Health & Fitness
សាំងវិឆឈីសរសជាតិប៉ិបប៉េរ៉ូនី
នៅពេលអ្នកបានបំពេញការងារយ៉ាងមមាញឹកពេញមួយថ្ងៃ អ្នកនឹងយល់ថាមុខម្ហូបមួយនេះពិតជាជួយអ្នកបាន។ អ្នកត្រូវចំណាយពេល ២០ នាទី រួចអ្នកនឹងទទួលបាន

នៅពេលអ្នកបានបំពេញការងារយ៉ាងមមាញឹកពេញមួយថ្ងៃ អ្នកនឹងយល់ថាមុខម្ហូបមួយនេះពិតជាជួយអ្នកបាន។ អ្នកត្រូវចំណាយពេល ២០ នាទី រួចអ្នកនឹងទទួលបានអាហារដ៏ឆ្ងាញ់។ នៅពេលអ្នកចម្អិនរួច រូបមន្តនេះនឹងដក់ជាប់ចិត្តអ្នកជានិច្ច។ សាកល្បងលមើល៎។
សាំងវិឆឈីសរសជាតិប៉ិបប៉េរ៉ូនី
គ្រឿងផ្សំ៖
នំប៉័ងរសជាតិជូរហាន់ឱ្យក្រាស់ចំនួន ៤ បន្ទះ
ឈីសពណ៌លឿងកាត់ឱ្យក្រាស់ចំនួន ១ ភាគ ៤ ពែង
ឈីសម៉ូសារ៉េឡាឈូសសរសៃចំនួន កន្លះពែង
ប៉ិបប៉េរ៉ូនីហាន់ស្ដើងៗចំនួន ១៦ ចំណិត
ទឹកសុសភីហ្សាចំនួន ១ ភាគ ៤ ពែង
ប័ររលាយរសជាតិសាបចំនួន ១ ពែង
វិធីចម្អិន
រៀបនំប៉័ងទាំង ៤ បន្ទះនៅលើជ្រុញ រួចដាក់ឈីស ៤ បន្ទះពីលើបន្ទះនំប៉័ងនីមួយៗ។ (ពី២បន្ទះនៅពីលើនំប៉័ង និងពីរបន្ទះទៀតនៅក្នុងបន្ទះនំប៉័ង)។
រៀបប៉ិបប៉េរ៉ូនីចំនួន ៨ ចំណិត ពីលើបន្ទះនំប៉័ងចំនួន ២ បន្ទះ។
វាសទឹកសុសភីហ្សាពីលើប៉ិបប៉េរ៉ូនី។
រោយឈីសម៉ូសារ៉េឡាឈូសសរសៃចំនួនពាក់កណ្ដាលពីលើបន្ទះនំប៉័ងទាំងអស់។
យកនំប៉័ងពីរបន្ទះពីលើនំប៉័ងពីរបន្ទះផ្សេងទៀតដែលមានប៉ិបប៉េរ៉ូនីពីលើ។ (អ្នកគួរមានឈីសចំនួន ៨ បន្ទះនៅលើនំប៉័ងនីមួយៗដោយ ៤ ពីក្រោម និង ៤ នៅពីលើ)។
រំលាយប័រក្នុងឆ្នាំងតូចមួយដោយដាក់ភ្លើងតិចៗ រួចប្រើជក់ផាស់ស្ទ្រីលាបប័រពីលើសាំងវិឆ។
ដាក់ខ្ទះលើចង្ក្រានរួចបើកភ្លើងតិចៗ បន្ទាប់មកដាក់នំប៉័ងក្នុងខ្ទះ។
ត្រឡប់ផ្នែកដែលលាបប័រឱ្យនៅពីក្រោម។
បន្ថយភ្លើង រួចយកគម្របខ្ទះមកគ្របពីលើដើម្បីឱ្យឈីសរលាយលឿន។ រយៈពេល ៣ ទៅ ៤ នាទីក្រោយមកត្រូវពិនិត្យមើលថាតើសាំងវិឆមានពណ៌ត្នោតបែកមាស។
លាបប័រផ្នែកខាងលើនៃនំប៉័ងរួចត្រឡប់វាចុះក្រោម។ (យកគម្របខ្ទះមកគ្របពីលើដើម្បីឱ្យឈីសរលាយសព្វល្អ)។ ៣ ទៅ ៤ នាទីក្រោយមកពិនិត្យមើលថាពណ៌យ៉ាងណាឡើយ។
ប្រសិនបើឈីសនៅមិនទាន់រលាយទៀត អ្នកត្រូវបន្ថយភ្លើង។ តែកុំធ្វើឱ្យសាំងវិឆខ្លោចឱ្យសោះ។
ដួសសាំងវិឆដាក់លើចាន កាត់ជាពីរកំណាត់ រួចទទួលទានជាការស្រេច៕
Health & Fitness
វីធឺសាស្ត្រថែទាំសុខភាពភ្នែក
វីធឺសាស្ត្រលើកកំពស់ការយល់ដឹងអំពីជំងឺភ្នែកឡើងបាយពីធម្មជាតិ ហើយវិធីការពារមួយ

វីធឺសាស្ត្រលើកកំពស់ការយល់ដឹងអំពីជំងឺភ្នែកឡើងបាយពីធម្មជាតិ ហើយវិធីការពារមួយចំនួន ដែល អ្នកត្រូវដឹង ជាការចាំបាច់ក្នុងការថែរក្សាសុខភាពកែវភ្នែករបស់អ្នក ក៏ដូចជាខ្លួនអ្នកឱ្យនៅតែមាន សុខភាពល្អជានិរន្តផងដែរ។ ជំងឺឡើងបាយភ្នែកត្រូវបានគេដឹងថាជាជម្ងឺមួយដែលអាចធ្វើអោយ មនុស្សយើងងងឹតភ្នែកនៅពាសពេញពិភពលោក! ប៉ុន្តែជំងឺមួយនេះនៅអាចការពារបាន។ ជំងឺឡើង បាយភ្នែកគឺធ្វើអោយកែវភ្នែកខាងក្នុងរបស់អ្នកស្រអាប់ ហើយប្រសិនបើអ្នកមិនបានការពារទុកជា មុនទេ ភ្នែករបស់អ្នកអាចនឹងប៉ះពាល់ធ្ងន់ធ្ងររហូតដល់ថ្នាក់វះកាត់នៅថ្ងៃខាងមុខក៏ថាបាន។
នេះគឺជាវីធី ៦យ៉ាងដែលអ្នកអាចការពារកែវភ្នែករបស់អ្នក៖
១.ស្រស់ស្រួបអាហារដែលជួយការពារភ្នែករបស់អ្នក
ថែរក្សាសុខភាពភ្នែកជាមួយអាហារខាងក្រោមដូចជា៖
-ការ៉ុត
-បន្លែបៃតងដូចជា ស្ពៃអេពីណា ស្ពៃឃែល ឬ ស្ពៃខូឡាត
-ត្រីសូម៉ុង ត្រីធូណា ឬ ខ្លាញ់ត្រី
-ស៊ុត ផ្លែណាត់ សណ្តែកដី និង អាហារមានប្រភពប្រូតេអ៊ីនច្រើនដែលមិនមែនជាសាច់
-ក្រូចនិងផ្លែឈើដែលមានសាច់និងទឹកច្រើន

This is a close-up of vegetables and fruits.
អ្នកប្រហែលជាគិតថា សុខភាពល្អគឺទាក់ទងតែនឹងទម្ងន់ និង បេះដូងតែប៉ុណ្ណោះ ប៉ុន្តែសារ ពាង្គកាយរបស់មនុស្សសុទ្ធតែមានលក្ខណៈប្រាស័យទាក់ទងគ្នាទាំងអស់។ ប៉ុន្តែសម្រាប់ ការស្រសស្រូបអាហារត្រឹមត្រូវគឺធ្វើអោយយើងសុខភាពល្អអាចការពារជំងឺទឹកនោមផ្អែមបានទៀតផង។ ជំងឺទឹកនោមផ្អែមគឺជាបញ្ហាមួយដែលនាំអ្នកមានអាការៈដែលធ្វើអោយអ្នកមាន បញ្ហាងងឹតភ្នែកបានក្នុងអំឡុងអាយុពេញវ័យ។ ត្រូវចេះប្រយ័ត្នប្រយែងចំពោះអ្វីដែលបរិភោគ ចូលទៅក្នុងខ្លួនហើយក៏កុំធ្វើអោយខ្លួនអ្នកប្រែក្លាយជាកន្លែងចាក់សម្រាមសម្រាប់ម្ហូបអាហារផ្តេសផ្តាសដែលមិនល្អចំពោះខ្លួនអ្នកផងដែរ។

Stop smoking now
២.បញ្ឈប់ការជក់បារី
ការជក់បារីអាចនាំអោយភ្នែករបស់អ្នកកើតជាជំងឹឡើងបាយភ្នែកហើយវាក៏ធ្វើអោយប៉ះពាល់ដល
សសៃភ្នែករបស់អ្នកថែមទៀតផង។ ការជក់បារីគឺពិតជាមិនល្អចំពោះសុខភាពហើយជាពិសេសគឺខ្ជះ ខ្ជាយ ប្រាក់កាសរបស់អ្នកថែមទៀតផង។
៣.ពាក់វ៉ែនតាការពារកំដៅថ្ងៃ
សាកល្បងយកពេលអានអក្សរនៅលើដងវ៉ែនតាខ្មៅ ដោយជ្រើសយកវ៉ែនតា ដែលការពារ ភ្នែករបស់អ្នកពីពន្លឺថ្ងៃពីកាំរស្មី UV។ យ៉ាងណាមិញ ការមានរ៉ែនតាខ្មៅមួយជាប់ខ្លួន យ៉ាងណាក៏វាល្អជាជាងគ្មាននោះដែរ។ រកវ៉ែនតាខ្មៅណាដែលអាចការពារពន្លឺ UVA និង UVB បានទៀត រឹតតែប្រសើរ។ លើសពីនេះទៀត វ៉ែនតាការពារពន្លឺព្រះអាទិត្រអាចជួយការពារ នឹងកាត់បន្ថយភាពជ្រីវជ្រួញនៅជុំវិញរង្វង់ភ្នែករបស់អ្នកបានទៀតផង។ ដើម្បីសម្រស់ និងសុខភាពល្អ នៅរងចាំដល់ណាទៀត? អ្នកគួរប្រញាប់ទិញយកមកប្រើមួយហើយ។

Japanese woman looking in the mirror
៤.ប្រើប្រាស់ឧបករណ៍ការពារ
ប្រសិនបើការងារ ឬក៏ចំណង់ចំណូលចិត្តរបស់អ្នកត្រូវការប្រើភ្នែកច្រើនដូចជា កាប់ឈើ ផ្សាដែក ហែលទឹក ធ្វើសំណង់ នៅក្រោមពន្លឺថ្ងៃដែលភ្លឺខ្លាំង រួមទាំង កីឡាជាក់លាក់ណាមួយ ឬក៏ឧបករណ៍ដែលអាចបង្កឱ្យមានភាពគ្រោះថ្នាក់ច្រើននោះដូចនេះអ្នកត្រូវតែប្រើប្រាស់
វ៉ែនតាការពារជាចាំបាច់ហើយ។

Woman smiling with perfect smile and white teeth in a park and looking at camera
៥. យកពេលសម្រាកពីការសម្លឹងមើលអេក្រង់កុំព្យូទ័រ
ការសម្លឹងមើលអេក្រង់កុំព្យូទ័រយូរពេកអាចបង្កអោយមានបញ្ហាដូចជា
-ឈឺភ្នែក
-មើលមិនសូវច្បាស់
-ពិបាកសម្លឹងមើលឆ្ងាយ
-កែវភ្នែកខ្វះសំណើម
-ឈឺក្បាល
-ឈឺក ខ្នង និងស្មា
វាពិតជាមានសារៈសំខាន់ណាស់ក្នុងការយកពេលដើម្បីសម្រាកពីការសម្លឹងមើលអេក្រង់យូរពេកដូចជាជៀសវាងមុនពេលចូលគេង និង បន្ថយពន្លឺអេក្រង់កុំព្យូទ័ររបស់អ្នកជាដើម។
៦.ទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញអោយបានជាប់លាប់
ទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញខាងភ្នែកនិងសុខភាពដើម្បីថែរក្សាសុខភាពភ្នែករបស់អ្នកជាចាំបាច់។
Health & Fitness
លំហាត់ប្រាណសម្រាប់ស្ត្រីមានផ្ទៃពោះ
តើការហាត់ប្រាណក្នុងពេលមានផ្ទៃពោះមានសុវត្ថិភាពដែរឬទេ? ចម្លើយនោះគឺ ពិតជាមាន សុវត្ថិភាព! ប៉ុន្តែ

តើការហាត់ប្រាណក្នុងពេលមានផ្ទៃពោះមានសុវត្ថិភាពដែរឬទេ? ចម្លើយនោះគឺ ពិតជាមាន សុវត្ថិភាព! ប៉ុន្តែដើម្បីហាត់បានគឺដំណាក់កាលសំខាន់ៗមួយចំនួនដែលអ្នកត្រូវត្រងត្រាប់ តាម ជាពិសេសគឺសម្រាប់ក្នុងអំឡុងពេលមានផ្ទៃពោះតែម្តង ព្រោះដើម្បីជាការការពារ សម្រាប់អ្នក ក៏ដូចជាបុត្រក្នុងផ្ទៃរបស់អ្នកផងដែរ។ ជំហ៊ានហាត់ប្រាណទាំង៥ ខាងក្រោមនេះនឹងបង្ហាញអ្នកអោយឃើញថា បើទោះបីជាកំពុងមានគភ៌ក៏ដោយ ក៏អ្នកអាច សកម្ម ដោយសុវត្ថិភាពបានដែរ។

Beautiful pregnant woman doing pilates isolated on white background
១ ពិនិត្យស្ថានភាពសុខភាពជាមួយវេជ្ជបណ្ឌិត
ត្រូវប្រាកដអោយច្បាស់ជាមួយវេជ្ជបណ្ឌិត ថាតើលក្ខខណ្ឌសុខភាពរបស់អ្នកគឺពិតជាអាចអនុញ្ញាតហាត់ប្រាណក្នុងពេលមានផ្ទៃ។ ប្រសិនបើអ្នកមានទំលាប់ហាត់ប្រាណតាំងពីមុន ពេលតាំងគភ៌ហើយ ឬស្ថានភាពសុខភាពរបស់អ្នកនៅល្អ យកល្អគឺគួរហាត់ប្រាណបន្តិចបន្តួចក្នុងអំឡុងពេល ៩ខែក្នុងពេលមានផ្ទៃពោះនេះល្មមៗបានហើយទើបប្រសើរ។ អ្វីដែលជាចំបងដែលអ្នកត្រូវដឹងនោះគឺត្រូវអនុវត្តតាមការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន មុននឹងចាប់ផ្តើមអនុវត្ត។
២/ពិសារអាហារអោយបានច្រើន
ពិសារអាហារដែលមានកាឡូរីអោយបានច្រើន។ ក្នុងពេលនេះ អ្នកមានមនុស្សម្នាក់ទៀត នៅក្នុងផ្ទៃរបស់អ្នកដែលត្រូវការ សារជាតិចិញ្ចឹមជាចាំបាច់។ ដោយសារការហាត់ប្រាណ ក្នុងពេលហាត់នោះអ្នកកំពុងតែដុតបំផ្លាញកាឡូរីជាច្រើនដូចនេះអ្នកត្រូវបំប៉ន់បន្ថែមជាមួយនឹងអាហារដែលផ្តល់កាឡូរីខ្ពស់ ហើយការធ្វើដូចនេះមិនត្រឹមតែល្អសម្រាប់សុខភាព របស់អ្នកតែម្នាក់នោះទេ ប៉ុន្តែគឺទារកក្នុងផ្ទៃជាពិសេសផងដែរ។
៣/ ពិសារទឹកអោយបានច្រើន
ត្រូវរក្សាជាតិទឹកក្នុងខ្លួនជានិច្ច។ ការខ្វះជាតិទឹកអាចធ្វើអោយមានបញ្ហាកន្ត្រាក់ ឬក៏ធ្វើអោយសារពាង្គការរបស់អ្នកឡើងកំដៅខុសពីធម្មតា ដែលបញ្ហានេះជាកត្តាដែលមិនល្អ សម្រាប់ទារកក្នុងផ្ទៃ។ ត្រូវមានយ៉ាងហោចណាស់ទឹកមួយដបនៅជាប់ខ្លួនជានិច្ច ជារៀងរាល់ថ្ងៃ ហើយជាពិសេសគឺនៅក្នុងពេលហាត់ប្រាណតែម្តង។

Happy pregnant women in yoga class lying on mats in a fitness studio
៤/ជៀសវាងហានិភ័យ
មិនត្រូវដាក់សំពាធលើខ្លួនឯងខ្លាំងពេកទេ ម្យ៉ាងអ្នកក៏មិនគួរសាកល្បងក្បាច់ហាត់ប្រាណថ្មី ណាដែលអ្នកចង់ធ្វើពីមុន ឬក្នុងពេលមានផ្ទៃពោះនោះទេ ព្រោះថាអាចបង្ក គ្រោះថ្នាក់ ដល់អ្នកនិងកូនក្នុងផ្ទៃបាន។ ត្រូវចាំថា ក្នុងកំឡុងពេលមានផ្ទៃពោះនេះ មិនមែនជាពេលដែលអ្នកត្រូវខំប្រឹងសម្រក់ទម្ងន់នោះទេប៉ុន្តែ គឺជាពេលវេលាមួយដែលអ្នកត្រូវថែទាំសុខភាពដល់។ ត្រូវចង់ចាំជាពិសេសក្នុងចិត្តថាអ្នកត្រូវតែមានសុខភាពល្អ ហើយជាពិសេសត្រូវគិតដល់កូនក្នុងផ្ទៃរបស់អ្នកគឺជាអាទិភាពដំបូងដែលអ្នកត្រូវគិតមុនគេ ហើយ សំខាន់ជាងគេបំផុត។ អ្នកត្រូវផ្តោតអារម្មណ៍អោយបានច្បាស់ទៅលើសុខភាព ជាជាងរូបរាងកាយនៅក្នុង ពេលនេះ។ ប្រសិនបើអ្នកដឹងខ្លួនថាមានអារម្មណ៍នឿយហត់ភ្លាម អ្នកត្រូវបញ្ឈប់ សកម្មភាពអ្វីៗទាំងអស់ភ្លាម រួចសម្រាក់មួយរយៈ ឬក៏យកពេលសម្រាកឱ្យបានគ្រប់គ្រាន់។ ត្រូវដឹងអំពីស្ថានភាពរាងកាយរបស់អ្នក អោយបានគ្រប់ពេលវេលា ហើយប្រសិនបើអ្នកជាអ្នកងប់ងល់ក្នុងការហាត់ប្រាណមុនពេលមានផ្ទៃពោះ នោះការធ្វើលំហាត់ប្រាណ អាចជាជំនួយសុខភាពដល់អ្នកនឹងកូនក្នុងផ្ទៃផងដែរ ប៉ុន្តែប្រសិនបើអ្នក សម្រេចចិត្តបញ្ឈប់ការ ហាត់ប្រាណទាំងស្រុងនៅពាក់ កណ្តាល ទីតែម្តង វាអាចនឹងធ្វើអោយមានការប៉ះពាល់បាន ។ មនុស្សម្នាក់ៗមានស្ថានសុខភាពផ្សេងៗពីគ្នា ហើយការមានផ្ទៃពោះក៏មិនខុសគ្នាប៉ុន្មានដែរ ដូច្នេះចូរមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា។

Pregnant woman practicing in the park
៥/ការហាត់កំដៅសាច់ដុំ
ត្រូវមានការប្រុងប្រៀបខ្លួនមុនពេលហាត់ប្រាណអោយបានត្រឹមត្រូវ។ ចាប់ផ្តើមជាមួយនឹង លំហាត់ប្រាណចង្វាក់បេះដូងជាមួយនឹងការលោតទះដៃថ្មមៗតិចៗនិងការពត់សរសៃសសូងជាការកំដៅសាច់ដុំមុនពេលការហាត់ប្រាណមែនទែន។ ការធ្វើដូចនេះគឺពិតជាសំខាន់ខ្លាំង ណាស់ក្នុងការធ្វើអោយសារពាង្គកាយរបស់អ្នកមានការប្រិតប្រៀន និងធ្វើអោយចលនាការ អនុវត្តរបស់អ្នកប្រព្រឹត្តទៅយ៉ាងរលូន សុខស្រួល សម្រាប់មុនពេលហាត់ ក៏ដូចជាក្នុងពេល ហាត់ប្រាណផងដែរ។

គ្រឿងផ្សំ
ខ្ទឹមក្រហម ១
ខ្ទឹមស ៣
តៅហ៊ូ ២០០ក្រាម
ម្ទេសស្រស់ ១
ស្ពៃ spring greens ២០០ក្រាម
ប្រេងឆាធ្វើពីបន្លែ ១ស្លាបព្រាបាយ
គិនឆាយ ១ស្លាបព្រា
គ្រាប់ cumin កិនរួច ២ស្លាបព្រាបាយ
ម្ទេសដៃនាង កន្លះស្លាបព្រាបាយ
រមៀត ១ស្លាបព្រាបាយ
ប៉េងបោះចិតហើយ ១កំប៉ុង
ប្រេងអូលីវ ១កំប៉ុង
គ្រាប់សណ្តែក chickpeas ១កំប៉ុង ស្មើនឹង ៤០០ក្រាម
ម្សៅម្ទេសប្លោក paprika ២ស្លាបព្រាបាយ
គ្រឿងទេសgaram masala ២ស្លាបព្រាបាយ
ក្រូចឆ្មារ ១ចំនិត
គ្រាប់ cumin ២ស្លាបព្រាបាយ
របៀបធ្វើ
ចិតបកសំបកខ្ទឹមស និងខ្ទឹមបារាំង រួចបកសំបកខ្ទឹមស បន្ទាប់មកចិញ្ច្រាំផ្កាក្លាំងពូ ១រួចសល់ប៉ុន្មានហានជាចំនិតៗ ។ បន្ទាប់មកទៀតពុះតៅហ៊ូទៅជាដុំតូចៗ បន្ទាប់មកម្ទេសមកហានជាចំណិត និង បកសំបកស្ពៃ spring green ។
កម្តៅប្រេងឆាលើខ្ទះ បន្ទាប់មករោយខ្ទឹមបារាំងរួចហាន់ខ្ទឹមស។ បន្ទាប់ពិហាន់គ្រឿងទេសចប់អស់ហើយ ចូរចំអិនរហូតដល់ចំអិនខ្ទឹមបារាំងរហូតដល់វាឡើងក្រហម។
បន្ថែមចូលនូវ គិនឆាយ គ្រាប់ cuminហ្មត់ ម្ទេសដៃនាង និង រមៀតបញ្ចូលគ្នា។ ចំអិនចំនួន ១នាទី រួចយកប៉េងប៉ោះមួយជាមួយនឹងទឹកកន្លះកែវ។ ទុកអោយវាពុះដោយឡែកចំនួន ១០នាទី។
ឆ្លៀតពេលកំពុងចម្អិន ចាក់បន្ថែម ប្រេងអូលីវមួយស្លាបព្រានៅលើខ្ទះ រួចចំអិននំតៅហ៊ូរហូត់ដល់វាឡើងល្អ ហើយស្រកខ្លាញ់នៅលើក្រដាសត្រងខ្លាញ់។ល។
កម្តៅប្រេង អូលីវប្រហែល១ស្លាបព្រានៅលើខ្ទះ បន្ទាប់មករោយ គ្រាប់ cumin រួចបំពងខ្លាញ់ដើម្បីយកក្លិន បន្ទាប់មកបន្តហាន់ខ្ទឹមសម្ទេស តទៀត។
នៅពេលដែលខ្ទឹមសឆ្អិនឡើងក្រហម ចូរបន្ថែមស្ពៃ spring greens ចំនួន២ ទៅ៣នាទីសន្លឹកចូល រួចកូរចូលគ្នាក្នុងពេលកំពុងចំអិនរហូតដល់ឆ្អិន។ ស្រស់ស្រូបជាមួយ។
-
Business2 months ago
ការទូទាត់ប្រាក់សំណងឆាប់រហ័ស (QR)
-
Entertainment2 months ago
ការបំបៅកូននៅតាមទីសាធារណៈ
-
Beauty5 months ago
បកស្រាយជំនឿមិនពិតទាំង ៥ ទាក់ទងនឹងសម្រស់
-
Entertainment5 months ago
ស្ត្រីអ្នកជំនួញដ៏ល្បី
-
Style5 months ago
ម៉ូដសក់
-
Style5 months ago
មូលហេតុ ៧ យ៉ាងដែលធ្វើឱ្យអ្នកនៅតែមិនសប្បាយចិត្ត
-
Uncategorized2 months ago
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
-
Health & Fitness2 weeks ago
ភីហ្សាដុតពិសេស