Connect with us

Beauty

ថ្ពាល់​ក្រហម​រលោង​

បង្អួត​សម្រស់​ចែងចាំង​របស់​អ្នក​ជាមួយ​ម្សៅ​ផាត់​ថ្ពាល់​គុណភាព​ខ្ពស់​!

បង្អួត​សម្រស់​ចែងចាំង​របស់​អ្នក​ជាមួយ​ម្សៅ​ផាត់​ថ្ពាល់​គុណភាព​ខ្ពស់​!

  1. Tarteist™ Contour Palette Volume III, Tarte
  2. Sweet Peach Glow Peach-Infused Highlighting Palette, Two Faced
  3. Sheer cheek duo, Tom Ford
  4. Lightstruck Prismatic Glow Palette, Laura Mercier
  5. Banc De Sable Highlighter Palette, Nars
  6. Nicole Guerriero Glow Kit, Anastasia Beverly Hills
  7. Object Of Desire Face and Eye Palette, Marc Jacobs Beauty
  8. The Neo Bronzer, Kevyn Aucoin

Beauty

ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​

ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​
ម៉ូដ​ក្រចក​ថ្មី​បង្កប់​ស្តា​យល៍​ចាស់​


​តាមរយៈ​ការច្នៃ​ម៉ូដ​ថ្មី និង​ភាពទាន់សម័យ ម៉ូដ​ក្រចក​បារាំង​ពណ៌​សាច់​លាយ​ពណ៌​ស​នេះ​អាចនិយាយបាន​ថា​មិនមែន​ត្រលប់​មក​វិញ​នោះ​ទេ តែ​ជា​ការលេង​ស្តា​យល៍​បែប​ថ្មី​ពោរពេញ​ដោយ​ម៉ូដ​ថ្មីៗ​ច្រើន​រាប់មិនអស់​។


​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​បច្ចុប្បន្ន​នេះ​គឺ​មាន​សិល្បៈ​ផ្ទាល់ខ្លួន​ពោរពេញ​ដោយ​ពណ៌​លេចៗ ពណ៌​លោហៈ ផ្ទៃ​រូប​ច្បាស់ៗ និង​ស្រមោល​រំលេច​រូប​។ ក្រចក​ម៉ូដ​នេះ​ពុំ​មាន​គោល​គ្រឹះ​ជាក់លាក់​ឡើយ​។ ម៉ូដ​ខាងចុង​ក្រចក​គឺ​ស័ក្តិសម​ជា​មួយ​ក្រចក​ដែល​មាន​រាង​ពង​ក្រពើ ឬ​មូល តែ​ក៏​មិនមែន​បានន័យថា​ក្រចក​រាង​ជ្រុង​លេង​ម៉ូដ​នេះ​មិន​ស្រស់​ស្អាត​ឡើយ​។ អ្នក​អាច​លេង​ម៉ូដ​ចុង​ក្រចក​ខិត​ទៅ​ចំហៀង​ទ្រេត​ទៅ​ម្ខាង​ដើម្បី​ឱ្យ​មើល​ទៅ​ស៊ីគ្នា​នឹង​រាង​ក្រចក​របស់​អ្នក​។​


​ចូរ​គូរ​ខ្សែបន្ទាត់​ជុំវិញ​តាម​គែម​ក្រចក​ទាំងមូល​ព័ទ្ធ​ពី​ចុង​ក្រចក​ទៅ​ដល់​គល់​ក្រចក​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ក្រាហ្វិក​ប្លែក​ភ្នែក​។ ចូរ​លេង​ពណ៌​ផ្ទុយ​គ្នា​ដើម្បី​ឱ្យ​ស្តា​យល៍​នេះ​កាន់តែ​ស្រស់ស្អាត​។​

NEW YORK, NY – SEPTEMBER 07: A model backstage at Michelle Helene Presentation September 2016 during New York Fashion Week at Pier 59 Studios on September 7, 2016 in New York City. (Photo by Victor VIRGILE/Gamma-Rapho via Getty Images)

​ដើម្បី​ឱ្យ​មើល​ទៅ​មាន​ពណ៌​ទាក់​ភ្នែក អ្នក​អាច​ប្រើប្រាស់​ជក់​លាប​ក្រចក​ដើម្បី​គូរ​ខ្សែបន្ទាត់​នៅ​ចុង​ក្រចក​។ គូរ​ខ្សែបន្ទាត់​ជាមួយ​ជក់​ស្ងួត​ដើម្បី​វាយ​ពណ៌​ឱ្យ​ចូល​គ្នា​ជាមួយ​ចុង​ក្រចក​។ ទុក​ឱ្យ​ស្ងួត​រយៈពេល ៥ នាទី​មុន​ពេល​លាបថ្នាំ​ក្រចក​មួយ​ស្រទាប់​ទៀត​។


​ជា​យូរ​មក​ហើយ​ម៉ូដ​ក្រចក​ស្តា​យល៍​បារាំង​គឺ​តែងតែ និង​នៅ​តែ​បន្ត​បំផុសគំនិត​សិល្បៈ និង​មូលដ្ឋានគ្រឹះ​នៃ​ម៉ូដ​ក្រចក​៕

Continue Reading

Beauty

រោមចិញ្ចើម​ដ៏​ទាក់ទាញ​

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ

តើ​អ្នក​បាន​ដក​រោមចិញ្ចើម​អស់​ច្រើន​ជ្រុល​មែន​ទេ​? កុំ​ព្រួយបារម្ភ ដំណោះស្រាយ​នៅ​ទីនេះ​។ វិធីសាស្ត្រ​ងាយៗ​ទាំង ៤ ពិតជា​អាច​ជួយ​ដល់​អ្នក​បាន​៖

១ ឱ្យ​ដុះ​តាម​ដំណើរ
​រង់ចាំ​រយៈពេល​ពី ៣ ទៅ ៤ សប្ដាហ៍​ដើម្បីឱ្យ​រោមចិញ្ចើម​របស់​អ្នក​ដុះ​មកវិញ​។ កុំ​ទាន់​ដក​ថែម​ទៀត​ទោះបីជា​អ្នក​ឃើញ​រោមចិញ្ចើម​ខ្លះ​វែង​ជាង​គេ​ក៏ដោយ​។ លា​បជែល​បន្តិច​ពី​លើ​វា​ដើម្បី​ឱ្យ​មើល​ទៅ​មាន​របៀបរៀបរយ បើទោះបីជា​វា​មិន​ស្មើគ្នា​ស្អាត​ក៏ដោយ​។​


២ ស្វែងរក​ជំនួយ​
​លាប​សេរ៉ូម​ដែល​ជួយ​បណ្ដុះ​រោមចិញ្ចើម​មុនពេល​ចូល​គេង​ដើម្បី​ពន្លឿន​ការដុះរប​ស់វា​។ ការព្យាបាល​តាម​បែប Ayurveda បានបញ្ជាក់​ថា​ប្រេង castor ពិតជា​ជួយ​បណ្ដុះ​រោមចិញ្ចើម​ឱ្យ​វែង​បាន​យ៉ាង​ឆាប់រហ័ស​។​

៣ រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​ឥតខ្ចោះ​
​រាង​ចិញ្ចើម​ដែល​ស័ក្ដិសម​នឹង​ផ្ទៃ​មុខជា​អ្វី​ដែល​វេជ្ជបណ្ឌិត​ផ្នែក​សម្រស់​ទទួល​បាន​ការ​ស្នើសុំ​ជាច្រើន​។ ផ្ទៃមុខ​ដែលមាន​ថ្គាមខ្លា​ស័ក្ដិសម​បំផុត​ជាមួយនឹង​រាង​ចិញ្ចើម​រាង​កោង ខណៈ​ដែល​ផ្ទៃមុខ​រាង​វែង​ស័ក្ដិសម​នឹង​ចិញ្ចើម​ត្រង់​ស្មើ​។ រោមចិញ្ចើម​គួរតែ​ខ្ពស់​ជាង​គេ​ត្រង់​ឆ្អឹង​ចិញ្ចើម​ដែល​លយ​ចេញ​ខ្ពស់​ជាងគេ​។ យក​រាង​តាម​ឆ្អឹង​ចិញ្ចើម​ដើម្បី​ទទួលបាន​រាង​ចិញ្ចើម​បែប​ធម្មជាតិ​។​


៤ កែច្នៃ​បន្តិច​ឱ្យ​កាន់តែ​ស្រស់ស្អាត​
​ដើម្បី​ឱ្យ​រោមចិញ្ចើម​របស់​អ្នក​មើល​ទៅ​ពេញលេញ​ល្អ ចូរ​អ្នក​ប្រើ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម ឬ​ជែល​ដើម្បី​បំពេញ​ត្រង់​កន្លែង​ដែល​មិនសូវមាន​រោម​ចិញ្ចើម​។ ជ្រើសរើស​ពណ៌​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ដែល​មាន​ពណ៌​ស្រាល​ជាង​ពណ៌​នៃ​រោមចិញ្ចើម​ធម្មជាតិ​របស់​អ្នក​ពីរដង​៕


Continue Reading

Beauty

ងាយៗ​ដើម្បី​ថតរូប​ឱ្យបាន​ស្អាត​

កុំឱ្យ​បាត់បង់​ឱកាស​ថតរូប​ដ៏​ល្អឥតខ្ចោះ​! ៧ ជំហាន​ងាយៗ​ដើម្បី​

កុំឱ្យ​បាត់បង់​ឱកាស​ថតរូប​ដ៏​ល្អឥតខ្ចោះ​! ៧ ជំហាន​ងាយៗ​ដើម្បី​ត្រៀម​ខ្លួន​ថតរូប​ឱ្យបាន​ស្រស់ស្អាត​។​

១. គូរ​ចិញ្ចើម​
​ទម្រង់​ចិញ្ចើម​គឺ​ជួយ​លើក​សម្រស់​ផ្ទៃមុខ ដូច្នេះ​ចូរ​គូរ​ចិញ្ចើម​របស់​អ្នក​ជាមួយ​ម្សៅ ឬ​ខ្មៅ​ដៃ​ដើម្បី​ឱ្យ​ទម្រង់​ផ្ទៃមុខ​កាន់តែ​ស្រស់ស្អាត​។ ចិញ្ចើម​ដែល​ក្រាស់ និង​វែង​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​លេចធ្លោ និង​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ​មាន​ទម្រង់​ស្អាត​ជា​ង​មុន​ភ្លាមៗ​។​


២. គូរត្រេ​លើ​រឹ​ម​ត្របកភ្នែក​
​ធ្វើឱ្យ​រោមភ្នែក​មើល​ទៅ​ក្រាស់​ជាង​មុន​ដោយ​គូរត្រេ​ភ្នែក​ពណ៌​ខ្មៅ​នៅ​រឹម​ត្របកភ្នែក​ខាង​លើ​របស់​អ្នក​។ ជ្រើសរើស​ខ្មៅ​ដៃគូរ​ភ្នែក​ណា​ដែល​ជាប់​បាន​យូរ និង​មិន​ប្រតាក​ពេល​ត្រូវ​ទឹក​។


៣. ម៉ា​ស្កា​រ៉ា ម៉ា​ស្កា​រ៉ា ម៉ា​ស្កា​រ៉ា​
​មិន​ចង់​ឱ្យឃើញ​ភ្នែក​អ្នកតូច​ពេល​រូបថត​ចេញ​មក​ឬ​? សាកល្បង​លាប​ម៉ា​ស្កា​រ៉ា​លើ​រោមភ្នែក​ឱ្យបាន​ច្រើន​ជាន់​។ ត​រោមភ្នែក និង​ពត់​ឡើង​លើ​ដើម្បី​ឱ្យ​ភ្នែក​អ្នក​មើល​ទៅ​ឃើញ​ធំ និង​ស្រស់ស្អាត​។


៤. បិទបាំង​ស្នាម​ផ្សេងៗ​
​ការ​ដែល​មើលទៅ​ស្រស់​ស្អាត​គ្មាន​ទាស់ និង​ការតុបតែង​ជ្រុល​គឺជា​រឿង​ពីរ​ខុសគ្នា​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ធ្វើ​យ៉ាងណា​បិទបាំង​ស្នាម​ក្រហម ស្នាម​ជាំ និង​ធ្វើ​យ៉ាងណា​ឱ្យ​ក និង​ស្បែក​មុខ​មាន​សម្បុរ​ដូចគ្នា​ដើម្បី​ឱ្យ​រូបថត​ចេញ​មក​គឺ​ស្រស់​ស្អាត​ឥតខ្ចោះ​។ ម្យ៉ាង​ទៀត​ប្រសិនបើ​អ្នក​ចង់​លេង​ម៉ូដ​សក់​បែប​សៀត​ទៅ​ខាងក្រោយ​សូមកុំ​ភ្លេច​លាបម្សៅ​ទ្រនាប់​តិចៗ​លើ​ត្រចៀក ដើម្បី​ឱ្យ​ពណ៌​ស្បែក​មុខ​ស៊ីគ្នា​នឹង​សម្បុរ​ត្រចៀក​របស់​អ្នក​។


៥. លាប​ម្សៅ Blush
​ប្រសិនបើ​អ្នក​មាន​ការលំបាក​ក្នុងការ Contour មុខ​របស់​អ្នក សាកល្បង​ផាត់ម្សៅ Blush នៅ​លើ​ផ្នែក​ណាមួយ​នៃ​ផ្ទៃមុខ​ដែល​ពន្លឺ​ចាំង​ចំ​ជាងគេ (​ដូចជា​សៀតផ្កា ថ្ពាល់ ច្រមុះ និង​ចង្កា​) ដើម្បី​ឱ្យ​ទម្រង់​មុខ​មើលទៅ​ស៊ីគ្នា និង​មាន​ពណ៌​ព្រឿងៗ​ស្រស់ស្អាត​។


៦. លាប​បបូរមាត់​ឱ្យ​រលោង​ស្អាត​
​ប្រើក្រែ​មលាប​បបូរមាត់​ដែល​មាន​ជាតិ​សំណើម​ដើម្បី​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ភ្លឺរលោង​ដូច​យុវវ័យ​។ វិធី​មួយទៀត អ្នក​អាច​លាប​បបូរមាត់​ជាមួយ​ក្រែ​មរលោង​ក៏បាន​។​


៧. តុបតែង​សក់​ឱ្យ​រៀបរយ​
​ពង្រាប​កូន​សក់​ដែល​បះ​តិចៗ​ជាមួយ​ប្រេងលាបសក់​រួច​សិត​ជាមួយ​ក្រាស់​សិតសក់​ធ្វើ​ពី​រោមសត្វ​ដើម្បី​ឱ្យ​សក់​មើល​ទៅ​មាន​ទម្រង់​ទឹករលក​ស្រស់ស្អាត​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.