Connect with us

Fashion

ម៉ូដស្បែកជើងពេញនិយមទាំង ៥ សម្រាប់និទាឃរដូវ/រដូវក្តៅ

អ្នក​ដែល​និយម​ដេញតាម​បច្ចេកវិជ្ជា​រង់ចាំ​ឧបករណ៍​ថ្មីៗ​ដែល​នឹង​ចេញ​លក់​ជារ​ផង​រាល់​ឆ្នាំ​។ ដូចជា​ឆ្នាំ​ដទៃៗ​ទៀត​អ៊‍ីចឹង ឆ្នាំ ២០១៧ នេះ​គឺ​មាន​ឧបករណ៍​បច្ចេកវិជ្ជា​ចេញ​ថ្មី​

អ្នក​ដែល​និយម​ដេញតាម​បច្ចេកវិជ្ជា​រង់ចាំ​ឧបករណ៍​ថ្មីៗ​ដែល​នឹង​ចេញ​លក់​ជារ​ផង​រាល់​ឆ្នាំ​។ ដូចជា​ឆ្នាំ​ដទៃៗ​ទៀត​អ៊‍ីចឹង ឆ្នាំ ២០១៧ នេះ​គឺ​មាន​ឧបករណ៍​បច្ចេកវិជ្ជា​ចេញ​ថ្មី​ជាច្រើន​ដែល​ពិតជា​ទំនើប និង​គួរឱ្យ​ចង់​សាកល្បង​ប្រើប្រាស់​យ៉ាង​ពិតប្រាកដ​។ ប្រសិនបើ​អ្នក​ជា​អ្នក​ដែល​ចូលចិត្ត​ឧបករណ៍​បច្ចេកវិជ្ជា​ដែល​តែងតែ​រង់ចាំ​មើល​អ្វី​ដែល​ទើបនឹង​ចេញ​ថ្មី និង​ចុងក្រោយ នេះ​នែ៎ អ្វី​ដែល​អ្នកត្រូវការ​មាន​នៅ​ខាងក្រោម​នេះ​!
​កាមេរ៉ា​ថត​រូប Hubbel Hugo
​តើ​អ្នក​ធ្លាប់​ឮ​អំពី​កាមេរ៉ា​សុវត្ថិភាព​ដែល​មាន​សមត្ថភាព​ក្នុង​ការចាប់យក​ការសម្ដែង​ទឹកមុខ​របស់​អ្នក​ដែរឬទេ​? យើងខ្ញុំ​ពិតជា​មិន​ធ្លាប់​ឮ​ពីមុនមក​សោះ​!
Hubbel Hugo ជា​កាមេរ៉ា​សុវត្ថិភាព​ដ៏​ឆ្លាត​វៃ​ជាមួយនឹង​សមត្ថភាព​ក្នុង​ការចាប់យក​ការសម្ដែង​ទឹកមុខ​។ ដោយ​ប្រើប្រាស់​ការ​សម្គាល់​ផ្ទៃមុខ កាមេរ៉ា​ដ៏​ឆ្លាត​វៃ​នេះ​គឺ​តម្រូវឱ្យ​មាន​ការ​ម​សម្ដែង​ទឹកមុខ​។ វា​អាច​ស៊ើបរក​សម្លេង​ក្មេង​យំ និង​រោទិ៍​ជា​សម្លេង​ប្រាប់​ឪពុក​ម្ដាយ​ឱ្យបាន​ដឹង​។​
​កាមេរ៉ា​ដែល​ស៊ើបរក​ការសម្ដែង​ទឹកមុខ​នេះ​អាច​ធ្វើឱ្យ​អ្នកដឹង​អំពី​អ្វី​ដែល​កើតឡើង​នៅ​ជុំវិញ​អ្នក​។ អ្វី​ដែល​កាន់តែ​អស្ចារ្យ​ជាមួយនឹង​កាមេរ៉ា Hubbel Hugo គឺ​ជា​មិន​ចាប់​អ្វី​ក្រៅពី​ទឹកមុខ​របស់​មនុស្ស​ឡើយ មានន័យ​ថា​សត្វ​មិន​ត្រូវបាន​ស៊ើប​ដោយ​កាមេរ៉ា​នេះឡើយ​។​
​ម៉ាស​ឃ្លុប​មាត់ Hushme
Hushme ជា​ម៉ាស​ឃ្លុប​មាត់​ដែល​ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​ប្រើ​ជាមួយ​ទូរ​សព្ទ​ឆ្លាត​វៃ​។ ឧបករណ៍​ដ៏​ទំនើប​នេះ​មាន​សមត្ថភាព​ក្នុង​ការទប់ស្កាត់​សម្លេង​ប​របស់​អ្នក​កុំឱ្យ​រំខាន​ដល់​អ្នកដទៃ​។ ម៉ាស​នេះ​ស្រដៀង​ទៅ​នឹង​ម៉ាស Bane ដែល​ជា​ការ​រចនា​របស់ “The Dark Knight” ប៉ុន្តែ​សម្រាប់​ហេតុផល​ខុសគ្នា​ទាំងស្រុង​តែ​ម្ដង​។​
​ប្រសិនបើ​អ្នក​មាន​បំណង​ប្រើ​សម្លេង​ខ្លាំងៗ​នៅពេល​ដែល​កំពុង​ប្រើ​ទូរ​សព្ទ​ឆ្លាត​វៃ​របស់​អ្នក ឬ​ទស្សនា​វីដេអូ​តាម YouTube នៅក្នុង​ទូរ​សព្ទ​ដៃ​របស់​ង្ន​ក ម៉ាស​ឃ្លុប​មាត់ Hushme ពិតជា​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​។ អ្នក​អាច​បន្ត​ទស្សនា​វីដេអូ ឬ​លេង​ហ្គេម ដោយ​មិន​បង្ក​សម្លេង​រំខាន​ដល់​អ្នក​នៅ​ក្បែរ​អ្នក​។ អ្នក​ក៏​អាច​ជូន​ម៉ាស​ឃ្លុប​មាត់​នេះ​ទៅកាន់​មិត្ត​រួម​ការងារ​ដែល​ចូលចិត្ត​បង្ក​សម្លេង​រំខាន​។ ម៉ាស​ឃ្លុប​មាត់ Hushme អាច​ប្ដូរ​សម្លេង​បាន​ផង​ដែរ គឺ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​។​
​គ្រែ Sleep Number 360 Bed
​ពិភពលោក​នេះ​នឹង​ក្លាយជា​កន្លែង​ដែល​ប្រសើរ​ជាង​មុន​ប្រសិនបើ​អ្នក​អាច​គេង​លើ​គ្រែ​ដែល​អ្នក​ពេញចិត្ត​បំផុត​។ ពិតណាស់ ប្រសិនបើ​នេះ​ជា​អ្វី​ដែល​អ្នក​កំពុង​រង់ចាំ ក្ដី​សុបិន​របស់​អ្នក​ពេលនេះ​ក្លាយជា​ការពិត​ហើយ​!
​គ្រែ​គេង Sleep Number 360 Bed ជា​គ្រែ​ដ៏​ទំនើប​ចុងក្រោយ​បំផុត​ដែល​យល់ដឹង​យ៉ាង​ច្បាស់​អំពី​តម្រូវការ និង​ផាសុកភាព​ដែល​អ្នក​ចង់​ទទួលបាន​។ ពូក​នេះ​អាច​បំបាត់​អាការ​ស្រមុក និង​អាច​ផ្លាស់ប្ដូរ​ឥរិយាបថ និង​ក្បាល​របស់​អ្នក​ឱ្យ​មាន​ផា​សុកភាព​បំផុត​។ ពូក​ប្រភេទ​នេះ​មាន​សមត្ថភាព​ក្នុង​ការបន្ធូរបន្ថយ​ទៅតាម​ចលនា​ដែល​អ្នក​ផ្លាស់ប្ដូរ​។ លក្ខណៈ​ពិសេស​នៃ​គ្រែ​នេះ​គឺ​អាច​ធ្វើឱ្យ​ជើង​របស់​អ្នក​មាន​ភាពកក់ក្ដៅ​ខណៈ​ដែល​អ្នក​កំពុង​គេង​។
​នាឡិកាដៃ​ឆ្លាត​វៃ Fossil x Armani Hybrid Smartwatch
​ក្រុមហ៊ុន Apple មិនមែន​ជា​ក្រុមហ៊ុន​តែ​មួយ​ដែល​ផលិត​នាឡិកាដៃ​ឆ្លាត​វៃ​ទៀតឡើយ​។ ក្រុមហ៊ុន Fossil Group បាន​រចនា​នាឡិកា​ប្រភេទ​ហាយ​ប្រ៊ី​ដ​ថ្មី​សន្លាង​បំផុត​ជាមួយ​នឹង​មុខងារ Armani Exchange ដែល​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ជាច្រើន​ក្នុង​ឆ្នាំ ២០១៧ នេះ​។ នាឡិកា​ឆ្លាត​វៃ​នេះ​មើល​ទៅ​មាន​រូបរាង​ធម្មតា ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​បំផុត​ដែល​អាច​ទទួល​ព័ត៌មាន​ពី​ទូរ​សព្ទ​ដៃ​របស់​អ្នក​។ វា​មាន​មុខងារ​ដូចជា FitBit ដែល​កំណត់​អំពី​ជំហាន​នៃ​ការដើរ និង​រយៈពេល​ដែល​អ្នក​ទទួលទាន​ដំណេក​។ អ្នក​មិន​ចាំបាច់​សាក​ថ្ម​នាឡិកា​នេះឡើយ​។ មិន​ថា​តែ​អ្នក​ចង់​ឱ្យ​រូបរាងកាយ​របស់​អ្នក​មុំាន​ភា​ពសកម្ម ឬ​ការពង្រឹង​បែបបទ​ជីវិត​ទាំងស្រុង​របស់​អ្នក​ផងដែរ​។
​កញ្ចក់ HiMirror Plus
​កញ្ចក់ កញ្ចក់​! តើ​អ្នកណា​មាន​សម្រស់​ស្អាត​ជាង​គេ​បំផុត​?
​តើ​អ្នក​ជា​មនុស្ស​ដែល​ង​ប់ង​ល់នឹង​សម្រស់​ខ្លួនឯង និង​តែងតែ​ព្រួយបារម្ភ​អំពី​អនាម័យ រូបរាងកាយ​ខាងក្រៅ និង​អ្វីៗ​ជាច្រើន​ផ្សេង​ទៀត​ដែរឬទេ​? វា​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ព្រោះ​ថា​មិនយូរ​ទៀត​ឡើយ​អ្នក​អាច​នឹង​ក្លាយ​ជា​មា្ច​ស់កម្មសិទ្ធិនៃ​កញ្ចក់ដ៏​ឆ្លា​តវៃ​នេះ​ដោយ​អាច​ប្រាប់​អ្នក​ថា​តើ​ស្បែក​របស់​អ្នក​មាន​អ្វី​មិន​ប្រក្រតី​។ មិន​ថា​តែ​វា​ជា​ស្នាម​ខ្មៅ​មាន​សណ្ឋាន​មូល ឬ​ជា​ស្នាម​ជ្រួញ​ឡើយ កញ្ចក់ HiMirror Plus អាច​រកឃើញ​ភាពមិនប្រក្រតី​លើ​ផ្ទៃមុខ​របស់​អ្នក​។ អ្វី​ដែល​កាន់តែ​ពិសេស​ចំពោះ​ឧបករណ៍​នេះ​គឺ​វា​អាច​ប្រាប់​អ្នក​ថា​តើ​ផលិតផល​គ្រឿងសម្អាង​ដែល​អ្នក​កំពុង​ប្រើប្រាស់​ស័ក្ដិសម​នឹង​ផ្ទៃមុខ​របស់​អ្នក​ឬ​អត់​?
​ឧបករណ៍​អាំង​នំប៉័ង Griffin Technology Bluetooth Toaster
​នៅពេល​ដែល​អ្នក​គិតថា​ពិភពលោក​មិនអាច​ផ្ដល់​ឱ្យ​អ្នក​នូវ​អ្វី​ដែល​ប្រសើរ​ជាង​នេះ អ្នក​អាច​គិត​ដល់​ឧបករណ៍ Bluetooth toaster!
​ពិតជា​ត្រឹមត្រូវ​ខ្លាំងណាស់​! បច្ចេកវិជ្ជា Griffin Technology អាច​ផ្សារភ្ជាប់​ទំនាក់ទំនង​ពី​ឧបករណ៍​អាំង​នំប៉័ង​ជាមួយនឹង​កម្មវិធី​ក្នុង​ទូរ​សព្ទ​ដៃ​របស់​អ្នក​។ ឥឡុវនេះ​ង្ន​កមិន​ចាំបាច់រ​ត់​ទៅ​មើល​ថា​តើ​នំប៉័ង​របស់​អ្នក​ល្មម​អាច​ញ៉ាំ​បាន​ឬ​នៅទេ ព្រោះ​ថា​កម្មវិធី​ម​យ​យ​នេះ​នឹង​ធ្វើ​វា​ជំនួស​អ្នក​។​
​ស្បែកជើង​ឆ្លាត​វៃ Under Armour Gemini Smart Shoes
​ស្លាក​សញ្ញា Under Armour ទើបតែ​ផលិត​ស្បែកជើង​ឆ្លាត​វៃ​ដែល​អាច​ជួយ​ធ្វើឱ្យ​អ្នក​ស្រក​ទម្ងន់​។ វា​អាច​ជួយ​ពិនិត្យ​សុខភាព​បុគ្គល​ម្នាក់ៗ ហើយ​ស្បែកជើង​ប្រភេទ​នេះ​មាន​បច្ចេកវិជ្ជា​ខ្ពស់​ដែល​អាច​ឱ្យ​អ្នកដឹង​អំពី​សមត្ថភាព​ក្នុង​ការបញ្ចេញ​ថាមពល​របស់​អ្នក​ពេញ​មួយ​ថ្ងៃ​ដោយ​កម្ម​វិធី​មួយ​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​លោត​ឡើង​លើ និង​ទម្លាក់ខ្លួន​ចុះ​មកក្រោម​វិញ​ចំនួន ៦ ដង ហើយ​ស្បែកជើង​នេះ​នឹង​ប្រាប់​អ្នក​ថា​តើ​អ្នក​មាន​សមត្ថភាព​ប៉ុណ្ណា​។ តើ​មាន​បញ្ហា​ដែរ​ឬ​ទេ​ប្រសិនបើ​ស្បែកជើង​នេះ​អាច​ប្រាប់​អំពី​មុខម្ហូប​ដែល​អ្នក​ចង់​ទទួលទាន​នៅពេល​ដែល​អ្នក​ធ្វើ​ចលនា​លោត​ឡើង​លើ​បែបនេះ​?​

Fashion

មន្ត​ស្នេហ៍​ជាមួយ​វ៉ែនតា​ស្តាយល៍​ក្លាស៊ី​ក​

​ចេញ​ដើរ​លេង​ក្រោម​ពន្លឺ​ថ្ងៃ​ជាមួយ​ស្តាយល៍​វ៉ែនតាដ៏​

​ចេញ​ដើរ​លេង​ក្រោម​ពន្លឺ​ថ្ងៃ​ជាមួយ​ស្តាយល៍​វ៉ែនតាដ៏​ស្រស់ស្អាត និង​ទាន់សម័យ​

ស្តា​យល៍​វ៉ែនតា​ដង និង​ស៊ុម​ស្តើង​តែ​មុខ​កញ្ចក់​ធំ
​វ៉ែនតា​ដ៏​ធន់ និង​ស្រស់ស្អាត​ម៉ូដ​នេះ​គឺ​ជាទី​ពេញនិយម​សម្រាប់​តារាៗ​ជាច្រើន​។ រូបរាង​ដ៏​ស្រស់​ស្អាត​របស់​វា​ផ្តល់​ឱ្យ​អ្នក​ពាក់​នូវ​ភាពទាន់ សម័យ និង​មិន​ងាយ​ខូច​បែកបាក់ ហើយ​ស័ក្តិសម​ស្ទើរតែ​គ្រប់​ទម្រង់​មុខ​។ ចំពោះ​អ្នក​ដែល​មាន​មុខ​មូល​គួរតែ​ប្រើ​ម៉ូដ​រាង​ជ្រុង​ដើម្បី​ឱ្យ មាន​តុល្យភាព​ជាមួយ​ទម្រង់​មុខ​មូល​របស់​អ្នក ចំណែក​អ្នក​ដែល​មាន​មុខស្រួច​គួរតែ​ពាក់​វ៉ែនតា​ដែល​មាន​រាង​ដូច​ពងមាន់​។


​ស្តា​យល៍​វ៉ែនតា​ធំៗ​
​មាន​មុខធំ​ឬ​? អ្នក​មិន​ចាំបាច់​ទៅ​ធ្វើ​ការវះកាត់​ឡើយ គ្រាន់តែ​ពាក់​វ៉ែនតា​ធំៗ​ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកដទៃ​ជា​ការ​ស្រេច​។ មាន​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​អនុវត្តតាម​។ វ៉ែនតា​ដែល​មាន​មុខ​មូល​ធំៗ​ជួយ​សម្រាល​ទម្រង់​មុខ​រាង​ជ្រុង​របស់​អ្នក​បាន​យ៉ាង​ល្អ​។ វ៉ែនតា​ម៉ូដ​រាង​ស្លាប​សត្វ​បែប​ភ្នែកឆ្មា​គឺ​ស័ក្តិសម​សម្រាប់​អ្នក​មាន​មុខ​មូល​។ វ៉ែនតា​រាង​មូល​ស្រដៀង​រូប​បេះដូង​គឺ​ស័ក្តិសម​សម្រាប់​អ្នកមាន​ទម្រង់​មុខ​ថ្គាម​ខ្លា​។


​ស្តា​យល៍​វ៉ែន​តាខ្មៅ​ម៉ាក Wayfarer
​ពណ៌​ខ្មៅ​គឺ​ធានា​បាន​ថា​ជា​ពណ៌​ដែល​ជួយ​ឱ្យ​មុខ​របស់​អ្នក​មើល​ទៅ​កាន់តែ​តូច​។ មិនថាតែ​ការ​ផាត់​មុខ ពណ៌ និង​ផ្ទៃ​ក្រណាត់​ឡើយ​គឺ​សុទ្ធតែ​ជួយ​លើក​សម្បុរស្បែក​របស់​អ្នក​។ ធ្វើឱ្យ​មុខ​វែង​ទៅជា​ខ្លី​តាម​រយៈ​ការពាក់​វ៉ែនតា​ពណ៌​ខ្មៅ​ធំ និង​មាន​ស៊ុម​ក្រាស់​៕

Continue Reading

Fashion

Giorgio Armani នៅតែ​មាន​ប្រជាប្រិយភាព​

ហ្វេ​ហ្សិន​លំដាប់​ខ្ពស់​

ហ្វេ​ហ្សិន​លំដាប់​ខ្ពស់​

​រយៈពេល​៤០​ឆ្នាំ​កន្លងទៅនេះ ចំណាប់អារម្មណ៍​ដែល​មាន​តិចតួច​នៅក្នុង​វិស័យ​ហ្វេ​ហ្សិន អាច​ជួយ​ទៅ​ដល់​លោក Giorgio Armani​។

អ្នក​ឌី​ហ្សា​ញ​វ័យ​៨១​ឆ្នាំ​ដែល​ថ្មីៗ​នេះ​បាន​ផ្សព្វផ្សាយ​ជី​វប្រ​វត្ដិ​ផ្ទាល់ខ្លួន ដើម្បី​ឧទ្ទិស​ទៅ​ដល់​រយៈពេល​បួន​ទសវត្សរ៍​នៃ​មុខ​ជំនួញ​សម្លៀក​បំពាក់ គឺ​មិនមែន​ដើម្បី​ឱ្យ​ភាព​ដ៏​អធិកអធម​នេះ​បន្ដូចបន្ទាប​គាត់​មិន​ឱ្យធ្វើ​អ្វី​ដែល​ជា​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​ដ៏​អស្ចារ្យ​របស់​គាត់​នោះ​ទេ​។​

​ខណៈពេល​ដែល​មាន​ភាព​ដូច​គ្នា​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាមួយនឹង​ការពេញចិត្ដ​ដែល​គួរ​ឱ្យ​ចង់​ទស្សនា​ឡើងវិញ​ដូចជា​ដាក់​បញ្ចូល​នូវ​ប្រដាប់ប្រដា​កីឡា ធ្វើ​ឱ្យ​ទាក់ទាញ​ចំពោះ​លក្ខណៈ​ធម្មតា និង​បង្ហាញ​ភាពស្រស់ស្អាត​នៅលើ​កម្រាលព្រំ​ក្រហម លោក Armani បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​មួយ​អំពី​ពណ៌​ត្នោត​ខ្ចី​ដែល​គាត់​ចូលចិត្ដ​ជាងគេ និង​ក្ដារ​លាយថ្នាំ​ពណ៌​ព្រលាំ​ប៉ា​ស្ដែល​ដែល​មាន​ពណ៌​ក្រហម ពណ៌​ខៀវ និង​ពណ៌​ស​។ តើ​អាច​ក្លាយទៅជា Un-Armani ដោយ​របៀប​ណា​។​

​ដូចគ្នានេះដែរ ការ​បាត់​ពី​កូឡិក​ហ្សិន​នេះ​គឺជា​រឿង​ដែល​គួរឱ្យ​កត់សម្គាល់​ចំពោះ​ការនិយមពេញចិត្ដ​របស់​ពលរដ្ឋ​អ៊ីតាលី​។ ឈុត​សម្លៀកបំពាក់​ដែល​មាន​ហត្ថលេខា​នេះ​គឺ​មិន​ស៊ីគ្នា​ទាល់តែសោះ​។ គ្មាន​ចម្ងល់​ដែល​ថា​ពណ៌​អាវធំ​ស្ថិតនៅ​ក្នុង​កូឡិក​ហ្សិន​ជាមួយនឹង​ខោនោះ​ទេ វា​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា សម្លៀក​បំពាក់​នោះ​កាត់​ចេញពី​សាច់​ក្រណាត់​ផ្សេងគ្នា​។

តើ​នេះ​គឺ​អ្វី​ដែល​កើតមាន​នៅ​ហាង​ហ្វេ​ហ្សិន​ដ៏​ល្បីឈ្មោះ​នេះ​ឬ​? តើ​នៅពេល​ក្រោយ​លោក Armani នឹង​ផ្លាស់ប្ដូរ​គោលការណ៍​ដែរឬទេ​? ពេលវេលា​នឹង​ប្រាប់ឱ្យដឹង​។

Continue Reading

Fashion

ថ្លៃថ្នូរ & មិន​ឆ្មើងឆ្មៃ​

តោះ​នាំគ្នា​មក​ជួប​តារា​សម្តែង​ល្បីៗ​ដែល​ស្រស់ស្អាត​ទាំង

​តោះ​នាំគ្នា​មក​ជួប​តារា​សម្តែង​ល្បីៗ​ដែល​ស្រស់ស្អាត​ទាំង​ថ្លៃថ្នូរ និង​សិច​ស៊ី​

​នាង Margot Robbie

​ការឈាន​បាន​ភាពល្បីល្បាញ​៖ នាង​ជា​តារា​សម្តែង​ជនជាតិ​អូស្ត្រាលី​សម្តែង​ក្នុង​រឿង “The Wolf of Wall Street” ដើរតួ​ជា​មួយ​លោក Leonardo DiCaprio ។​

​ស្តា​យល៍​របស់​នាង​៖ ទាក់ទាញ​បែប​ក្លា​ស៊ិក​។ ជាមួយ​សមត្ថភាព​សម្តែង​ដ៏​ពូកែ និង​ស្តាយល៍​ដ៏ទា​ក់​ទាញ​របស់​នាង​បាន​ធ្វើឱ្យ​នាង Margot Robbie ក្លាយ​ជា​តារា​ថ្មី​ទើបតែ​រះ​ទទួលបាន​ភាពល្បីល្បាញ​នៅក្នុង​ហូលីវូដ​។ នាង​ចូល​ចិត្ត​ស្តា​យល៍​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ពណ៌​ស និង​ពណ៌​ក្រហម ហើយ​ស្តាយល៍​ទាំងនោះ​គឺ​សុទ្ធតែ​ស័ក្តិសម​នឹង​នាង​។ នាង​មិន​ត្រឹមតែ​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ នាង​គឺជា​នារី​ថ្លៃថ្នូរ ទាក់ទាញ និង​សិច​ស៊ី​ថែមទៀត​ផង​។​

នាង Lucy Liu

​ការឈាន​បាន​ភាពល្បីល្បាញ​៖ នាង​ជា​តារា​សម្តែង និង​តារា​ចម្រៀង​ជនជាតិ​អាមេរិក​ហើយ​ខ្សែភាពយន្ត​ដែល​ធ្វើឱ្យ​នាង​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​គឺ​រឿង Ally McBeal, Charlie’s Angels, Chicago និង​រឿង Kung Fu Panda ។​

​ស្តា​យល៍​របស់​នាង​៖ នាង Lucy Liu ចូលចិត្ត​ស្តា​យល៍​សម្លៀក​បំពាក់​រឹប​ចង្កេះ និង​បង្ហាញ​សាច់​ជើង​ខ្លះ​។ ជាមួយ​រាង​តូច​ច្រឡឹង​ដ៏​ស្រស់ស្អាត នាង​តែងតែ​ស្លៀក​រ៉ូប​ខ្លីៗ និង​ស្បែកជើងកែងចោត​។

epa02746711 Taiwanese-American actress Lucy Liu poses as she walks the red carpet for the premiere of the animinated movie Kung Fu Panda 2 in Hollywood, California USA 22 May 2011. Liu voices the role of Viper in the movie. EPA/MIKE NELSON

នាង Julia Roberts
​ការឈាន​បាន​ភាពល្បីល្បាញ​៖ នាង​ជា​តារា​សម្តែង និង​អ្នកដឹកនាំ​រឿង ហើយ​ខ្សែភាពយន្ត​ដែល​ធ្វើឱ្យ​នាង​ល្បីល្បាញ​គឺ​រឿង “Pretty Woman”​។​

​ស្តា​យល៍​របស់​នាង​៖ ស្តា​យល៍​សក់រួញ​ទឹករលក​ពណ៌​ទង់ដែង​គឺជា​ស្តាយល៍​ពិសេស​ប្រចាំ​របស់​នាង​។ ចំណែក​ស្តា​យល៍​សម្លៀក​បំពាក់​របស់​នាង​គឺ​មាន​ដូចជា​ស្តាយល៍​រ៉ូប​ខ្លីៗ អាវធំ​ក្រៅ រ៉ូប​វាល​ខ្នង​ចងក ជាមួយ​ស្បែកជើង​កែង​ចេញ​ម្រាម​ជើង ហើយ​និង​ឈុត​រ៉ូប​កស្រួច​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.