដូវ​នេះ ម៉ាក Max Mara បាន​ធ្វើ​ការផ្លាស់ប្តូរ​ហ្វេ​ហ្សិន​ប្រពៃណី​ទៅជា​ហ្វេ​ហ្សិ​ន​សប្បាយៗ​បែប​ទំនើប​។ តើ​នរណា​ទៅ​នឹកឃើញ​កាត់ដេរ​សម្លៀកបំពាក់​ដែល​មាន​ដៃ​វែង​ជ្រុល រីឯ​ឡេវអាវ​រត់​ខុស​ជួរ និង​មិន​ត្រូវ​គ្នា​បែប​នេះ​?

ប្រសិនបើ​ស្តាយល៍​ដ៏​ប្លែក​នេះ​នៅ​មិន​អាច​ទាក់ទាញ​ចិត្ត​របស់​អ្នក​បាន​ទេ សាកល្បង​មក​មើល​ឈុត​សម្លៀក​បំពាក់​ដែល​មាន​រូប​ផ្កាយ​ពី​ស្មា​ដល់​ចុងជើង​ទាំងនេះ​ទៅ​មើល៎​! មិនតែប៉ុណ្ណោះ​នៅ​មាន​ឈុត​ក្រឡា​ឆ្នូត​ម៉ូដ​នាវិក​គូ​ជាមួយនឹង​កាបូប​ក្រណាត់​ចងខ្សែ​ធ្វើឱ្យ​មាន​អារម្មណ៍​ដូចជា​នាវិកា​ដ៏​ស្រស់​សោភា​ពិតៗ​៕​

Continue Reading
Advertisement

Fashion

ការលេង​ស្តាយល៍​ដែល​មិនល្អ ​បង្ក​កំហុស​ដោយ​មិន​ដឹង​ខ្លួន

​មិត្ត​នារី​មួយចំនួន​ពេលខ្លះ​បង្ក​កំហុស​ដោយ​មិន​ដឹង​ខ្លួន ជាពិសេស​ជាមួយ​…

​មិត្ត​នារី​មួយចំនួន​ពេលខ្លះ​បង្ក​កំហុស​ដោយ​មិន​ដឹង​ខ្លួន ជាពិសេស​ជាមួយ​ទំលាប់​នៃ​ការលេង​ស្តាយល៍​ដែល​មិនល្អ​។

​ខ្លឹមសារ​អត្ថបទ​ណែនាំ​ខាងក្រោម​៖

មិនគួរ​ស្លៀក​សម្លៀកបំពាក់​ដែល​ទាន់សម័យ​គ្រប់​ម៉ូដ​ពេក​
​នា​សម័យ​នេះ​ឈុត​ស្អាតៗ និង ទាន់សម័យ​ពិតជា​មាន​ច្រើន​លើសលប់​។ ពេលខ្លះ​អ្នក​អាច​​ពិនិត្យ ឬ​សាកល្បង​តាម​បំណង​របស់​អ្នក​បាន យ៉ាងណាមិញ​ចំពោះ​ការ​ជ្រើស​យក​ម៉ូដ​​ដដែល​ឬ​មាន​ស្តាយល៏​ដូច​គ្នា​ច្រើន​ពេក ពេល​ខ្លះ​ក៏​វា​មើលទៅ​គយរ​អោយ​ស៊ាំ​ភ្នែក​ផងដែរ​។ ត្រូវ​ប្រាកដថា តើ​ឈុត​ដែល​ទាន់សម័យ​ទាំងនោះ​មើល​ទៅ​គួរអោយ​ចាប់អារម្មណ៍​លើ​អ្នក​ឬក៏​អត់ សម្រាប់​ពណ៌​មួយចំនួន​ដូចជា ពណ៌​ទឹកក្រូច​ស្រស់ និង​ពណ៌​ក្រហម បច្ចុប្បន្ន​ពណ៌​បែបនេះ​កំពុង​ពេញនិយម ប៉ុន្តែ​ពណ៌​បែប​ទាំងនេះ​រាង​រើស​សម្បុរស្បែក​បន្តិច​។ ពេលខ្លះ អ្នក​គួរតែ​រើស​បន្ទិច​ហើយ​ចំពោះម៉ូដ​ទាន់សម័យ​ណាមួ​យ​ដែល​ស័ក្តិសម​នឹង​អ្នក​។

​មិនគួរ​ពាក់​អាវទ្រនាប់​ដដែលៗ​ច្រើន ដោយ​មិន​បោក​សម្អាត​សោះ​នោះទេ​
​ជា​ទម្លាប់ អ្នក​ត្រូវ​ការផ្លាស់ប្តូរ​សម្លៀកបំពាក់​ជា​ញឹកញាប់​ហើយ​សម្រាប់​ខោ​អាវទ្រនាប់​វិញ ក៏​ដូចគ្នា​ផងដែរ​។ នារី​ទាំងឡាយ​សុទ្ធតែ​មាន​ការអនុវត្ត​នូវ​ទម្លាប់​នេះ​ទាំងអស់​។ ប៉ុន្តែ​មាន​ប្រការ​មួយ​ចំនួន​ដែល​អ្នក​គួរ​ជៀសវាង​។ ស្នាម​ក្អែល​ប្រឡាក់​ញើស និង អាវទ្រនាប់​ដែល​ប្រើប្រាស់​ជា​ញឹកញាប់​ពេក​ក៏​មិន​ល្អ​ដែរ គួរតែ​ផ្លាស់ប្តូរ​អាវទ្រនាប់​ដែល​ប្រើប្រាស់​ហើយ និង បោក​សម្អាត​វា​នៅ​ពេល​ដែល​ប្រើប្រាស់​អាវទ្រនាប់​ឱ្យបាន​ញឹកញាប់ ជាពិសេស​ក្នុង​រដូវ​នេះ​ផង អ្នក​ត្រូវ​តែ​ប្រយ័ត្ន​បន្តិច​ទើបបាន​!

​មិនគួរ​រើស​គ្រឿងអលង្ការ​ដែល​មាន​ពណ៌​ស៊ីគ្នា​ជា​ញឹកញាប់​ពេក​
​អ្នក​មិន​ចាំបាច់​ក្នុងការ​ជ្រើស​ឈុត​សម្លៀកបំពាក់​ឱ្យ​សម​នឹង​គ្រឿង​លំអរ​ខ្លួន​ខ្លាំងពេក​ទេ​។ ឆ្នាំនេះ គឺ​ឆ្នាំ ២០១៦​ទៅហើយ ដូច្នេះ​អ្នក​កុំ​គិត​ច្រើន​ទេ​។ ប្រសិនបើ​អ្នក​ប្រើ​គ្រឿងអលង្ការ​ដែល​មាន​រូប​បេះដូង ឬ​ក៏​អ្នក​ចូលចិត្ត​ប្រើ​គ្រឿង​លំអ​ដែល​មាន​ពណ៌​ក្រហម​ច្រើន – អ្នក​គួរតែ​កែច្នៃ​វា​អោយ​ឡើង​បន្តិច​ហើយ​! ព្រោះ​ការ​តុបតែង​ខ្លួន​ជាមួយ​ពណ៌​ស៊ីគ្នា​គឺជា​រឿង​ហួស​សម័យ​ទៅវិញ​ទេ​។ យក​ពេល​គិត​ច្នៃ​លេង​វិញ​ទើប​ប្រសើ​ជាង​។ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​តើ​គ្រឿង​លំអ​សម​នឹង​អ្នក​ឬក៏​អត់​នោះ​ដោះ​វា​ចេញ​វិញ​ទៅ ពីព្រោះ​យ៉ាងណា​ជម្រើស​តាម​អារម្មណ៍​របស់​អ្នក​ផ្ទាល់​គឺ​ល្អ​បំផុត​។​

​ការគោរព​គ្នា​ទៅវិញទៅមក​
​មិនគួរណា​បង្អាប់​អ្នកដទៃ​ចំពោះ​ការ​ស្លៀកពាក់​របស់គេ​ទេ ពេលខ្លះ​មិន​មែន​សម្លៀកបំពាក់​ទេ​ដែល​ធ្វើ​អោយ​មើល​ទៅ​អាក្រក់ ប៉ុន្តែ​ការ​អា​កាត់​ដោយ​ខ្វះ​ការពិចារណា​ទៅវិញ​ទេ​ដែល​ធ្វើ​យើង​អាប់​មុខ​។ មិន​ត្រូវ​ម៉ៃ​លើ​នរណា​ម្នាក់​ដោយ​សំបក​ក្រៅ​នោះ យក​ពេល​សម្រាប់​ខ្លួនឯង កៃ​ច្នៃ​អ្វី​ថ្មី​ដើម្បី​ធ្វើឱ្យ​អ្នក​លេចធ្លោ​វិញ​ទៅ ទើប​ល្អ​ជា​ការប្រសើរ​។

Continue Reading

Fashion

គ្រឿង​តុបតែង​ដែល​ជួយ​ឱ្យ​អ្នក​ប្រែ​ពី​នារី​ធម្មតា​ទៅ​ជា​នារី​ស្រស់ស្អាត

គ្រឿងអលង្ការ​សម្រាប់​ពាក់​លើ​រាងកាយ​គឺជា​គ្រឿង​តុបតែង​ដែល​ជួយ​ឱ្យ​អ្នក…

គ្រឿងអលង្ការ​សម្រាប់​ពាក់​លើ​រាងកាយ​គឺជា​គ្រឿង​តុបតែង​ដែល​ជួយ​ឱ្យ​អ្នក​ប្រែ​ពី​នារី​ធម្មតា​ទៅ​ជា​នារី​ស្រស់ស្អាត​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​ប្រិយមិត្ត​ពី​ឈុត​សម្លៀក​បំពាក់​បី​ប្រភេទ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ពាក់​ជាមួយ​គ្រឿងអលង្កា​រលើ​រាងកាយ​ទាំងនេះ​។​


​ឈុត​អាវ​ខ្លី​ក្រប់​ថប់​
​អាវ​ក្រប់​ថប់​ពណ៌​ស្រាល​លាត​គឺ​ស័ក្តិសម​បំផុត​ដើម្បី​រំលេច​គ្រឿងអលង្ការ​ចែងចាំង​របស់​អ្នក​ឱ្យ​កាន់តែ​លេចធ្លោ​។ ភាគច្រើន​គេ​ចូលចិត្ត​ពាក់អាវ​ក្រប់​ថប់​ពណ៌​ស និង​ពណ៌​ខ្មៅ​ជាមួយ​គ្រឿងអលង្កា​រទាំង​នេះ​ដើម្បី​បង្ហាញ​សម្រស់​ដើមទ្រូង ឆ្អឹងដងកាំបិត ស្មា និង​ពោះ​ឱ្យ​កាន់តែ​ស្អាត​លេចធ្លោ​។​


ឈុត​ហែល​ទឹក​
​ធ្វើឱ្យ​ឈុត​ហែល​ទឹក​របស់​អ្នក​កាន់តែ​ទាក់ទាញ​ជាមួយ​ការតុបតែង​គ្រឿងអលង្ការ​ធ្វើ​ពី​មាស ឬ​ប្រាក់​។ គ្រឿងអលង្ការ​សម្រាប់​ពាក់​លើ​រាងកាយ​ទាំងនេះ​ជួយ​បង្ហាញ​ផ្នែក​ដ៏​ស្រស់​ស្អាត​នៃ​រាងរៅ​របស់​អ្នក និង​ធ្វើឱ្យ​អ្នក​មើល​ទៅ​កាន់តែ​សិច​ស៊ី​នៅតាម​ឆ្នេរសមុទ្រ និង​អាងទឹក​។


​រ៉ូប​
​ចង់​ឱ្យ​រាងរៅ​របស់​អ្នក​មើល​ទៅ​កាន់តែ​ស្រស់​ស្អាត​ឬ​? គ្រឿងអលង្ការ​សម្រាប់​ពាក់​លើ​រាងកាយ​ទាំងនេះ​អាច​ជួយ​កែប្រែ​រាងរៅ​របស់​អ្នក​ឱ្យ​មើល​ទៅ​មាន​រាង​ស្លីម​សិច​ស៊ី​ដោយ​មិន​ចាំបាច់​បញ្ចេញ​សា​ច់ឡើយ​។ គ្រឿងអលង្ការ​ទាំង​នេះ​ពេល​ពាក់​លើ​ដងខ្លួន​ប្រៀបដូចជា​គ្រឿង​ទាក់ទាញ​អ្នកផង​ឱ្យ​តាម​ស្នេហ៍​អ្នក​ដូច្នេះ​ដែរ ហើយ​គ្រឿងអលង្ការ​ទាំងនេះ​ក៏​ជួយ​ឱ្យ​អ្នក​មើល​ទៅ​កាន់តែ​សិច​ស៊ី​ដោយ​មិន​ចាំបាច់​ស្លៀក​ខ្លី ឬ​បង្ហាញ​សា​ច់ឡើយ​។ គ្រឿងអលង្ការ​ទាំងនេះ​គឺ​ស័ក្តិសម​បំផុត​មិន​ថា​អ្នក​មាន​រាងរៅ​បែប​ណា​ឡើយ​៕

 

 

Continue Reading

Fashion

មន្ត​ស្នេហ៍​ជាមួយ​វ៉ែនតា​ស្តាយល៍​ក្លាស៊ី​ក​

​ចេញ​ដើរ​លេង​ក្រោម​ពន្លឺ​ថ្ងៃ​ជាមួយ​ស្តាយល៍​វ៉ែនតាដ៏​

​ចេញ​ដើរ​លេង​ក្រោម​ពន្លឺ​ថ្ងៃ​ជាមួយ​ស្តាយល៍​វ៉ែនតាដ៏​ស្រស់ស្អាត និង​ទាន់សម័យ​

ស្តា​យល៍​វ៉ែនតា​ដង និង​ស៊ុម​ស្តើង​តែ​មុខ​កញ្ចក់​ធំ
​វ៉ែនតា​ដ៏​ធន់ និង​ស្រស់ស្អាត​ម៉ូដ​នេះ​គឺ​ជាទី​ពេញនិយម​សម្រាប់​តារាៗ​ជាច្រើន​។ រូបរាង​ដ៏​ស្រស់​ស្អាត​របស់​វា​ផ្តល់​ឱ្យ​អ្នក​ពាក់​នូវ​ភាពទាន់ សម័យ និង​មិន​ងាយ​ខូច​បែកបាក់ ហើយ​ស័ក្តិសម​ស្ទើរតែ​គ្រប់​ទម្រង់​មុខ​។ ចំពោះ​អ្នក​ដែល​មាន​មុខ​មូល​គួរតែ​ប្រើ​ម៉ូដ​រាង​ជ្រុង​ដើម្បី​ឱ្យ មាន​តុល្យភាព​ជាមួយ​ទម្រង់​មុខ​មូល​របស់​អ្នក ចំណែក​អ្នក​ដែល​មាន​មុខស្រួច​គួរតែ​ពាក់​វ៉ែនតា​ដែល​មាន​រាង​ដូច​ពងមាន់​។


​ស្តា​យល៍​វ៉ែនតា​ធំៗ​
​មាន​មុខធំ​ឬ​? អ្នក​មិន​ចាំបាច់​ទៅ​ធ្វើ​ការវះកាត់​ឡើយ គ្រាន់តែ​ពាក់​វ៉ែនតា​ធំៗ​ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកដទៃ​ជា​ការ​ស្រេច​។ មាន​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​អនុវត្តតាម​។ វ៉ែនតា​ដែល​មាន​មុខ​មូល​ធំៗ​ជួយ​សម្រាល​ទម្រង់​មុខ​រាង​ជ្រុង​របស់​អ្នក​បាន​យ៉ាង​ល្អ​។ វ៉ែនតា​ម៉ូដ​រាង​ស្លាប​សត្វ​បែប​ភ្នែកឆ្មា​គឺ​ស័ក្តិសម​សម្រាប់​អ្នក​មាន​មុខ​មូល​។ វ៉ែនតា​រាង​មូល​ស្រដៀង​រូប​បេះដូង​គឺ​ស័ក្តិសម​សម្រាប់​អ្នកមាន​ទម្រង់​មុខ​ថ្គាម​ខ្លា​។


​ស្តា​យល៍​វ៉ែន​តាខ្មៅ​ម៉ាក Wayfarer
​ពណ៌​ខ្មៅ​គឺ​ធានា​បាន​ថា​ជា​ពណ៌​ដែល​ជួយ​ឱ្យ​មុខ​របស់​អ្នក​មើល​ទៅ​កាន់តែ​តូច​។ មិនថាតែ​ការ​ផាត់​មុខ ពណ៌ និង​ផ្ទៃ​ក្រណាត់​ឡើយ​គឺ​សុទ្ធតែ​ជួយ​លើក​សម្បុរស្បែក​របស់​អ្នក​។ ធ្វើឱ្យ​មុខ​វែង​ទៅជា​ខ្លី​តាម​រយៈ​ការពាក់​វ៉ែនតា​ពណ៌​ខ្មៅ​ធំ និង​មាន​ស៊ុម​ក្រាស់​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.