Connect with us

Beauty

ភ្លឺផ្លេកដូចបាល់ឌីស្កូ

ខាងក្រោម​នេះ​ជា​វិធី​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ទទួលបាន​ក្រចក​ភ្លឺ​ផ្លេក​ស្រស់ស្អាត​ដូច​បាល់​ឌី​ស្កូ​៖

ខាងក្រោម​នេះ​ជា​វិធី​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ទទួលបាន​ក្រចក​ភ្លឺ​ផ្លេក​ស្រស់ស្អាត​ដូច​បាល់​ឌី​ស្កូ​៖
​ជាដំបូង​អ្នក​ត្រូវ​លាង​សម្អាត​ក្រចក​ឱ្យបាន​ស្អាត​ជាមុនសិន​។ នេះ​ជា​វិធី​ដ៏​ចាំបាច់​បំផុត​មិន​ថា​ការ​លាបថ្នាំ​ក្រចក​ធម្មតា ឬ​ការច្នៃ​ម៉ូដ​ក្រចក​តាម​បែបផែន​យ៉ាងណា​ឡើយ​។ ហេតុដូច្នេះ ប្រសិនបើ​ក្រចក​របស់​អ្នក​មាន​ជាប់​ថ្នាំលាប​ក្រចក អ្នក​ត្រូវ​តែ​ជូត​សម្អាត​វា​ឱ្យបាន​ស្អាត​។ អ្នក​គួរតែ​ជូត​សម្អាត​ជាតិ​ខ្លាញ់​ផ្សេងៗ​ដែល​មាន​ជាប់​នៅលើ​ក្រចក​របស់​អ្នក​ដូចគ្នា​។​

​អ្នក​ត្រូវ​តែ​ចងចាំ​ក្នុង​ចិត្ត​ថា ក្រចក​របស់​អ្នក​អាច​រង​ការ​ឆ្កូត​ដាច់​រលាត់​នៅពេល​ដែល​អ្នក​លាប​ផ្លេកៗ​នៅលើ​ក្រចក​របស់​អ្នក​។ ហេតុដូច្នេះ អ្នក​ត្រូវ​តែ​លាបទឹក​រលោង​មួយ​ជាន់​ជាមុនសិន​ដើម្បី​ការពារ​ក្រចក​របស់​អ្នក ឬ​អ្នក​អាច​លាបទឹក​រលោង​ឱ្យបាន​ច្រើន​ជាន់​បន្តិច​ដើម្បី​ការការពារ​កាន់តែ​ប្រសើរ​ជាង​មុន​។​
​បន្ទាប់​មក​ថ្នាំ​ក្រចក​ដែល​មាន​ពណ៌​ដូច​ផ្លេកៗ​អ្នក​អាច​លាប​វា​នៅ​ពេល​ក្រោយ​។​

​អ្នក​គួរតែ​លាបថ្នាំ​ក្រចក​ដែល​មាន​ផ្លេកៗ​ចំនួន ២ ជាន់ ប៉ុន្តែ​អ្នក​ត្រូវ​រង់ចាំ​ឱ្យ​ថ្នាំ​ក្រចក​ផ្លេកៗ​ជាន់​ទី ១ ស្ងួត​ល្អ​សិន​ចាំ​លាប​ជាន់​ទី ២​។
​ស្តា​យល៍​ផ្លេកៗ​មិន​ពេញលេញ​ដ៏​ទាក់ទាញ​

​ដើម្បី​ទទួលបាន​ក្រចក​ដែលមាន​ស្តា​យល៍​ផ្លេកៗ​មួយ​ឆ្នូត ជាដំបូង​អ្នក​ត្រូវ​កាត់​ក្រចក​ឱ្យមាន​រាង​តាម​ដែល​អ្នក​ពេញចិត្ត​។​
​បន្ទាប់មក អ្នក​ត្រូវ​រូ​ស និង​លាម​គ្រីម​រក្សា​សំណើម​ដល់​ក្រចក ព្រមទាំង​លាបទឹក​រលោង​បន្ថែម​មួយ​ជាន់​។ ការធ្វើ​បែប​នេះ​នឹង​ធ្វើឱ្យ​ថ្នាំ​ក្រចក​របស់​អ្នក​ជាប់​ពណ៌​បានយូរ​។​

​បន្ទាប់​ពី​លាបទឹក​រលោង​ហើយ អ្នក​ត្រូវ​តែ​លាបថ្នាំ​ក្រចក​ដោយ​ជ្រើសរើស​ពណ៌​ណា​ដែល​អ្នក​ស្រលាញ់​ពេញចិត្ត ដោយ​លាប​ចំនួន ២ ជាន់​។ អ្នក​គួរតែ​លាប​ឱ្យបាន​ស្ដើង​តាម​ដែល​អាច​ធ្វើទៅបាន​។ ប្រសិនបើ​អ្នក​លាប​វា​ក្រាស់​ពេក នោះ​វា​ងាយ​នឹង​រប​កមក​ទាំង​ផ្ទាំង​តែម្ដង​។ លើសពីនេះទៅទៀត ជាន់​នីមួយៗ​ត្រូវតែ​ស្ដើង ចៀសវាង​ការ​លាប​ក្រាស់​ពេក​។ អ្នក​ត្រូវ​តែ​រង់ចាំ​ឱ្យ​ជាន់​នី​មួយៗ​ស្ងួត​ល្អ​សិន សឹម​លាប​ជាន់​បន្តបន្ទាប់​ទៀត​។​
​ឥឡូវ​អ្នក​អាច​លាប​ផ្លឹកៗ​ពីលើ​ក្រចក​ថ្នមៗ អ្នក​ត្រូវ​តែ​លាប​នៅ​ផ្នែក​កណ្ដាល​ក្រចក​ជាមុនសិន រួច​សឹម​លាប​ចុះទៅ​ផ្នែក​ចុង​ក្រចក​ជា​ក្រោយ​។​
​អ្នក​ត្រូវ​លាបទឹក​រលោង​មួយ​ជាន់​បន្ថែម​ពីលើ​ដើម្បី​រក្សា​ផ្លេកៗ​ឱ្យ​ជាប់​បានយូរ​។​

​ផ្លេកៗ​ប្លែក​គេ
​សម្រាប់​ម៉ូដ​នេះ អ្នក​ត្រូវ​តែ​៖

1.​ ​សម្អាត​ក្រចក​របស់​អ្នក​ឱ្យ​ស្អាត បន្ទាប់​មក​លាប​គ្រីម​រក្សា​សំណើម មុនពេល​ដែល​ង្ន​ក​លាបទឹក​រលោង​។​
2.​ ​យក​ស្កុត​មក​បិទ​លើ​ខ្នង​ដៃ​របស់​អ្នក រួច​យក​វា​មក​បិទ​ពីលើ​ក្រចក​។ ការធ្វើ​បែប​នេះ​គឺ​កុំឱ្យ​ស្កុត​ស្អិត​ខ្លាំងពេក នាំឱ្យ​ប៉ះពាល់​ដល់​ទឹក​រលោង​ដែល​អ្នក​បាន​លាប​រួចរាល់​។ ចំពោះ​ស្កុត អ្នក​ត្រូវ​បិទ​បញ្ឆៀង​ក្រចក​របស់​អ្នក​។​
3.​ ​យក​ទឹក​រលោង​មក​ពី​លើ​ក្រចក​ដែល​មាន​ស្កុត​បិទ​ពីលើ​ឱ្យបាន​ស្ដើង​តាម​ដែល​អាច​ធ្វើទៅបាន រួច​បក​ស្កុត​ចេញ​ឱ្យ​បាន​ឆាប់រហ័ស​បំផុត​។​
4.​ ​បន្ទាប់មក​យក​ផ្លេកៗ​ម​ករោយ​ពី​លើ​។ យក​ជក់​រាង​ដូច​ផ្លិត​មក​បោស​វា​ចុះក្រោម រួច​ទុកឱ្យ​វា​ស្ងួត​មួយសន្ទុះ​។​
5.​ ​បោស​ផ្លេកៗ​ដែល​នៅ​សេសសល់​ចេញ​ដោយ​ប្រើ​ជក់​រាង​ដូច​ផ្លិត​ដដែល​។ អនុវត្ត​បែបនេះ​ឱ្យបាន​គ្រប់​ក្រចក​។​
6.​ ​លាបទឹក​រលោង​មួយ​ជាន់​ឱ្យ​ស្ដើង​តាម​ដែល​អាច​ធ្វើបាន​។ អ្នក​ត្រូវ​តែ​ចាំ​ក្នុង​ចិត្ត​ថា ទឹក​រលោង​ដែល​អ្នក​លាប​ក្រោយ​គេ​ត្រូវ​គ្របដណ្ដប់​ពីលើ​ក្រចក​ទាំងមូល​តែម្ដង​៕

Beauty

អ្វីដែលមិនគួរមើលរំលង

ផលិតផល​ផ្តល់​ជាតិ​សំណើម Tom Ford Radiant Moisture Soufflé

ផលិតផល​ផ្តល់​ជាតិ​សំណើម Tom Ford Radiant Moisture Soufflé
​នេះ​ជា​ផលិតផល​ផ្តល់​ជាតិ​សំណើម​ប្រើ​សម្រាប់​លាបមុខ​មុន​ពេល​ផាត់​ម៉ាហ្គីយ៉េ ជា​ក្រែ​មរលោង​ប្រើ​សម្រាប់​លាប​លើ​ស្បែក​ដែល​មិន​ទាន់​តុបតែង ឬ​អ្នក​អាច​លាប​មុនពេល​ផាត់ម្សៅ​ទ្រនាប់​ដើម្បី​ឱ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ស្អាត​និង​រលោង​។​


​រោម​ភ្នែក Battington Lashes
​រោមភ្នែក​ក្លែងក្លាយ​ជា​ស្តា​យល៍​ពេញនិយម​បំផុត​នា​បច្ចុប្បន្ននេះ​។ រោម​ភ្នែក Battington ច្បាស់​ជា​ធ្វើឱ្យ​អ្នក​លែង​ចង់​ទិញ​រោម​ភ្នែក​ដែល​មាន​តម្លៃ​ថោក​ទៀត​មិន​ខាន​។ លក្ខណៈ​ពិសេស​នៃ​រោមភ្នែក​នេះ​គឺ​ថា​អ្នក​អាចយ​ករោម​ភ្នែក​នេះ​មកប្រើប្រាស់​ឡើងវិញ​បាន​រហូត​ដល់ ២៥​ដង​ឯណោះ​។​


​សេរ៉ូម​ការពារ​ភាព​ជ្រីវជ្រួញ La Prairie Cellular Swiss Ice Crystal Serum
​នេះ​ជា​ផលិតផល​ការពារ​ភាពចំណាស់​ដ៏​ល្អ​ជាង​គេ​បំផុត ហើយ​ក៏​កំពុងតែ​ពេញនិយម​បំផុត​ផងដែរ​នៅលើ​ទីផ្សារ​។ គ្រឿងផ្សំ​ថ្មី​ចុងក្រោយ​របស់ La Prairie គឺ​មាន​លក្ខណៈ​រលោង​ជួយ​ការពារ​ស្នាម​ជ្រីវជ្រួញ និង​ធ្វើឱ្យ​ស្បែក​ភ្លឺរលោង​ស្អាត​។​


ពណ៌​សម្រាប់​លាយ​ម្សៅ​ទ្រនាប់ The Body Shop Shade Adjusting Drops
​ការស្វែងរក​ម្សៅ​ទ្រនាប់​ឱ្យ​ស៊ីគ្នា​នឹង​ពណ៌​ស្បែក​មុខ​របស់​អ្នក​មិន​មែន​ជា​រឿង​ងាយ​ឡើយ​។ ក៏​ប៉ុន្តែ​ប្រសិនបើ​អ្នក​បន្ថែម​ទឹក​ពណ៌​មួយ​តំណក់​លាយ​ជាមួយ​ម្សៅ​ទ្រនាប់​ដែល​អ្នក​ចូលចិត្ត ពណ៌​លឿងចាស់​ដែល​បានមកពី​ទឹក​ពណ៌​នោះ​នឹង​បង្កើតបាន​ជា​ពណ៌​ម្សៅ​ទ្រនាប់​ដែល​អ្នក​ចង់​បាន​មិន​ខាន​។ បន្ទាប់​ពី​លាយ​រួច អ្នក​នឹង​ទទួលបាន​ពណ៌​ថ្មី​ដែល​ស៊ីគ្នា​នឹង​ពណ៌​ស្បែក​មុខ​របស់​អ្នក​មិន​ខាន​។ គឺ​ប្រៀប​ដូចជា​វេទមន្ត​ដូច្នោះ​ឯង​។​


ម្សៅ​រលោង ​Make Beauty Moonlight Primer
​ម្សៅ​រលោង Make Beauty’s Moonlight Primer ជួយ​ការពារ​ស្បែក​អ្នក​ពី​កាំរស្មី​យូ​វី និង​កាំរស្មី HEV ដែល​ឡេ​ការពារ​កម្តៅថ្ងៃ​ប្រភេទ​ធម្មតា​មិន​អាច​ការពារ​បាន​។ សេរ៉ូម​នេះ​ក៏​ជួយ​ធ្វើឱ្យ​ស្បែក​របស់​អ្នក​មើល​ទៅ​រលោង​គ្មាន​ស្លាកស្នាម​ផងដែរ​៕

Continue Reading

Beauty

ធ្វើឱ្យ​ត្រគាក​ស្រ​ឡូ​ន

សាកល្បង​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​ងាយ​នេះ​ចុះឡើងៗ ដើម្បី​ទទួលបាន

​ធ្វើឱ្យ​រាង​ត្រគាក​របស់​អ្នក​កាន់តែ​ស្រ​ឡូ​ន​ស្រស់​ស្អាត​ដើម្បី​ស្លៀកខោ​ខូវប៊យ ខោខ្លី ឬ​ឈុត​ហែល​ទឹក​ឱ្យ​មើលទៅ​ឃើញ​សម​សួន​!

សាកល្បង​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​ងាយ​នេះ​ចុះឡើងៗ ដើម្បី​ទទួលបាន​រាង​ត្រគាក​ឡូយ​។


​ដេក​ពើង​ត្រគាក​ឡើងលើ​
​គេង​ផ្ងារ​ដោយ​ដាក់​ដៃ​របស់​អ្នក​សណ្ដូក​ចុះក្រោម ហើយ​ដាក់​ជើង​របស់​អ្នក​អង្កុញ​នៅលើ​កម្រាល​។​
​លើក​ត្រគាក​របស់​អ្នក​ឡើងលើ​។ ទប់​ឱ្យ​ជាប់ បន្ទាប់​មក​ចំកោង​ចុះក្រោម​។​
​ចាប់​កំភួនជើង​របស់​អ្នក នៅពេលដែល​ត្រគាក​របស់​អ្នក​ពើង​ឡើងលើ​។​
​ដើម្បី​ធ្វើឱ្យ​លំ​ហាត់ប្រាណ​នេះ​លំបាក​ថែម​ទៀត កន្ធែកជើង​ម្ខាង​លើក​ឡើង​លើ និង​ដាក់​ភ្លៅ​របស់​អ្នក​ឱ្យ​ស្មើ​ស្របគ្នា​។​​បន្ទាប់​មក​ទម្លាក់​ខ្នង​ចុះ​ក្រោម​សន្សឹមៗ​។​
​អនុវត្ដ​ការធ្វើ​លំ​ហាត់ប្រាណ​នេះ​រយៈពេល​៣០​វិនាទី ប្ដូរ​ចុះឡើងៗ​ហើយ​ធ្វើ​ចលនា​រយៈពេល​៣០​វិនាទី​ទៀត ដោយ​ប្រើ​ជើង​ម្ខាង​ទៀត​។


​លើកជើង​ឡើងលើ​
​ឈរ​កន្ធែកជើង​ចេញ​ពី​គ្នា ហើយ​លើក​ដុំ​ដែក​ទម្ងន់​៥​ផោន​ដ៍​នៅ​នឹង​ដៃ​ម្ខាងៗ​។ ប្រសិនបើ​អ្នក​មិន​មាន​ដុំ​ដែក​ទេ រក​ដប​ពីរ​ច្រក​ទឹក​ឱ្យ​ពេញ ឬ​ប្រើ​វត្ថុ​អ្វីមួយ​ដែល​មាន​ទម្ងន់​ប្រហាក់ប្រហែលគ្នា​។
​ពត់​ជើង​ស្ដាំ​របស់​អ្នក​ហើយ​លើក​វា​ឡើង​លើ​ឱ្យ​ផុត​ពី​កម្រាល​កម្ពស់​ប្រហែល​បី​អ៊ិញ​។ លាតដៃ​ទាំង​ពីរ​ដាក់​មុខ​អ្នក​កម្ពស់​ស្មើ​ទ្រូង និង​ដាក់​បាតដៃ​របស់​អ្នក​ចុះក្រោម​។​
​ដាក់​ដៃ​របស់​អ្នក​ឱ្យ​ត្រង់ ហើយ​លើកដៃ​ឆ្វេង​ឱ្យ​ផុត​ក្បាល រួច​ទប់​ឱ្យ​ជាប់​ដោយ​រាប់​ឱ្យបាន​បី​ដង បន្ទាប់​មក​ទម្លាក់​ឱ្យមក​ត្រឹម​កម្ពស់​ទ្រូង​វិញ​។ បន្ដ​លើក​ដៃ​របស់​អ្នក​ប្ដូរ​ចុះឡើង​។ អនុវត្ដ​ចុះឡើងៗ​ឱ្យបាន​ប្រាំបី​ដង ដោយ​ប្រើ​ដៃ​ម្ខាងៗ​ឱ្យ​បាន​បួន​ដង​។ ប្ដូរ​ជើង​ហើយ​អនុវត្ដ​ឱ្យបាន​ប្រាំបី​ដង​ចុះឡើងៗ​បន្ថែមទៀត ខណៈពេល​ឈរ​ដោយ​ប្រើ​ជើង​ស្ដាំ​របស់​អ្នក​។


អង្គុយ​ច្រហោង​
​ឈរ​ដោយ​ដាក់​ជើង​និង​ស្មា​របស់​អ្នក​ចេញ​ពី​គ្នា​។​
​អង្គុយ​ច្រហោង ហើយ​ដាក់​ប្រអប់ដៃ​ឱ្យ​កៀក​នឹង​ចង្កា​របស់​អ្នក​។​
​បន្ទាប់​មក​បោះ​ជើងឆ្វេង​របស់​អ្នក​ឱ្យ​ត្រង់​ទៅក្រោយ ខណៈពេល​លាតដៃ​របស់​អ្នក​ឱ្យ​ត្រង់​ទៅ​មុខ​។​
​ត្រឡប់​ទៅ​រក​ជំហរ​អង្គុយច្រហោង ហើយ​អនុវត្ដ​ដោយ​ប្រើ​ជើង​និង​ដៃ​ម្ខាង​ទៀត​។​
​បន្ដ​អនុវត្ដ​រយៈពេល​មួយ​នាទី​ឬ​លើសពីនេះ​។​
​នៅពេល​ដែល​អ្នក​អង្គុយច្រហោង ដាក់​ត្រគាក​របស់​អ្នក​ឱ្យ​ត្រូវ​ជំហរ ហើយ​ប្រើ​កែងជើង​ដើម្បី​ទប់​ទម្ងន់​។


​អង្គុយច្រហោង​ដោយ​ប្រើ​ទម្ងន់​
​ចាប់ផ្ដើម​ដោយ​ដាក់​ជើង​និង​ស្មា​របស់​អ្នក​ចេញ​ពី​គ្នា ហើយ​ដាក់​ដុំ​ដែក​ឬ​ទម្រង់​ទម្ងន់​មួយចំនួនទៀត​នៅ​ប្រប​នឹង​ភ្លៅ​។​
​អង្គុយច្រហោង​ចុះ​ហាក់បីដូច​ជា​អ្នក​អង្គុយ​នៅលើ​កៅអី​អ‍៊ីចឹង ដោយ​ប្រើ​កែងជើង​របស់​អ្នក​ទ្រ​ទម្ងន់​។​
​ចាប់​កំភួនជើង​របស់​អ្នក ហើយ​ត្រឡប់​ទៅ​ចាប់ផ្ដើម​ជំហរ​ឡើងវិញ​។​
​អនុវត្ដ​ចុះឡើង​រយៈពេល​ពី​១៥-២០​ដង​។​
​ប្រើ​កែងជើង​របស់​អ្នក​ទ្រ​ទម្ងន់ ដោយ​ត្រូវ​ប្រាកដ​ច្បាស់​ថា ជង្គង់​របស់​អ្នក​កុំ​ឱ្យ​លូត​ទៅមុខ​ហួស​ពី​ម្រាម​ជើង​។​
​កម្រិត​ឈាន​ទៅ​មុខ​៖ សាកល្បង​ដោយ​មិនចាំបាច់​ប្រើ​ទម្ងន់ ប៉ុន្ដែ​លោត​ឡើង​លើ​ឱ្យ​ខ្ពស់ ហើយ​ទម្លាក់​ខ្លួន​ចុះ​ក្នុង​ជំហរ​ច្រហោង​។

Fitness woman. Slim woman with dumbbells.

​លោត​ហក់​ខ្ពស់ៗ​
​ឈរ​ដោយ​ដាក់​ជើង​របស់​អ្នក​ផ្គួប​ចូលគ្នា ហើយ​យក​ដៃ​របស់​អ្នក​ច្រត់​ចង្កេះ​។​
​លោត​ហក់​ទៅ​មុខ​ដោយ​ប្រើ​ជើង​ស្ដាំ​របស់​អ្នក​។​
​លោត​ឡើងលើ ដោយ​ប្ដូរ​ជើង​ផុតពី​ដី ហើយ​ឱ្យ​ធ្លាក់​ចុះ​ក្រោម​ជាមួយនឹង​ជើងឆ្វេង​របស់​អ្នក នៅក្នុង​ជំហរ​លោត​ហក់​ទៅមុខ​។​
​បន្ដ​លោត​ហក់​ខ្ពស់ៗ​បែបនេះ ដោយ​ផ្លាស់ប្ដូរ​គ្នា រយៈពេល​មួយ​នាទី​ឬ​យូរ​ជាង​នេះ​។​
​ទ្រោប​ខ្លួន​នៅ​ពី​លើ​កម្រាល​ដោយ​ប្រើ​ជើង​ទាំង​ពីរ ហើយ​ជង្គង់​ខាង​មុខ​ពត់​ជា​មុំ​៩០​ដឺ​ក្រេ និង​តម្រង់​កជើង​ឱ្យ​ស្មើគ្នា​៕

Continue Reading

Beauty

​តើ​អ្នកដឹង​អំពី​ការធ្វើ​ថ្នាំលាបក្រចក​ដោយ​ខ្លួនឯង​ដែរឬទេ​?

សូម​ស្ងាត់​…​នាង​ខ្ញុំ​មានរឿង​ចង់​ប្រាប់​!

សូម​ស្ងាត់​…​នាង​ខ្ញុំ​មានរឿង​ចង់​ប្រាប់​!
​តើ​អ្នកដឹង​អំពី​ការធ្វើ​ថ្នាំលាបក្រចក​ដោយ​ខ្លួនឯង​ដែរឬទេ​?


​សម្រាប់​ក្រចកដៃ​ដែល​រក្សាបាន​នូវ​ភាព​ភ្លឺ​ស្អាត​បានយូ​នោះ សុភាពនារី​ភាគច្រើន​តែងតែ​គិត​ថា​ត្រូវ​ពឹងពាក់​លើ​អ្នកជំនាញ​ម៉ូដ​ក្រចក​ជាពិសេស​។ ប៉ុន្តែ​ជាមួយ​នឹង​ផលិតផល​ចេញ​ថ្មី​នៃ​កូឡិក​ហ្សិន​ម៉ាក Miracle Gel TM របស់ Sally Hansen ត្រូវបាន​ដឹង​ថា​ការ​លាប​ក្រចក​ដោយ​ប្រើជែ​លលាប​ក្រច​កដោយខ្លួន​ឯង​ត្រឹម​២​ដំណាក់​ការ​ប៉ុណ្ណោះ ជា​វិធី​ថ្មី​មួយ​ដែល​ធ្វើអោយ​អ្នក​អស់​ក្តីបារម្ភ​មិនចាំបាច់​ពឹងពាក់​ជាង​ធ្វើ​ក្រចក​ទៀតឡើយ​។


​បន្ទាប់​ពី​លាបទឹក​រលោង​ស្រទាប់​ដំបូង​រួចមក ចូរ​លាប​ជែល Miracle Gel varnish ដើម្បី​បំបាត់​ផ្ទៃ​ដែល​ភ្លឺ​មិន​ស្មើ​សាច់​ល្អ​ដែល​វា​អាច​ថែរក្សា​ទំ​រង​ក្រចក​របស់​អ្នក​អោយ​នៅ​ភ្លឺ​ស្អាត​ដដែល​រហូត​ដល់​រយៈពេល​ពេល ១៤​ថ្ងៃ​ឯណោះ​។ ជែល​បំបាត់ស្នាម​នឹង​ធ្វើអោយ​ក្រចក​អ្នកភ្លឺរ​លោ​ង​ស្អាត និង​ជាប់​បានយូរ​ដោយ​ងាយស្រួល​។ ការ​លាប​ពី​ជាន់​ខាងលើ​នេះ​គឺ​ពិតជា​សម​ល្មម​នៅពេល​ដែល​អ្នក​លាបថ្នាំ​ក្រចក​ដែល​ពណ៌​ដិតៗ​ពីលើ​។ ជា​កិច្ច​បង្ហើយ យើងខ្ញុំ​សូម​ណែនាំ​ថា អ្នក​គួរតែ​ប្រើ​ថ្នាំ​ក្រចក​ណា​ដែល​មាន​ជាតិ​ជែល​ដែលជាប់​ល្អ​។


​ដើម្បី​លាង​សំអាត​ក្រចក​ចេញ អ្នក​ត្រូវ​ប្រើ​ទឹក​លាង​ក្រចក​ដូច​ធម្មតា​។ ជ្រលក់​សំឡី​រួច​ដាក់​សំឡី​សើម​ពីលើ​ដោយ​ថ្ម​មៗ ទុកចោល​យ៉ាងហោចណាស់​មួយ​នាទី មិន​ពេល​ដែល​អ្នក​ជូត​សំអាត​ក្រចក​។ ពិត​ណាស់​ការ​លាប​ក្រចក​ដោយ​ខ្លួនឯង​នេះ គឺ​ពិតជា​ងាយស្រួល​មែនទែន​។

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.