Connect with us

Entertainment

ស្រី្តក្នុងមុខជំនួញ

ស្ត្រី​ប្រកប​ដោយ​អំណាច​ដ៏​ខ្លាំងក្លា​គឺជា​មនុស្ស​មាន​ប្រាជ្ញា​ស្ថិតនៅ​ពីក្រោយ OneCoin? តើ​អ្វី​ជា OneCoin? ជា​អង្គភាព​មួយ​ដែល​ផ្ដល់​នូវ​របៀប​ថ្មី​ប្លែក​ដើម្បី​ធ្វើ​សច​ក្ដី​សម្រេច​

ស្ត្រី​ប្រកប​ដោយ​អំណាច​ដ៏​ខ្លាំងក្លា​គឺជា​មនុស្ស​មាន​ប្រាជ្ញា​ស្ថិតនៅ​ពីក្រោយ OneCoin? តើ​អ្វី​ជា OneCoin? ជា​អង្គភាព​មួយ​ដែល​ផ្ដល់​នូវ​របៀប​ថ្មី​ប្លែក​ដើម្បី​ធ្វើ​សច​ក្ដី​សម្រេច​ទៅលើ​កិច្ចការជំនួញ និង​ការវិនិយោគ​កាន់តែ​ងាយស្រួល លឿន​ជាង​មុន មាន​ភាព​សមគួរ​បន្ថែ​ម​ទៀត ហើយ​មាន​ទាំង​សន្តិសុខ​ជាជាងរ​ហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​។ គោលដៅ​សំខាន់​បំផុត​នៃ OneCoin គឺ​ការធ្វើ​សេចក្ដីសម្រេច ធ្វើការ​ទាក់ទង​រូបិយ​បណ្ណ​អន្តរជាតិ​កាន់តែ​ថោក និង​លឿន​ជាង​មុន​។​
​រហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​គឺជា​រូបិយវត្ថុ​ជាក់ស្ដែង​ដែល​ត្រូវបាន​បង្កើត​នៅលើ​គោលការណ៍រ​ហស្ស​លិខ​សាស្ត្រ​។ គោលដៅ​នៃ​រហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​គឺ​ការផ្ដល់​សន្តិសុខ​ចំពោះ​ការប្រើប្រាស់​ដោយ​មិន​ត្រូវបាន​អនុញ្ញាតិ​នៃ​ទិន្នន័យ​ដោះ​លេខ​កូដ​។ នៅក្នុង​ពាក្យ​ដែល​ងាយស្រួល​ស្ដាប់​ជាង​នេះ​គឺ​ការអាន រហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​ដោយ​អ្នកប្រើប្រាស់​ត្រូវតែមាន​អ្នកអាន​ដ៏​សំខាន់​ម្នាក់​។ នេះ​គឺ​បាន​បង្កើត​នូវ​ភាពប្រសើរ​ថែម​ឡើង​ផ្នែក​សន្តិសុខ​នៃ​រូបិយ​បណ្ណ​នេះ​។​
​បណ្ឌិត Ruja Ignatova ជា​រាជ​នី​នៃរ​ហស្ស​លិខ​សាស្ត្រ​ដែល​បង្កើតរ​ហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​សកល​។ ចក្ខុវិស័យ និង​ទស្សនៈ​របស់​លោកស្រី​បាន​ផ្លាស់ប្ដូរ​របៀប​នៃ​ការគិត​អំពី​កិច្ចការជំនួញ និង​ការវិនិយោគ​។​

OneCoin ផ្ដល់​នូវ​សេចក្ដីសង្ឃឹម​ដែល​គួរឱ្យ​ជឿជាក់​។ របៀប​បញ្ចូល​ថ្មី និង​សន្តិសុខ​ជាមួយនឹង​កម្រៃ​ជា​គុណប្រយោជន៍​។ រហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​បានក្លាយជា​ឧបករណ៍​វិនិយោគ​ដ៏​ទូលំ​ទូ​ឡាយ​។​

ស្វែង​យល់​បន្ថែម​ពី​ស្ត្រី​នៅ​ពី​ក្រោយ​វា​។​
​រាជ​នី​នៃ​រហស្ស​លិខ​សាស្ត្រ​

​លោកស្រី​បណ្ឌិត Ruja Ignatova ប្រសូត​នៅ​ប្រទេស​បុលហ្គារី​។ លោកស្រី​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​មកកាន់​ប្រទេស​អាល្លឺម៉ង់​នៅ​អាយុ ១០ ឆ្នាំ​។ អន្តរ​កម្មនេះ​មិនមែន​ងាយស្រួល​ឡើយ​ខណៈ​ដែល​លោកស្រី​សិក្សា​ភាសា​មួយ​ផ្សេងទៀត និង​សម្រ​មតាម​បរិស្ថាន​ថ្មី​។ លោកស្រី​បាន​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ និង​អភិវឌ្ឍ​គំនិត​ចា​សហគ្រិន​ប​ហា​ប​រិញ្ញា​ពី​សាកលវិទ្យាល័យ University of Hagen​ផ្នែក​សេដ្ឋកិច្ច​វិទ្យា និង​សាកលវិទ្យាល័យ University of Konstanz ផ្នែក​នីតិសាស្ត្រ​ព្រមទាំង​មហា​បរិញ្ញា​ផ្នែក​នីតិ​យុត្ថាធិការ​ពី​សាកលវិទ្យា​ល័យ Oxford University​។ លោកស្រី​បាន​បន្ត​ការសិក្សា​បណ្ដិត​ច្បាប់​ថែម​ទៀត​ផង​។​
​លោកស្រី​ធ្លាប់ជា​អគ្គនាយក CFO និង CEO នៃ​មូលនិធិ Asset Management Funds ដ៏​ធំ​នៃ​ប្រទេស​ប៊ុលហ្គារី និង​ជា​អគ្គនាយក CSIF ដែល​គ្រប់គ្រង​សាច់ប្រាក់​ដល់​ទៅ ២៥០ លាន​យូរ៉ូ​។ បន្ទាប់មក​លោក​ស្រី​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន McKinsey & Company ក្នុងនាម​ជា​ដៃគូ​សហការ និង​ធ្វើការ​ជាមួយ​អតិថិជន​មានដូចជា​ធនាគារ Raiffeisen Bank ធនាគារ Allianz ធនាគារ UniCredit និង​ធនាគារ Sberbank​។ នាង​បំពេញ​ការងា​រលើ​គម្រោង​នៃ​ហានិភ័យ​របស់​សាច់ប្រាក់​ងាយស្រួល ប្រតិបត្តិការ​គ្រប់គ្រង​ហានិភ័យ ការគ្រប់គ្រង​ទ្រព្យសកម្ម សមធម៌​ឯកជន និង​ធនាគារ​សាជីវកម្ម​។ ក្រោយមក​លោក​ស្រី​បាន​អភិវឌ្ឍ​ទស្សនៈវិស័យ​ព្រមទាំង​គំនិត​ក្នុង​ការបង្កើត Onecoin ហើយ​បាន​បង្កើត​ជា​ក្រុមហ៊ុ​ដែល​ផ្ដល់​ឱកាស​ទៅ​កាន់​វិ​យោគិន​ជាជាង​ការប្រើប្រាស់រ​ហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​គឺជា​រូបិយវត្ថុ​។​

​ក្នុង​ឆ្នាំ ២០១២ លោក​ស្រី​គេ​ហៅថា “​ស្រី​ធុរកិច្ច​ប្រចាំឆ្នាំ​” នៃ​ប្រទេស​ប៊ុលហ្គារី​។ ក្នុង​ឆ្នាំ ២០១៤ នោះ​ដែរ​លោកស្រី​ទទួលបាន​រង្វាន់​សម្រាប់​ការបង្កើត​អ្វីដែល​ថ្មី​ប្លែក​នោះ​គឺ OneCoin​។ រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ជំនាញការ និង​ប្រវត្តិរូប​ដ៏​ល្អ លោកស្រី​បាន​ក្លាយជា​អ្នកជំនាញ​នៃ​រហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​។ លោកស្រី​បាន​ចែករំលែក​ចំណេះដឹង​របស់​ខ្លួន​ជាមួយ​នឹង​មហាជន​ដោយ​បាន​តាក់តែង​សៀវភៅ​ស្ដីពីរ​ហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​។ សៀវភៅ​ទាំងនេះ​ត្រូវបាន​បកប្រែ​ជាច្រើន​ភាសា​ផ្សេងគ្នា​។​

​បណ្ឌិត Ruja Ignatova ទទួលបាន​ងារ​ជា “​រាជ​នី​នៃ​រហស្ស​លិខ​សាស្ត្រ​” ខណៈ​លោកស្រី​បាន​ក្លាយជា​អ្នកដឹកនាំរ​ហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​ដែល​មាន​ទស្សនៈ​ហួសវិស័យ និង​ជា​អ្នកជំនាញ​ឯកទេស​ម្នាក់​ក្នុង​ពិភពលោក​។ ចាប់តាំងពី​មាន​ការបង្កើត​និម្មិត​កម្មរ​ហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​ទូទាំង​សកលលោក OneCoin ក្នុង​ឆ្នាំ ២០១៥ មក បណ្ឌិត Ruja Ignatova លោកស្រី​ទទួលបាន​ការផ្សព្វផ្សាយ និង​ការ​តិះ​ទៀន​ជាច្រើន​។ OneCoin បាន​ក្លាយជារ​ហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​យ៉ាង​លឿន និង​ធំ​បំផុត​ក្នុង​សកលលោក​។ ក្រុមហ៊ុន​នេះ​មាន​ទីផ្សារ​មូលធនិក​យ៉ាង​ធំ​បំផុត​។​

​ទស្សនវិស័យ​ដ៏​ពិត​មួយ​

​ចក្ខុវិស័យ និង​គោលបំណង​របស់​លោកស្រី​គឺ​សម្របសម្រួល​ជំនួញ​ពីអ្វី​ដែល​មាន​រួច​ហើយ​នោះ​គឺ​រហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ និង​ធ្វើឱ្យ​វា​ក្លាយជា​គ្រឹះ​មួយ​ដើម្បី​ចាប់ផ្ដើម​ក្រុមហ៊ុន​ថ្មី​ដែល​គួរ​យក​ជា​គំរូ​។ លោកស្រី​បាន​ដើរ​លើ​មាគ៌ា​របស់ខ្លួន​ឆ្ពោះទៅ​កាន់​ភាព​កំពូល​នៃ​ធុរកិច្ច​គ្រប់គ្រង​ដោយ​មនុស្ស​ប្រុស​ជាមួយ​ជំនាញ បទពិសោធន៍ ចក្ខុវិស័យ និង​គំនិត​ប្រកប​ដោយ​សហគ្រិនភាព​។ លោកស្រី​បាន​កំណត់​ឡើងវិញ​នូវ​ការផ្ដល់​អំណាច​អានុភាព​ស្ត្រី​ក្នុង​ឧស្សាហកម្ម​នេះ និង​បាន​ផ្ដល់​នូវ​ទំនុកចិត្ត​ក្នុងការ​ជម្រុញ​ឱ្យ​ស្ត្រី​រីកចម្រើន​។​

​បណ្ឌិត Ruja Ignatova ទទួលបាន​ជោគជ័យ​ចំពោះរ​ហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ និង​រក​ឃើញ​ពី​របៀប​ដែល​ធ្វើឱ្យ​ប្រសើរ ព្រមទាំង​ការបញ្ចូល​ថ្មី​នៃ​បច្ចេកវិជ្ជា​នេះ​។ លោកស្រី​មាន​បំណង​ធ្វើ​ការកែតម្រូវ​បញ្ហា​ទាំងឡាយ និង​ផ្នែក​សន្តិសុខ​ជាមួយរ​ហស្ស​លិខ​សាស្ត្រ​។​លោកស្រី​បាន​បង្កើត​ប្រព័ន្ធ​ដើម្បី​ការពារ​ពី​ក្រុមចោរ​។​ដោយ​ចាប់ផ្ដើម​ត្រឹម​ប្រាក់​តែ​មួយ​សេន​ឡើង និង​បាន​ធ្វើឱ្យមាន​ការផ្លាស់ប្ដូ​រ​ដោយ​ទទួលបាន​ការស្វាគមន៍​ពី​មនុស្ស​ផងទាំងពួង​ជុំវិញ​ពិភពលោក​
​បច្ចុប្បន្ននេះ OneCoin ជា​ចរន្ត​រូបិយ​បណ្ណ​ឌីជីថល​ថ្មី និង​ទំនើប​បំផុត​នៅលើ​ពិភពលោក​។ បណ្ឌិត Ruja Ignatova មាន​ជំនាញ​ពិត​បែប​វិសាមញ្ញ ទាំង​បទពិសោធន៍ និង​មហិច្ចតា​ដើម្បីដ​ល់​អ្នកគ្រប់គ្នា​មិនមែន​ត្រឹមតែ​យល់ដឹ​ង និង​រៀនសូត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការទាញយក​គុណប្រយោជន៍​ពី​ដុំ​មាស​អ៊ី​ន​ធើ​ណេត​ផងដែរ នោះ​គឺ​រហស្ស​លិខ​សាស្ត្រ​រូបិយវត្ថុ​។

​ដឹកនាំ​ដោយ​ឧទាហរណ៍​

​នៅពេល​ដែល​អ្នក​ផ្លាស់ប្ដូរ​ជីវិត​នរណាម្នាក់​ឱ្យ​ប្រសើរ​ឡើង ផលិតផល​របស់​អ្នក​មាន​តម្លៃ​! ពេលណា​ដែល​ខ្ញុំ​គិត​អំពី​ក្ដី​ស្រមៃ និង​ទស្សនៈវិស័យ​ដ៏​ធំ ខ្ញុំ​គិត​ដល់​អ្នក​ដែល​មិន​ប្រើ​សេវា​ធនាគារ ហើយ​បន្ទាប់មក​ពាណិជ្ជករ និង​ឈ្មួញ​ដែល​ចង់ឱ្យ​អាជីវកម្ម​របស់​ខ្លួន​រីកចម្រើន​។​

​បណ្ឌិត Ruja Ignatova

​លោកស្រី​ធ្លាប់បាន​ជួយ​ដល់​ពិភព​ហិរញ្ញវត្ថុ​ដោយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផ្នែក​សន្តិសុខ និង​កាន់តែ​ងាយស្រួល​ថែម​ឡើង ក្នុងការ​ធ្វើ​ធុរកិច្ច​សកល​មិនឱ្យ​មាន​ហានិភ័យ​នៃ​អំពើ​លួច ឬ​ការប្រើប្រាស់​ដោយ​ពុំ​មាន​ការអនុញ្ញាតិ​។ លោកស្រី​មិន​ត្រឹមតែ​ធ្វើឱ្យ​មាន​ភាណ​ព​អស្ចារ្យ​ជាមួយ​នឹង​ជំនាញ​យ៉ាង​ប៉ិនប្រសព្វ​នៃ​ការបញ្ចូល​របៀប​ថ្មី និង​សហគ្រិនភាព​របស់លោក​ស្រី​តែ​ប៉​ណ្ណោះ​ទេ លោកស្រី​បាន​ធ្វើ​វា​ប្រកប​លក្ខណៈសម្បត្តិ​ដ៏​គួរឱ្យ​កោតសរសើរ​ព្រមទាំង​ជំរុញ​ធ្វើឱ្យ​ការរស់នៅ​របស់​មនុស្ស​ទាំងអស់​ក្នុង​ពិភពលោក​កាន់តែ​ប្រសើរ​។ បណ្ឌិត Ruja Ignatova បាន​ដល់​មនុស្ស​រាប់លាន​នាក់​ដើម្បី​ធ្វើការ​ប្រកបដោយ​ភាព​ជោគជ័យ​នា​ពេលអនាគត​។ លោកស្រី​បម្រើការ​ក្នុងឋានៈ​ជា​ការចង់ឱ្យ​យល់ដឹង​នូវ​ហេតុផល​នៃ​មនុស្ស​ជាច្រើន​ដែល​ចង់​រក​ឃើញ​ច្រក​ចេញ​ក្នុង​ភាព​ប្រកួតប្រជែង​សព្វថ្ងៃនេះ​។ អ្នក​អាច​រៀនសូត្រ​អំពី​ចក្ខុវិស័យ ការ​ជម្រុញ​ឱ្យ​មាន​ភាពប្រសើរ​ឡើង និង​គោលបំណង​ដើម្បី​សម្រេចបាន​ជោគជ័យ ឆ្ពោះ​សម្រេច​បំណងប្រាថ្នា​របស់​អ្នក​ផងដែរ​។​

​បណ្ឌិត Ruja Ignatova បាន​ក្លាយជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​សកលលោក​នាបច្ចុប្បន្ន​។ លោកស្រី​ជា​អ្នក​ជម្រុល​ចិត្ត​សម្រាប់​មនុស្ស​ជាច្រើន​ខណៈ​លោកស្រី​បង្រៀន​យើង​ទាំងអស់គ្នា​ឱ្យ​សម្រេចបាន​គោលដៅ បំពេញ​ការងារ​ដ៏​ស្វិតស្វាញ សុបិន​បន្ថែម និង​សម្រេចបាន​ជោគជ័យ​ដ៏​ខ្ពង់ខ្ពស់​៕​

Entertainment

​ទៅ​លេង​មាត់សមុទ្រ​ជាមួយនឹង​ឧបករណ៍​សំភារៈ​ទាំងនេះ

សំភារៈ​លំហែកាយ

សំភារៈ​លំហែកាយ

​រៀបចំ​ខ្លួន​ទៅ​លេង​មាត់សមុទ្រ​ជាមួយនឹង​ឧបករណ៍​សំភារៈ​ទាំងនេះ ដែល ធ្វើអោយ​ដំណើរ​កំសាន្តរ​បស់​អ្នក​កាន់តែ​រីករាយ​និង​មាន​ភាពងាយស្រួល​។


​អស់​បញ្ហា​ជាមួយ
​សំបក​ទូរស័ព្ទ​មិន​ជ្រាប​ទឹក​ម៉ាក ECOXPRO

​សំបក​ទូរ​សព្ទ័​ដ៏​រឹងមាំ​មួយ​នេះ​មាន​មុខងារ​មិន​ត្រឹមតែ​ជា​សំបក​ទូរស័ព្ទ​ធម្មតា​នេះ​ទេ ប៉ុន្តែ​វា​ក៏ ជា​ប៉ាស​បំពង​សម្លេង​ដែល​មិន​ជ្រាប​ទឹកបាន​ទៀតផង​។ លើសពីនេះទៅទៀត សំបក​ទូរស័ព្ទ​ដ៏ នេះ​មាន​ថត​សម្រាប់​កាត​សំខាន់ៗ ដូចជា​កាត​ឥណទាន ឬ ប័ណ្ឌបើកបរ​របស់អ្នក បាន​យ៉ាង​ងាយស្រួល​ផងដែរ​។ ជាពិសេស ECOXPRO ក៏​នៅ​មាន​អត្ថប្រយោជន៍ ជាច្រើន​ទៀត​នៅពេល​ដែល​អ្នក​យក​វា​ទៅ​ជា​មួយ​តាម​ខ្លួន​នៅ​ពេល​ទៅលេង​ទឹកសមុទ្រ ឬ ងូតទឹក​ជាមួយ​ទូរស័ព្ទ​របស់​អ្នក​យ៉ាង​រំភើយ​ស្របពេល​ដែល​សំបក​ទូរស័ព្ទ​នេះ​អណ្តែត​លើទឹក​ក្បែរ​អ្នក​ដោយ​មិន​ជ្រាប​ទឹក​សូម្បីតែ​មួយ​ដំណក់​ផងដែរ​។​


​អស់​កង្វល់​ជា​មួយ​
​កន្ត្រក CGear

​នេះ​គឺជា​របស់​ក្នុង​ក្តី​សុ​បិនសម្រាប់​អ្នក​ដែល​ចូលចិត្ត​ទៅ​ស្រស់​ស្រង់​បរិយាកាស​បរិសុទ្ធ នៅឯ​ឆ្នេរសមុទ្រ​…
​តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​?
​វា​គឺជា​កន្ត្រក​ដាក់​ឥ​វ៉ាន់​សម្រាប់​ពេល​ទៅ​លេង​សមុទ្រ​! តើ​អ្នក​ធុញ ទ្រាន់​នឹង​ដីខ្សាច់​ចូល​ពាស ពេញ​លើ ទូរស័ព្ទ​ដែល​វា​នឹង​អាច​ធ្វើឱ្យ​ខូច ឬ​ប្រឡាក់ប្រឡូស​អាហារ​ថ្ងៃ​ត្រង់​ដែល​អ្នក​ខំ ត្រៀម ទុក ធូលី​ខ្សាច់​ហុយ​ហើរ​ពេញ​ឡាន​របស់​អ្នក ឬ​ក៏​នៅ​ពេល មក​ដល់​គេហដ្ឋាន​វិញ ហើយ​ឃើញ​ធូលី​ខ្សាច់​នៅ​ពាសពេញ​ក្នុងផ្ទះ​ជាទី ស្រលាញ់​របស់​អ្នក​ដែរ​ហើយ​មែន​ទេ​? អ្នកនឹង​អស់​ក្តីបារម្ភ​ចំពោះ​បញ្ហា​ទាំងអស់​នេះ​ទៀតហើយ ជាមួយ​នឹង​ខ្សែ​យួរ​ដ៏​រឹង មាំ ស្រួល​ដាក់​ភេសជ្ជៈ ដូចជា ទឹកក្រូច ឬ​ស្រា​បៀរ​បាន​ច្រើន អ្នកនឹង​អស់​កង្វល់ ដោយឡែក​ផ្តល់នូវ​អារម្មណ៍​យ៉ាង​ស្រណុក​សុខ​ស្រួល​ជាមួយនឹង​បរិយាកាស​បរិសុទ្ធ​នៅឯ​ឆ្នេរសមុទ្រ​ជាមួយនឹង​ភាព​រីករាយ និង​ភាព​ស្រលះ​ក្នុង​ហទ័យ​យ៉ាង​ពិសេស​ជាមិនខាន​។

​កាន់តែ​ស្រស់ស្រាយ​
​ជាមួយនឹង​ដប​ទឹក​ម៉ាក S’well

​ទាំង​មាន​កំលាំង​គ្រប់គ្រាន់ ទាំង​ធ្វើអោយ​អ្នក​មើល​ទៅ​កាន់​លេចធ្លោ នឹង​អាច​ចែករំលែក​ជា មួយ​អ្នកដទៃ​ជាមួយនឹង​ដប​ទឹក​ម៉ាក S’well ។ ដប​ទឹក​ម៉ាក S’well នេះ​មាន​រូបរាង​ស្រស់​ស្អាត​ជាមួយនឹង​ពណ៌​ចិញ្ចាចចិញ្ចាំង​ដែល​រចនា​ដោយ​ដៃ​ហើយ​ជាពិសេស​ទៅទៀត នៅពេល​ដែល​អ្នកទិញ​ដប​ទឹក S’well នេះហើយ ចំនួន​ទឹកប្រាក់ មួយចំណែក​ដែល​អ្នក​បាន​ជាវ​ត្រូវបាន​យក​ទៅ​ធ្វើ​ជា​ជំនួយ​ជា​ទឹកស្អាត និង អនាម័យ​នៅឯ​ទ្វីប​អាហ្វ្រិក​។ ជាងនេះទៅទៀត ប្រសិនបើ​នៅ​មិន​គាប់ ចិត្ត​អ្នក​នៅ​ឡើយ ទេនោះ ដប់​ទឹក S’well នៅ​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត គឺថា វា​អាច​រក្សា សីតុណ្ហភាព​ភេសជ្ជៈ​របស់​អ្នក​បាន​រហូត​ដល់​ទៅ ២៤​ម៉ោង​ឯណោះ​។

​វ៉ែនតា​ងូតទឹក​ដ៏​ទំនើប
​ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P

​វ៉ែនតា​ងូតទឹក​ដ៏​ទំនើប​មួយ​នេះ​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​វីដេអូ​កំរិត HD ភ្លឺ​ច្បាស់ ទាំង​រូបភាព​និង​សម្លេង​។ វ៉ែនតា​នេះ មិន​ត្រឹមតែ​អាច​ថត​វីដេអូ​បាន​តែ​ប៉ុណ្ណោះ​នោះ​ទេ តែ​ក៏​អាច​ថតរូប​ធម្មតា​បាន​ផងដែរ អ្នក​អាច​ថតរូប​ជា​លក្ខណៈ​បណ្តាក់​ក៏បាន ហើយ​វ៉ែនតា មួយ​នេះ​ក៏​អាច​ថត​បាន​យ៉ាងជ្រៅ រហូតដល់ ៤០ ម៉ែត្រ​ឯណោះ​។ ដូចនេះ តើ​ចាំ​អង្កាល់​ទៀត ចូរ​ថតរូប​ក្នុង​ទឹក​ជាមួយនឹង​វ៉ែនតា​ងូតទឹក ម៉ាក Liquid Image ប្រភេទ 305 Hydra Series HD 720P ពិតជា​មិន​ធ្វើអោយ​លោកអ្នក​ខក​បំណង​ឡើយ​។


​អស់​ថ្ម​តើ​មែន​ទេ​!?
​ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka ជួយ​បាន​

​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​សៅហ្មង​នៅពេលដែល​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ជិត​អស់​ដែរ​ឬទេ​? ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka​គឺជា​ជម្រើស​ដ៏​ល្អ ដែល​ឧបករណ៍​ដ៏​ស្រស់ស្អាត​នេះ​មាន រូបរាង​តូច​ស្តើង និង មាន​ប្រព័ន្ធ​ទទួល​ថាមពល​តាមរយៈ​ពន្លឺព្រះអាទិត្យ​ផងដែរ ដែល​ប្រដាប់ សាក​ថ្ម​ចល័ត​នឹង​ធ្វើអោយ​ទូរស័ព្ទ​របស់​អ្នកទទួល​ថាមពល​បាន​ពេញ​ត្រឹម​តែ​រយៈពេល ២​ម៉ោង​តែ​ប៉ុណ្ណោះ​។ គន្លឹះ​ដើម្បី​ក្នុងកា​រសាក​ឧបករណ៍​សាក​ថ្ម​ចល័ត WakaWaka ដោយ​ពន្លឺ​ថ្ងៃ​នោះ​គឺ ត្រឹមតែ​តំរូវឱ្យ​អ្នក​ដាក់​ឧបករណ៍​នេះ​ដាក់​ហាលថ្ងៃ​នៅ​កន្លែង​ដែល​មាន​ពន្លឺ គ្រប់គ្រាន់​តែ​ប៉ុណ្ណោះ ឬក៏​សាក​ភ្លើង​តាម​លក្ខណៈ​ធម្មតា​តាមរយៈ USB មុនពេល ដែល​អ្នក​ចេញ​ដំណើរ ជា​ការ​ស្រេច​។ កាន់តែ​ល្អ​ជាង​នេះ​ទៀត​នោះ គឺថា ឧបករណ៍​មួយ​នាំ​មក​ជាមួយ​នឹង​ភ្លើង​សញ្ញា​ប្រកាសអាសន្ន សម្រាប់​អ្នក​នាពេល​ចាំបាច់​ណាមួយ ផងដែរ​។ ប៉ុន្តែ​អ្វី​កាន់តែ​ពិសេស​លើស​ពី​ប​ឧបករណ៍​សាក​ថ្ម​ចល័ត​ផ្សេង ដទៃ​ពី​នេះ​ទៅ ទៀត​នោះ​គឺថា ថវិការ​ដែល​អ្នក​ទិញ​ឧបរណ៍​នេះ​ហើយ មួយចំនួន​គឺ​ត្រូវបាន​យក ទៅ​ជួយ​ដល់​ទុរគតជន​នៅ​ឯ​ប្រទេស​ហ្វ៊ីលីពីន​ទៀតផង​។

Continue Reading

Entertainment

សម្រាប់​អាន​នៅ​ថ្ងៃ​វិស្សមកាល

តើ​មាន​អ្វី​ប្រសើរ​ជាង​គេ​នៅ​ថ្ងៃ​វិស្សមកាល​របស់​អ្នក ភេសជ្ជៈ​ដ៏​ត្រជាក់​ដែល​អ្នក​ចូលចិត្ដ ឬក៏​សៀវភៅអាន​ដែល​ល្អ​? ខាងក្រោម​នេះ​គឺជា

​តើ​មាន​អ្វី​ប្រសើរ​ជាង​គេ​នៅ​ថ្ងៃ​វិស្សមកាល​របស់​អ្នក ភេសជ្ជៈ​ដ៏​ត្រជាក់​ដែល​អ្នក​ចូលចិត្ដ ឬក៏​សៀវភៅអាន​ដែល​ល្អ​? ខាងក្រោម​នេះ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​យើង​ដើម្បី​អាន​នៅ​មាត់សមុទ្រ តំបន់ភ្នំ ឬ​កន្លែង​ណាមួយ​ដែល​អ្នកធ្វើដំណើរ​ទៅដល់​។ មាន​ខ្លឹមសារ​ខុសៗ​គ្នា​ក្នុងចំណោម​សៀវភៅ​ទាំងអស់នេះ​៖ ថា​តើ​អ្នក​កំពុងតែ​មាន​អារម្មណ៍​រីករាយ​ស្រស់​ស្រាយ តានតឹង រំភើប​ញាប់​ញ័រ ឬក៏​យ៉ាងណា​នោះទេ សៀវភៅ​រឿងនិទាន​សម្រាប់​កុមារ ឬ​សៀវភៅ​ធ្វើឱ្យ​អារម្មណ៍​អណ្ដែត​អណ្ដូង គឺ​និយាយ​ទាក់ទង​ទៅនឹង​ការរស់នៅ​ក្នុង​ពិភព​ដ៏​វឹកវរ​នេះ​។ ចូរ​អាន​បន្ដ​ដើម្បី​ដឹងថា​តើ​សៀវភៅ​មួយ​ណា​ដែល​ធ្វើឱ្យ​អ្នក​ចាប់​អារម្មណ៍​បំផុត អំឡុង​វិស្សមកាល​ដ៏​គួរ​ជាទី​រីករាយ​។


​សៀវភៅ​រឿង The Rumor
​ដោយ​អ្នកនិពន្ធ Elin Hilderbrand តើ​អ្នក​កំពុងតែ​ស្វែងរក​សៀវភៅ​ដើម្បី​អាន​នៅ​ឆ្នេរសមុទ្រ​ដើម្បី​បន្ធូរ​អារម្មណ៍​មែន​ទេ​? ប្រសិនបើ​អ្នក​ខកចិត្ដ​ដោយសារតែ​ខ្សែភាពយន្ដ​មិន​ល្អមើល សាកល្បង​អាន​សៀវភៅ​រឿង The Rumor ដែល​និយាយ​អំពី​មិត្ដភ័ក្ដិដ៏​ជិត​ស្និទ្ធិពី​រនា​ក់​គឺ Madeline និង Grace បន្ដ​ការ​ណាត់ជួប​ផ្ទួនៗ​នា​រដូវក្ដៅ​មួយ ដោយ​ពួកគេ​ទទួលទាន​ស្រា​ខកថេល​នា​ពេល​ព្រះអាទិត្យ​អស្ដង្គ​ត ប៉ុន្ដែ​មាន​ពាក្យ​ច​ចាម​អារាម​មួយ​លេចឡើង ហើយ​បាន​ផ្លាស់ប្ដូរ​អ្វីៗ​គ្រប់យ៉ាង​។ ពាក្យ​ច​ចាម​អារាម​នោះ​គឺ​អំពី​ដុំ​ព្រិល​និង​សំណួរ​គឺថា​… តើ​មិត្ដភាព​របស់​ពួកគេ​ស្ថិត​នៅ​ដដែល​ឬ​យ៉ាងណា​?


​សៀវភៅ​រឿង Girl on the Train
​ដោយ​អ្នកនិពន្ធ Paula Hawkins
​សៀវភៅ​រឿង Girl on the Train គឺជា​រឿង​ធ្វើឱ្យ​រំភើប​ញាប់​ញ័រ ដែល​នឹង​ធ្វើឱ្យ​អ្នក​ងឿងឆ្ងល់​អំពី​ជីវិត​របស់​អ្នកដទៃ​។ Rachel បាន​ហែល​ឆ្លង​នូវ​ការបាត់បង់​មួយ ហើយ​ពុះពារ​រកឃើញ​នូវ​សុភមង្គល​នៅក្នុង​ផ្ទះ​នា​ជាយក្រុង​មួយ ដែល​នាង​ឆ្លងកាត់​នៅ​ពេល​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើការ​វេលា​ព្រឹក​មួយ​។ នាង​មាន​ពេល​ប្រហែល​ត្រឹមតែ​មួយ​នាទី​ប៉ុណ្ណោះ ដើម្បី​សម្លឹងមើល​ក្រុមគ្រួសារ​ដែល​គួរឱ្យ​ស្រឡាញ់ មុនពេល​នាង​ជិះ​រថភ្លើង​ឆ្លងកាត់ ប៉ុន្ដែ​នាង​មាន​ក្ដី​រីករាយ​ជា​ពន់ពេក​។

​អ្វីមួយ​ផ្លាស់ប្ដូរ​គួរឱ្យកត់សម្គាល់ នៅពេលដែល Rachel ឃើញ​នូវ​ហេតុការណ៍​មួយ​ក្នុង​រយៈពេល​ដ៏​ខ្លី​ហើយ​ងឿងឆ្ងល់​ជាខ្លាំង ថា​តើ​នាង​គួរតែ​ប្រាប់​ប៉ូលីស​នូវ​អ្វី​ដែល​នាង​បានឃើញ​ឬ​យ៉ាងណា​។ លុះ​ក្រោយមក​នាង​មាន​អារម្មណ៍​ច្របូកច្របល់ ហើយ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុង​ការជួយ​សង្គ្រោះ​។

Girl on the Train ជា​រឿង​ធ្វើឱ្យ​រំភើប​ញាប់​ញ័រ ដែល​អ្នក​មិន​អាច​នឹង​អាន​រំលង​ឡើយ​។


​រឿង Room
​និពន្ធ​ដោយ Emma Donoghue
​បន្ទប់​គឺជា​កន្លែង​មួយ​សម្រាប់​រស់នៅ​ដ៏​សុខសាន្ដ​និង​គួរ​ជាទី​ស្រឡាញ់រ​បស់ Jack ប៉ុន្ដែ​ចំពោះ​ម្ដាយ​របស់​គាត់ វា​ជា​គុក​ទៅវិញ​ដែល​គាត់​បាន​ជាប់​ឃុំឃាំង​នៅ​ទីនោះ អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​ដោយសារ​ស្នាដៃ​របស់ Old Nick​។ ជាមួយនឹង​ការ​ជម្រុញ​ខ្លាំង​ពី​ម្ដាយ Ma ដើម្បីឱ្យ Nick រស់នៅ​បាន​ល្អ​ប្រសើរ​ជាង​មុន គាត់​រៀបចំ​គម្រោង​ដើម្បី​រត់​ចេញ​។ តើ​អ្នក​ម្ដាយ Ma បាន​គិត​អំពី​អ្វី​ដែល​បាន​កើតឡើង បន្ទាប់ពី​ពួកគេ​បាន​រត់គេចខ្លួន និង​អ្វី​ដែល​ពិភព​ដទៃទៀត​កំពុងតែ​ជួបប្រទះ​ដែរ​ឬទេ​?

Room គឺជា​សៀវភៅ​ដ៏​អស្ចារ្យ​ដែល​បរិយាយ​អំពី​ការភ័យខ្លាច ការតបត និង​ការជាប់​ចំណង​។ តើ​យើង​បាន​ធ្វើ​ការពណ៌នា​អំពី​រឿង​នេះ​ហើយ​ឬ​នៅ​?
​សៀវភៅ​នេះ​ត្រូវបាន​និទាន​ដោយ​ការយល់ឃើញ​របស់ Jack ដែល​មាន​អាយុ​៥​ឆ្នាំ​តែ​ប៉ុណ្ណោះ​។​


​សៀវភៅ​រឿង Where are you Bernadette
​និពន្ធ​ដោយ Maria Semple
Bernadette ជា​មនុស្ស​អង់អាច​ក្លាហាន ឥត​ចេះ​កោតញញើត និង​និយាយ​ឥត​សំចៃ​។ នាង​ជា​ស្ថាបត្យករ​ថ្មីថ្មោង និង​ជា​អ្នក​ម្ដាយ​/​មិត្ដភ័ក្ដិ​ដ៏​ល្អ​បំផុត​របស់ Bee ដែល​មាន​អាយុ​ដប់​ប្រាំ​ឆ្នាំ​។

​ពួកគេ​រស់នៅ​ទីក្រុង Seattle ហើយ​ពលរដ្ឋ​និង​បរិយាកាស​នៅ​ទីនោះ មាន​ច្រើន​លើសលុប​សម្រាប់ Bernadette ហើយ​ការ​ធ្វើការ​លើស​ម៉ោង​បាន​ក្លាយជា​រឿង​គួរឱ្យ​បារម្ភ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ Bernadette បាន​សន្យា​ជាមួយ​នឹង Bee ថា​នឹង​ទៅ​កម្សាន្ដ​នៅ​ទ្វីប​អង់​តា​ក់ទិច ប្រសិន​បើ​នាង​ទទួលបាន​និទ្ទេស “A” ចំពោះ​របាយការណ៍​របស់​នាង ជា​ការពិត Bee អាចធ្វើ​បាន ប៉ុន្ដែ Bernadette បាន​បាត់​ខ្លួន​។
Bee ស្វែងរក​អ្នក​ម្ដាយ​របស់​នាង ហើយ​បាន​ប្រឈមមុខ​ជាមួយ​នឹង​ពិភពលោក​ដែល​តម្រង់​មក​រក​នាង​៕

Continue Reading

Entertainment

តើ​អ្នកដឹង​ទេ​?

​មាន​តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ជាច្រើន​នៅលើ​ពិភពលោក ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​តារា​ចម្រៀង​ខ្លះ​បាន​និពន្ធ​ចម្រៀង​សម្រាប់​តារា

​មាន​តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ជាច្រើន​នៅលើ​ពិភពលោក ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​តារា​ចម្រៀង​ខ្លះ​បាន​និពន្ធ​ចម្រៀង​សម្រាប់​តារាចម្រៀង​ល្បី​ផ្សេងទៀត​ដែរ​ទេ​? មិនមែន​តារាចម្រៀង​ទាំងអស់​សុទ្ធតែ​ចេះ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​នោះទេ ប៉ុន្តែ​សម្រាប់​នាង Sia វិញ នាង​ជា​តារាចម្រៀង​ប្រកប​ដោយ​ទេព​កោ​ល​សល្យ​ដ៏​អស្ចារ្យ ហើយក៏​ជា​អ្នកនិពន្ធ​ចម្រៀង​ដ៏​ឆ្នើម​ម្នាក់​ផង​ដែរ​។ នាង​ជា​តារាចម្រៀង​ដែល​មានសំនៀង​ដ៏​ពិរោះ និង​មិន​ដែល​បង្ហាញមុខ​ឱ្យ​គេ​ឃើញ​ឡើយ​។ នាង​បាន​សរសេរ​បទ​ចម្រៀង​ល្បីៗ​ជាច្រើន​ឱ្យ​តារាចម្រៀង​ដទៃទៀត​ជាច្រើន​។ លោកអ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​មិន​ខាន​ជាមួយ​ឈ្មោះ​បទ​ចម្រៀង​ខាងក្រោម​ដែល​នាង Sia បាន​សរសេរ​ដែល​បទ​ទាំងនោះ​មាន​តាំង​ពី​បទ​ឈឺចាប់ បទ​ដែល​ត្រូវ​ប្រើ​សំឡេង​ខ្ពស់ និង​បទ​សប្បាយៗ​បែប​ទាក់ទាញ​ជាច្រើន​។


​បទ​ចម្រៀង​ល្បីៗ​ដែល​នាង Sia និពន្ធ​៖
​បទ “Expertease (Ready, Set, Go)” ច្រៀង​ដោយ Jennifer Lopez
​បទ “Opportunity” ច្រៀង​ដោយ Quvenzhané Wallis
​បទ “Diamonds” ច្រៀង​ដោយ Rihanna
​បទ “Making the Most of the Night” ច្រៀង​ដោយ Carly Rae Jepsen
​បទ “Chasing Shadows” ច្រៀង​ដោយ Shakira
​បទ “Get Over U” ច្រៀង​ដោយ Neon Hitch
​បទ “Blank Page” ច្រៀង​ដោយ Christina Aguilera
​បទ “Brightest Morning Star” ច្រៀង​ដោយ Britney Spears
​បទ “My Heart Is Open” ច្រៀង​ដោយ Maroon 5 និង Gwen Stefani
​បទ “Double Rainbow” ច្រៀង​ដោយ Katy Perry
​បទ “Kiss Me Once” ច្រៀង​ដោយ Kylie Minogue
​បទ “Battlefield” ច្រៀង​ដោយ Lea Michele
​បទ “Boy Problems” ច្រៀង​ដោយ Carly Rae Jepsen
​បទ “Perfume” ច្រៀង​ដោយ Britney Spears
​បទ “Pretty Hurts” ច្រៀង​ដោយ Beyoncé
​បទ​ចម្រៀង​ជាច្រើន​ទៀត​ដែល​និពន្ធ​ដោយ​នាង Sia៖
​បទ “Godzillionaire” ច្រៀង​ដោយ Brooke Candy
​បទ “Guitars and Microphones” ច្រៀង​ដោយ Kate Pierson
​បទ “We Are One (Ole Ola)” ច្រៀង​ដោយ Pitbull, Jennifer Lopez និង Claudia Leitte
​បទ “Pop Rock” ច្រៀង​ដោយ Brooke Candy
​បទ “Matrix” ច្រៀង​ដោយ Kate Pierson
​បទ “Acid Rain” ច្រៀង​ដោយ Alexis Jordan
​បទ “Any Day Now” ច្រៀង​ដោយ Cheyenne Jackson
​បទ “I Will Get Over You” ច្រៀង​ដោយ Prischilla Ahn
​បទ “These Hands I Hold” ច្រៀង​ដោយ Bo Bruce
​បទ “Gentlemen” ច្រៀង​ដោយ Jessica Sanchez
​បទ “Crush Me With Your Love” ច្រៀង​ដោយ Kate Pierson
​បទ “Bound to You” ច្រៀង​ដោយ Christina Aguilera
​បទ “God Made You Beautiful” ច្រៀង​ដោយ Beyoncé
​បទ “She’s Pretty, She Lies” ច្រៀង​ដោយ Cheyenne Jackson
​បទ “Freeze You Out” ច្រៀង​ដោយ Marina Kaye
​បទ “Rise Up” ច្រៀង​ដោយ Beyoncé
​បទ “Knock You Out” ច្រៀង​ដោយ Bingo Players


​បទ “Don’t Look at Me” ច្រៀង​ដោយ Cheyenne Jackson
​បទ “Kill, F—k, Marry” ច្រៀង​ដោយ Nikki Williams
​បទ “Rock Bottom” ច្រៀង​ដោយ Marco Mengoni
​បទ “Unite” ច្រៀង​ដោយ Jessie J
​បទ “Bottoms Up” ច្រៀង​ដោយ Kate Pierson
​បទ “Stronger Than Ever” ច្រៀង​ដោយ Christina Aguilera
​បទ “You’re Mine” ច្រៀង​ដោយ Lea Michele
​បទ “Opulence” ច្រៀង​ដោយ Brooke Candy
​បទ “Mister Sister” ច្រៀង​ដោយ Kate Pierson
​បទ “Break the Walls” ច្រៀង​ដោយ Fitz and the Tantrums
​បទ “Strange Birds” ច្រៀង​ដោយ Birdy
​បទ “Radioactive” ច្រៀង​ដោយ Rita Ora
​បទ “Round Your Little Finger” ច្រៀង​ដោយ Katharine McPhee
​បទ “Tears Fall” ច្រៀង​ដោយ Jacquie Lee
​បទ “Breathe” ច្រៀង​ដោយ Jessie J
​បទ “Firecracker” ច្រៀង​ដោយ Cheryl
​បទ “You Don’t Know” ច្រៀង​ដោយ Will Young
​បទ “The Game” ច្រៀង​ដោយ Kelly Rowland
​បទ “You Lost Me” ច្រៀង​ដោយ Christina Aguilera
​បទ “Bring Your Arms” ច្រៀង​ដោយ Kate Pierson
​បទ “Let Me Love You (Until You Learn to Love Yourself)” ច្រៀង​ដោយ Ne-Yo
​បទ “All I Need” ច្រៀង​ដោយ Christina Aguilera
​បទ “Green Card” ច្រៀង​ដោយ Oh Land
​បទ “Standing on the Sun” ច្រៀង​ដោយ Beyoncé


​បទ “Invincible” ច្រៀង​ដោយ Kelly Clarkson
​បទ “Loved Me Back to Life” ច្រៀង​ដោយ Celine Dion
​បទ “Utopia” ច្រៀង​ដោយ Belinda
​បទ “Time Wave Zero” ច្រៀង​ដោយ Kate Pierson
​បទ “Flashlight” ច្រៀង​ដោយ Jessie J
​បទ “Cannonball” ច្រៀង​ដោយ Lea Michele
​បទ “Who Am I?” ច្រៀង​ដោយ Jamie Foxx, Cameron Diaz និង Quvenzhané Wallis
​បទ “I Am” ច្រៀង​ដោយ Christina Aguilera
​បទ “If You Say So” ច្រៀង​ដោយ Lea Michele
​បទ “Let Your Tears Fall” ច្រៀង​ដោយ Kelly Clarkson
​បទ “I Am Me” ច្រៀង​ដោយ Willow
​បទ “The City’s Yours” ច្រៀង​ដោយ Jamie Foxx និង Quvenzhané Wallis
​បទ “Try Everything” ច្រៀង​ដោយ Shakira
​បទ “Passenger” ច្រៀង​ដោយ Britney Spears
​បទ “Pulls You Under” ច្រៀង​ដោយ Kate Pierson
​បទ “Sexercise” ច្រៀង​ដោយ Kylie Minogue
​បទ “Throw Down the Roses” ច្រៀង​ដោយ Kate Pierson​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.