Connect with us

Fashion

ស្លាក​សញ្ញា Dior​ដ៏​ល្បីល្បាញ​បំផុត​

លោក Christian Dior បាន​បង្កើត​ស្លាក​សញ្ញា Dior ក្នុង​ឆ្នាំ ១៩៤៦​។ នេះ​ជា​ក្រុមហ៊ុន​ឌី​ហ្សា​ញ​ម៉ូដ​ផលិតផល​ដ៏​ធំ​បំផុត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ផ្សេង​ទៀត​នៃ​

លោក Christian Dior បាន​បង្កើត​ស្លាក​សញ្ញា Dior ក្នុង​ឆ្នាំ ១៩៤៦​។ នេះ​ជា​ក្រុមហ៊ុន​ឌី​ហ្សា​ញ​ម៉ូដ​ផលិតផល​ដ៏​ធំ​បំផុត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ផ្សេង​ទៀត​នៃ​ប្រទេស​បារាំង​ក្រោម ភាពជា​ម្ចាស់​នៃ​ក្រុមហ៊ុន LVMH​។ ក្រុមហ៊ុន LVMH ជា​ក្រុមហ៊ុន​ស្លាក​សញ្ញា​ផលិតផល​ប្រណីត​ធំ​បំផុត​នៃ​ពិភពលោក​។ ហើយ​ស្លាក​សញ្ញា​នេះ​សព្វ​ថ្ងៃ​មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន LVMH ចំនួន ៤២.៣៦ ភាគរយ​។
​ស្លាក​សញ្ញា Dior សព្វថ្ងៃ​នេះ​ផលិត​ផលិតផល​ច្នៃ​ពី​ស្បែក សម្លៀក​បំពាក់ ស្បែកជើង គ្រឿង​អា​សេស​សឺ​រី គ្រឿងសម្អាង ទឹកអប់ នាឡិកា និង​ផលិតផល​ថែរក្សា​ស្បែក​ជាច្រើន​ប្រភេទ​ផ្សេងទៀត​។ Dior ជា​ស្លាក​សញ្ញា​ឈាន​មុខ​គេ​នៃ​ការផលិត​សម្លៀក​បំពាក់​តម្លៃ​ថ្លៃ​បំផុត ហើយ​នៅតែ​អនុវត្ត​តាម​កា​ផលិត​បែប​ប្រពៃណី​ដដែល​។ ផលិតផល​នៃ​ស្លាក​សញ្ញា​នេះ​ភាគច្រើន​គឺ​តម្រូវ​សម្រាប់​ស្ត្រី​។ ថ្មីៗ​នេះ​ស្លាក​សញ្ញា Dior បាន​បង្កើត​ស្លាក​សញ្ញា​ថ្មី​ដែល​មានឈ្មោះ​ថា Homme ដែល​មាន​ផលិតផល​សម្រាប់​បុរស និង Baby Dior សម្រាប់​កុមារ​។ ហាង​លក់រាយ​នៃ​ស្លាក​សញ្ញា​នេះ​មាន​ជុំវិញ​ពិភពលោក​។ ស្លាក​សញ្ញា​នេះ​មាន​ដាក់លក់​នៅតាម eStore នៅ​ពាសពេញ​ពិភពលោក​ដែល​បង្ក​ជា​ភាពងាយស្រួល​សម្រាប់​អតិថិជន​។​
​ស្លាក​សញ្ញា​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​តារា​ល្បីៗ​ដើម្បី​ក្លាយខ្លួនជា​ទូត​សុ​ឆន្ទៈ​នៃ​ស្លាក​សញ្ញា​របស់ខ្លួន​។ ក្នុងនោះ​មាន​ទាំង​តារា​សម្ដែង​នាង Isabelle Adjani នាង Charlize Theron នាង Jennifer Lawrence នាង Rihanna និង​បច្ចុប្បន្ន​មាន​លោក Robert Pattinson ស្លាក​សញ្ញា​នេះ​កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាមួយនឹង​តារា​ល្បី​ដ៏​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ទាំងនេះ​។​
​សព្វថ្ងៃនេះ ស្លាក​សញ្ញា​នេះ​ទទួលបាន​ការពេញនិយម​ជាមួយនឹង​គ្រប់​ផលិតផល​របស់​ខ្លួន ហើយ​គឺ​ពិតជា​លក់​ដាច់​ខ្លាំង​មែនទែន​តែម្ដង​។ អ្នក​ឌី​ហ្សា​ញ​ម៉ូដ​នៃ​ស្លាក​សញ្ញា Dior​បាន​រចនា​ម៉ូដ​សម្លៀកបំពាក់​សម្រាប់​តារា​ល្បីៗ​លើ​ឆាក​បង្ហាញ​ម៉ូដ​ដែល​នឹង​ឡើង​ទទួលពាន​រង្វាន់​ផងដែរ​។ គ្រឿង​អា​សេស​សឺ​រី ស្បែកជើង កាបូប​គឺ​ពិតជា​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកលេង​ម៉ូដ​ហ្វេ​ហ្សិន​ជុំវិញ​ពិភពលោក​។ ផលិតផល​ថែរក្សា​ស្បែក​និង​គ្រឿងសម្អាង​ក៏​ទទួលបាន​ការគាំទ្រ​ដ៏​លើសលប់​ពី​សំណាក់​អតិថិជន​នៅ​ទូទាំង​ពិភពលោក​ដូចគ្នា​ផងដែរ​៕​

Fashion

មន្ត​ស្នេហ៍​ជាមួយ​វ៉ែនតា​ស្តាយល៍​ក្លាស៊ី​ក​

​ចេញ​ដើរ​លេង​ក្រោម​ពន្លឺ​ថ្ងៃ​ជាមួយ​ស្តាយល៍​វ៉ែនតាដ៏​

​ចេញ​ដើរ​លេង​ក្រោម​ពន្លឺ​ថ្ងៃ​ជាមួយ​ស្តាយល៍​វ៉ែនតាដ៏​ស្រស់ស្អាត និង​ទាន់សម័យ​

ស្តា​យល៍​វ៉ែនតា​ដង និង​ស៊ុម​ស្តើង​តែ​មុខ​កញ្ចក់​ធំ
​វ៉ែនតា​ដ៏​ធន់ និង​ស្រស់ស្អាត​ម៉ូដ​នេះ​គឺ​ជាទី​ពេញនិយម​សម្រាប់​តារាៗ​ជាច្រើន​។ រូបរាង​ដ៏​ស្រស់​ស្អាត​របស់​វា​ផ្តល់​ឱ្យ​អ្នក​ពាក់​នូវ​ភាពទាន់ សម័យ និង​មិន​ងាយ​ខូច​បែកបាក់ ហើយ​ស័ក្តិសម​ស្ទើរតែ​គ្រប់​ទម្រង់​មុខ​។ ចំពោះ​អ្នក​ដែល​មាន​មុខ​មូល​គួរតែ​ប្រើ​ម៉ូដ​រាង​ជ្រុង​ដើម្បី​ឱ្យ មាន​តុល្យភាព​ជាមួយ​ទម្រង់​មុខ​មូល​របស់​អ្នក ចំណែក​អ្នក​ដែល​មាន​មុខស្រួច​គួរតែ​ពាក់​វ៉ែនតា​ដែល​មាន​រាង​ដូច​ពងមាន់​។


​ស្តា​យល៍​វ៉ែនតា​ធំៗ​
​មាន​មុខធំ​ឬ​? អ្នក​មិន​ចាំបាច់​ទៅ​ធ្វើ​ការវះកាត់​ឡើយ គ្រាន់តែ​ពាក់​វ៉ែនតា​ធំៗ​ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកដទៃ​ជា​ការ​ស្រេច​។ មាន​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​អនុវត្តតាម​។ វ៉ែនតា​ដែល​មាន​មុខ​មូល​ធំៗ​ជួយ​សម្រាល​ទម្រង់​មុខ​រាង​ជ្រុង​របស់​អ្នក​បាន​យ៉ាង​ល្អ​។ វ៉ែនតា​ម៉ូដ​រាង​ស្លាប​សត្វ​បែប​ភ្នែកឆ្មា​គឺ​ស័ក្តិសម​សម្រាប់​អ្នក​មាន​មុខ​មូល​។ វ៉ែនតា​រាង​មូល​ស្រដៀង​រូប​បេះដូង​គឺ​ស័ក្តិសម​សម្រាប់​អ្នកមាន​ទម្រង់​មុខ​ថ្គាម​ខ្លា​។


​ស្តា​យល៍​វ៉ែន​តាខ្មៅ​ម៉ាក Wayfarer
​ពណ៌​ខ្មៅ​គឺ​ធានា​បាន​ថា​ជា​ពណ៌​ដែល​ជួយ​ឱ្យ​មុខ​របស់​អ្នក​មើល​ទៅ​កាន់តែ​តូច​។ មិនថាតែ​ការ​ផាត់​មុខ ពណ៌ និង​ផ្ទៃ​ក្រណាត់​ឡើយ​គឺ​សុទ្ធតែ​ជួយ​លើក​សម្បុរស្បែក​របស់​អ្នក​។ ធ្វើឱ្យ​មុខ​វែង​ទៅជា​ខ្លី​តាម​រយៈ​ការពាក់​វ៉ែនតា​ពណ៌​ខ្មៅ​ធំ និង​មាន​ស៊ុម​ក្រាស់​៕

Continue Reading

Fashion

Giorgio Armani នៅតែ​មាន​ប្រជាប្រិយភាព​

ហ្វេ​ហ្សិន​លំដាប់​ខ្ពស់​

ហ្វេ​ហ្សិន​លំដាប់​ខ្ពស់​

​រយៈពេល​៤០​ឆ្នាំ​កន្លងទៅនេះ ចំណាប់អារម្មណ៍​ដែល​មាន​តិចតួច​នៅក្នុង​វិស័យ​ហ្វេ​ហ្សិន អាច​ជួយ​ទៅ​ដល់​លោក Giorgio Armani​។

អ្នក​ឌី​ហ្សា​ញ​វ័យ​៨១​ឆ្នាំ​ដែល​ថ្មីៗ​នេះ​បាន​ផ្សព្វផ្សាយ​ជី​វប្រ​វត្ដិ​ផ្ទាល់ខ្លួន ដើម្បី​ឧទ្ទិស​ទៅ​ដល់​រយៈពេល​បួន​ទសវត្សរ៍​នៃ​មុខ​ជំនួញ​សម្លៀក​បំពាក់ គឺ​មិនមែន​ដើម្បី​ឱ្យ​ភាព​ដ៏​អធិកអធម​នេះ​បន្ដូចបន្ទាប​គាត់​មិន​ឱ្យធ្វើ​អ្វី​ដែល​ជា​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​ដ៏​អស្ចារ្យ​របស់​គាត់​នោះ​ទេ​។​

​ខណៈពេល​ដែល​មាន​ភាព​ដូច​គ្នា​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាមួយនឹង​ការពេញចិត្ដ​ដែល​គួរ​ឱ្យ​ចង់​ទស្សនា​ឡើងវិញ​ដូចជា​ដាក់​បញ្ចូល​នូវ​ប្រដាប់ប្រដា​កីឡា ធ្វើ​ឱ្យ​ទាក់ទាញ​ចំពោះ​លក្ខណៈ​ធម្មតា និង​បង្ហាញ​ភាពស្រស់ស្អាត​នៅលើ​កម្រាលព្រំ​ក្រហម លោក Armani បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​មួយ​អំពី​ពណ៌​ត្នោត​ខ្ចី​ដែល​គាត់​ចូលចិត្ដ​ជាងគេ និង​ក្ដារ​លាយថ្នាំ​ពណ៌​ព្រលាំ​ប៉ា​ស្ដែល​ដែល​មាន​ពណ៌​ក្រហម ពណ៌​ខៀវ និង​ពណ៌​ស​។ តើ​អាច​ក្លាយទៅជា Un-Armani ដោយ​របៀប​ណា​។​

​ដូចគ្នានេះដែរ ការ​បាត់​ពី​កូឡិក​ហ្សិន​នេះ​គឺជា​រឿង​ដែល​គួរឱ្យ​កត់សម្គាល់​ចំពោះ​ការនិយមពេញចិត្ដ​របស់​ពលរដ្ឋ​អ៊ីតាលី​។ ឈុត​សម្លៀកបំពាក់​ដែល​មាន​ហត្ថលេខា​នេះ​គឺ​មិន​ស៊ីគ្នា​ទាល់តែសោះ​។ គ្មាន​ចម្ងល់​ដែល​ថា​ពណ៌​អាវធំ​ស្ថិតនៅ​ក្នុង​កូឡិក​ហ្សិន​ជាមួយនឹង​ខោនោះ​ទេ វា​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា សម្លៀក​បំពាក់​នោះ​កាត់​ចេញពី​សាច់​ក្រណាត់​ផ្សេងគ្នា​។

តើ​នេះ​គឺ​អ្វី​ដែល​កើតមាន​នៅ​ហាង​ហ្វេ​ហ្សិន​ដ៏​ល្បីឈ្មោះ​នេះ​ឬ​? តើ​នៅពេល​ក្រោយ​លោក Armani នឹង​ផ្លាស់ប្ដូរ​គោលការណ៍​ដែរឬទេ​? ពេលវេលា​នឹង​ប្រាប់ឱ្យដឹង​។

Continue Reading

Fashion

ថ្លៃថ្នូរ & មិន​ឆ្មើងឆ្មៃ​

តោះ​នាំគ្នា​មក​ជួប​តារា​សម្តែង​ល្បីៗ​ដែល​ស្រស់ស្អាត​ទាំង

​តោះ​នាំគ្នា​មក​ជួប​តារា​សម្តែង​ល្បីៗ​ដែល​ស្រស់ស្អាត​ទាំង​ថ្លៃថ្នូរ និង​សិច​ស៊ី​

​នាង Margot Robbie

​ការឈាន​បាន​ភាពល្បីល្បាញ​៖ នាង​ជា​តារា​សម្តែង​ជនជាតិ​អូស្ត្រាលី​សម្តែង​ក្នុង​រឿង “The Wolf of Wall Street” ដើរតួ​ជា​មួយ​លោក Leonardo DiCaprio ។​

​ស្តា​យល៍​របស់​នាង​៖ ទាក់ទាញ​បែប​ក្លា​ស៊ិក​។ ជាមួយ​សមត្ថភាព​សម្តែង​ដ៏​ពូកែ និង​ស្តាយល៍​ដ៏ទា​ក់​ទាញ​របស់​នាង​បាន​ធ្វើឱ្យ​នាង Margot Robbie ក្លាយ​ជា​តារា​ថ្មី​ទើបតែ​រះ​ទទួលបាន​ភាពល្បីល្បាញ​នៅក្នុង​ហូលីវូដ​។ នាង​ចូល​ចិត្ត​ស្តា​យល៍​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ពណ៌​ស និង​ពណ៌​ក្រហម ហើយ​ស្តាយល៍​ទាំងនោះ​គឺ​សុទ្ធតែ​ស័ក្តិសម​នឹង​នាង​។ នាង​មិន​ត្រឹមតែ​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ នាង​គឺជា​នារី​ថ្លៃថ្នូរ ទាក់ទាញ និង​សិច​ស៊ី​ថែមទៀត​ផង​។​

នាង Lucy Liu

​ការឈាន​បាន​ភាពល្បីល្បាញ​៖ នាង​ជា​តារា​សម្តែង និង​តារា​ចម្រៀង​ជនជាតិ​អាមេរិក​ហើយ​ខ្សែភាពយន្ត​ដែល​ធ្វើឱ្យ​នាង​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​គឺ​រឿង Ally McBeal, Charlie’s Angels, Chicago និង​រឿង Kung Fu Panda ។​

​ស្តា​យល៍​របស់​នាង​៖ នាង Lucy Liu ចូលចិត្ត​ស្តា​យល៍​សម្លៀក​បំពាក់​រឹប​ចង្កេះ និង​បង្ហាញ​សាច់​ជើង​ខ្លះ​។ ជាមួយ​រាង​តូច​ច្រឡឹង​ដ៏​ស្រស់ស្អាត នាង​តែងតែ​ស្លៀក​រ៉ូប​ខ្លីៗ និង​ស្បែកជើងកែងចោត​។

epa02746711 Taiwanese-American actress Lucy Liu poses as she walks the red carpet for the premiere of the animinated movie Kung Fu Panda 2 in Hollywood, California USA 22 May 2011. Liu voices the role of Viper in the movie. EPA/MIKE NELSON

នាង Julia Roberts
​ការឈាន​បាន​ភាពល្បីល្បាញ​៖ នាង​ជា​តារា​សម្តែង និង​អ្នកដឹកនាំ​រឿង ហើយ​ខ្សែភាពយន្ត​ដែល​ធ្វើឱ្យ​នាង​ល្បីល្បាញ​គឺ​រឿង “Pretty Woman”​។​

​ស្តា​យល៍​របស់​នាង​៖ ស្តា​យល៍​សក់រួញ​ទឹករលក​ពណ៌​ទង់ដែង​គឺជា​ស្តាយល៍​ពិសេស​ប្រចាំ​របស់​នាង​។ ចំណែក​ស្តា​យល៍​សម្លៀក​បំពាក់​របស់​នាង​គឺ​មាន​ដូចជា​ស្តាយល៍​រ៉ូប​ខ្លីៗ អាវធំ​ក្រៅ រ៉ូប​វាល​ខ្នង​ចងក ជាមួយ​ស្បែកជើង​កែង​ចេញ​ម្រាម​ជើង ហើយ​និង​ឈុត​រ៉ូប​កស្រួច​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.