Connect with us

Health & Fitness

ដំណើរ​ជា​សះស្បើយ​ដោយ​ឯកឯង​

ក្នុងនាម​ជា​ស្ត្រី​ម្នាក់​គឺជា​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​មួយ​។ ស្ត្រី​បាន​ដឹកនាំ​ជីវិត​ជាច្រើន​ប៉ុន្តែ​នៅតែ​អាច​រក្សាបាន​នូវ​សុខភាព​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​បាន​យ៉ាង​ល្អ​។

ក្នុងនាម​ជា​ស្ត្រី​ម្នាក់​គឺជា​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​មួយ​។ ស្ត្រី​បាន​ដឹកនាំ​ជីវិត​ជាច្រើន​ប៉ុន្តែ​នៅតែ​អាច​រក្សាបាន​នូវ​សុខភាព​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​បាន​យ៉ាង​ល្អ​។

ការកើតឡើង​នៃ​អា​ការៈស្ត្រេស​ក្នុង​ពេលបច្ចុប្បន្ន​នេះ​ពិតជា​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​ខ្លាំង​មែនទែន​។ ជាមួយនឹង​ទំនួល​ខុស​ត្រូវ​ជាច្រើន​រាប់មិនអស់ ការ​ដែល​អ្នក​មិន​បាន​ថែរក្សា​សុខភាព​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​របស់​អ្នក​ឱ្យ​បានល្អ​នោះទេ វា​នឹង​ផ្ដល់នូវ​ទុក្ខទោស​ដល់​អ្នក​ជាក់​ជាមិនខាន​។​

​សុខភាព​របស់​ស្ត្រី​រង​ឥទ្ធិពល​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​នាង​។ ក្នុង​ការ​ដែល​ទទួលបាន​ជីវិត​មួយ​ដែល​ប្រកបដោយ​សុខភាព​ល្អ និង​មាន​ភាពសប្បាយ​រីករាយ នាង​គឺ​ចាំបាច់​ត្រូវតែ​ស្វែងយល់​អំពី​តម្រូវការ​នៃ​ចិត្ត និង​រាងកាយ​របស់​នាង​ខណៈ​ដែល​ប្រឹង​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ជុំវិញ​ខ្លួន​នាង​។ បច្ចុប្បន្ននេះ​ការ​ដែល​ទទួល​ទាន​ថ្នាំ​បំបាត់​ការឈឺចាប់​មួយ​គ្រាប់​ពិតជា​មិន​អាច​ជួយ​អ្វី​បាន​ទាល់តែ​សោះ​ដល់​សុខភាព​របស់​ស្ត្រី​។​

ដំណើរ​ជា​សះស្បើយ​ដោយ​ឯកឯង​? ជា​ការពិត ឬ​គ្រាន់តែ​ជាការ​ភូតកុហក​?

​មនុស្ស​ជាច្រើន​ជឿជាក់​លើ​ដំណើរ​ជាសះស្បើយ​ដោយ​ខ្លួនឯង​ដែល​ក្នុងនោះ​មានដូចជា​ការព្យាបាល​ដោយ​ចិត្ត ការ​តាំងសមាធិ ការគិត​អ្វីដែល​ល្អៗ ឬអ្វី​ដែល​ពួកគេ​បាន​អាន ឬ​ធ្លាប់បាន​ឮ​។ អ្នកខ្លះ​ពឹងផ្អែក​ទៅលើ​ដំណើរ​ជា​សះ​ដោយ​ខ្លួនឯង​ទាំងស្រុង ដោយ​មិន​បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សោះឡើយ​។ ខណៈ​ដែល​ការដឹងឮ​ពី​ការព្យាបាល​ដោយ​ខ្លួនឯង​កាន់តែ​រីក​សាយភាយ​ខ្លាំង​ឡើង ស្ត្រី​ជា​ច្រើន​បានជ្រើសរើស​វិធី​មួយ​នេះ​ក្នុង​ការព្យាបាល​។ ប៉ុន្តែ​តើ​វា​ពិតជា​ជួយ​ពួកគេ​បាន​ដែរ​ឬ​យ៉ាងណា​?

​វា​ជា​ការពិត​ដែល​ថា​រូប​កាយ​របស់​យើងទាំងអស់គ្នា​ពិតជា​មាន​សមត្ថភាព​ក្នុងការ​ជា​សះ​ដោយ​ខ្លួនឯង​បាន​មែន​។ វា​ក៏​បាន​បង្ហាញ​ដោយ​វិទ្យាសាស្ត្រ​ដែរ​ថា​ខ្លួនប្រាណ​របស់​មនុស្ស​មាន​ភ្នាក់ងារ​ព្យាបាល​ដោយ​ខ្លួនឯង​ដែល​អាច​ប្រឆាំង​ជាមួយនឹង​កោសិកា​មហារីក ភ្នាក់ងារ​បង្ក​រោគ និង​ជំងឺ​ជាច្រើន​ផ្សេង​ទៀត​ខណៈ​ដែល​ជួសជុល​ប្រូតេអ៊ីន​ដែល​ខូច ហើយ​ថែមទាំង​ប្រឆាំង​ជាមួយ​នឹង​ភាព​ចាស់​ជាង​វ័យ​ថែមទៀត​ផង​។​

​គេ​អាច​គិត​ថា​នៅពេលដែល​ខ្លួនប្រាណ​អាចជា​សះ​ដោយ​ឯកឯង​បាន ការ​ដែល​ទទួល​ទាន​ថ្នាំ ដូចដែល​យើង​ធ្លាប់បាន​ធ្វើ​កន្លងមក គឺ​គ្រប់គ្រាន់​ហើយ ខណៈ​ដែល​រាងកាយ​របស់​យើង​នឹង​ព្យាបាល​អ្វី​ដែល​នៅ​សេសសល់​។ វា​មិន​ពិត​ទាល់តែសោះ​! ដំណើរ​ជា​សះ​ដោយ​ឯកឯង​ដែល​ស្ថិត​ក្នុង​ខ្លួន​មនុស្ស​អាច​ដើរតួនាទី​យ៉ាង​ពេញលេញ​នៅពេល​ដែល​ប្រព័ន្ធ​ប្រសាទ​ស្ថិត​ក្នុង​ការ​សម្រាក​។ ប្រព័ន្ធ​ប្រសាទ​ស្វយ័ត​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ចំបងៗ​ចំនួន ២ ៖

•​ ​ប្រព័ន្ធ​ប្រសាទ​អារម្មណ៍​– បង្កើត​ការឆ្លើយតប​ដ៏​ធុញទ្រាន់ “​ប្រយុទ្ធ ឬ​ធ្វើ​ដំណើរ​ទៅមុខ​”
•​ ​ប្រព័ន្ធ​ប្រសាទ​ស្វយ័ត​– បង្កើត​ការ​សម្រាក “​សម្រាក និង​រំលាយ​អាហារ​”

​មានន័យថា​អា​ការធុញទ្រាន់​ដើរតួ​យ៉ាង​សំខាន់​ក្នុង​សុខភាព​របស់​យើង​។ មិនថាតែ​ភាព​ឯកា សម្ពាធ​ការងារ ឬ​ការ​ដែល​ត្រូវបាន​ខ្លា​ដេញតាម ប្រព័ន្ធ​ប្រសាទ​របស់​អ្នកនឹង​ស៊ើបរក​សញ្ញាណ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​។ ប្រព័ន្ធ​ប្រសាទ​របស់​យើង​តែងតែ​ប្រាប់​យើង​ថា​តើ​យើង​នឹង “​ប្រយុទ្ធ ឬ​ធ្វើ​ដំណើរ​ទៅមុខ​”​។ វា​ពិតជា​ពិបាក​ខ្លាំងណាស់​ក្នុងការ​សម្រាក​ខណៈ​ដែល​វា​ជា​ការរារាំង​ដល់​ការ​ជាសះស្បើយ​ត្រឡប់មកវិញ​។ មនុស្ស​ជាច្រើន ជា​ពិសេស​ស្ត្រី ធ្លាប់​ឈឺ​ខ្នង ឬ ក ឬ​បញ្ហា​ក្រពះ ពោះវៀន​ខណៈ​ដែល​អ្នក​កំពុងតែ​មាន​អា​ការធុញទ្រាន់​ខ្លាំង​។ វា​បង្ហាញ​ថា​ថ្នាំ​តែមួយ​មុខ​ពិតជា​មិន​អាច​ជួយ​អ្នក​បាន​ឡើយ​។ ការ​ដែល​ព្យាបាល​ពី​ខាងក្នុង​មកវិញ​គឺ​ពិត​ជា​សំខាន់​ខ្លាំងណាស់​។ ចំនុច​នេះ​បាន​បង្ហាញ​ឱ្យ​យើង​ដឹង​ថា​ការព្យាបាល​ដោយ​ខ្លួនឯង និង​ការប្រើប្រាស់​ថ្នាំ​គឺ​ពិត​ជា​ចាំបាច់​សម្រាប់​ការព្យាបាល​។ ខណៈ​ដែល​ការព្យាបាល​ដោយ​ខ្លួន​ដែល​ក្នុងនោះ​មាន​ដូចជា​ការធ្វើ​សមាធិ ការហាត់​យោ​ហ្គា ឬ​ការព្យាបាល​ក្នុង​ទម្រង់​ណា​ក៏​ដោយ​សុទ្ធតែ​អាច​កម្ចាត់​ស្ត្រេ​ស​ចេញពី​អ្នក​បាន​ដូចគ្នា ការ​ដែល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ​ដើម្បី​ស្វែងរក​ឱ្យ​ឃើញ​ថា​តើ​អ្នក​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ដែរ​ឬទេ​។ មនុស្ស​ស្រី​ប្រឈមមុខ​ជាមួយ​នឹង​ការប្រែប្រួល​រូបរាង​កាយ​ជា​ច្រើន​ក្នុង​ជីវិត​របស់​នាង ហើយ​ការ​ដែល​ធ្វើការ​ពិនិត្យ​សុខភាព​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ​ដូច្នេះ​យើង​អាច​កម្ចាត់​រាល់​បញ្ហា​ដែល​កើតមានឡើង​បាន​ទាន់ពេលវេលា​។​

​ការពិនិត្យ​សុខភាព​

​អ្នក​គួរតែ​ចំណាយ​ពេល​ខ្លះ​ក្នុង​ការកាត់បន្ថយ​ស្ត្រេ​ស​ដើម្បី​ថែរក្សា​សុខភាព​ខួរក្បាល និង​សុខភាព​ផ្លូវចិត្ត​ខណៈ​ដែល​ទទួល​បាន​ការ​ពិនិត្យ​សុខភាព​ពី​គ្រូពេទ្យ​ជំនាញ​ដើម្បី​តាមដាន​ពី​សុខភាព​ផ្លូវកាយ​របស់​អ្នក និង​ដើម្បី​ទប់ស្កាត់​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេងៗ​។ ការពិនិត្យ​សុខភាព​ជា​ទៀងទាត់​ជួយ​អ្នក​ឱ្យ​ស្វែងរក​ឃើញ​នូវ​រោគសញ្ញា​ដំបូង​នៃ​ជំងឺ​ដែល​ក្នុងនោះ​មានដូចជា​ជំងឺមហារីក ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​ជំងឺ​ជាច្រើន​ផ្សេង​ទៀត​។ ការ​ដែល​យើង​ស្វែង​យល់​កាន់តែ​ច្រើន​អំពី​រាងកាយ​របស់​យើង និង​ពិនិត្យ​សុខភាព​បាន​ទៀងទាត់ ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការថែរក្សា​សុខភាព​របស់​យើង​។​
​ខាងក្រោម​នេះ​ជា​ការពិនិត្យ​សុខភាព​ដែល​ស្ត្រី​តែងតែ​ធ្វើ​នៅ​អាយុ ២០​ឆ្នាំ​ប្លាយ អាយុ ៣០​ឆ្នាំ​ប្លាយ អាយុ ៤០​ឆ្នាំ​ប្លាយ​៖

​អាយុ ២០ ឆ្នាំ​ប្លាយ​

•​ ​ពិនិត្យ​សុខភាព​រាងកាយ​ទាំងមូល​– យ៉ាងហោច​ណាស់​ម្ដង​ក្នុង​រយៈពេល ៣ ឆ្នាំ ពួកគេ​នឹង​ពិនិត្យ​អំពី​មុខងារ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ីដ កូ​ឡេ​ស្តេ​រ៉ូល កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម មុខងារ​នៃ​តម្រង​នោម និង​មហារីក​។​
•​ ​តេស្ត Pap – សម្រាប់​អ្នក​ដែល​សកម្ម​ក្នុងការ​រួមភេទ វា​ទាមទារ​ពិនិត្យ​ឱ្យបាន​មួយ​ឆ្នាំ​ម្ដង​ដើម្បី​រក​ឃើញ​ថា​តើ​អ្នក​មាន​ជំងឺ​មហារីក​ស្បូន​ឬ​អត់​។​
•​ ​តេស្ត STD– អ្នក​គួរ​ធ្វើតេស្ត​នេះ​ជា​រៀងរាល់ឆ្នាំ​ប្រសិនបើ​អ្នក​សកម្ម​ក្នុង​រឿង​រួមភេទ ហើយ​អ្នក​អាច​ធ្វើ​តេស្ត​ម្ដង​ក្នុង​រយៈពេល ៦ ខែ​ប្រសិនបើ​ការ​ធ្វើ​តេស្ត​របស់​អ្នក​ពីមុន​មក​លទ្ធផល​គឺ​វិជ្ជមាន​។​

​អាយុ ៣០ ឆ្នាំ​ប្លាយ​

•​ ​តេស្ត Pap – ប្រសិនបើ​អ្នក​ទទួលបាន​លទ្ធផល​ធម្មតា​ពី​ការពិនិត្យ​ទាំង ៣ ខាងលើ អ្នក​គួរតែ​ធ្វើតេស្ត​នេះ​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង​។​
•​ ​តេស្ត HPV– ប្រសិនបើ​លទ្ធផល​ធម្មតា អ្នក​ត្រូវ​តែ​ធ្វើតេស្ត Pap ២ ឆ្នាំ​ម្ដង​
•​ ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​– ២ ឆ្នាំ​ធ្វើតេស្ត​ម្ដង​

​អាយុ ៤០​ឆ្នាំ​ប្លាយ

•​ ​ពិនិត្យ​រាងកាយ​ទាំងមូល​– ចាប់ផ្ដើម​ធ្វើ​តេស្ត​ជា​រៀងរាល់ឆ្នាំ​
•​ ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​– ចាប់ផ្ដើម​ធ្វើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​រៀងរាល់ឆ្នាំ​
•​ ​តេស្ត​កូ​ឡេ​ស្តេ​រ៉ូ​ល​– ធ្វើតេស្ត​ជា​រៀងរាល់ឆ្នាំ ជា​ពិសេស​ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម លើស​សម្ពាធ​ឈាម ប្រសិនបើ​អ្នក​ជក់បារី ឬ​មាន​អ្នក​កើត​ជំងឺ​បេះដូង​ក្នុង​គ្រួសារ​របស់​អ្នក​
•​ ​ពិនិត្យ​សុដន់ – ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​កើន​ឡើង​តាម​អាយុ​របស់​អ្នក ជា​ពិសេស​ក្រោយ​អាយុ ៥០ ឆ្នាំ​។ វា​ពិត​ជា​សំខាន់​ក្នុងការ​ធ្វើ​តេស្ត ១០ ឆ្នាំ​ម្ដង​
•​ ​ការពិនិត្យ​ឆ្លុះ​មើល​ផ្នែក​ខាងក្នុង​នៃ​ពោះវៀនធំ​– ពិនិត្យ​នៅ​ពេល​ដែល​អ្នក​មាន​អាយុ ៥០ ឆ្នាំ បន្ទាប់​មក​ពិនិត្យ​រាល់ ១០ ឆ្នាំ​ម្ដង​
​ស្ត្រី​ទទួលខុសត្រូវ​លើ​រឿងរ៉ាវ​ជាច្រើន ប៉ុន្តែ​ទំនួល​ខុស​ត្រូវ​សំខាន់​ជាង​គេ​បំផុត​មួយ​ដែល​ពួកគេ​មិន​យកចិត្តទុកដាក់​គឺ​ការថែរក្សា​សុខភាព​ផ្លូវកាយ និង​ចិត្ត​របស់​ពួកគេ​។ ខណៈ​ដែល​ដំណើរ​ជា​សះ​ដោយ​ឯកឯង​ជា​ផ្នែក​មួយ​នៃ​សុខភាព​ផ្លូវចិត្ត និង​រាងកាយ​ដើម្បី​ទទួល​បាន​ការ​សម្រាក​បន្ធូរ​អារម្មណ៍ ការ​ដែល​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ក៏​ល្អ​ដែរ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការពិនិត្យ និង​ធ្វើឱ្យ​មាន​សមភាព​នៃ​សុខភាព​ផ្លូវកាយ​របស់​អ្នក​។ ស្ត្រី​ជា​វី​នារី​មក​ក្លែងបន្លំ​ខ្លួន តែ​ទោះជា​យ៉ាងណា​វីរនារី​ក៏ត្រូវ​មើលថែ​ខ្លួន​ពួក​គេ​ដែរ​៕​

Health & Fitness

វី​ធឺ​សាស្ត្រ​ថែទាំ​សុខភាព​ភ្នែក​

វី​ធឺ​សាស្ត្រ​លើ​ក​កំពស់​ការយល់ដឹង​អំពី​ជំងឺភ្នែកឡើងបាយ​ពី​ធម្មជាតិ ហើយ​វិធី​ការពារ​មួយ

វី​ធឺ​សាស្ត្រ​លើ​ក​កំពស់​ការយល់ដឹង​អំពី​ជំងឺភ្នែកឡើងបាយ​ពី​ធម្មជាតិ ហើយ​វិធី​ការពារ​មួយចំនួន ដែល អ្នក​ត្រូវ​ដឹង ជា​ការចាំបាច់​ក្នុង​ការថែរក្សា​សុខភាព​កែវភ្នែក​របស់​អ្នក ក៏ដូចជា​ខ្លួន​អ្នក​ឱ្យ​នៅតែ​មាន សុខភាព​ល្អ​ជា​និរន្ត​ផងដែរ​។ ជំងឺ​ឡើងបាយ​ភ្នែក​ត្រូវបាន​គេ​ដឹងថា​ជា​ជម្ងឺ​មួយ​ដែល​អាច​ធ្វើអោយ មនុស្ស​យើង​ងងឹតភ្នែក​នៅ​ពាសពេញ​ពិភពលោក​! ប៉ុន្តែ​ជំងឺ​មួយ​នេះ​នៅ​អាច​ការពារ​បាន​។ ជំងឺ​ឡើង បាយ​ភ្នែក​គឺ​ធ្វើអោយ​កែវភ្នែក​ខាងក្នុង​របស់​អ្នក​ស្រអាប់ ហើយ​ប្រសិនបើ​អ្នក​មិន​បាន​ការពារ​ទុកជា មុន​ទេ ភ្នែក​របស់​អ្នក​អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​រហូតដល់​ថ្នាក់​វះកាត់​នៅ​ថ្ងៃ​ខាង​មុខ​ក៏​ថា​បាន​។​ ​

​នេះ​គឺជា​វី​ធី ៦​យ៉ាង​ដែល​អ្នក​អាច​ការពារ​កែវភ្នែក​របស់​អ្នក​៖

១.​ស្រស់​ស្រួប​អាហារ​ដែល​ជួយ​ការពារ​ភ្នែក​របស់​អ្នក​
​ថែរក្សា​សុខភាព​ភ្នែក​ជាមួយ​អាហារ​ខាង​ក្រោម​ដូច​ជា​៖
-​ការ៉ុត​
-​បន្លែ​បៃតង​ដូចជា ស្ពៃ​អេពី​ណា ស្ពៃ​ឃែល ឬ ស្ពៃ​ខូ​ឡា​ត​
-​ត្រីសូ​ម៉ុង ត្រីធូ​ណា ឬ ខ្លាញ់​ត្រី​
-​ស៊ុត ផ្លែ​ណាត់ សណ្តែកដី និង អាហារ​មាន​ប្រភព​ប្រូតេអ៊ីន​ច្រើន​ដែល​មិនមែន​ជា​សាច់
-​ក្រូច​និង​ផ្លែ​ឈើ​ដែល​មាន​សាច់​និង​ទឹក​ច្រើន

This is a close-up of vegetables and fruits.

​អ្នក​ប្រហែលជា​គិតថា សុខភាព​ល្អ​គឺ​ទាក់ទង​តែ​នឹង​ទម្ងន់ និង បេះដូង​តែប៉ុណ្ណោះ ប៉ុន្តែ​សារ ពាង្គ​កាយរ​បស់​មនុស្ស​សុទ្ធតែ​មាន​លក្ខណៈ​ប្រាស័យ​ទាក់ទង​គ្នា​ទាំងអស់​។ ប៉ុន្តែ​សម្រាប់ ការ​ស្រសស្រូប​អាហារ​ត្រឹមត្រូវ​គឺ​ធ្វើអោយ​យើង​សុខភាព​ល្អ​អាច​ការពារ​ជំងឺ​ទឹកនោម​ផ្អែម​បាន​ទៀតផង​។ ជំងឺ​ទឹកនោម​ផ្អែម​គឺជា​បញ្ហា​មួយ​ដែល​នាំ​អ្នក​មាន​អា​ការៈដែល​ធ្វើអោយ​អ្នក​មាន បញ្ហា​ងងឹតភ្នែក​បាន​ក្នុងអំឡុង​អាយុ​ពេញវ័យ​។ ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​ចំពោះ​អ្វី​ដែល​បរិភោគ ចូលទៅ​ក្នុង​ខ្លួន​ហើយ​ក៏​កុំ​ធ្វើអោយ​ខ្លួន​អ្នក​ប្រែក្លាយ​ជា​កន្លែង​ចាក់សម្រាម​សម្រាប់​ម្ហូបអាហារ​ផ្តេសផ្តាស​ដែល​មិនល្អ​ចំពោះ​ខ្លួន​អ្នក​ផងដែរ​។

Stop smoking now

២.​បញ្ឈប់​ការជក់បារី​
​ការជក់បារី​អាច​នាំ​អោយ​ភ្នែក​របស់​អ្នក​កើត​ជា​ជំងឹ​ឡើងបាយ​ភ្នែក​ហើយ​វា​ក៏​ធ្វើអោយប៉ះពាល់​ដល​
​ស​សៃ​ភ្នែក​របស់​អ្នក​ថែមទៀត​ផង​។ ការជក់បារី​គឺ​ពិតជា​មិនល្អ​ចំពោះ​សុខភាព​ហើយ​ជាពិសេស​គឺ​ខ្ជះ ខ្ជាយ ប្រាក់កាស​របស់​អ្នក​ថែមទៀត​ផង​។


៣.​ពាក់​វ៉ែនតា​ការពារ​កំដៅថ្ងៃ​
​សាកល្បង​យក​ពេល​អាន​អក្សរ​នៅ​លើ​ដង​វ៉ែន​តាខ្មៅ ដោយ​ជ្រើស​យក​វ៉ែនតា ដែល​ការពារ ភ្នែក​របស់​អ្នក​ពី​ពន្លឺ​ថ្ងៃ​ពី​កាំរស្មី UV​។ យ៉ាងណាមិញ ការ​មាន​រ៉ែ​ន​តាខ្មៅ​មួយ​ជាប់​ខ្លួន យ៉ាងណា​ក៏​វា​ល្អ​ជា​ជាង​គ្មាន​នោះ​ដែរ​។ រក​វ៉ែន​តាខ្មៅ​ណា​ដែល​អាច​ការពារ​ពន្លឺ UVA និង UVB បាន​ទៀត រឹតតែ​ប្រសើរ​។ លើសពីនេះ​ទៀត វ៉ែនតា​ការពារ​ពន្លឺ​ព្រះ​អាទិ​ត្រ​អាចជួយ​ការពារ នឹង​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ​នៅ​ជុំវិញ​រង្វង់​ភ្នែក​របស់​អ្នក​បាន​ទៀតផង​។ ដើម្បី​សម្រស់ និង​សុខភាព​ល្អ នៅ​រងចាំ​ដល់​ណា​ទៀត​? អ្នក​គួរ​ប្រញាប់​ទិញ​យក​មក​ប្រើ​មួយ​ហើយ​។

Japanese woman looking in the mirror

៤.​ប្រើប្រាស់​ឧបករណ៍​ការពារ​
​ប្រសិនបើ​ការងារ ឬក៏​ចំណង់​ចំណូលចិត្ត​របស់​អ្នកត្រូវការ​ប្រើ​ភ្នែក​ច្រើន​ដូចជា កាប់​ឈើ ផ្សា​ដែក ហែល​ទឹក ធ្វើ​សំណង់ នៅក្រោម​ពន្លឺ​ថ្ងៃ​ដែល​ភ្លឺ​ខ្លាំង រួមទាំង កីឡា​ជាក់លាក់​ណាមួយ ឬក៏​ឧបករណ៍​ដែល​អាច​បង្ក​ឱ្យមាន​ភាព​គ្រោះថ្នាក់​ច្រើន​នោះ​ដូចនេះ​អ្នក​ត្រូវ​តែ​ប្រើប្រាស់​
​វ៉ែនតា​ការពារ​ជា​ចាំបាច់​ហើយ​។​

Woman smiling with perfect smile and white teeth in a park and looking at camera

៥. យក​ពេល​សម្រាក​ពី​ការ​សម្លឹងមើល​អេក្រង់​កុំព្យូទ័រ​
​ការ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​យូរពេក​អាច​បង្ក​អោយមាន​បញ្ហា​ដូចជា​
-​ឈឺភ្នែក​
-​មើល​មិនសូវ​ច្បាស់​
-​ពិបាក​សម្លឹង​មើល​ឆ្ងាយ​
-​កែវភ្នែក​ខ្វះ​សំណើម​
-​ឈឺក្បាល​
-​ឈឺ​ក ខ្នង និង​ស្មា

​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​យក​ពេល​ដើម្បី​សម្រាក​ពី​ការ​សម្លឹងមើល​អេក្រង់​យូរពេក​ដូចជា​ជៀសវាង​មុនពេល​ចូល​គេង និង បន្ថយ​ពន្លឺ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​ជាដើម​។


៦.​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​អោយ​បាន​ជាប់លាប់​
​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ភ្នែក​និង​សុខភាព​ដើម្បី​ថែរក្សា​សុខភាព​ភ្នែក​​របស់​អ្នកជា​ចាំបាច់​។

Continue Reading

Health & Fitness

លំ​ហាត់ប្រាណ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

តើ​ការ​ហាត់ប្រាណ​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​សុវត្ថិភាព​ដែរឬទេ​? ចម្លើយ​នោះ​គឺ ពិតជា​មាន សុវត្ថិភាព​! ប៉ុន្តែ​

​តើ​ការ​ហាត់ប្រាណ​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​សុវត្ថិភាព​ដែរឬទេ​? ចម្លើយ​នោះ​គឺ ពិតជា​មាន សុវត្ថិភាព​! ប៉ុន្តែ​ដើម្បី​ហាត់​បាន​គឺ​ដំណាក់កាល​សំខាន់ៗ​មួយចំនួន​ដែល​អ្នក​ត្រូវ​ត្រងត្រាប់ តាម ជាពិសេស​គឺ​សម្រាប់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​តែម្តង ព្រោះ​ដើម្បី​ជា​ការការពារ សម្រាប់​អ្នក ក៏ដូចជា​បុត្រ​ក្នុង​ផ្ទៃ​របស់​អ្នក​ផងដែរ​។ ជំ​ហ៊ាន​ហាត់ប្រាណ​ទាំង​៥ ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​អោយ​ឃើញ​ថា បើ​ទោះបីជា​កំពុង​មានគភ៌​ក៏ដោយ ក៏​អ្នក​អាច សកម្ម ដោយ​សុវត្ថិភាព​បាន​ដែរ​។

Beautiful pregnant woman doing pilates isolated on white background

១ ពិនិត្យ​ស្ថានភាព​សុខភាព​ជា​មួយ​វេជ្ជបណ្ឌិត
​ត្រូវ​ប្រាកដ​អោយ​ច្បាស់​ជាមួយ​វេជ្ជបណ្ឌិត ថា​តើ​លក្ខខណ្ឌ​សុខភាព​របស់​អ្នក​គឺ​ពិតជា​អាច​​អនុញ្ញាត​ហាត់ប្រាណ​ក្នុងពេល​មាន​ផ្ទៃ​។ ប្រសិនបើ​អ្នក​មាន​ទំលាប់​ហាត់ប្រាណ​តាំងពី​មុន ​ពេល​តាំង​គភ៌​ហើយ ឬ​ស្ថានភាព​សុខភាព​របស់​អ្នក​នៅ​ល្អ យក​ល្អ​គឺ​គួរ​ហាត់ប្រាណ​បន្តិចបន្តួច​ក្នុងអំឡុងពេល ៩​ខែ​ក្នុង​ពេល​មាន​ផ្ទៃពោះ​នេះល្មមៗ​បាន​ហើយ​ទើប​ប្រសើរ​។ អ្វី​ដែល​ជាចំបង​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺ​ត្រូវអនុវត្ត​តាម​ការប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ជា​មុន​សិន មុននឹង​ចាប់ផ្តើម​អនុវត្ត។


២/​ពិសារ​អាហារ​អោយបាន​ច្រើន ​
​ពិសារ​អាហារ​ដែល​មាន​កាឡូរី​អោយបាន​ច្រើន​។ ក្នុង​ពេល​នេះ អ្នកមាន​មនុស្ស​ម្នាក់​ទៀត នៅក្នុង​ផ្ទៃ​របស់​អ្នក​ដែល​ត្រូវការ សារជាតិ​ចិញ្ចឹម​ជា​ចាំបាច់​។ ដោយសារ​ការ​ហាត់ប្រាណ ក្នុងពេល​ហាត់​នោះ​អ្នក​កំពុង​តែ​ដុត​បំផ្លាញ​កាឡូរី​ជាច្រើន​ដូចនេះ​អ្នក​ត្រូវ​បំប៉ន់បន្ថែម​ជាមួយ​​នឹង​អាហារ​ដែល​ផ្តល់​កាឡូរី​ខ្ពស់ ហើយ​ការធ្វើ​ដូចនេះមិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព របស់​អ្នក​តែ​ម្នាក់​នោះទេ ប៉ុន្តែ​គឺ​ទារក​ក្នុង​ផ្ទៃ​ជាពិសេស​ផងដែរ​។


៣/ ពិសារ​ទឹក​អោយបាន​ច្រើន​ ​
​ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ជានិច្ច​។ ការខ្វះ​ជាតិ​ទឹក​អាច​ធ្វើអោយមាន​បញ្ហា​កន្ត្រាក់ ឬ​ក៏​ធ្វើអោយ​សារពាង្គ​ការ​របស់​អ្នក​ឡើង​កំដៅ​ខុស​ពី​ធម្មតា ដែល​បញ្ហា​នេះ​ជា​កត្តា​ដែល​មិនល្អ សម្រាប់​ទារក​ក្នុង​ផ្ទៃ​។ ត្រូវមាន​យ៉ាងហោចណាស់​ទឹក​មួយ​ដប​នៅ​ជាប់​ខ្លួន​ជានិច្ច ជា​រៀងរាល់ថ្ងៃ ហើយ​ជាពិសេស​គឺ​នៅក្នុង​ពេល​ហាត់ប្រាណ​តែម្តង​។

Happy pregnant women in yoga class lying on mats in a fitness studio

៤/​ជៀសវាង​ហានិភ័យ​
​មិន​ត្រូវ​ដាក់​សំពាធ​លើ​ខ្លួនឯង​ខ្លាំងពេក​ទេ ម្យ៉ាង​អ្នក​ក៏​មិន​គួរ​សាកល្បង​ក្បាច់​ហាត់ប្រាណ​ថ្មី ណា​ដែល​អ្នក​ចង់​ធ្វើ​ពី​មុន ឬ​ក្នុង​ពេល​មាន​ផ្ទៃពោះ​នោះទេ ព្រោះថា​អាច​បង្ក គ្រោះថ្នាក់ ដល់​អ្នក​និង​កូន​ក្នុង​ផ្ទៃ​បាន​។ ត្រូវ​ចាំ​ថា ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ មិនមែន​ជា​ពេល​​ដែល​អ្នក​ត្រូវ​ខំប្រឹង​សម្រក់​ទម្ងន់​នោះ​ទេ​ប៉ុន្តែ គឺជា​ពេលវេលា​មួយ​ដែល​អ្នក​ត្រូវ​ថែទាំ​សុខភាព​ដល់​។ ត្រូវ​ចង់ចាំ​ជា​ពិសេស​ក្នុង​ចិត្ត​ថា​អ្នក​ត្រូវតែ​មាន​សុខភាព​ល្អ ហើយ​ជា​ពិសេស​ត្រូវ​គិត​ដល់​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​គឺជា​អាទិភាព​ដំបូង​ដែល​អ្នក​ត្រូវ​គិត​មុនគេ ហើយ សំខាន់​ជាងគេ​បំផុត​។ អ្នក​ត្រូវ​ផ្តោតអារម្មណ៍​អោយបាន​ច្បាស់​ទៅលើ​សុខភាព ជាជាង​រូបរាងកាយ​​នៅក្នុង​ ពេល​នេះ​។ ប្រសិនបើ​អ្នក​ដឹងខ្លួន​ថា​មាន​អារម្មណ៍​នឿយហត់​ភ្លាម អ្នក​ត្រូវ​បញ្ឈប់ សកម្មភាព​អ្វីៗ​ទាំងអស់​ភ្លាម រួច​សម្រាក់​មួយរយៈ ឬ​ក៏​យក​ពេល​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​។ ត្រូវ​ដឹង​អំពី​ស្ថានភាព​រាងកាយ​របស់​អ្នក អោយបាន​គ្រប់​ពេលវេលា ហើយ​ប្រសិន​​បើ​អ្នក​ជា​អ្នក​ង​ប់ង​ល់​ក្នុងការ​ហាត់ប្រាណ​មុនពេល​មាន​ផ្ទៃពោះ នោះ​ការ​ធ្វើ​លំ​ហាត់ប្រាណ អាច​ជា​ជំនួយ​សុខភាព​ដល់​អ្នក​នឹង​កូន​ក្នុង​ផ្ទៃ​ផងដែរ ប៉ុន្តែ​ប្រសិនបើ​អ្នក សម្រេចចិត្ត​បញ្ឈប់​ការ ហាត់ប្រាណ​ទាំងស្រុង​នៅពាក់ កណ្តាល ​ទី​តែម្តង វា​អាច​នឹង​ធ្វើអោយ​មាន​ការ​ប៉ះពាល់​បាន ។ មនុស្ស​ម្នាក់ៗ​មាន​ស្ថាន​សុខ​ភាព​ផ្សេងៗ​ពីគ្នា ហើយ​ការ​មាន​ផ្ទៃពោះ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ដូច្នេះចូរ​មាន​ការប្រុងប្រយ័ត្ន​គ្រប់ពេលវេលា​។

Pregnant woman practicing in the park

៥/​ការហាត់​កំដៅ​សាច់ដុំ​
​ត្រូវ​មាន​ការ​ប្រុងប្រៀប​ខ្លួន​មុន​ពេល​ហាត់ប្រាណ​អោយបាន​ត្រឹមត្រូវ​។ ចាប់ផ្តើម​ជាមួយ​នឹង លំ​ហាត់ប្រាណ​ចង្វាក់បេះដូង​ជាមួយនឹង​ការ​លោត​ទះដៃ​ថ្ម​មៗ​តិចៗ​និង​ការពត់​សរសៃសសូង​ជាការ​កំដៅ​សាច់ដុំ​មុនពេល​ការ​ហាត់ប្រាណ​មែនទែន​។ ការ​ធ្វើ​ដូចនេះ​គឺ​ពិត​ជា​សំខាន់​ខ្លាំង ណាស់​ក្នុង​ការធ្វើអោយ​សារពាង្គកាយ​របស់​អ្នក​មាន​ការ​ប្រិតប្រៀន និង​ធ្វើអោយ​ចលនា​ការ អនុវត្ត​របស់​អ្នក​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន សុខ​ស្រួល សម្រាប់​មុនពេល​ហា​ត់ ក៏​ដូចជា​ក្នុង​ពេល ហាត់ប្រាណ​ផងដែរ​។

Continue Reading

Health & Fitness

ការី​តៅហ៊ូ​លាយ​គ្រាប់ Chickpea

គ្រឿងផ្សំ​

គ្រឿងផ្សំ​

​ ​ខ្ទឹម​ក្រហម​ ​ ​ ​១
​ ​ខ្ទឹម​ស​ ​ ​ ​៣
​ ​តៅ​ហ៊ូ​ ​ ​ ​២០០​ក្រាម​
​ ​ម្ទេស​ស្រស់​ ​ ​ ​១
​ ​ស្ពៃ spring greens​ ​ ​២០០​ក្រាម​
​ ​ប្រេងឆា​ធ្វើ​ពី​បន្លែ​ ​ ​១​ស្លាបព្រា​បាយ​
​ ​គិ​នឆាយ ​ ​ ​១​ស្លាបព្រា​ ​ ​ ​
​ ​គ្រាប់ cumin កិន​រួច​ ​២​ស្លាបព្រា​បាយ​
​ ​ម្ទេសដៃនាង ​ ​កន្លះ​ស្លាបព្រា​បាយ​
​ ​រ​មៀត​ ​ ​ ​១​ស្លាបព្រា​បាយ​
​ ​ប៉េង​បោះ​ចិត​ហើយ ​ ​១​កំប៉ុង​
​ ​ប្រេង​អូ​លីវ​ ​ ​ ​១​កំប៉ុង
​ ​គ្រាប់​សណ្តែក chickpeas ​១​កំប៉ុង ស្មើនឹង ៤០០​ក្រាម​
​ ​ម្សៅ​ម្ទេស​ប្លោក paprika​ ​២​ស្លាបព្រា​បាយ​
​ ​គ្រឿងទេស​garam masala​ ​២​ស្លាបព្រា​បាយ​
​ ​ក្រូចឆ្មារ​ ​ ​ ​១​ចំនិត​
​ ​គ្រាប់ cumin ​ ​ ​២​ស្លាបព្រា​បាយ​


​ ​
​របៀប​ធ្វើ​

​ចិត​បកសំបក​ខ្ទឹមស និង​ខ្ទឹមបារាំង រួច​បកសំបក​ខ្ទឹមស បន្ទាប់​មក​ចិញ្ច្រាំ​ផ្កា​ក្លាំង​ពូ ១​រួច​សល់​ប៉ុន្មាន​ហាន​ជា​ចំនិតៗ ។ បន្ទាប់មក​ទៀត​ពុះ​តៅហ៊ូ​ទៅជា​ដុំ​តូចៗ បន្ទាប់​មក​ម្ទេស​មក​ហាន​ជា​ចំណិត និង បកសំបក​ស្ពៃ spring green ។​

​កម្តៅ​ប្រេងឆា​លើ​ខ្ទះ បន្ទាប់​មក​រោយ​ខ្ទឹមបារាំង​រួច​ហាន់​ខ្ទឹម​ស​។ បន្ទាប់​ពិ​ហាន់​គ្រឿងទេស​ចប់​អស់ហើយ ចូរ​ចំអិន​រហូតដល់​ចំអិន​ខ្ទឹមបារាំង​រហូត​ដល់​វា​ឡើង​ក្រហម​។​

​បន្ថែម​ចូល​នូវ គិ​នឆាយ គ្រាប់ cumin​ហ្ម​ត់ ម្ទេសដៃនាង និង រមៀត​បញ្ចូល​គ្នា​។ ចំអិន​ចំនួន ១​នាទី រួច​យក​ប៉េងប៉ោះ​មួយ​ជាមួយ​នឹង​ទឹក​កន្លះ​កែវ​។ ទុក​អោយ​វា​ពុះ​ដោយឡែក​ចំនួន ១០​នាទី​។​

​ឆ្លៀតពេល​កំពុង​ចម្អិន ចាក់​បន្ថែម ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​នៅលើ​ខ្ទះ រួច​ចំអិន​នំ​តៅហ៊ូរ​ហូ​ត់ដល់​វា​ឡើង​ល្អ ហើយ​ស្រក​ខ្លាញ់​នៅលើ​ក្រដាស​ត្រង​ខ្លាញ់​។​ល​។​

​កម្តៅ​ប្រេង អូ​លីវ​ប្រហែល​១​ស្លាបព្រា​នៅលើ​ខ្ទះ បន្ទាប់​មក​រោយ គ្រាប់ cumin រួច​បំពង​ខ្លាញ់​ដើម្បី​យក​ក្លិន បន្ទាប់​មក​បន្ត​ហាន់​ខ្ទឹម​សម្ទេស ត​ទៀត​។

​នៅពេល​ដែល​ខ្ទឹមស​ឆ្អិន​ឡើង​ក្រហម ចូរ​បន្ថែម​ស្ពៃ spring greens ចំនួន​២ ទៅ​៣​នាទី​សន្លឹក​ចូល រួច​កូរ​ចូល​គ្នា​ក្នុង​ពេល​កំពុង​ចំអិន​រហូត​ដល់​ឆ្អិន​។ ស្រស់ស្រូប​ជាមួយ​។

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.