លោក អេ​ឡិក

លោក អេ​ឡិក បកស្រាយ​រឿង​មាន​ស្រី​ច្រើន​លោក អេ​ឡិក


ប្រភព​អ្នក​ជិតស្និទ្ធ​ស្និត​ជាមួយ​តារា​សម្ដែង​លោក អេ​ឡិក​ បាន​ឱ្យដឹងថា តារា​សម្ដែង​រូបនេះ​សំបូរ​ស្រី​ច្រើន ពីព្រោះ​ពេល​លោក​ទៅ ណា​មក​ណា​គេ​តែងតែ​ឃើញ​មាន​ស្រី​ៗនៅ​ក្បែរ​ខ្លួន​ច្រើន ហើយ​កម្រ​ឃើញ​លោក​ដើរ​លេង ឬ​នៅ​ជួបជុំ​ជាមួយ​ប្រុស​ៗ​ដូច​គ្នា​ណាស់​។​
 
ទាក់​ទង​នឹង​ពាក្យ​ចរចា​ម​អារ៉ា​មខាង​លើ​នេះ លោក អេ​ឡិក បាន​បកស្រាយ​ថា លោក​ទទួលស្គាល់​ចំពោះ​ការដើរទៅ​ណា​មក​ណា​មាន ស្រី​ៗ​នៅ​ក្បែរ​ខ្លួន​ច្រើន ប៉ុ​ន្ដែ​ស្រី​ៗ​ទាំងអស់​នោះ​សុទ្ធតែ​ជា​មិត្ដភ័​ក្ដិ និង​អ្នក​រួម​អាជីព​ជាមួយគ្នា​។ លោក​អះ​អាង​ថា "​មែន! ខ្ញុំ​ឧ​ស្សាហ៍ នៅ​ជួបជុំ​ជាមួយ​ស្រី​ៗ​មែន តែ​ពួក​យើង​អត់​មាន​ស្នេហា​អី​ជាមួយគ្នា​ទេ​។ និយាយ​រួម​ទៅ​សុទ្ធតែ​មិត្ដភ័​ក្ដិ និង​អ្នក​រួម​អាជីព​ជាមួយគ្នា តែ​ប៉ុណ្ណោះ​"​។ លោក​បញ្ជាក់​បន្ថែមថា កុំថាឡើយ​អ្នកជិតខាង​និយាយ​គ្នា​ថា​លោក​មាន​ស្រី​ៗនៅ​ក្បែរ​ខ្លួន​ច្រើន សូម្បី​តែ​ត្រចៀក​លោក ផ្ទាល់ក៏​ធ្លាប់​បានឮ​អ្នកជិតខាង​និយាយ​ដែរ​។ ចំ​ពោះ​ពាក្យ​ថា លោក​កម្រ​ជួបជុំ​ជាមួយ​មិត្ដភ័​ក្ដិ​ប្រុសៗ​ដូចគ្នានោះ​គឺជា​រឿង​មិន​ត្រឹមត្រូវ ទេ តាមពិត​លោក​ក៏​ឧស្សាហ៍​ជួបជុំជា​មិត្ដភ័​ក្ដិ​ប្រុស​ៗ​ដែរ ប៉ុ​ន្ដែ​ប្រហែល​ជា​អ្នក​និយាយ​នោះ​មិនបា​ន​ចាប់​អារម្មណ៍ក៏​ថាបាន​។​

លោក អេ​ឡិក ដែល​មាន​កម្ពស់​១៨៤​សង់​ទី​ម៉ែត្រ​ទើបតែ​លេចមុខ​ក្នុង​ខ្សែភាពយន្ដ​ភា​គរឿង "​ដែក​សំ​លៀងចិត្ដ" ​របស់​ទូ​រ​ទស្សន៍ បាយ័​ន​។ លោ​កបាន​ឱ្យដឹងថា នេះ​ជា​លើកដំបូង​ហើយ​ដែល​លោ​កបាន​សម្ដែង​ខ្សែភាពយន្ដ ចាប់​តាំង​ពី​លោ​កបាន​ចូលប្រឡូក ក្នុង​វិស័​យ​សិលុ្បះកាលពីចុងឆ្នាំ​២០១០ ហើយ​នៅក្នុង​រឿងនោះ​លោក​ដើរ​តួរង​។ បន្ទាប់​ពី​លោ​កបាន​លេចមុខ​នៅក្នុង​ខ្សែ​ភាព យន្ដ​ភាគ​របស់ទូ​រទ​ស្ស​ន័​បាយ័ន​មក អង្គការ​ឆែ​មក្តីបាន​ទា​ក់​ទង​លោក​ឱ្យ​ថត​ខ្សែ​ភាគអ​ប់​រំ​។​

តារា​រូបនេះបាន​ឱ្យដឹងថា រឿង​ភាគ​របស់​អង្គការ​ឆែម​មាន​ចំណងជើង​ថា "ឈូក​ក្នុង​បឹង​ភក"​ដែល​មាន​ចំនួន​១៥​ភាគ ហើយ​ផ្ដោត លើ​ការ​អប់រំ​៤​ចំណុច​សំខាន់ៗ​។ ទី​មួយ​អប់​រំ​ទាក់​ទង​នឹង​ការប្រើ​អំពើហឹង្សា​ក្នុង​គ្រួសារ ឬ​ការ​ព្យាបាទ​គ្នា​ទៅវិញទៅមក ព្រោះ​តែ គ្រឿង​ស្រវឹង ហើយ​ទី​ពីរ​អប់​រំ​អំពី​ជំងឺ​អេដស៍​។ ទី​បី​និយាយ​ពី​យុវជន​ដែល​ចាញ់​បោ​ក​គេ​នៅ​តាម​បណ្ដា​ខេត្ដ ព្រោះ​តែ​ចង់​បាន​ការងារ ធ្វើ និង​ភាពអវិជ្ជា ហើយ​ចុងក្រោយ​និយាយ​ពី​ស្នេហា​ត្រីកោណ​។ អេ​ឡិ​កប្រាប់​ថា ​នៅក្នុង​រឿង "​ឈូក​ក្នុង​បឹង​ភក់"នេះ ខ្ញុំ​សម្ដែង​រួម ជាមួយ​កញ្ញា នៅ សុនី​តា និង​លោក ហង្ស សម្បើម​ស័ក្ដិ ពិធីករ​ទូ​រ​ទស្សន៍​អាស៊ីអាគ្នេយ៍ តែ​ខ្ញុំ​សម្ដែង​ជា​តួ​រង។ 

លោក​អេ​ឡិ​កមាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញបាន​ចូលប្រឡូក​ក្នុង​វិស័​យ​សិល្បះ​កាលពីដើមឆ្នាំ​២០១០​តាមរយះថត​ស្ទីលម៉ូ​ដ​សំលៀក​បំពាក់​ប្រចាំ​ថ្ងៃ​ឱ្យ​ទស្សនាវដ្ដី​ម៉ែ​ន​។ បន្ទាប់​មក​លោកក៏បាន​ចូល​ជា​សមាជិក​ក្នុង​ក្រុម​បង្ហាញ​ម៉ូដ​មួយ ហើយ​ក៏​ចេះ​តែមាន ការងារ​សិល្បះ​បន្ដបន្ទាប់ រហូត​ដល់​បាន​ថត​ស្ប៉​ត​ពាណិជ្ជកម្ម និង​ខ្សែភាពយន្ដ​រឿង​ "​ដែក​សំ​លៀងចិត្ដ" និង "​ឈូក​ក្នុង​បឹង​ភក់"។


កញ្ញា ស៊ិន រតនា

កញ្ញា ស៊ិន រតនា ត្រៀម​ខ្លួន​ទទួលយក​ភាពជោគជ័យ

តារា​សម្ដែង​ស្រី​ដែល​ទើបរះក្នុង​ពិភព​សិល្បះ​ខ្មែ​រកញ្ញា ស៊ិន រតនា កំពុង​ត្រៀមខ្លួន​ទទួលយក​ភាពល្បីល្បាញ បន្ទាប់​ពី​ចាប់បាន ឳ​កាស​មាស​សម្រាប់​តួឯក​ស្រី​ដែល​ជួប​ជាមួយ​តួ​ប្រុស​ជនជាតិ​កូររ៉​លោក Kim San សម្រាប់​រឿង"ព្រះអាទិត្យរះ​ក្នុង​ក្រុង​សេ​អ៊ូល" ផលិត​ដោយ​ផលិតកម្ម​ឯករាជ្យ​ភាពយន្ដ សហការ​ជាមួយ​ក្រុមហ៊ុន Hansol International Co., Ltd និង CC Corperation Co., Ltd ។​

កញ្ញា ស៊ិន រតនា ប្រាប់​ឱ្យ​ដឹងថា នេះ​ជា​ឳ​កាស​លើកដំបូង​ដែល​នាងបាន​បង្ហាញខ្លួន​ក្នុង​ខ្សែភាពយន្ដ ហើយ​ទទួលបា​ន​ជា​តួឯក​ថែម ទៀត​។ កញ្ញា​និយាយថា "​ខ្ញុំ​ពិតជា​រំភើប​ណាស់ ខ្ញុំបា​ន​សម្ដែង រឿង​លើកដំបូង ហើយ​ជា​តួឯក​។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​សម្រាប់ ខ្ញុំ​គឺបាន​សម្ដែង​ជាមួយ​តួ​កូររ៉ ហើយបា​ន​ចេញទៅ​សម្ដែង​នៅ​ប្រទេសកូររ៉​ថែម​ទៀត"។ តារា​ដែល​មាន​កម្ពស់​១,៦៧​សង់​ទី​ម៉ែ​ត្រ រូបនេះ​រៀបរាប់​ពី​សាច់​រឿង​ថា នាង​ឈ្មោះ តា​វី​តា ជា​កូនអ្នកក្រ​នៅ​ស្រុកស្រែ​ច​ម្ការ​។ នាងបាន​មក​រក​ការងារ​ធ្វើនៅ​ភ្នំពេញ ព្រោះ​តែ ឪពុក​ឈឺ ហើយ​ជំពាក់ប្រា​ក់​ធនាគារ​។ នាងបា​ន​ចាញ់ប្រោក​គេ ពេល​ដល់​ក្រុងភ្នំពេញ ប៉ុ​ន្ដែ​ក្រោយមក​នាងបា​ន​ចូលរៀន​ភាសា​កូរ៉េ ហើយ​ក៏បានធ្វើការ​នៅ​ក្នុងក្រុម​ហ៊ុន​កូរ៉េ​មួយ​នៅ​ភ្នំពេញ​។ បន្ទាប់​មក​នាងបា​ន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេសកូរ៉េ ហើយ​ជួប​ការលំបាក យ៉ា​ង​ខ្លាំង ប៉ុ​ន្ដែបាន​បុរស​កូរ៉េ​ជួយ​នាង​គ្រប់​យ៉ាង​។ បុរស​កូរ៉េ​បាន​ជួយ​នាង និង​ស្រលាញ់​នាង​យ៉ាង​ខ្លាំង ប៉ុ​ន្ដែ ទីបំផុត​តា​វី​តា​មិនបាន ជួប​គ្នា​ជាមួយ​បុរស​កូរ៉េ​នោះ បែរជា​មក​ជួប​ស្នេហ៌​នៅ​ស្រុកកំណើត​វិញ​។​

កញ្ញា ស៊ិន រតនា បាន​លើកឡើងថា ខ្សែភាពយន្ដ​ភា​គរឿង "ព្រះអាទិត្យរះ​ក្នុង​ក្រុង​សេ​អ៊ូល"​ជា​ខ្សែភាពយន្ដ​ភាគអ​ប់​រំ​ទាក់​ទង​នឹង ប្រជាជន​ដែល​ចង់​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​។ មុន​នឹង​សម្រេចចិត្ដ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេ​ស ស្ដ្រី​ខ្មែរ​គួរ​សិក្សា​ស្វែងយល់ ឱ្យបាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​ទៅ​ធ្វើការ​នៅ​ស្រុក​គេ បើ​ពុំ​ដូច្នោះ​ទេ​ងាយ​នឹង​ចាញ់​បោក​គេ​ណាស់​។ នាង​និយាយថា "​ខ្ញុំ​សង្ឃឹមថា តាមរយះសាច់​រឿង នឹង​ជួយ​ផ្ដល់​គំនិត​អប់រំ​ដល់ស្ដ្រីខ្មែរ​ក្នុង​ការស្វែងរ​កការ​ងារ​ធ្វើ ហើយ​ធ្វើ​យ៉ា​ង​ណា​ទើប​ចេញ​ទៅ​ធ្វើការ​ស្រប ច្បាប់ ។ ម្យ៉ា​ង​ទៀត​រឿងនេះ​នឹង​ជួយ​កាត់​បន្ថយ និង​ទ​ប់​ស្កាត់​ការ​ចាកចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ស្រុកបា​ន​ច្រើន"។​

ស៊ិន រតនា អះ​អាង​ថា នាង​នឹង​ទទួលបា​ន​ជោគជ័​យ​សម្រាប់​ការសម្ដែង​ភាពយន្ដ​ជា​លើកដំបូង​នេះ​។ ទី​មួយ​គឺ​ដោយសារតែ នាងបា​ន​សម្ដែងជា​មួយតួ​ប្រុស​កូរ៉េ ទី​ពីរ​ឈុត​ឆាក​សម្ដែ​ចេញ​ទៅ​ថត​នៅ​ប្រទេសកូរ៉េ និង​ទី​បី​មាន​តួ​កូរ៉េ​ពីរ​បី​នាក់ ព្រមទាំង តារា​ខ្មែរ​មួយចំនួន​ទៀត​ផង​ដែរ​។ ក្រៅពី​កំពុងតែ​លេចមុខ​ជា​តួឯក កញ្ញាក៏បាន​ទទួលបាន​ការងារ​ជា​តារាម៉ូ​ដែល​ប្រចាំ​ផលិតកម្ម​ IRIS ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ទៀត​ផង​។


កញ្ញា មាន សូ​នីតា

មាន សូ​នី​តា ​២០១២​ដើរ​តួឯក និង​ជំនួស​តំណែង​ដា​លី​ស

 

កញ្ញា មាន សូ​នីតាបាន​ស្ងប់​ស្ងាត់​ពីពិភ​ព​សិល្ប​បន្ដិច បន្ទាប់​ពីបានផុត​កុងត្រា​ជា​មួយក្រុ​ម​ហ៊ុន Freshie ។ តារា​សិល្ប​ដែល​ល្បីឈ្មោះខ្លាំង​តាមរយះស្ប៉​ត​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ​ ២០១០រូបនេះ​បាន​ឱ្យដឹងថា ពេលនេះ​កញ្ញា​ទើប​ចាប់​ផ្ដើម​ចូល ប្រឡូក​ក្នុង​ពិភព​ខ្សែភាពយន្ដ​ជា​លើកដំបូង​ហើយ​ជា​តួឯក និង​ក្ដោបបាន​ឳកាស​ធ្វើជា​ពិធី​ការិនី​ក្នុង​កម្មវិធី​មួយ​របស់​ស្ថានី​យ​ទូ ​រ​ទស្សន៍​ប៉ុ​ស្ដិ៍​លេខ​៥ ដែល​ជា​កន្លែង​របស់​កញ្ញា អឿន ដា​លី​ស ទៀតផង​។ព្រម​ជាមួយ​គ្នា​អតីត​​​ Freshie រូបនេះ​ក៏​ចូល បម្រើ​ការងារ​មួយ​នៅក្នុង​អង្គការ​ដើម្បី​ជួយ​ជនក្រីក្រ ស្ដ្រី​មាន​វិបត្ដិ និង​ក្មេង​កំព្រា​ផងដែរ​។ សូ​នីតាបាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ ឡេឌី​ស៍ទាក់​ទងនឹង​ការងារ​អង្គការ ការងារ​សិល្ប និង​ការសិក្សា​ដែលមាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖​

ឡេឌី​ស័ ៖ សួស្ដី​សូ​នី​តា​សុខ​សប្បាយ​ជា​ទេ​? មួយរយះពេលបាត់​មុខ​ពី​សិល្ប​ទៅ​ណា​ដែរ​?
សូនីតា  ៖ ចាស៎​សួស្ដី​! ខ្ញុំ​សុខ​សប្បាយ​ធម្មតា​។ មួយ​ពេលនេះ​ខ្ញុំ​មិន​សូវបាន​ចេញមុខ​នៅក្នុងវិស័យ​សិល្ប​មែន ពីព្រោះ​ខ្ញុំ​ជាប់​ធ្វើការ​នៅ​អង្គការ និង​ការសិក្សា ហើយ​ម្យ៉ា​ង​ទៀត​ខ្ញុំ​ទើប​ផុត​កុងត្រា​ជាមួយ​ក្រុមហ៊ុន​Freshie ។ ដូច្នេះហើយបា​ន​ជា​ហាក់​ដូច​ឃ្លាត​ឆ្ងាញ​ពី​សិល្ប​មួយ​រយះពេល​ខ្លីតែ​មិត្ដ​អ្នកអាន​ឡេឌី​ស៍​នឹងបា​ន​ឃើញ​តាម ខ្សែភាពយន្ដ​ក្នុងពេល​ឆាប់​ខាង​មុខ​នេះ​។​

ឡេឌី​ស័ ៖ តើ​សូ​នី​តា​ធ្វើការ​នៅ​អង្គការ​អ្វី និង​សេវា​ការងា​រយ៉ា​ង​ណាខ្លះ?
សូនីតា  ៖ ខ្ញុំ​ធ្វើការ​នៅ​អង្គការ People Improvement Organization​។ អង្គការ​នេះ​មាន​បី​សាខា​នៅ​រាជធានី​ភ្នំពេញ​មាន​សិស្ស ចូលរៀន​ជិត​មួយ​ពាន់​នាក់​។ អង្គការ​ដែល​ខ្ញុំ​ធ្វើ​នេះ​គឺជា​កន្លែង​ជួយ​បណ្ដុះ បណ្ដាល​ការងារ និង​អប់​រំ​ដល់​ជនក្រីក្រ ក្មេង​កំព្រា និង​ស្ដ្រី​មាន​វិបត្ដិ​ជាដើម​។ ក្នុង​អង្គការ​ផ្ដល់​នូវ​ការអ​បរំភាសា​ខ្មែរ អង់​គ្លេស កុំព្យួទ័​រ កាត់​ដេរ​សំលៀកបំពាក់ និង​មាន​រហូតបង្ហាត់​បង្រៀន​របាំ​ជាដើមហើយ​ក្រុមរបាំប្រចាំ​អង្គការ​នេះ​ក៏​មាន​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​ ផ្សេងៗ​ជាច្រើន​ដែរ​។

ឡេឌី​ស័ ៖ តើ​កញ្ញា​ចាប់​ផ្ដើម​ធ្វើការ​នៅ​អង្គការ​នេះ​ពី​ពេល​ណា ហើយ​ផ្នែក​អ្វី​ដែរ​?
សូនីតា  ៖ ខ្ញុំបា​ន​ចាប់​ផ្ដើម​ធ្វើ​នៅ​អង្គការ People Improvement Organization ​តាំងពី​ឆ្នាំ​២០០៥​មក​ម៉្លេះ។ កាលណោះ​ខ្ញុំ​មិន​ក្លាយជា​អ្នកសិល្ប​ទេ ហើយ​ខ្ញុំ​ធ្វើជា​អ្នក​បង្ហាត់​បង្រៀន​ភាសា​ខ្មែរ និង​អង់គ្លេ​ស​ដល់​ក្មេង​ៗ​។ ក្រោយ​មក​ខ្ញុំ​ក៏​ឈប់​បង្ហាត់​បង្រៀន ប្ដូរ​មក​ធ្វើការ​នៅក្នុង​ការិយាល័​យ​វិញ​ម្ដង​។ នៅក្នុង​ការិយាល័​យ​ខ្ញុំ​ជា​ជំនួញ​ការ​គណនេយ្យ និង​ធ្វើការ​ផ្នែក​ខាង​រដ្ឋបា​ល​ផងដែរ​។​

ឡេឌី​ស័ ៖ ហេតុ​អ្វីបា​ន​ជា​កញ្ញា​ចូលធ្វើការ​នៅក្នុង​អង្គការ​រហូត​មក​ពេលនេះ?
សូនីតា  ៖ ចាស៎​អរគុណ​! វា​ជា​ចំណង​ចំណូលចិត្ដ​របស់​ខ្ញុំ គឺ​មិនមែន​កើតឡើង​ដោយសារ​តែប្រាក់​កំរ៉ៃអី​នោះ​។ បើសិន​ជា​ខ្ញុំ​ចង់បា​ន ប្រាក់ ខ្ញុំ​មិន​អាច​ធ្វើការ​នៅ​កន្លែង​បែបនេះ​ទេ​។ ក្នុង​ចិត្ដ​របស់​ខ្ញុំ​គឺ​ដកអារម្មណ៍​ជាប់​ជានិច្ច​ក្នុង​ការជួយ​ដល់​ ជនក្រីក្រ​។ ខ្ញុំ​ស្រលាញ់​ក្មេង​ៗ ណាស់ ពេល​ឃើញ​ក្មេង​ខ្វះ​ខាត់ រើស​សំរាម​ម្ដងៗ​ខ្ញុំ​មាន​ចិត្ដ​អាណិតអាសូណា​ស់​។ ខ្ញុំ​គិតថា ខ្ញុំ​នឹង​ខិតខំ​ជួយ​ដល់​កុមារកំព្រា ស្ដ្រី​មាន​វិបត្ដិ ដើម្បី​ឱ្យ​ពួក​គាត់​អាច​ទទួលបាន​កា​រអប់រំរស់​នៅ​សមរម្យ​ដូច​គេឯង​។ តាម​ពិត​ខ្ញុំ​កើត​មក​នៅក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ធូរ​សមរម្យ​ នៅក្នុង​សង្គម ខ្ញុំ​មិន​ធ្លាប់​ទទួលរង​ការលំបា​ក​ទេ តែ​ខ្ញុំ​អាណិត​ក្មេងៗ​ណាស់ ពេល​ឃើញ​ពួកគេ​ដើរ​រើ​សំរាម ដើរ​សម​ទាន ឬ​ធ្វើកា​រធ្ងន់ហួសប្រមាណ​។ អ៊ីចឹង​ក្នុងចិត្ដ​ខ្ញុំ​ចង់ជួយ​ពួកគាត់​តាម​សមត្ថភាព​ដែល​អាច​ធ្វើទៅបា​ន​។ ​

ឡេឌី​ស័ ៖ ចុះ​ទៅ​ថ្ងៃ​ខាងមុខ កញ្ញា​នៅតែមាន​ចំណង​ចំណូលចិត្ដ​ធ្វើការ​ជាមួយ​អង្គការ​អប់​រំ​បន្ដទៀតទេ​?
សូនីតា  ៖ បើ​ខ្ញុំ​អាច ខ្ញុំ​នៅតែ​បន្ដ​ធ្វើការ​ជាមួយ​អង្គការ​អប់​រំ​តទៅទៀត ពី​ខ្ញុំ​ស្រលាញ់​ចូលចិត្ដ​ក្មេង​ៗ និង​ចង់​ជួយ​ឱ្យ​ពួកគេ​ឱ្យមាន ចំណេះ​ដឹង​ពេល​ពួកគេ​ធំ​ឡើង​។ ខ្ញុំ​មិនទាន់​ហ៊ាន​ធានាថា ខ្ញុំ​អាច​ធ្វើការ​បែបនេះ​ដល់​ពេល​ណា​ដែរ​។ ទោះខ្ញុំ​មិនបាន​ធ្វើការ​នៅ​អង្គការ នៅ​ថ្ងៃ​ណាមួយ ក៏​ខ្ញុំ​នៅតែ​មាន​បន្ដ​ជួយ​កុមារកំព្រា និង​អ្នក​ខ្វះ​ខាត់ដទៃ​តាម​សមត្ថភាព​របស់​ខ្ញុំ​។​
ឡេឌី​ស័ ៖ ក្រៅ​ពី​ការងារ​នៅ​អង្គការ តើ​កញ្ញា​ជាប់​រវល់​ធ្វើ​អ្វី​ផ្សេងទៀត​ទេ​?
សូនីតា  ៖ ក្រៅ​ពី​ការងារ ខ្ញុំ​ក៏​ជាប់​នឹង​ការសិក្សា​ដែរ​។ សព្វ​ថ្ងៃ​ខ្ញុំ​កំពុង​រៀន​ឆ្នាំ​ទី​២​នៅ​សាកល​វិទ្យា​ល័​យ​បញ្ញា​សាស្ដ្រ​ ផ្នែក​គ្រប់​គ្រង​។ តាម​ពិត​ខ្ញុំបា​ន​បញ្ចប់​បរិ​ញ្ញាប័​ត្រ​ផ្នែក​ធនា​គារ និង​ហិរញ្ញ​វត្ថុ​នៅ​សាកលវិទ្យាល័​យ​បៀ​លប្រាយ​ក្នុង​ឆ្នាំ​២០១០​។​

ឡេឌី​ស័ ៖
ចុះសម្រាប់​លទ្ធផល​នៃ​ការសិក្សា​កញ្ញា​ទទួលបា​នយ៉ា​ង​ណា ហើយ​ធ្លាប់​ប្រឡង​ធ្លាក់​ទេ​?
សូនីតា  ៖ តាំងពី​ខ្ញុំ​រៀន​បរិ​ញ្ញាប័​ត្រ​នៅ​សាកល​វិទ្យា​ល័​យ​បៀ​លប្រាយ និង​ចូល​មក​រៀន​នៅ​សាកល​វិទ្យា​ល័​យ​បញ្ញា​សាស្ដ្រ​នេះ ខ្ញុំ​ទទួលបាន​ល្អ​គួរសម​។ ពីព្រោះតែងតែ​យកចិត្ដទ​ក​ដាក់​ការសិក្សា​ជាង​ការងារ​ផ្សេង​ៗ បើ​ទោះ​ជា​ខ្ញុំ​ក្លាយជា​អ្នកសិល្ប​ហើយ​ក្ដី​។ តាម​ពិត​ខ្ញុំ​មិន​ធ្លាប់​ប្រឡង​ធ្លាក់​ម្ដងណា​ឡើយ យ៉ា​ង​ហោច​ណាស់​ខ្ញុំ​គ្រាន់​តែ​ធ្លាក់​ពិន្ទុ​តែ​ប៉ុ​ណ្ណោះ​។​
ឡេឌី​ស័ ៖ តើ​កញ្ញា​មាន​វិធីសាស្ដ្រ​បែប​ណា​ក្នុង​ការសិក្សា​?
សូនីតា  ៖ ខ្ញុំ​មិនមែន​ជា​សិស្ស​ពូកែ​ទេ ហើយ​ក៏​មិនមែន​ជា​សិស្ស​ខ្សោយ​ដែរ តែ​ខ្ញុំ​ក៏​ទទួលបាន​លទ្ធផល​ល្អ​គួរសម​សម្រាប់​ការសិក្សា​របស់​ខ្ញុំ​។​ ខ្ញុំ​គ្រាន់​តែ​ចង់​ចែករំលែក​បទពិសោធន៍​នៃ​ការសិក្សា​ខ្លះៗ​ដល់​មិត្ដ​ អ្នកអាន​ទស្សនាវដ្ដី​ឡេឌី​ស៍​គឺ​ទី​មួយ​ការសិក្សា ជា​ក្រុម ទី​ពីរ​ចូល​អាន​សៀវភៅ​នៅក្នុង​ការិយាល័​យ ទី​បី​ការស្រាវជ្រាវ ការ​ពឹងពាក់​មិត្ដភ័​ក្ដិ និង​មើល​មេរៀន​នៅផ្ទះ។ ការសិក្សា​ជា​ពិតជា​សារះសំខាន់​ណាស់​សម្រាប់​ការសិក្សា ពីព្រោះ​យើង​ជជែក​គ្នា ផ្ដល់​គំនិត​យោបល់ ហើយ​អាច​បងើ្កន​ចំណេះ​ដឹង កាន់​តែ​ច្រើន​។ ចំ​ពោះ​ការ​ចូល​អាន​សៀវភៅ​នៅក្នុង​ការិយាល័​យ​ក៏​កាន់​តែ​សំខាន់​ដែល​អាច​ ស្រាវជ្រាវ និង​យល់​ដឹង​កាន់​តែ​ច្រើន​។ មួយទៀត​ការពឹង​អា​ស្រ័​យ​គ្នា​ទៅវិញទៅមក​ក៏​ល្អ​ដែរ​។ ពេលខ្លះ​យើង​អត់​យល់ ឬ​មិនដឹង​ត្រង់ចំណុច​ណាមួយ យើង​អាន​សាកសួរ​គ្នា្កន​។ លើស​ពីនេះទៀត​យើង​ក៏​ត្រូវ​អាន​សៀវភៅ​នៅក្នុង​ផ្ទះ​ផងដែរ​។ ទម្លាប់​របស់​ខ្ញុំ​ចូលចិត្ដ​ចូល​បណ្ណាល័​យ​ដើម្បី​អាន​សៀវភៅ បើ​ទោះ​មិន​មាន​ធ្វើ​កិច្ចការ​សាលា​ឱ្យ​គ្រូ​ក៏ដោយ​។​
ឡេឌី​ស័ ៖ អរគុណ ​ណាស់​សម្រាប់​ចំណេះ​ដឹង​ដ៏​ល្អ​នេះ​។ និយាយ​ការងារ​សិល្ប​វិញ​ម្ដង​! ខាង​លើ​កញ្ញា​និយាយថា មិត្ដ​អ្នកអាន​ជិតបា​ន ឃើញ​កញ្ញា​តាម​ខ្សែភាពយន្ដ​ហើយ​។ តើ​ចំណុ​ចនេះ​កញ្ញា​អាន​រៀបរាប់បា​ន​ខ្លះ​ទេ​?
សូនីតា  ៖ ចាស៎​! ខ្ញុំបាន​ចាប់​ផ្ដើម​ថត​ខ្សែភាពយន្ដ​ហើយ ហើយ​ជា​ខ្សែភាពយន្ដ​លើក​ដំបូង​សម្រាប់ខ្ញុំក្នុងនាម​ជា​អ្នកសិល្ប​។ ខ្ញុំ​សម្ដែង​ជា​តួឯក​នៅក្នុង​ខ្សែភាពយន្ដ​ភាគរ​បស់​ស្ថានីយ​ទូ​រ​ទស្សន៍​ ស៊ីធីន​ដែល​មានតួ​ប្រុស​ជាមួយ​លោក អ៊ុន សុ​ទ្ធា និង​លោក​ប៉ែន ចំ​រុង​។ ខ្ញុំបាន​ចុះ​កុង​ត្រា​ជាមួយ​ទូរទ​ស្សន៍​ស៊ី​ធី​អិន​រួចហើយ​។ រឿងនេះ​បាន​រៀបចំ​ពិធី​ក្រុងពានី​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១២​។​

ឡេឌី​ស័ ៖
សម្រាប់​ខ្សែភាពយន្ដ​លើដំបូង​នេះ​តើ​កញ្ញា​គិតថា ខ្លួន​នឹង​សម្ដែងបាន​ល្អទេ​?
សូនីតា  ៖ ខ្ញុំ​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ទេ​ពី​ការទទួល​ការ​ទទួលបា​ន​ជោគជ័​យ​ឬ​យ៉ា​ង ​ណានោះ ព្រោះ​នេះ​ជា​ការសម្ដែង​លើកដំបូង​របស់ខ្ញុំ​។ ម្យ៉ា​ង​រឿង​ដែល​ខ្ញុំ​សម្ដែង​នេះ​តំរូវ​ឱ្យ​តួ​និយាយ​សំដី​ផ្ទាល់ ដូច្នេះ​ការនិយាយ​ផ្ទាល់​អាច​ជា​ឧបស​គ្គ​សម្រាប់​ខ្ញុំ​ដែរ​។ ទោះ​យ៉ាង​ណា​ខ្ញុំ​នឹង ខិតខំ​ព្យាម​យាម​ឱ្យអស់​ពី​សមត្ថភាព​ដើម្បី​បំពេញ​តំរូវ​អ្នកទស្សនា​។​

ឡេឌី​ស័ ៖
ចុះបើសិន​មាន​ឈុត​ឆាក​ស្នេហា​ជាមួយ​តួ​ប្រុស​បែប​ធ្វើឱ្យ​មាន​ក្ដៅ​សាច់​ ណាមួយ​ដូចជា ថើប​មាត់​ជាដើម តើ​សូ​នី​តា​គិត​ថា​ខ្លួន​ហ៊ាន​សម្ដែង​ទេ​?
សូនីតា  ៖ ខ្ញុំ​មិន​ហ៊ាន​សម្ដែងទេ សម្រាប់​ឈុត​ឆាក​ស្នោ​ហា​ដូចជា​ថើប​មាត់​គ្នា​ទេ​។ បើ​សម្រាប់​តារា​ដទៃ​ខ្ញុំ​មិន​ដឹង​ទេ ប៉ុ​ន្ដែ​សម្រាប់​ខ្ញុំគឺ​មិន​អាច​ទៅរួច​ទេ​។ ពីព្រោះ​ខ្ញុំ​ភ័​យ​ខ្លាច និង​អៀនខ្មាស​ណាស់​ចំ​ពោះ​រឿង​បែបនេះ​។ មុននឹងខ្ញុំ​ទទួលរឿង​ថត​ហ្នឹង ខ្ញុំបាន​សាកសួរ​ហើយ​នៅក្នុងនេះ​អត់មាន​ឈុត​ឆាក​ស្នេហា​ហួសហេតុ​ទេ បើ​មាន​ខ្ញុំ​អត់​ទទួល​យក​ការថត​ទេ​។​

ឡេឌី​ស័ ៖
កន្លងមកឃើញ​កញ្ញា ម៉ា​ក សែន​សូ​នី​តា និង​កញ្ញា ប៊ី​រីយា​ជា​ពិធីការិ​នីក្នុង​កម្មវិធី Top Teen រ​បស់ ប៉ុ​ស្ដិ៍​លេខ​៥ ហើយ​ឥ​ឡូ​វ​ឃើញ​កញ្ញា​ធ្វើជា​ពិធី​ការិនី​ក្នុង​កម្មវិធី​នោះ​កាលពី​ថ្ងៃ​ទី ​១​ខែ​មករា​។ តើ​នេះ​ជា​ការ​ធ្វើ​ជាប់ឬ​ជំនួស​គេ​?
សូនីតា  ៖ តាមពិតទៅ​ខ្ញុំ​ទើបតែ​ចាប់​ផ្ដើម​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី Top Teen​​ កាលពី​ថ្ងៃ​ទី​អាទិត្យ ទី​១ ខែ​មករា ឆ្នាំ​២០១២​នេះ​។ ខ្ញុំបា​ន​និយាយ​ជាមួយ​លោក ចា រិទ្ធី និង​អគ្គនាយក​ទូរទស្សន៍ប៉ុ​ស្ដិ៍​លេខ​៥​រួចហើយ គឺ​ខ្ញុំ​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​នោះ​ជាប់ តែ​មិនបា​ន​ចុះ​កុងត្រា​ឡើង​។ ចំ​ពោះ​ការធ្វើជា​ពិធី​ការិនី​របស់កញ្ញា​ម៉ា​ក សែន​សូ​នី​តា និង​ប៊ី​រីយ៉ា​មុននោះ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ​។ ទោះ​យ៉ាង ណា​ខ្ញុំ​មាន​ទំនុកចិត្ដ និង​ជឿជាក់​លើ​ខ្លួនឯង​ជាង​ការសម្ដែង​ភាពយន្ដ ពីព្រោះ​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ពិធី​ការិនី​ច្រើន​លើក​មក​ហើយ​ដែរ។


« Back
Advertise Here

Visitor

Yesterday
:
16
Today
:
5
Total
:
856